ភាគទី41: អ្នកនាងញញឹមស្រស់ណាស់

2K 180 14
                                    

     នាងមើលមុខយូហ្វីលយូៗទើបដឹងថានាយជាបុរសដែលនាងជួបកាលពីល្ងាចមិញតើគេជាបុរសដែលអង្គុយមើលទៅថេហ្យុងនិងជុងហ្គុកទាំងកំហឹងតាមពិតជាមនុស្សដែលលួចស្រលាញ់ថេហ្យុងហ្ហេ?

"លោកមានគំនិតអី"ហ្វរ៉េ

"តើនាងចង់ផ្លាស់ប្ដូអោយថេហ្យុងមានកូនជាមួយខ្ញុំទេ? ពេលនោះមេធាវីម្នាក់នោះនិងលែងមានសិទ្ធហើយគេក៏បានទៅលើដៃនាង"យូហ្វីល

"តើលោកជាមនុស្សអាក្រក់មែនទេ?"ទោះនាងស្អប់ថេហ្យុងតែមិនមែនមានគំនិតច្រានរាងតូចអោយធ្លាក់រនកទេនាងគ្រាន់តែស្រលាញ់ជុងហ្គុកដោយខ្វះឧត្តមគតិនិងច្រណែនថេហ្យុងដែលរាងតូចមានអ្នកស្រលាញ់ច្រើនតាំងពីកើតមក

"ខ្ញុំនិងថេហ្យុងធ្លាប់ស្រលាញ់គ្នាខ្លាំងកាលនៅវិទ្យាល័យ នេះមើលទៅបើថាខ្ញុំកុហកខ្ញុំបានបេះដូងថេហ្យុងមុនមេធាវីម្នាក់នោះ ថ្ងៃមួយខ្ញុំក៏បានទៅរៀននៅបរទេសចោលថេហ្យុងប៉ុន្មានឆ្នាំក្រោយមកក៏ត្រឡប់មកវិញគេនៅតែស្រលាញ់ខ្ញុំដដែលសាកគិតទៅបើថាខ្ញុំមិនល្អដែលថេហ្យុងជ្រើសយកខ្ញុំនិងស្ម័គ្រចិត្តចាំខ្ញុំហ្ហេ?"យូហ្វីលនាយតែងតែមានជំនឿក្នុងចិត្តបែបនោះព្រោះមានតែថេហ្យុងទេដែលទទួលស្គាល់ថានាយជាមនុស្សល្អជាបុរសដែលជាកក់ក្ដៅប៉ុន្តែនោះជាពាក្យសម្ដីរាងតូចកាលពី6ឆ្នាំមុនប៉ុណ្ណោះ

"បែបនោះទេហ្ហេ? បានន័យថាជុងហ្គុកគេឆក់យកថេហ្យុងទៅព្រោះតែទង្វើរល្អគេជាមនុស្សប្រុសដែលល្អណាស់អ្នកណាក៏ងាយលង់ស្នេហ៍"ហ្វរ៉េ

"ប៉ុន្តែខ្ញុំគឺល្អសម្រាប់ថេហ្យុង"យូហ្វីលមិនចូលចិត្តអោយអ្នកដទៃសរសើរពីភាពល្អរបស់ជុងហ្គុកចំពោះមុខគេនោះទេ

"ត្រូវហើយពេលនេះពួកយើងស្ថិតនៅក្នុងស្ថានភាពដូចគ្នាខ្ញុំយល់ពីចិត្តលោកជល់មួយ...ក្រឹង!! "នាយនិងយូហ្វីលជល់កែវគ្នាធ្វើអោយនាយកម្លោះយល់ន័យរបស់នាយរួចហើយហ្វរ៉េក៏ញោចបបូរមាត់ក្រហមឆេះរបស់នាងញញឹមចេះយ៉ាងពឹលពុលហាកពេញនឹងនិងអ្វីដែលយូហ្វីលកំពុងតែគ្រោងទុកនិងពិភាក្សារគ្នាជាមួយនាង។

#Jk home's

នៅយប់ជ្រៅទៅហើយជុងហ្គុកនាយគេងមិនលក់សោះគិតច្រើនកង្វល់ច្រើនចិត្តនាយហាកមិនស្ងប់សោះមិនយល់ការថាកើតអីនៅសំងំគេងទាំងដៃអោបរាងតូចស្អិត រំពេចនោះទូរស័ព្ទរបស់នាយរោរ៍

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now