ភាគទី30: អុស! ម៉ាហ្វៀ

2.4K 221 40
                                    

ក្រោយពីជុងហ្គុកចេញទៅឈុនហ្គុំរកពាក្យដោះស្រាយជាមួយថេហ្យុងមិនបានសោះនាយនៅធ្វើមុខមាំមីុងមិនដឹងទាំងប្ដីប្រពន្ធគេឈ្លោះរឿងអីផងមកអោយនាយជួយនាំសារអោយ

"អើ...អញ្ចេះណាថេហ្យុងកុំយំណាក្មួយជុងហ្គុកគេមិចនិងអាចចិត្តដាច់ខឹងក្មួយយូទៅតែបន្តិចទៀតក៏លើក
ទូរស័ព្ទថេយ៍ហើយ"ឈុនហ្គុំ

{អត់ទេលើកនេះគេខឹងថេយ៍មែនទេនហើយពូ ហ្ហឹក!}ថេហ្យុង

"ហើយគេខឹងក្មួយរឿងអីដែរ ធម្មតាជុងហ្គុកគេមិនងាយខឹងទេ"ឈុនហ្គុំ

{គាត់យល់ច្រលំថាថេយ៍ទៅត្រូវគ្នាជាមួយសង្សារចាស់វិញគាត់ក៏ទៅអាមេរិកទាំងដែលមិនស្ដាប់ថេយ៍បកស្រាយនោះទេ}ថេហ្យុងនិយាយកុហកលាយមែនផងអ្នកណាទៅប្រាប់ខ្លួនលេះឡោះជាមួយសង្សាចាស់ធ្វើបាបជុងហ្គុកនោះបើបែបនោះពិតមែនមុខជាឈុនហ្គុំស្ដីអោយគេមិនខានទេ ពេលនេះគ្មានប្ដីឬមិត្តនៅថ្នាក់ថ្នមផ្លូវចិត្តផងគេត្រូវតែសន្យំចំនួនអ្នកចាំលើកទឹកចិត្ត

"ដល់ថ្នាក់នឹងផងហ្ហេ? តែបើតាមពូស្គាល់ចរឹកជុងហ្គុកគេជាមនុស្សមានហេតុផលណាស់"ឈុនហ្គុំឮហើយហាកមិនសូវជាសមសោះជុងហ្គុកឯណាចេះរត់គេចបញ្ហារនោះបើនាយចិញ្ចើមគេតាំងពីក្មេងមក

"ក៏...ហ្ហឹកៗ..មិនដឹងទេពូសំខាន់អោយគាត់លើក
ទូរស័ព្ទថេយ៍សិនទៅ"ថេហ្យុងក៏ធ្វើសម្លេងដង្ហក់រកលេះដោះសារឃើញទេថាខ្លួនខុសប៉ុណ្ណឹងហើយនៅកំហួចរកលេះដោះសារបានទៀត

"អ្ហាៗ....ចាំពូទៅប្រាប់គេអោយណា កុំយំអីក្មួយតែបន្តិចជុងហ្គុកគេទៅវិញហើយបន្ទាប់មកក៏សម្រួលគ្នាអោយល្អណា"ឈុនហ្គុំនិងថេហ្យុងក៏បន្តនិយាយគ្នានាយនៅលួងលោមថេហ្យុងអោយបាត់យំក៏ដឹងថារាងតូចជារាជបុត្រប្រចាំត្រកូលដោយសារតែគេក្មេងជាងគេនឹងជាទាយាទតែម្នាក់ ទើបគ្រប់គ្នាស្រលាញ់តាមចិត្តប៉ុន្តែទោះយ៉ាងណាឈុនហ្គុំមិចនិងអាចជឿសម្ដីរាងតូចទាំងស្រុងទៅចិត្តមួយទៀតនៅតែគិតថាជុងហ្គុកមិនមានចរឹកបែបនោះ?

#Skip

បន្ទាប់ពីនិយាយទូរស័ព្ទជាមួយឈុនហ្គុំរួចថេហ្យុងក៏តែងខ្លួនដើម្បីមកការិយាល័យវាយឯកសារធ្វើការនៅរឿងក្ដីដែលជុងហ្គុកទុកចិត្តអោយគេធ្វើនាយកំពុងតែខឹងផងបើគេមិនធ្វើការអោយបានល្អមុខជាត្រូវរាងក្រាសដេញអោយទៅនៅក្រុមផ្សេងមិនខានឃើញតែ
សុភាពៗអញ្ចឹងទេតែចិត្តដាច់ខ្លាំងណាស់អាបិុវែនតានោះ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now