ភាគទី23: កុំសួរច្រើនពេកឃើញធំក្លិនស្រាគឺស្រវឹង!

1.9K 181 31
                                    

"យូ..យូហ្វីល?"ថេហ្យុងបើកភ្នែកធំៗគាំងស្ដុកមួយកន្លែងក្រោយឃើញវត្តមានអតីតសង្សារសំណព្វចិត្តរបស់គេដែលខ្លួនតែងតែនឹកតែងតែយំដោយសារតែគេ ពេលនេះក៏កំពុងតែបង្ហាញខ្លួននៅចំពោះមុខគេហើយ

"នេះជាថេយ៍ពិតមែន..គឺបងណាចាំបងបានទេ បងត្រឡប់មករកអូនវិញហើយ"យូហ្វីលដើរទៅជិតនិងចាប់ដៃរាងតូចទាំងញញឹមបញ្ចេញថ្ពាល់ខួចនាយជាបុរសដែលសង្ហារខ្លាំងណាស់ខ្ពស់សម្បុរសចិញ្ចើមក្រាសនិងថ្ពាល់ខួចថែមទៀត

"ហ្ហឹកៗ..ខ្ញុំមិនចាំទេ..លែង!"នឹកដល់រឿងនាយទុកគេចោលនិងទៅចោលខ្លួនអោយស្ងាត់ៗរាងតូចក៏យំនិងព្យាយាមប្រលេះដៃរួចក៏បែរក្រោយបម្រុងនិងដើរចេញ

"ថេយ៍..អូនស្ដាប់សិនបងណាបងគ្មានចេតនាទៅចោលអូនទេតែកាលៈទេសៈបង្ខំទើបបងត្រូវទៅទាំងដាច់អាល័យ បងតែងតែនឹកដល់អូនរហូតនឹងព្យាយាមរងចាំថ្ងៃដែលវិលត្រឡប់មករកអូនវិញ"យូហ្វីលបង្វែររាងតូចមកប្រឈមមុខចំពោះនាយនិងចាប់ដៃតូចលួងលោមទាំងទឹកមុខសោកសៅហាកដូចជាដឹងកំហុស

"ហ្ហឹកៗ..កុហក! តាមពិតលោកដាច់ចិត្តបោះបង់
ខ្ញុំចោលខ្ញុំគ្មានភាពសំខាន់ក្នុងចិត្តលោកទេ..
អ្ហឹហ្ហឹកៗ.."ថេហ្យុង

"មិនមែនបែបនោះទេថេហ្យុង! បងនៅតែស្រលាញ់អូនតែបងត្រូវប៉ាបង្ខំអោយទៅរៀនបន្តជាបន្ទាន់ពិតមែន បងព្យាយាមរកឱកាសទាក់ទងមកអូនណាស់តែមិនអាច ឃើញទេពេលមកដល់ភ្លាមបងមិនទាន់ទាំងបានទៅផ្ទះផងបងមករកថេយ៍មុនគេ កុំយំអីណាបងមិនចង់ឃើញអូនយំនោះទេ"យូហ្វីលជូតទឹកភ្នែកអោយថេហ្យុងស្រាលៗនិងពោលពាក្យសម្ដីលួងលោមចិត្តរាងតូច

"ហ្ហឹកៗ..លោកអាក្រក់ណាស់.ដឹប!! ៗ"ថេហ្យុងយំឡើងក្រហមមុខនិងគក់ទ្រូងយូហ្វីលដឹបៗទាំងឈឺចិត្ត

"កុំយំអីវៃបងចុះធ្វើបែបមិចក៏បានអោយតែអាចសងនៅភាពឈឺចាប់របស់អូនបានខ្លះ"យូហ្វីលក៏អោបរាងតូចទើបថេហ្យុងឈប់វៃនិងអោបនាយតបវិញនឹងនៅតែបន្តយំក្នុងទ្រូងពួកគេទាំងពីសុទ្ធតែកំពុងតែឈឺចាប់ដូចគ្នា យូហ្វីលក៏នៅតែស្រលាញ់ថេហ្យុងតែនាយបានបង្កើតកំហុសទុករាងតូចចោល ឯថេហ្យុងកំពុងតែភាំងឈឺផងរំភើបផងក្រោយឃើញវត្តមានសង្សាររបស់ខ្លួននៅចំពោះមុខគេធ្លាប់ស្រលាញ់យូហ្វីលខ្លាំងតើអោយគេធ្វើបែបណាទៅនៅពេលនេះបើគេរៀបការរួចហើយ....?

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now