ភាគទី45: ហើយម្ចាស់ក្លឹបនោះក៏មិនមែនជាមនុស្សល្អដែរអូនត្រូវដឹង

1.8K 168 27
                                    

នៅយប់នេះពួកការគេងរបស់ពួកគេហាកមិនដូចជារាល់យប់សោះជុងហ្គុកគេងខិតឃ្លានឆ្ងាយពីរាងតូចថែមទាំងគេងមិនលក់គេងផ្អៀងមើលមុខរាងតូចទាំងគិតទៀតផង អោយនាយគេងលក់យ៉ាងមិចបើក្នុងចិត្តគឺឈឺចុកៗអួលណែនចុបចាក់រហូតដល់បែកញើសជោគសក់ទោះម៉ាសីុនត្រជាក់លេខប៉ុន្មានក៏មិនអាចជួយបានដែរ ប៉ុន្តែជុងហ្គុកមិនហ៊ានសួរថេហ្យុងព្រោះថារាងតូចបានបកស្រាយនៅពាក្យកុហកប្រាប់គេរួចហើយ បើអោយប្រចណ្ឌហួងហែងជះកំហឹងគឺនាយមិនមានសារធាតុកាចនៅក្នុងខ្លួនទេនាយធ្វើមិនបានចំពោះ
ថេហ្យុងម្នាក់មានតែគេងគិតគេងឈឺចាប់តែម្នាក់ឯងលាក់ក្នុងទ្រូង

"ហ្ហឹម?.."ថេហ្យុងគេព្យាយាមខិតឆ្ងាយពីជុងហ្គុកបន្ថែមព្រោះថេហ្យុងមានអារម្មណ៍ប្រែប្រួលមិនទៀងយប់នេះគេធំក្លិនខ្លួនជុងហ្គុកហើយក្រពុលមុខណាស់គេងមិនស្ងប់នោះទេចេះតែរើរហូត

"គេងទៅ.."ដោយឃើញថាប្រពន្ធរើពេកជុងហ្គុកក៏យកដៃទៅអោបព្រោះគិតថាគេទម្លាប់គេងគ្នាជាមួយនាយសឹងតែរាល់យប់មិនដែលខានថេហ្យុងជាមនុស្សឆាប់ទម្លាប់ណាស់

"ហ្ហឹក!..ជុង..កុំអោបអូនខិតទៅ"ថេហ្យុងបើកភ្នែកព្រឹមៗនិងធ្វើមុខក្រង៉ូវយកដៃនាយចេញទៅផង

"...."នាយមិនមាត់តែក៏ខិតចេញដល់ចុងគ្រែពិតមែនទឹកមុខនាយកាន់តែស្រពោនតើថេហ្យុងឈានដល់ដំណាក់កាលដូចមុនគឺស្អប់លែងចង់ចូលជិតខ្លួននាយទៀតហើយមែនទេ?

"ខិតទៅជុង..អូនឈឺក្បាលណាស់"រាងតូចបានបិទភ្នែកដោយមិនដឹងទេថាជុងហ្គុកខិតដល់កៀនគ្រែទៅហើយ

"អូនគេងចុះ.."រាងក្រាសក៏យកខ្នើយទៅទម្លាក់និងគេងខាងក្រោមគិតទៅគួរអោយអស់សំណើចណាស់នាយខានគេងខាងក្រោមយូដែរហើយពេលនេះក៏ចូលសភាពដើមវិញ

"មិនមែនអោយបងទៅគេងក្រោមទេជុងហ្គុក..ឡើងមកវិញ"ឃើញហើយថេហ្យុងក៏ក្រោកអង្គុយ

"...."ជុងហ្គុកនៅតែបែរខ្នងមិនខ្វល់ពីសម្ដីរាងតូចនិងខំប្រឹងបិទភ្នែកធ្វើអោយរាងតូចគិតថានាយប្រហែលជាអន់ចិត្ត

"ហ្ហើយ...."រាងតូចក្រោកទៅយកភួយមួយទៀតមកដណ្ដប់អោយនាយរួចក៏ឡើងមកគេងពេលបែបនេះក៏បានធូលែងថប់ដង្ហើមខ្លះទើបគេសុខចិត្តគេងចុះថ្ងៃដែលនាយដឹងថាគេទម្ងន់នាយច្បាស់ជាយល់ហើយ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now