ភាគទី18: កុំអី

1.8K 113 0
                                        

<ទីបំផុតខ្ញុំរកគេឃើញហើយ> ជុងហ្គុក

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ដូចតែសព្វដងចឹង តែមានយប់គឺមានថ្ងៃហើយ ខ្ចិលរៀបរាប់ច្រើន..
+8:00AM នៅកន្លែងថតរឿង ចង់ប្រាប់ថារឿងដែលកំពុងសម្ដែងរាល់ថ្ងៃរយៈពេល3ខែនេះមិនទាន់ចប់ទេ ព្រោះជារឿងខ្នាតធំអាចចំណាចពេលយូរ។ រាងតូចកំពុងអង្គុយនៅក្នុងបន្ទប់រៀបចំខ្លួនរបស់ជុងហ្គុក ហើយនាយក្រាស់ក៏កំពុងតែអង្គុយមុខកញ្ចក់ឲគេ make upខ្លះៗឲដែរ។

<Wae!!~យកទឹកឲយើងញុាំបន្តិចទៅមើល> ជុងហ្គុក ភ្នែកចេះតែអង្គុយដៀងទៅរកថេយ៉ុងដែលអង្គុយក្រោយខ្នងនាយចុចទូរស័ព្ទធ្វើប្រងើយ ដោយមានអារម្មណ៍ថារាងទើសទាល់ក្នុងចិត្តយ៉ាងមិចមិនដឹងទេពេលឃើញនាយតូចចុចទូរស័ព្ទបណ្ដើរញញឹមបណ្ដើរបែបនេះ។

<...> ថេយ៉ុង មិនតបអ្វីនោះទេគេនៅតែញញឹមដាក់ទូរស័ព្ទនោះដដែលហើយងើបដើរទៅយកទឹកឲនាយធម្មតា របៀបលក្ខណៈថាខ្ចិលគិតអីច្រើនមនុស្សកំពុងសប្បាយចិត្ត។ កាយវិការបែបនេះរឹតតែធ្វើឲជុងហ្គុកគេមានអារម្មណ៍ថារាងក្ដៅចិត្តភ្លាមៗ មើលមុខទៅដូចចងបាញ់ ទៅលេងស្អីជាមួយអ្នកណាដូចទ្រង់សប្បាយអរម្លេះ?
គ្មានចាប់អារម្មណ៍ជាមួយគេអីបន្តិច យប់មិញខំសារភាពស្នេហ៍ហើយព្រឹកឡើងឃើញមុខគេហើយធ្វើធម្មតាដូចអត់មានរឿងអីកើតឡើង-,-

<នេះទឹករបស់លោក~> ថេយ៍ ហុចទឹកទៅឲនាយមួយដបញញឹមតិចៗទៅនាយ ជុងហ្គុកគេក៏ទទួលពីដៃយកផឹកតែបន្តិចនោះទេ ព្រោះមិនបានស្រេកផង។ នៅពេលដែលគេតែងមុខធ្វើសក់អ្វីហើយអស់ បុគ្គលិកក៏ចេញពីបន្ទប់នេះទៅ កាលណាមួយជាបន្ទប់ផ្ទាល់ខ្លួន អស់រវល់ហើយមិនចង់នៅយូរ។

<លេងស្អីនឹង?> ដោយអត់ឆ្ងល់ទ្រាំចិត្តមិនបានទេក៏ដាច់ចិត្តសួរទាំងមុខក្រម៉ូវជាប់។

<គ្មានអីទេ> ថេយ៍ ប្រាប់ថាគ្មានអីនឹង តើអ្នកណាទៅជឿលោក បើគេយកចិត្តទុកដាក់នឹងការផ្ញើរសារមួយនេះសឹងអីទៅហើយ លក្ខណៈកាយវិការទឹកមុខរបស់រាងតូចគឺដូចកំពុងតែផ្ញើរសារលេងជាមួយសង្សារចឹង។

<គ្មានអីមិចញញឹមធ្វើមើលសប្បាយចិត្តយ៉ាងនេះ? ឯងកំពុងតែញ៉ែអ្នកណា៎?ហើយអ្នកណាហ៊ានផ្ញើរសារមកញ៉ែឯង?> ជុងហ្គុក គេនៅតែបៀមជាប់ទឹកមុខឃូវនឹងដដែល ប៉ុន្តែភ្នែករបស់នាយអត់បានបែរមកមុខចំរករាងតូចឡើយ គឹមើលតាមកញ្ចក់ធំផ្លាតមកក្រោយ (ធម្មតាកន្លែងសំអាងរបស់តារាខ្ញុំមិនបាច់ប្រាប់ក៏អាចស្រមៃចេញរូបភាពដែរ)

(ចប់)manager កំពូលស្នេហ៍✨🌸Donde viven las historias. Descúbrelo ahora