3ខែក្រោយ ចូលដល់3ខែហើយរឺ? ស្មានតែរំលងអស់3ម៉ោងទេតើ! ពេលវេលាគឺពិតជាដើរលឿនមែន ពីម៉ោងក៏ឈានទៅជាថ្ងៃ ថ្ងៃក៏ចូលទៅជាអាទិត្យ អាទិត្យក៏បន្តរហូតដល់ខែ ចុងបញ្ចប់គឺមានតែឆ្នាំ។
ចឹងក៏អាចឲដឹងបានហើយថា រយៈពេល3ខែមកនេះជុងហ្គុកមិនដែលបានជួបមុខថេយ៉ុងមនុស្សដែលនាយនឹកស្ទើរគ្រប់ដង្ហើមចេញចូលសូម្បីតែម្ដង ចិត្តនឹករលឹករបស់នាយចំពោះរាងតូចវានៅតែដូចដើម កាន់តែនឹកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកមួយចំណែករបស់នាយត្រូវបាត់បង់ពន្លឺពេលដែលថេយ៍ចាកចេញទៅ ធៀបទៅនឹងនាយបាត់ភាពសប្បាយរីករាយក្នុងជីវិតពាក់កណ្ដាល មិនមាត់មិនសូវនិយាយស្ដីញញឹមក៏ខ្សោះដែរ។
+ម៉ោង11:00នាទីយប់ នៅបន្ទប់ខនដូរ
<ថេយ៍ បងនឹកអូនណាស់ អាចទេត្រឡប់មក
រកបងវិញ..សូមអង្វរបើបងធ្វើអ្វីឲអូនទាស់ចិត្តសូមប្រាប់បងមួយម៉ាត់បងនឹងកែចេញភ្លាម ឲតែអូនព្រមបង្ហាញមុខនៅចំពោះបង..ថេយ៉ុង បងនឹកសម្លេងអូន នឹកស្នាមញញឹម នឹកគ្រប់យ៉ាងដែលទាក់ទងនឹងអូន..កុំចាកចេញពីបងបែបនេះអី> ជុងហ្គុក ដៃកាន់ដបស្រាជាប់ស្អិត និយាយទូរស័ព្ទផ្ញើរសារជាសម្លេងទៅរាងតូចស្ទើររាល់ថ្ងៃ មើលសភាពរបស់នាយគឺដូចជាមនុស្សស្រវឹង ទឹកមុខបង្ហាញមកយ៉ាងច្បាស់ថានាយឈឺចាប់នាយនឹកគេ ចង់ជួបគេចង់ឃើញមុខគេម្ដងទៀត តែ..តែគ្រប់យ៉ាងមិនអាចឡើយ បានត្រឹមតែនឹកប៉ុណ្ណោះ!
<ថេយ៍..សូម..សូមមេត្តាត្រឡប់មកវិញបានទេ អូនបានយកពិភពលោករបស់បងមួយចំណែកទៅហើយ បងមិនអាចរស់នៅដោយគ្មានអូនទេ អ្នកណាសន្យាថានឹងនៅក្បែរបងចាំផ្ដល់កម្លាំងចិត្តឲបង..អូនកុហក អូនកុហកបង អូនក្បត់សន្យា..សឺត!..ហេតុអ្វីអូនចាកចេញស្ងាត់ៗមិនប្រាប់សូម្បីមួយម៉ាត់ គីម ថេយ៉ុង ឆាប់ត្រឡប់មកវិញភ្លាម..កុងត្រាមិនទាន់ដាច់ទេ វា3ឆ្នាំហេតុអ្វីអូនចាកចេញមុនបែបនេះ> ជុងហ្គុក ទឹកសន្សើមថ្លាឆ្វង់ស្រក់ចេញពីភ្នែករបស់ចន ជុងហ្គុក ប្រឹងនិយាយទាំងតឹង.កអួលណែនពេញទ្រូង ចង់អ្នកណាថានាយកំសាកទន់ខ្សោយអង្គុយសម្រក់ទឹកភ្នែកនឹកគេតែឯងក៏ថាចុះ ព្រោះគេមិនមែនចេះតែរឹងមាំរហូតនោះទេ។ ហេតុអ្វីសន្យាជាមួយគេហើយធ្វើមិនបាន? ខ្លួនជាអ្នកសន្យាម្ដេចក៏ដើរចេញពីគេ? ម្ដេចក៏ទុកគេចោល? ចាកចេញស្ងាត់ៗដឹងថាគេហេងហាងក្នុងខ្លួនយ៉ាងណា៎ទេ? កុហកឲគេស្រឡាញ់ហើយក៏ដើរចេញ?
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
