ភាគទី33: សមគ្នា..

1.4K 78 0
                                        

ព្រះអាទិត្យផ្ដើមបញ្ជេញរស្មីបំភ្លឺលោកដាស់មនុស្សភ្ញាក់ពីដំណេករបស់ពួកគេរៀងខ្លួន ដើម្បីទៅបំពេញព្រឹកថ្ងៃថ្មី។ រូបរាងសង្ហារគេងនៅក្នុងបន្ទប់របស់ថេយ៉ុង ដេករងចាំម្ចាស់បន្ទប់មកវិញតាំងតែពីយប់ ប៉ុន្តែគឺអត់ឡើយនាយនៅតែគេងម្នាក់ឯងដដែល។

<ថេយ៍..> ងើបស្ទុះឡើងដូចជាគេចាប់ទះ ហៅឈ្មោះរបស់ថេយ៉ុងមុនគេ នឹងរហ័សបើកទ្វារចេញពីបន្ទប់ក្រែងលររាងតូចនៅផ្ទះបាយរឺកន្លែងណា៎ផ្សេង។

<ថេយ៍អូនមកវិញរឺនៅ?> ជុងហ្គុក ព្រលឹមអុលងើបឡើងមិនចូលបន្ទប់ទឹកសម្អាតខ្លួនដុសធ្មេញងងូតទឹកអ្វីឡើយ អ្វីដែលនាយកំពុងធ្វើពេលនេះគឺហៅថេយ៉ុង ដើរមើលពេញផ្ទះនៅតែមិនឃើញវត្តមានរបស់គេ ។ ទុចដំណើរខ្លួនឯងង៉កសម្លឹងទៅមើលទ្វារបន្ទប់ក្បែរកន្លែងដាក់ស្បែកជើង មុននឹងទម្លាក់ទឹកមុខចុះបែបអស់សង្ឃឹម÷

<ខឹងបងរឿងអ្វី ម្ដេចមិនមកផ្ទះ?> ជុងហ្គុកពោលតិចៗទាំងមិនយល់ នាយចង់ដឹងណាស់ថាថេយ៍គេកើតអ្វី ខឹងនាយរឺយ៉ាងណា៎? ល្អនឹងគ្នាសុខៗម្ដេចក៏ទៅជាបែបនេះ? បើសិនជាទៅណា៎គួរតែទូរស័ព្ទរឺផ្ញើរសារប្រាប់បន្តិចក៏អស់ចិត្ត នេះបាត់ទៅស្ងាត់ៗទាក់ទងតាមណា៎ក៏មិនកើត។ ដោយសារនាយនិយាយបែបនេះព្រោះកន្លែងទុកស្បែកជើងរបស់ថេយ៍គ្មានផ្លាស់ប្ដូរអ្វីឡើយវានៅដូចដើម។
|Ship•|
+មណ្ឌលកុមារកំព្រា
ខ្យល់បក់ល្វើយៗក្រោមដើមឈើធំត្រជាក់គួរជាទីអង្គុយលេងគយគន់ទេសភាពនៅក្នុងសួនក្រោយមណ្ឌលកុមារកំព្រា ផ្ទៃមេឃពណ៍ទឹកសមុទ្រប្រៀបដូចជាទឹកសមុទ្រនៅសមុទ្រឥណ្ឌា ពពកសរពៀសពេញមេឃគួបជាមួយមេឃស្រទុំបន្តិចមិនក្ដៅឡើយបណ្ដាលឲចិត្តក្មេងប្រុសម្នាក់អង្គុយនឹករលឹកបុរសដែលខ្លួនស្រឡាញ់ហើយត្រូវបានចាកចេញពីនាយ ចាកចេញទើបតែបាន1ថ្ងៃប៉ុន្តែចិត្តរំពៃនឹកដូចបាត់រាប់ឆ្នាំយ៉ាងដូច្នោះ!

<សូមទោស បងប្រហែលជាមិនយល់ក្នុងចិត្តខ្លាំងហើយ ដែលសុខៗខ្ញុំចាកចេញពីបងបែបនេះ សូមទោសជុងហ្គុករវាងពួកយើងខ្ញុំគិតថាមិនអាចទៅរួចឡើយ> ថេយ៉ុង កែវភ្នែកទាំងគូរទទេស្អាតថ្លាឆ្វង់ប្រដូចកញ្ចក់ដែលទើបតែជូតហើយថ្មីៗ ប៉ុន្តែចិត្តគំនិតរបស់គេមិនបានថ្លាឆ្វង់ដូចកែវភ្នែកទាំងគូរឡើយវាអួរអាប់ណាស់ គេនឹកនាយ ចង់ជួបមុខ ចង់ស្ដាប់សំលេងរបស់គេ ហើយក៏ចង់សូមទោសគេ តែអ្វីដែលខ្លួនអាចធ្វើបានពេលនេះគឺនិយាយម្នាក់ឯង ផ្ដែផ្ដាំពាក្យពេចន៍ទាំងប៉ុន្មានឲរសាត់ទៅតាមខ្យល់!

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now