ភាគទី11:ខ្ជីខ្ជូតដល់ម្លឹងរឺ?

1.8K 114 0
                                        

   ម៉ោង8ក៏ឈានចូលមកដល់ នាយក្រាស់នឹងថេយ៉ុងកំពុងធ្វើដំណើរទៅកន្លែងថត ដើម្បីបំពេញការងាររបស់ពួកគេ។ ថ្ងៃនេះពួកគេចាប់ផ្ដើមថត Trillerសាច់រឿង ក៏ចំណែកថេយ៍គឺនៅតែអង្គុយមួយកន្លែងមើលនាយ នឹងចាត់ចែងការងារខ្លះៗតាមអ្វីដែលអ្នកគ្រប់គ្រងទូទៅគេធ្វើ។
  +12:00ថ្ងៃត្រង់

    ព្រិចៗភ្នែកដល់វេលាថ្ងៃត្រង់ដែលក្រុមការងារនឹងតួសម្ដែងត្រូវសម្រាកហើយ ជុងហ្គុកបោះជំហានវែងៗមាំសង្ហារដើរមករក managerកំពូលជេររបស់ខ្លួន ដូចដឹងហើយបើនិយាយគ្នាមិនស្រួលឈ្លោះពេញនឹង

<ហឹម~ហត់ណាស់ សូមទឹកមួយដប> នាយក្រាស់ផ្ដេកខ្លួនអង្គុយលើសាឡុង ទាំងបិទភ្នែកមាត់ថ្ងូញហត់ស្រេកទឹកប្រាប់ទៅរាងតូច ដែលអង្គុយចុចទូរស័ព្ទ បំណងគឺនាយចង់ប្រើថេយ៍ឲទៅយកដោយផ្ទាល់នឹងឯង ព្រោះគេដើរកាត់មកមិញក៏មានបុគ្គលិកហុចទឹកឲដែរ តែគេមិនយក!

<ស្រេកទឹកក៏ទៅរកទឹកផឹកខ្លួនឯងទៅ> ថេយ៍ នៅតែឆ្ងក់មុខចុះចុចទូរស័ព្ទរបស់គេដដែល ក៏ព្រោះថាគេរៀបចំកាលវិភាគនឹងទទួលការងារថ្មីឲនាយ (រៀបចំតាមទូរស័ព្ទវាលឿនហើយស្អាតជាង)

<ហត់~គ្មានកម្លាំងដើរទៅយក> ជុងហ្គុក ក៏ងាកមកមើលថេយ៍យ៉ាងលឿនទាំងផ្ដេកក្បាលដដែលតែភ្នែកសម្លឹងទៅអ្នកម្ខាងទៀតមិនដាក់ឡើយ យីស!អង្គុយចុចទូរស័ព្ទសោះប្រើតិចអត់បាន

<លោកអាចវាលទៅបានណា៎ជុងហ្គុក!!> រាងតូចងើបមុខឡើង ពោលធម្មតាទៅកាន់នាយក្រាស់ បើថាគេហត់ដើរអត់រួចទេអាចវាលទៅបានអត់មានអ្នកហាមឃាត់ទេ។

<អង្គុយចុចទូរស័ព្ទសោះប្រើបន្តិចក៏មិនបាន..ក្រែងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនហី!> ជុងហ្គុក

<នឹងហើយគឺកំពុងដើរតាមតួនាទីអ្នកគ្រប់គ្រងតើ នេះរៀបចំកាលវិភាគឲលោក> ថាហើយក៏លើកបង្ហាញអេក្រង់ទូរស័ព្ទដាក់ចំកណ្ដាលមុខនាយតែម្ដង មិញពេលនាយកំពុងថត មានក្រុមហ៊ុនច្រើនណាស់ដែលគេទាក់ទងមកថេយ៍។

<បានហើយ មិនបាច់ទទួលច្រើនពេកក៏បានដែរ..ឆាប់ទៅយកទឹកមក> ថាហើយជុងហ្គុកនាយប្រញ៉ាប់កញ្ឆក់ទូរស័ព្ទរបស់រាងតូចយកមកបិទទុកដាក់ក្នុងហោរប៉ៅខោធ្វើប្រងើយ។ ទទួលនោះទទួលកុំបាច់ភ័យអីទោះនាយមិនចេញមុខចេញមាត់លើវិស័យនេះ1/2ឆ្នាំទៀតក៏នៅតែល្បីដូចដើម-,-

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now