<កុំអី> ថេយ៍
<អឹម~..ឈប់សិន> នៅសុខៗក៏មានសម្លេងនិយាយបញ្ឈប់ឡើង ម្នាក់នោះគឺជាតួឯកប្រុសយើងនឹងហើយ គេលើកដៃឡើងឲកាំមេរ៉ាកាត់បញ្ឈប់ប្លង់នឹងសិន ធ្វើឲអ្នកគ្រប់គ្នានៅទីនោះឆ្ងល់គ្រប់គ្នា អ្នកដែលខកចិត្តបំផុតនោះគឺអ៊ុនណាដែលឈរពីមុខនាយនេះតែម្ដង ជិតបានថើបគ្នាទៅហើយ មកស្រែកបញ្ឈប់ស្អី?ពិតជាក្ដៅចិត្តណាស់ ។
<ហ្វូ~> រាងតូច ឃើញបែបនេះហាក់ធូរទ្រូងតែម្ដង គេឡើងដកមួយដង្ហើមធំចោលតែម្ដង ដូចជាស្រឡះក្នុងទ្រូងល្អហើយពេលនេះ។
<ជុងហ្គុក លោកមានអីមេនទេ ទើបស្រែកបញ្ឈប់បែបនេះ?> អ៊ុនណា នាងឡើងជ្រួញចិញ្ចើមចូលគ្នាតែម្ដង។ ស្របគ្នានឹងពេលនោះ Directorក៏ស្រែកមកតាមអៃគោម ព្រោះគាត់ក៏ឆ្ងល់ដែរ កំពុងតែជក់ចិត្តផង។
<ប្អូនជុង កើតអ្វីមេនទេ?ទើបឈប់សម្ដែងចឹង> Director
<ហឹម..បាទ ខ្ញុំភ្លេចប្រាប់ទៅថាខ្ញុំកំពុងតែផ្ដាសាយ ដូច្នេះហើយមិនអាចថើបផ្ទាល់បានទេ ខ្លាចឆ្លងទៅដល់អ្នកនាងអ៊ុនណា> ជុងហ្គុក ប្រសិនបើអ្នកដឹងអ្នកនឹងដឹង បើមិនដឹងនៅតែមិនដឹង មានតែមនុស្សម្នាក់ទេដែលដឹងថានាយកុហករឺក៏និយាយការពិត ម្នាក់នោះគឺ ជាម្នាក់ដែលជុងហ្គុកគេកំពុងតែសម្លឹងទៅមើលហើយញញឹមចុងមាត់បែបព្រៀនដាក់នឹងហើយ ថែមទាំងញាក់ចិញ្ចើមដាក់ទៀតផង។
<ហុឹស~> រាងតូច ថេយ៉ុងឃើញគេសម្លឹងមកមើលហើយ ចាប់ផ្ដើមថ្ពាល់ក្រហមញញឹមចេញមកទាំងអៀន គេមិនហ៊ាននៅប្រឈមកែវភ្នែកជាមួយនាយទៀតទេ សុទ្ធតែផ្ដាសាយមិនអាចថើបផ្ទាល់(ថើបពិតប្រាកដ)បានទៀត ពិតជាកំពូលរកលេស។ រឿងបែបនេះប្រាកដជាយល់ហើយ មិនបាច់ប្រាប់ក៏អាចកាត់ន័យបានដែរណ៎!!
"ពិតជាឆ្កួតមេន" អ៊ុនណា ជេរប្រទិចខឹងក្ដៅចិត្តឆេះឆួលក្នុងចិត្តម្នាក់ឯងទាំងគ្រឺតខ្នាញ់ ខ្នាញ់ខ្លាំងបំផុតនោះគឺ ឃើញជុងហ្គុកគេសម្លឹងទៅមើលថេយ៉ុងនឹងហើយ កុំស្មានតែនាងមិនដឹងមិនយល់នោះថាកែវភ្នែករបស់គេទាំងពីរកំពុងតែមានន័យពីអ្វី? បើពីរនាក់នឹងមិនមានចិត្តលើគ្នាទេនោះនាងសុខចិត្តឲគេដៀលក្បាល សូមប្រាប់!!
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
