ភាគទី13: តែលតោលទៀតឥឡូវហើយ

1.9K 144 1
                                    

តែថេហ្យុងថាអោយដេកក្រោមគឺជុងហ្គុកត្រូវតែដេកក្រោមរាងក្រាសក៏រៀបចំភួយខ្នើយដើម្បីគេងនៅខាងក្រោមពិតមែនយប់នេះត្រជាក់ណាស់តែជុងហ្គុកមុនហ៊ានរអ៊ូទេនាយសំងំរហូតដល់គេងលក់ ឯថេហ្យុងគេមិនខ្វល់ទេរាងតូចញេងលក់ទាំងខ្លាចថាជុងហ្គុកមកប៉ះខ្លួនទេក៏មិនចង់នៅក្បែរនាយដែរសរុបរួមការរៀបការមួយនេះមិនដឹងបែបណាទេបើថ្ងៃដំបូងយប់ដំបូងបែបនេះទៅហើយ។

#Newday

ដោយសារតែរឿងរៀបការជុងហ្គុកពន្យាក្នុងការដោះស្រាយរឿងក្ដីបែបនោះពេលរៀបការហើយមួយថ្ងៃនាយក៏មិនសម្រាកដែរជុងហ្គុកធ្វើខ្លួនចេញទៅធ្វើការណាមួយនេះជាថ្ងៃដំបូងដែលគេចូលការិល័យមេធាវីផងដែរនាយតែងខ្លួនតាមចរឹករបស់នាយពាក់វែនតាពុះសក់កណ្ដាលមកចំហៀងមើលមួយភ្លេតមិនសង្ហារទេតែទាល់តែមើលអោយយូនិងមើលមុខអោយចំទើបដឹងថានាយសង្ហារទឹកមុខនាយវិញមិនមែនស្លូតដូចចរឹកទេព្រោះថាមុខរាងក្រាសគឺអំណាចនិងមើលមកកាចដូច
ម៉ាហ្វៀនឹងហើយទើបនាយចូលចិត្តធ្វើសក់បាំងថ្ងាសនិងពាក់វែនតារហូតដល់ម្ញូបកម្រិតធ្ងន់បែបនេះ។

"ឈប់! សិន ទឹកអប់មិត្តសំណព្វចិត្តបងទិញអោយនោះមិចក៏មិនបាញ់ទៅ"ថេហ្យុងដើរមករកនាយនិងព្យាយាមចង់អោយរាងក្រាសបាញ់ទឹកអប់របស់គេដែលដាក់ក្និងកាដូរយប់មិញ

"អត់ទេ បងមិនអាចបាញ់ទឹកអប់ស្រដៀងនិងមនុស្សស្រីដទៃទេខ្លាចអ្នកដទៃដឹងថានោះជាទឹកអប់ក្លិនគូហើយគេនិងចម្អកដល់ថេយ៍ថាបានប្ដីមិនល្អមិនខាន"ជុងហ្គុក

"ក៏..ចេះយល់ថានាងគិតអីលើលោកដែរហ្ហេ?តែហេតុអីនៅទទួល"ថេហ្យុងរៀងរំភើបបន្តិចជាមួយសម្ដីនាយក៏ខំប្រឹងនិយាយន័យផ្សេង

"អត់ទេនាងជាមិត្តរបស់បង"ជុងហ្គុក

"និយាយមុននេះស្មានតែឆ្លាតនៅតែល្ងង់ដដែល ."ថេហ្យុងខំលួចរំភើបថានាយនេះឆ្លាតចេះអោយតម្លៃគេជាប្រពន្ធតែចុងក្រោយល្ងង់មិនយល់ការណ៍ដដែល

"មកនេះ..."ថេហ្យុងក៏បកដៃហៅនាយមកជិតគេ

"បាទ?"ជុងហ្គុកក៏ដើរទៅជិតពិតមែន

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now