ភាគទី25: ពីសោធន៍

1.9K 178 28
                                    

នៅអង្គុយរងចាំមិនយូប៉ុន្មានក៏ឮសម្លេងឡានរបស់នៅខាងមុខផ្ទះជុងហ្គុកមិនបានមានប្រតិកម្មអ្វីនោះទេនាយនៅអង្គុយស្ងៀមត្រឹងដដែល!  រហូតដល់ឮសន្ធឹកជើងដើរចូលមកសំដៅមករកតុអាហារ

"ឡានដេមិនឆេះទើបមិនអាចមកបាន ខ្ញុំនៅអង្គុយលេងនៅសួនច្បារ"ថេហ្យុងក៏ឆ្លើយមុនពេលដែលនាយសួរ

"....."ជុងហ្គុកមិនមាត់នាយដើរទៅជិតរាងតូចនិងចាប់ដៃថេហ្យុងរួចនាយក៏ដាក់របស់នាយពីលើ

"ថេយ៍ចង់ធ្វើអី? ចង់មានសេរីភាពឬធុញទ្រាន់និងក្ដីស្រលាញ់របស់បង ក៏ប្រាប់ត្រង់មក ដឹងថាពួកយើងរៀបការទាំងបង្ខំត្រូវរស់នៅជាមួយគ្នាដោយបង្ខំចិត្តថេយ៍ ប៉ុន្តែបើថេយ៍ចង់មានសេររីភាពត្រូវប្រាប់បង យើងអាចដោះស្រាយគ្នាដោយសន្តិវិធីបានកុំធ្វើបែបនេះអី...អាក្រក់មើលណាស់"សម្លេងក៏ស្លូតបូតរបស់ជុងហ្គកបានបង្ហើរចេញមកព្រោះក្នុងចិត្តគឺអស់សង្ឃឹមខ្លាំង និយាយពិតនាយមិនចង់អោយអ្នកដទៃមើលមកប្រពន្ធនាយមិនល្អនោះទេ មានមនុស្សជាច្រើនគិតថាពួកយើងជាប្ដីប្រពន្ធនឹងគ្នាពេលថេហ្យុងដើរលេងជាមួយមនុស្សប្រុសដទៃសាក់គិតទៅមើលអ្នកផ្សេងគេមើលមកថេហ្យុងបែបណា?

"បងនិយាយអី គ្រាន់តែមកញាុំស៊ុបមិនទាន់ក៏បោះសម្ដីឆ្ងាយដូចមេឃ? ទង្វើរខ្ញុំជាអ្វីដែលបងថាអាក្រក់មើលនោះ"ថេហ្យុងឮហើយក្ដៅឆេវតែម្ដង

"ធ្វើអីថេយ៍ដឹងខ្លួនហើយ "ជុងហ្គុក

"ធ្វើអី?"ថេហ្យុងនៅតែតម្លើងសម្លេងសួរផ្ញាញ់នាយហាកចង់អោយជុងហ្គុកសារភាពការពិតថានាយទៅដឹងអី តើនាយឃើញគេនៅជាមួយយូហ្វីលមែនទេ? បើឃើញមែនក៏និយាយហើយមនុស្សត្រង់ដូចជាជុងហ្គុកនោះ

"អត់ទេថេយ៍អត់ធ្វើអីផង បើគិតមិនឃើញមិនបាច់គិតទេ"ជុងហ្គុកដូចជាចង់សើចហួសចិត្តបន្តិច

"បើអញ្ចឹងកុំមកអត់ប្រយោជន៍កុំមករករឿងខ្ញុំ  ខ្ញុំមកពីធ្វើការហត់គ្មានពេលតបសម្ដីជាមួយបងយូទេ ធុញណាស់!"ថេហ្យុងសម្លក់មុខនាយរួចក៏ឡើងទៅខាងលើបាត់ចរឹកនិងកាយវិការទេគឺកំពុងតែចិញ្ច្រាំបេះដូងជុងហ្គុកអោយខ្ទេចខ្ទាំឈឺចាប់ឥតបរិយាយបាន បើនាយជាមនុស្សមានចិត្តទន់ខ្សោយឬឆេវឆាវជាងនេះមុខជាយំស្រែកអោយអស់អារម្មណ៍តឹងថប់ក្នុងទ្រូងមិនខាន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now