ភាគទី26: គីម ថេយ៉ុង!!~~

1.3K 95 0
                                        

បន្ទាប់ពីនាងបានក្រឡាច់ជើងដួលអុកគូទខ្លួនឯងហើយ អ៊ុនណាប្រញ៉ាប់ស្ទុះងើបវិញយ៉ាងលឿន កំហឹងរបស់នាងក៏កាន់តែក្ដៅឡើងចំពោះរាងតូចដែរ ពិតជាក្លាហានណាស់ហ៊ានច្រាននាងឲដួលផង បែបមិនស្គាល់ កាងអ៊ុនណាជាអ្នកណាហើយ?

<ផាច់*!!~~ នេះណេះ> ដៃស្រឡូនប្រៀបដូចកន្លាក្រូចក្រចកវែងល្មមក្រហមច្រាសដោយទឹកថ្នាំ លើកដៃទៅទះថ្ពាល់ម៉ត់ខៃរបស់ថេយ៉ុងមួយទំហឹងតាមចិត្តក្រោធខឹង ក៏មិនភ្លេចសម្លក់មិនដាក់ដែរ។ ផ្ទៃមុខសរស្អាតគ្មានមុនសូម្បីមួយគ្រាប់បានគៀកទៅម្ខាងតាមកម្លាំងដៃគេទះខ្លួន។

<..កុំធ្វើឲខ្ញុំទ្រាំនឹងអ្នកនាងលែងបាន> ថេយ៍ លើកដៃទប់ថ្ពាល់ងាកមកសម្លឹងនាងវិញមិនឲចាញ់ចិត្ត នេះបានគេមិនមាត់ដូចទ្រង់សម្បើមដៃ ឃើញគេប្រុសចង់ទះតាមចិត្ត គិតថាគេមិនហ៊ានធ្វើអ្វីវិញមែនទេ? មកពីយល់មុខថាជាមនុស្សស្រីនឹងហើយ ទើបថេយ៉ុងគេនៅតែផ្ដល់តម្លៃឲ! តែនាងម្នាក់នេះជ្រុលសម្បើមណាស់។

<យ៉ាងមិច ឯងចង់ធ្វើស្អីយើង? យើងនិយាយត្រូវមែនទេទើបផ្ដើមក្ដៅក្រហាយ!..រូបរាងស្អាតបាតមិនគួរណា៎មកធ្វើប្រុសលក់ខ្លួនឲ
តារាចឹងសោះ យើងប្រាប់ឯងឲដឹងគីម ថេយ៉ុង ឯងលក់ខ្លួនឲតា.ណាក៏លក់ទៅលើកលែងតែបងជុង គាត់គឺជារបស់យើង..> អ៊ុនណា សម្លឹងទៅមើលរាងតូចពីលើចុះក្រោមពីក្រោមឡើងលើក្នុងក្រសែភ្នែកមួយបែបចំអន់មើលថោក នាងសែនស្អប់សែនជ្រេញនឹងចរឹករបស់ថេយ៍ពេលនៅក្បែរជុងហ្គុកម្ដងៗ ជាប្រុសសោះបែជាទទួលបានការស្រឡាញ់ពីនាយក្រាស់។

<បើហ៊ានតែនិយាយបែបនេះម្ដងទៀត ខ្ញុំនឹងទះអ្នកនាងឲផ្កាប់មុខនៅគៀននេះមិនខាន កុំគិតថាខ្លួនជាស្រីខ្ញុំមិនហ៊ានធ្វើអ្វីឲសោះ> ថេយ៉ុង ក្ដាប់ដៃខឹងនាងញ័រសាច់ ហេតុអ្វីក្នុងចិត្តគំនិតនាងគិតតែពីរឿងស្មោគរោគមើលងាយអ្នកដទៃបែបនេះ? ប្រុសលក់ខ្លួន!? មានដឹងអត់ថាពាក្យនឹងវាធ្ងន់ខ្លាំងណាស់សម្រាប់មនុស្សដែលគេបរិសុទ្ធ។

<អាក្មេងលក់ខ្លួន*..អាយ៎យ??> នាងនៅតែផ្គើនមិនចុះញ៉មឆ្លៀតឌឺបន្ថែម ប៉ុន្តែក៏ត្រូវភ្លាត់សម្លេងស្រែកដោយសារតែរាងតូចលើកដៃឡើងប្រុងទះកំផ្លៀងនាង អឹម~អត់ទេថេយ៍គេមិនធ្វើចឹងឡើយ គេមិនទៅលើកដៃស្អាតស្អំវាយមនុស្សស្រីដាច់ខាត ទោះស្រីម្នាក់នេះជេរប្រមាថខ្លួនរបៀបមិចក៏គេមិនអាចធ្វើបានដែរ រឹតតែមិនចង់ទៀតនោះគឺមិនចង់ជាប់ក្លិនអសោចរបស់នាងកញ្ជ្រោងនេះលើដៃ គេគ្រាន់តែគំរាមប៉ុណ្ណោះ នាងសំណាងហើយដែលប៉ះរាងតូចនោះ បើជាអ្នកផ្សេងបែបទួកសាច់ដូចត្រីគេវះងៀតមិនខាន។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now