ភាគទី1: បងបើកទៅរៀនឬបើកទៅឋានសួគ៍?

8K 322 29
                                    


នៅក្នុងផ្ទះនៃត្រកូលគីមកំពុងតែមានពិធីមួយគឺពិធីខួបកំណើតអាយុ20របស់កូនប្រុសពៅតែម្នាក់នៅក្នុងត្រកូលគីមគេមានឈ្មោះថាគីមថេហ្យុងដោយហេតុថាមួយត្រកូលមានតែខ្លួនមួយទើបគេកំហូចខ្លាំងជាងគេចចេសនិងឆ្នាស់ទៀតផង មើលតែឥឡូវចុះមនុស្សចាស់គឺរងចាំវត្តមានគេឡើងយូទាំងដែលថ្ងៃនេះជាថ្ងៃខួបកំណើតគេសោះព្រោះគេធ្វើខ្លួនយូបើមិនស្អាតមិនខ្ចីចេញក្រៅ

"ជុងហ្គុកឡើងទៅហៅប្អូនបន្តិចណាចាស់ៗចាំយូហើយ"អ្នកស្រីគីមនិយាយទៅកាន់កូនប្រុសច្បង

"បាទម៉ាក់"ជុងហ្គុកបម្រុងនិងងើបហើយតែសម្ដីម្ដាយមីងគេក៏និយាយឡើង

"ជុងហ្គុកជាមនុស្សប្រុសពេញវ័យហេតុអីក៏អោយចេញចូលបន្ទប់ថេហ្យុងដែលជាខ្ទើយតាមចិត្តនោះ"នាងគឺមានឈ្មោះថាហ្វរ៉េជាប្អូនស្រីពៅរបស់លោកគីមនាងស្និតស្នាលនិងជុងហ្គុកខ្លាំងណាស់ អាយុនាងទើបតែ24ឆ្នាំប៉ុណ្ណោះ

"និយាយអោយស្រួលបួលទៅហ្វរ៉េ"លោកយាយ

"ព្រោះយើងទុកចិត្តជុងហ្គុកនិងហើយណាមួយបងប្អូនពួកគេមានតែពីអ្នកហេតុអីហ្វរ៉េតែងតែទើសទាល់?"អ្នកស្រីគីមមិនសូវត្រូវគ្នានិងប្អូនថ្លៃនោះទេ

"ប៉ុន្តែ..."ហ្វរ៉េ

"ទៅហៅគេមកជុងហ្គុក"លោកយាយប្រាប់ទៅនាយទាំងញញឹមរាងក្រាសក៏ញញឹមងក់ក្បាលនិងដើរឡើងទៅខាងលើនាយជាមនុស្សដែលស្ងៀមស្ងាត់និងសុភាពរាបសារខ្លាំងណាស់

ជុងហ្គុកគឺកូនចិញ្ចើមរបស់លោកគីមដែលលោកយកមកចិញ្ចើមតាំងពីគេនៅអាយុ4ឆ្នាំមកម្លេះដោយសារតែមនុស្សដល់ទៅមួយត្រកូលតែគ្មានកូនចៅសូម្បីតែម្នាក់ទើបត្រូវយកជុងហ្គុកមកចិញ្ចើមតែជាសំណាងដែលអ្នកស្រីគីមបានបង្កើតកូនប្រុសម្នាក់ ទើបលោកយាយគីមខ្លាចថាលោកគីមនិងអ្នកស្រីគីមស្រលាញ់ជុងហ្គុកមិនពេញលេញដូចមុនគាត់ក៏យកគេទៅនៅសហរដ្ធអាមេរិករហូតដល់នាយអាយុ18ឆ្នាំទើបនាំមកវិញតែលោកគីមនិងអ្នកស្រីនៅតែស្រលាញ់ដូចជាថេហ្យុងកូនបង្កើតអញ្ចឹងព្រោះនាយជាក្មេងល្អមិនបំពុលទុកដល់គាត់នោះទេ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now