ភាគទី20: មតិវាយប្រហារ

1.8K 109 0
                                        

រំលងផុត15នាទី ថេយ៉ុងក៏ត្រូវបានជុងហ្គុកជូនមកដល់ខនដូរហើយ។ នាយក្រាស់បីរាងតូចឲគេងនៅលើសាឡុង មុននឹងទៅយកថ្នាំនៅបន្ទប់របស់ថេយ៍តាមអ្វីដែលគេប្រាប់។

<នេះ..ញុាំទៅ> រាងក្រាស់ហុចទឹកមួយកែវនឹងថ្នាំឲថេយ៍ មុននឹងដាក់ខ្លួនអង្គុយជិតគេ។

<ឯងកើតអីទើបឈឺពោះខ្លាំងយ៉ាងនេះ?> ជុងហ្គុក

<ខ្ញុំឈឺក្រពះ..ប្រហែលជាវាធ្វើទុកហើយ> ថេយ៍ វារាងគ្រាន់បើជាងប៉ុន្មាននាទីមុន។

<មុននេះមានញុាំអាហារសម្រន់ខ្លះរឺអត់> ជុងហ្គុក នាយមើលទៅគឺពិតជាបារម្ភពីរាងតូច។

<....> ថេយ៍ មិនមាត់តែសម្លឹងទៅមើលនាយក្រវីក្បាលបញ្ជាក់តិចៗទឹកមិខជូរហួញ។

<ពិតជាមិនចេះមើលថែសុខភាពមេន> នាយរអ៊ូបន្តិចហើយក៏ក្រោកដើរទៅផ្ទះបាយដើម្បីធ្វើបបរឲគេញុាំ។ ថេយ៍ឃើញនាយបារម្ភពីខ្លួនចឹងក៏ផ្ញោចស្នាមញញឹមមកតិចៗជាការពេញចិត្ត មុននឹងបើកទូរស័ព្ទឡើងយកមកចុចចូលប្រព័ន្ធ internet អូសចុះអូសឡើងស្រាប់តែប្រទះនឹង...

"ចន ជុងហ្គុក កំពុងមានការណាត់ជួបជាមួយមនុស្សអាថ៌កំបាំងម្នាក់មិនដឹងថាជាប្រុសរឺស្រីក៏ប៉ុន្តែពួកគេមើលទៅស្និតស្នាលគ្នាខ្លាំងណាស់ រូបថតបែកធ្លាយបានមកពីចំណតចតឡានVIP" ថេយ៉ុង អាន Captionនៅលើផុសនោះហើយគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ភ្ញាក់រឹតតែខ្លាំងនោះគឺរូបជុងហ្គុកបីខ្លួននឹងហើយ ចេះសំណាងហើយដែលរូបនោះមើលថេយ៉ុងមិនច្បាស់ក៏ព្រោះតែបាំងខ្នងនាយ ម្យ៉ាងទៀតពេលលើកបីនឹង រាងតូចផ្អឹបមុខនឹងទ្រូងហាប់ណែនរបស់នាយ ហើយអ្នកប្រម៉ាញ់រូបនោះគឺថតបានតែពីក្រោយខ្នងនោះទេ។

រូបភាពប៉ុន្នានសន្លឹកនេះហាក់ផ្ទុះជាខ្លាំងមានអ្នកស៊ែរចែកចាយរាប់លានអ្នកជាមួយនឹងចំនួនចុច Reactទៅលើផុសប៉ុន្មានសន្លឹកនេះ ថេយ៉ុងប្រញ៉ាប់អូសទៅមើលcmtយ៉ាងលឿន ព្រោះគេដឹងថាផុសបែបនេះច្បាស់ជាមានមតិបរិហារច្រើន។

"គេម្នាក់នោះគឺជាអ្នកណា?..អូ..ព្រះហើយ! ខ្ញុំយំស្លាប់អីឡូវហើយ oppaរបស់ខ្ញុំ" yuchi នេះគឺជាខមិនដែលថេយ៍គេអាន ហើយក៏មានអ្នកចុចឆ្លើយតបនឹងនាងឡើង1k+។ ចំណែកឯរាងតូចក៏បន្តអានទៀត

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now