ភាគទី40: យើងស្អប់ឯងគីមថេហ្យុង

2.2K 181 30
                                    

សកម្មភាពរបស់ពួកគេទាំងការសើចការជជែកគ្នាដោយភាពរីករាយនិងមានក្ដីសុខមិនមែនស្ថិតតែនៅក្នុងភ្នែករបស់ហ្វរ៉េនោះទេនៅពីក្រោយនោះក៏មានបុរសម្នាក់ដែលអង្គុយនៅតុខាងក្រោយមើលទៅថេហ្យុងនិងជុងហ្គុកទាំងក្ដាប់ដៃខឹងស្អប់ច្រណែននិងគុំមកជាមួយនឹងភាពឈឺចាប់ក្នុងចិត្តប្រុសម្នាក់នោះរួមគ្នាផងដែរ

"ឯងមានក្ដីសុខបែបនេះមែនទេ?យើងមិនព្រមបណ្ដោយអោយឯងរីករាយលើគំនរភាពឈឺចាប់របស់យើងបន្តទៀតនោះទេ".....?

ហ្វរ៉េនាងបានឃើញបុរសនោះសម្លឹងមកគូស្នេហ៍របស់ជុងហ្គុកនិងថេហ្យុងដោយខ្សែរភ្នែកកំហឹងធ្វើអោយនាងឆ្ងល់ជាខ្លាំង

"តើមីងមានអ្វីមែនទេ?"ឃើញហ្វរ៉េនៅភ្លឹកជុងហ្គុកក៏ផ្ដាច់ខ្សែរភ្នែកពីការសម្លឹងប្រពន្ធមកសួរនាំហ្វរ៉េម្ដង

"អត់ទេ ..ប៉ុន្តែពេលនេះឯងពីអ្នកស្រលាញ់គ្នាហើយមែនទេ?"ហ្វរ៉េធ្វើជាសួរនាំរបៀបនាងជាចាស់ទុំជាមីងរបស់គេទាំងដែលការពិតនាងមិនចង់សួរស្អីនោះទេតែយកគួរនៅនឹងមុខជុងហ្គុក

"បាទមែនហើយមួយរយ:នេះពួកយើងរស់នៅបានល្អណាស់ ...ថេយ៍គួរអោយស្រលាញ់ជាងមុនមីងឃើញទេគេសុភាពជាងមុនខ្លះហើយ"ជុងហ្គុក

"មែនហើយ"ហ្វរ៉េ

"ក៏មកពីបងសុភាពដែរបែបនោះទើបអូនត្រូវសម្ដែងធ្វើជាសុភាពតែតាមពិតខាងក្នុងរបស់អូនគឺនៅតែកាច"ថេហ្យុង

"ពេលអូនកាចគួរអោយខ្លាចដែរហ្ហេ?..ហឹសៗ"ជុងហ្គុក

"ហេតុអីក៏បងមិនខ្លាចពេលអូនកាច?"ថេហ្យុង

"បងមិនខ្លាចតាំងពីដើមគ្រាន់តែខ្ជិល.តជាមួយកូនខ្លាដូចអូន"ឃើញទេនាងសួរតែមួយម៉ាត់សោះគេទាំងពីក៏ជជែកបែបគួរអោយស្រលាញ់ដាក់គ្នាជុងហ្គុកពេលនេះនិយាយច្រើនជាងមុននាយញញឹមបានច្រើននិងជាស្នាមញញឹមចេញពីចិត្តពិតកាយវិការមើលទៅដូចជាខ្នាញ់ថេហ្យុងគ្រប់ពេលវាមានតែសម្រាប់ថេហ្យុងម្នាក់គត់ពិតជាគួរអោយច្រណែនខ្លាំងណាស់ ក្នុងចិត្តហ្វរ៉េពេលនេះពោពេញដោយការអត់ទ្រាំនិងកំហឹង

"មីងឆ្អែតហើយយើងទៅផ្ទះទៅល្អទេជុងហ្គុក?"ហ្វរ៉េទម្លាក់ចង្កឹះចោល

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now