ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ម៉ោង7:00នាទី ថេយ៉ុងបានក្រោកមកតាំងពី15នាទីមុន ព្រោះដោយហេតុថាកាលពីយប់មិញនេះគេអត់បានញុាំអីទេ រវល់តែឈ្លោះជាមួយនាយ ពេលព្រឹកមិនទាន់ត្រូវរមូលពោះដូចដាច់បាយ2អាទិត្យ!!
<មកពីគេតែម្នាក់គត់ ទើបត្រូវឲខ្ញុំឈឺពោះរមូលចង់ស្លាប់> ថេយ៍ ដែលឈរនៅផ្ទះបាយបៀកប៊ឺជាមួយធំប៉័ងរអ៊ូង៉ូវៗខាំមាត់សង្កត់ចិត្តខឹងនាយបណ្ដើរ ខឹងពោះខ្លួនឯងបណ្ដើរនិយាយថាពីកូរនោះកូរ។
<ធ្វើស្អីនឹង?> កំពុងតែបៀកប៊ឺសុខៗ សម្លេងធំប្រលររបស់ម្ចាស់ខ្លួនដែលថេយ៍និយាយដើមក៏ដើរសម្ដៅមក ក្នុងសម្លៀកបំពាក់ជាឈុតគេងយប់នៅឡើយ។
<ដករោមក្លៀកទេដឹង?> ថេយ៍ ឆ្លើយតបទាំងមិនមើលមុខនាយ មិនមេនខឹងស្អីទេតែខ្ចិលចង់ឃើញ ដូចដឹងស្រាប់ហើយថាឆ្មានឹងកណ្ដុរនៅជិតគ្នាវាបែបណា៎ ម្នាក់សួរត្បូងម្ខាងទៀតឆ្លើយជើង ចឹងហើយកុំឆ្ងល់ថាមិចបានជាមិនដែលត្រូវគ្នា។
<យើងស្មានតែឯងលាងចាន> ជុងហ្គុក ដោយឃើញថាអ្នកម្ខាងទៀតឆ្លើយបែកឆ្វេងទៅហើយក៏តបបែបបែកឆ្វេងទៅតាមនឹងទៅ ថេយ៉ុងលឺចឹងក៏មិនចង់តបអីទៀតលើកនំបុ័ងដែលខ្លួនបៀកប៊ឺរួចយកមកជាត់មាត់ធ្វើមិនដឹង។ ជុងហ្គុកដើរមកទល់មុខនាយតូចហើយក៏ស្រដីបន្ត÷
<កាលវិភាគការងាររបស់យើង ពីម៉ោងណាខ្លះ> កន្លែងនឹងជាអ្វីដែលថេយ៍ត្រូវចាត់ចែង។
<មិនមានអ្វីរវល់ច្រើនទេពេលព្រឹក តតែម៉ោង8កន្លះ ទៅកន្លែងថតដល់ម៉ោង12ថ្ងៃត្រង់ សម្រាកមួយម៉ោង..ម៉ោង2 អត់ទេដូចជាម៉ោង3..ទេៗអត់ទេម៉ោង2> មុនដំបូងសូត្រកាលវិភាគការងារឲនាយឡើងទំនងដូចសូត្រមេសូត្រ តតែពាក់កណ្ដាលចាប់ផ្ដើមគាំងស្រពិចស្រពិល!!
<អីឡូវម៉ោង2ក៏3?> ជុងហ្គុក
<អឹម..មិនដឹងទេ ចាំតិច ខ្ញុំឡើងទៅយកវាមកមើលម្ដងទៀតសិន> ថេយ៍ ថាហើយក៏រត់ឡើងទៅលើបន្ទប់យកក្រដាសដែលខ្លួនបានកត់ទុកកាលពីយប់មិញ ដើម្បីមកមើលឲប្រាកដចិត្តម្ដងទៀត។
បានមួយសន្ទុះនាយតូចក៏ដើរចេញមកពីបន្ទប់វិញនឹងមានកាន់កូនសៀវភៅមួយដែលគេកត់ទុកយកមកអានទាំងមិនបានមើលទៅមុខនាយ(លក្ខណៈថាមើលតែសៀវភៅ) ÷
ВЫ ЧИТАЕТЕ
(ចប់)manager កំពូលស្នេហ៍✨🌸
БоевикJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
