ម៉ោង10:00យប់ទៅហើយ ទើបតែព្រឹកកាលពីព្រឹកមិញសោះ ថេយ៉ុងជាមួយនឹងជុងហ្គុកក៏កំពុងតែបើកឡានមកCondoរបស់នាយដូចគ្នា ។
   ងុឺត~ សម្លេងឡានឈប់នៅកន្លែងចតឡាន
<លោក..ចុះខ្ញុំ> ថេយ៍ សួរទៅកាន់នាយដែលខ្លួនកំពុងអង្គុយផ្នែកខាងមុខជាមួយអ្នកបើកឡាន ។
<យើងចុះហើយ គេជូនឯងទៅផ្ទះហើយ> នាយថាហើយក៏ដោះខ្សែរក្រវ៉ាត់ចុះចេញពីឡានទៅ ព្រោះគេល្វើយយូរហើយ។ ចំណែកថេយ៉ុងក៏មិនថាអ្វីទៀតដែរ។
  15នាទីកន្លងផុតទៅ ឡានក៏ឈប់នៅមុខផ្ទះរបស់រាងតូច ថេយ៍មើលចេញពីកញ្ចក់ឡានគេមានអារម្មណ៍ហាក់ឆ្ងល់ជាខ្លាំង ក៏ព្រោះតែផ្ទះរបស់ខ្លួននៅមានបិទផ្លាកហាមឃាត់ទៅវិញ ក៏មានពូលីស3/4នាក់ដូចគ្នា។
<អៅ..ថេយ៍ផ្ទះមានរឿងអីនឹង?> yoonhoon ដែលជាអ្នកបើកឡានផ្ទាល់ខ្លួនរបស់នាយក្រាស់ ហើយបានជូនថេយ៍មកក៏ឆ្ងល់ដូចគ្នា។
<អឹម~អត់ដឹងទេ> ថេយ៍ មើលទៅមុខនាយជ្រួញចិញ្ចើមចូលគ្នាក្រវីក្បាលតិចៗ។
<ចុះទៅមើលសិនទៅ ក្រែងមានរឿងអី>yoonhoon
<បាទ~> ថាហើយអ្នកទាំងពីរក៏បើកទ្វារឡានចុះទៅមើលសិន។
<អ្នកមីងមានរឿងអីនឹង..ផ្ទះខ្ញុំ មិចក៏ដាក់ផ្លាកហាមឃាត់ចឹង?> ថេយ៍ សួរទៅអុីម្ចាស់ផ្ទះដែលជួលផ្ទះនេះឲគេ គាត់ក៏កំពុងឈរមុខផ្ទះនឹងដូចគ្នា។
<ថេយ៍ហា៎ ផ្ទះនេះមីងជួលឲឯងអត់បានទៀតទេ ព្រោះ2ម៉ោងមុនមានក្ដីឃាតកម្មមុខនេះ ពូលីសយកទីនេះរកតម្រុយខ្លះៗ> មីង
<អៅ~ចុះពេលណា៎ខ្ញុំមកនៅបានវិញ..ហើយរបស់របរខ្ញុំនោះ> ថេយ៍
<អីវ៉ាន់របស់អ្នកប្រុសចាំមួយអាទិត្យទៀតខាងយើងនឹងទាក់ទងឲមកយក..ប៉ុន្តែសម្រាប់ពេលវេលាមកនៅបានពេលណាមិនអាចសន្និដ្ឋានបានទេ> ពូលីស។
<ធ្វើមិចទៅ? ខ្ញុំទៅរកផ្ទះឯណា៎បាននៅភ្លាមៗបែបនេះ..បើមានក៏ថ្លៃដែរ> ថេយ៍ ស្ដាប់លឺអស់ហើយក៏បែរមករក yoonhoon និយាយទាំងធ្លាក់ទឹកមុខចុះរកពេបដូចកូនក្មេង ។ ដូចដែលដឹងចឹងទីក្រុងសេអ៊ូលគឺពិបាករកផ្ទះជួលនៅណាស់ ភាគច្រើនគេមានតែលក្ខណៈCondoសម្រាប់ប្រជាជននៅនោះទេ ហើយCondoនីមួយៗក៏ថ្លៃណាស់ដែរ ថេយ៍ទើបតែចូលធ្វើការនោះទេមានលុយមកពីណាសល់ជាប់ខ្លួន?
                                      
                                   
                                              ВЫ ЧИТАЕТЕ
(ចប់)manager កំពូលស្នេហ៍✨🌸
БоевикJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
 
                                           
                                               
                                                  