ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពេលវេលាតែងតែដើរទៅមុខមិនស្រាកស្រានតតែសោះ ចំណែកឯចិត្តមនុស្សក៏តែងតែប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃនេះយើងសប្បាយចិត្តព្រឹកស្អែកពិបាកចិត្តក៏ថាបាន វាមិនទៀងឡើយទៅលើពេលវេលាចិត្តមនុស្សក៏មិនទៀងដូច្នោះដែរ។ ក៏ប៉ុន្តែចិត្តមួយដែលបានប្រគល់ក្ដីស្រឡាញ់ឲគេអស់ទៅហើយវានៅតែមិនប្រួលប្រែ។
សភាពក្នុងបន្ទប់ខនដូរគឺពិតជាងងឹតមើលទៅអួអាប់ដូចចិត្តមនុស្សប្រុសម្នាក់ដែលអង្គុយមួម៉ងលើសាឡុងតាំងពីម្សិលមិញមកម្លេះ។
<ពីថ្ងៃនេះទៅប្រហែលជាលែងបានឃើញមុខគ្នាទៀតហើយ លែងមានវត្តមានរបស់អូនចាំ
ងរ.បង លែងមានអូនចាំលើកទឹកចិត្ត លែងមានអូនចាំនៅក្បែរគ្រប់ពេល ហើយក៏លែងមានអូនដែលនៅស្រឡាញ់បងទៀត..> ជុងហ្គុក អង្គុយស្រដីរង៉ូវៗម្នាក់ឯងទាំងភ្លឹកៗ នាយគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ក្រៅពីអង្គុយកាន់ដបស្រាលើកអកតែប៉ុន្នឹង គ្រប់ម៉ាត់គ្រប់ពាក្យទាំងអស់គឺសុតតែភ្ជាប់ន័យនឹងពាក្យថាចាកចេញ។
<អត់ពីអូនទៅក៏ប្រហែលលែងមានអ្នកស្រឡាញ់បងទៀតហើយ គ្រប់គ្នាមើលឃើញតែពីសម្បកក្រៅរបស់បង ប៉ុន្តែពួកគេមិនដឹងឡើយថាបងឯការប៉ុណ្ណា> ត្រូវហើយនាយមាននាម ជាតារាដ៏ល្បីម្នាក់ មនុស្សណាម្នាក់ក៏ចង់បាននាយដែរ គិតថានាយសង្ហារអស្ចារ្យសប្បាយគ្រប់ពេល ប៉ុន្តែពួកគេមិនបានដឹងឡើយថា ផ្ទៃខាងក្រោយរបស់គេវារបៀបណា៎ខ្លះ គេមិនអស្ចារ្យនោះទេ គេក៏សូម្បីតែក្ដីស្រឡាញ់មួយក៏ទទួលមិនបានផង។
តុក!!*ៗ
កំពុងតែសំជ័យគិតសុខៗសម្លេងគោះទ្វារបន្ទប់ក៏បន្លឺឡើង ជុងហ្គុកនាយមិនចង់គិតអ្វីច្រើនក៏ដើរទៅបើកព្រោះគិតថាជាបុគ្គលិក។
ក្រាក~~
ទ្វារបន្ទប់បានបើក បង្ហាញនូវក្ដីសង្ឃឹមឲនាយក្រាស់ជាច្រើន ភាពភ្ញាក់ផ្អើលចម្ងល់ឆ្ងល់ក៏ហូរចូលមកក្នុងប្រសាទភ្លាមៗពេលឃើញអ្នកបំពោះមុខ ។ តើគេប្ដូរចិត្តត្រឡប់មករកយើងវិញហើយរឺ?
<ខ្ញុំ..ខ្ញុំមកយករបស់>
ក្ដុក!*~ ហុឹសៗ..គិតទៅគួរឲអស់សំណើចពេកហើយ តើឆ្កួតមែនទេ ម្ដេចបានជាគិតថាគេប្ដូរចិត្ត សង្ឃឹមជ្រល់ពេកទេដឹង។ ជុងហ្គុកផ្ដើមទម្លាក់ទឹកមុខចុះសម្លឹងមុខរាងតូចដោយដាក់មនោសញ្ជេញនាបំផុត ហើយក៏បើកផ្លូវឲថេយ៍ដើរចូលទៅ។
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
