ភាគទី41: កូនប្រសារ.

1.9K 98 1
                                        

<បង បងប្រាប់ខ្ញុំទៅមើលថារឿងដែលខ្ញុំធ្វើទាំងអស់គឺខុសមែនទេ? ខ្ញុំជាអ្នកបំផ្លាញក្ដីសុខរបស់កូនមែនទេ?..ហ្ហឹកៗ..ខ្ញុំគ្រាន់តែចង់ឃើញជុងហ្គុកគេមានអនាគតដែលល្អមួយ មិនគិតស្មានថាអំពើដែលខ្ញុំធ្វើអាចឲកូនឈឺចាប់ថ្នាក់នេះសោះ> អ្នកជាវ័យចំណាស់អង្គុយសម្លឹងរូបថតធំមួយរបស់លោកចន ដោយអង្គុយយំរៀបរាប់ប្រៀបដូចដឹងកំហុសកន្លងមករបស់ខ្លួន ។
គាត់បានមើលវិដេអូដែលជុងហ្គុកគេបង្ហោះរួចហើយ ពេលមើលចប់ទើបដឹងខ្លួនឯងថាខុស ធ្វើដាក់កូនបែបណាខ្លះ គាត់បានបំផ្លាញក្ដីសុខរបស់នាយឲក្លាយជាមនុស្សគ្មានអារម្មណ៍បាត់បង់ក្ដីសុខក្នុងជីវិតអស់។
មើលវិដេអូបណ្ដើរអង្គុយយំខ្លោចចិត្តអាណិតកូននឹងទង្វើររបស់ខ្លួនឯងបណ្ដើរ តាំងពីដើមមកគាត់ពិតជាមិនដែលផ្ដល់ភាពកក់ក្ដៅឲនាយមែន តើខ្លួនសមជាម្ដាយដែររឺទេ។

<ហ្ហឹកៗ..សូមទោសជុង កូនប្រុសរបស់ម៉ាក់> អ្នកស្រីចន អង្គុយយំឡើងសស្រាក់ពោលពាក្យសូមទោសទាំងអួលដើម.ក នៅពេលនេះទើបគាត់ដឹងថាការបង្ខិតបង្ខំរបស់គាត់កន្លងមកគឺបំផ្លាញជុងហ្គុកទៅវិញទេ។ មិនចាំយូរគាត់រហ័សទូរស័ព្ទទៅនាយយ៉ាងលឿន។

"ទឹត..ហាឡូម៉ាក់~" ជុងហ្គុក

<jkម៉ាក់..ម៉ាក់សូមទោស..ហ្ហឹកៗ..ម៉ាក់សូមទោស មកពីការចងបានរបស់ម៉ាក់ជ្រល់ហួសពេកទើបធ្វើឲកូនក្លាយជាបែបនេះ..លើកទោសឲម៉ាក់ផងjk>

"ម៉ាក់..ម៉ាក់មិនខុសឡើយ ម៉ាក់មិនចាំបាច់សូមទោសកូននោះទេ..កូនដឹងថាម៉ាក់ធ្វើកន្លងមកគ្រាន់តែចង់ឃើញកូនល្អប៉ុណ្ណោះ"

<អត់ទេ..ម៉ាក់អាក្រក់ អាក្រក់ខ្លាំងណាស់..មកពីម៉ាក់លោភលន់ពេក ម៉ាក់តែងតែបង្ខំកូន ម៉ាក់បំបែកបំបាក់កូននឹងថេយ៍..អ្ហឹកៗ..ឲម៉ាក់សូមទោសជុងហ្គុក> !ដឹងកំហុស!

"ម៉ាក់ កុំយំទៀតអី..គេចាកចេញពីកូនហើយ ពួកយើងក៏ដើរផ្លូវរាងខ្លួនដែរ មិនមានអ្វីនោះទេ" ជាម្ដាយទៅហើយតើឲទៅជេរស្ដីគាត់យ៉ាងមិច យ៉ាងណា៎ក៏គាត់នៅតែជាអ្នកមានគុណរបស់យើងដែរ ម្ដាយម្នាក់ៗតែងតែស្រឡាញ់កូន គាត់មិនចង់បង្ហាញឲ្យយើងឃើញទេ គ្រាន់តែការស្រឡាញ់ខ្លះជ្រុលហួសពេកគាត់ដល់ថ្នាក់ដាក់កំហិតរឺយកយើងទៅប្រៀបនឹងអ្នកដទៃក៏មាន។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now