ភាគទី22:ព្រិលធ្លាក់យប់ដំបូង..

1.6K 100 0
                                        

ប្រហែល30នាទីក្រោយពួកគេទាំងពីរក៏មកដល់កន្លែងថតរឿងដូចធម្មតា។ ចំណាយពេលពេញមួយល្ងាចសម្រាប់ការងាររបស់ពួកគេរៀងៗខ្លួន ។
+ម៉ោង8:00នាទីយប់...

<យប់នេះគឺជាយប់ធ្លាក់ព្រិលដំបូងណា៎> ថេយ៉ុង អង្គុយលើសាឡុងក្បែរជុងហ្គុកសម្លឹងមើលទៅកាន់ផ្នែកខាងក្រៅ ។

<ហឹម!??~~> ជុងហ្គុក សម្លឹងទៅមើលរាងតូចលក្ខណៈឆ្ងល់ ចង់សួរថាយប់ធ្លាក់ព្រិលដំបូងទៅថី? នាយដឹងតើថាធ្លាក់ព្រិល។

<បើលោកមិនចង់ទៅដើរលេងទេទុកឲខ្ញុំទៅម្នាក់ឯង..បុិននឹងក៏មិនយល់ដែរ> រាងតូចងើបឡើងសម្លក់នាយបន្តិចដើរសម្ដៅទៅបន្ទប់ខ្លួនងរខ្ទឺតចុងប្រយោគនិយាយខ្សឹបៗម្នាក់ឯង។ លួចស្រលាញ់គេក៏ប៉ុន្តែក្នុងថ្ងៃដែលធ្លាក់ព្រិលដំបូងគួរតែជូនគេដើរលេង រឺសារភាពក្នុងថ្ងៃនឹងមកក្រែងគេចិត្តទន់ផ្ដល់ចម្លើយឲ។

ជុងហ្គុកសម្លឹងមើលដំណើររបស់ថេយ៍ដើរចេញទៅដែលងរនឹងខ្លួន នាយញញឹមគែមមាត់បន្ទិចស្ទុះងើបចេញពីសារឡុងរត់ទៅយកអាវធំហើយកន្សែងបង់.កមកឈររងចាំមាត់ទ្វារហើយស្រេចដេកចាំទៅដែលគេឲរាងតូចទៅម្នាក់ឯងនោះ។

ប្រហែលមួយសន្ទុះថេយ៍ក៏បើកទ្វារចេញពីបន្ទប់អ្វីដែលគេឃើញនោះគឺ ជុងហ្គុករៀបចំខ្លួនហើយមុនគេទៀត ។

<ហុឹស~លឿនគ្រាន់បើ..> រាងតូច ដើរសម្ដៅទៅជិតនាយសើចក្នុងដើម.កបន្តិច មិញខំតែងរ។

<នៅខាងក្រៅរងារណាស់ ត្រឹមអាវរងារមួយមិនគ្រប់ទេ> នាយញញឹមស្រាលៗទៅកាន់អ្នកដែលឈរនៅចំពោះមុខ ក៏យកសន្សែងបង់.កពី.ករបស់ខ្លួនពណ៍ទឹកសមុទ្រស្រាលទៅបង់ឲរាងតូចជំនួសវិញ។ ទង្វើរបន្តិចបន្តួចបែបនេះ វាពិតជាធ្វើឲបេះដូងរបស់ថេយ៍រំជើបរំជួលណាស់។

<ចុះលោកបានអី?> ថេយ៍ បើឲគេទៅហើយចុះនាយមិនរងារដែរទេរឺ?

<បានកាន់ដៃឯងយើងកក់ក្ដៅហើយ> ជុងហ្គុក។ ថេយ៉ុងលឺភ្លាមអៀនចង់ផ្ទុះខ្លួន ឆ្ងល់នាយដែរហេតុអ្វីចូលចិត្តតែនិយាយចំៗបែបនេះ មិនចេះអៀនមាត់រឺខ្មាស់ថេយ៍ខ្លះទេ បើមិនខ្មាស់គេទេគួរណាស់តែចេះខ្មាស់ជំនាងបន្ទប់ខ្លះផងទៅ..ហឹម~ស្នេហាធ្វើឲមនុស្សក្លាហាន!!

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now