+ ម៉ោង12ថ្ងៃត្រង់នៅកន្លែងថត ហើយវាក៏ជាម៉ោងដែលគេសម្រាកដែរ។
<ថេយ៍ អូននៅមិនទាន់ប្រាប់បងនោះទេ ថាប្រាក់ខែដែលអូនបើកនោះយកទៅណា៎?> ជុងហ្គុក ពួកគេទាំងពីកំពុងនៅក្នុងបន្ទប់តែងខ្លួនរបស់នាយក្រាស់ ចឹងហើយគ្មានបុគ្គលិកផ្សេងទេ ទើបអាចហៅរាងតូចថាអូនបាន។
<បងពិតជាចង់ដឹង?ហើយចង់ដឹងធ្វើអី?> ថេយ៍ ដោយភ្នែកហើយនឹងកំពុងតែមមារញឹកជាកំព្យូទ័រចំពោះមុខ។
<បងឃើញអូនដូចមិនប្លែកអ្វី ក៏ខ្លាចអូនចាយមិនគ្រប់គ្រាន់..ចង់ដឹងប៉ុណ្ណោះ> នាយសម្លឹងទៅមើលមុខរាងតូចមិនដាក់ឡើយ។
<ហឹម~កុំបារម្ភអី អូនចាយលើសពីគ្រប់ទៅទៀត ប្រាក់ខែពាក់កណ្ដាលរបស់អូន អូនយកទៅផ្គត់ផ្គង់នៅមណ្ឌលកុមារកំព្រារ ក៏ព្រោះតែអូនធំដឹងក្ដីនៅទីនោះ អាចថាកន្លែងនោះហើយគឺជាគ្រួសាររបស់អូននោះ> រាងតូច បែរមកមើលមុខនាយញញឹមស្រាលៗ ស្របនឹងសំដីចូលទៅកាន់ប្រអប់ដៃរបស់នាយ។
<ចឹងអូន?> នាយក៏ទើបតែភ្ញាក់ផ្អើលនៅពេលដែលថេយ៍គេប្រាប់ត្រង់ចំណុចនេះ នាយស្មានតែថេយ៍គេមានម៉ាក់ប៉ាត្រឹមត្រូវតើ!
<ត្រូវហើយ..អូនបាត់បង់ពួកគាត់ទាំងពីរតាំងពីតូច អ៊ំស្រីដែលជាម្ចាស់មណ្ឌលគាត់អាណិតក៏យកអូនទៅចិញ្ចឹមហើយឲសិក្សារៀនសូត្រផងដែរ> ថេយ៉ុងនិយាយដល់ត្រឹមនេះក៏មានអារម្មណ៍ថារាងស្រណោះខ្លួនឯងបន្តិចដែរ។ គេចាប់ផ្ដើមទម្លាក់ទឹកមុខចុះភ្លាមៗ។
<មិនអីទេ សូមទោសដែលរំលឹកវាឡើង តែកុំបារម្ភអូនមិនឯការទៀតឡើយ បងនឹងនៅក្បែរអូនជានិច្ច> ជុងហ្គុក លើកដៃទៅអង្អែលសក់ស្រឡើបរលងរបស់អ្នកចំពោះមុខតិចៗជាការផ្ដល់កម្លាំងចិត្តក៏មិនភ្លេចបង្ហាញស្នាមញញឹមស្រាលៗដើម្បីឲថេយ៍មានអារម្មណ៍កក់ក្ដៅដែរ។
<ហុឹស~អូនក៏នឹងសង្ឃឹមបែបនោះ> ថេយ៉ុង សើចក្នុងបំពង់.កបន្តិចលក្ខណៈមិនសម មិនមែនគេមិនទុកចិត្តជឿជាក់លើនាយឡើយ ក៏ប៉ុន្តែដូចដែលដឹងស្រាប់ថាអ្វីក៏ដោយមិនដែលនៅស្ថិតស្ថេររហូតទេ វាតែងតែផ្លាស់ប្ដូរជានិច្ចបើហ៊ានតែជ្រើសដើរខុសមួយជំហាន!
រីងៗ!!
YOU ARE READING
(ចប់)manager កំពូលស្នេហ៍✨🌸
ActionJK Top × Tae Btt ស្នេហាមួយដែលកើតឡើងដោយមិនបានព្រៀងទុកជាមុន រវាងតារាsuperstar ដែលមានប្រជាប្រិយភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងក្មេងប្រុងម្នាក់ដែលត្រូវជាmanager ផ្ទាល់ខ្លួនរបស់គេ។ តើស្នេហារវាងតារាដែលល្បីម្នាក់នេះជាមួយនឹងmanagerរបស់គេតើអាចទៅមុខបានរឺយ៉ាង...
