ភាគទី17:

1.9K 111 0
                                        

ក្រឹប~ ទ្វារបន្ទប់ក៏បានបិទ ចាក់សោរជាប់ ពេលនេះគឺនៅតែនាយក្រាស់នឹងរាងតូចនោះទេ ។ រាងតូចបន្ទាប់ពីដេញអ្នកស្រីចនចេញហើយ ក៏ដើរមករកសាឡុងសន្សឹមៗទៅកាន់រាងក្រាស់កំពុងអង្គុយនៅទីនោះទាំងក្រៀមក្រំ

<....> ថេយ៍ ដាក់ខ្លួនអង្គុយជិតនាយយឺតៗមុននឹងលើកដៃសន្សឹមៗទៅប៉ះពីលើស្មារបស់នាយជាការលួងលោមដោយមិននិយាយអ្វីបន្តិចទេ ។ មិនដឹងថានាយត្រូវឈឺចាប់យ៉ាងណាឡើយពេលដែលលឺសម្ដីទាំងប៉ុន្មានមិនគួរឲស្ដាប់ចេញពីមាត់ម្ដាយបង្កើតច្បាស់ៗបែបនេះ។

<..តើយើងពិតជា*..> ជុងហ្គុក គេងាកមុខមករកថេយ៍ សម្លឹងទៅក្នុងកែវភ្នែកមួយដែលគួរឲអាណិត កែវភ្នែកមួយដែលបញ្ជាក់ថាគេឈឺចាប់ កែវភ្នែកមួយដែលត្រូវការអ្នកលួងលោមយ៉ាងចាំបាច់..ហើយក៏ចង់សួរថា តើគេពិតជាចង្រៃណាស់មេនទេ? ភ្នែកនាយឡើងក្រហមច្រាលដក់ដោយទឹកសន្សើមថ្លាៗតែនាយនឹងមិនសម្រក់វាឡើយ..

<បានហើយ..ឈប់និយាយទៅ> ថេយ៍ ដោយឃើញថានាយពិបាកខ្លាំងពេក ហើយខ្លួនពិតជាអាណិតបុរសម្នាក់នេះក៏ទាញគេយកមកអោបជាការផ្ដល់កម្លាំងចិត្ត ។ នាយក្រាស់ពេលទទួលបានអារម្មណ៍លួងលោមបែបនេះនាយចាប់ផ្ដើមបង្ហូរទឹកភ្នែកមកដោយស្ងៀមស្ងាត់បំផុតមិនសូម្បីតែលឺសម្លេងបន្តិចទេ ។ ដំណក់ទឹកថ្លាៗនៃភាពឈឺចាប់របស់រាងក្រាស់បានបង្ហូរមកដោយប៉ះជាមួយអាវយឺតរបស់ថេយ៉ុងជ្រាបដល់សាច់ ធ្វើឲរាងតូចដឹងយ៉ាងច្បាស់ថានាយព្រមយំវាចេញមកហើយ។

<លោកមិនបានអាក្រក់ឡើយ លោកមិនមេនគ្រោះចង្រៃ..លោកមិនបានធ្វើឲអ្នកណាម្នាក់ត្រូវរងទុក្ខជាមួយលោកឡើយ លោកមិនសូម្បីតែបន្តិចសោះ ជុងហ្គុក លោកល្អហើយអស្ចារ្យណាស់ដឹងទេ? ចឹងហើយឈប់គិតពីរឿងទាំងអស់នោះ> រាងតូច អង្អែលខ្នងនាយបណ្ដើរប្រឹងនិយាយលួងលោមចិត្តបណ្ដើរ។ អីឡូវខ្ញុំសួរអ្នកវិញ..តើអ្នកឈឺចាប់អត់? នៅពេលម្ដាយរបស់អ្នកបង្កើតពោលពាក្យទាំងអស់នោះចេញមក ជុងហ្គុកគេឈឺចាប់ខ្លាំងណាស់ គេស្ទើរតែគាំងស្លាប់នៅពេលដែលគាត់ថានាយជាមនុស្សចង្រៃបំផ្លាញទ្រព្យសម្បត្តិដែលគាត់ត្រូវស្នងត្រកូល ហើយនាយគឺជាកូនគាត់ណា៎ បើប៉ុន្នឹងមិនថ្វីទេ តែគេកើតទើបតែឃើញពន្លឺព្រះអាទិត្យសោះ គាត់ចង់សម្លាប់នាយចោលទៀត។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now