ភាគទី24: ចឹងទៀតចឹងទៅ..

1.7K 90 0
                                        

ពន្លឺព្រះអាទិត្យរះឡើងបញ្ជេញរស្មីមកភពផែនដីសារជាថ្មី មិនដឹងជាលើកទីប៉ុន្មានក្នុងការរះដើម្បីដាស់ឲមនុស្សគ្រប់រូបភ្ញាក់ពីដំណេក។

<ហឹម~~> សម្លេងក្រហឹមចេញពីដើម.កពន់ពេកខ្លួននៅពេលភ្ញាក់ពីដំណេកឲធូរសរសៃរខ្លះ រាងតូចថេយ៉ុងលើកដៃញីភ្នែកខ្លួនឯងតិចៗមុននឹងបើកត្របក់ភ្នែកឡើងក្រឡេកមើលជុំវិញបន្ទប់មិនមែនជាបន្ទប់របស់គេឡើយ។

<បិះភ្លេចថាយប់មិញយើងដេកនៅទីនេះ> ថេយ៍ស្រដីម្នាក់ឯងតិចសម្លឹងទៅមើលផ្ទៃមុខរបស់ជុងហ្គុកដោយការយកចិត្តទុកដាក់ យប់មិញប្រលែងគ្នាសុខៗមិនដឹងថានាំគ្នាដេកលក់ពីស្មើរណា៎?

<ទម្រង់មុខសមនឹងរូបរាង ច្រមុះស្រួចចិញ្ចើមក្រាស់ បបូរមាត់មាំក្រាស់រូបរាងសង្ហារគ្រប់កន្លែងឥតទាស់ ប៉ុន្តែគួរឲស្ដាយទោះឥតខ្ចោះយ៉ាងណា៎ ក៏អូននៅស្អាតជាងបងដែរជុងហ្គុក ចូលរួមសោកស្តាយផង> ថេយ៉ុង លើកដៃអង្អែលផ្ទៃមុខនាយសើរៗទៅវិញទៅមកនិយាយតែឯងអីតែឯង ស្ដាប់ប្រយោគមុនដំបូងសរសើរនាយក្រាស់មិនដាច់ពីមាត់ចុងក្រោយនៅជឿជាក់ដដែល សរសើរតែខ្លួនឯងទៅវិញទៅមក នៅតែជឿជាក់!!

<ជឿជាក់!!~~> សុខៗសម្លេងមាំក្រាស់របស់អ្នកដែលធ្វើពុតជាដេកឲគេសរសើរតាមចិត្តនោះក៏ឧទ្យានឡើង មុនដំបូងស្ដាប់ទៅពិតជាត្រជាក់ចិត្តហើយក៏រាងខ្មើតដែរព្រោះបានសង្សារបញ្ជោ តែមានឯណា គេបន្លំនិយាយសរសើរខ្លួនឯងសោះ។

<ក៏ពិតនោះអី..មើលចុះមុខអូនគឺស្អាតមែន ស្អាតគ្មានកន្លែងទាស់សោះ ទម្រង់មុខដងខ្លួនគឺស្អាតដាច់គេ ងើបឡើងអូនមិនបាច់ងូតទឹកក៏ស្អាត..អូនប្រាប់បងចុះ ក្នុងចំណោមមនុស្សស្អាតជាងគេលើពិភពលោក10នាក់ អូនគឺនៅក្នុងចំណោមលេខ1បាត់ទៅហើយ> ហឹម~~ មិនដឹងថាគួរវាចារបែបមិច បើស្ដាប់មើលទៅលឺតែពាក្យថាស្អាត ។

<ហុឹសៗ..ថេយ៍ អូនកើតអីរឺអត់នេះ? បងសើចនឹងអូនរឹងពោះអីឡូវហើយ> នាយក្រាស់ លើកដៃអោបចង្កេះមួយក្ដាប់របស់រាងដូចឡើងខ្វេ ពិតហើយថេយ៉ុងគឺស្អាតណាស់ ស្អាតរកកន្លែងទាស់មិនឃើញ ក៏ប៉ុន្តែថាជឿជាក់ខ្លាំងពេក។

(ចប់)manager កំពូលស្នេហ៍✨🌸Where stories live. Discover now