ភាគទី57: អន់ចិត្ត

2.3K 177 21
                                    


នៅក្នុងបន្ទប់នៃមន្ទីពេទ្យមួយដែលឆ្លុះបញ្ចាំងអោយឃើញពីប្ដីប្រពន្ធមួយគូដែលអ្នកជាប្រពន្ធកំពុងតែបញ្ចុកបបរប្ដីនេះគឺជុងហ្គុកនិងថេហ្យុងនេះហើយគេបានពុតគ្រែជុងហ្គុកអោយឡើងខ្ពស់និងបញ្ចុកអាហារទៅនាយ

"ខឹសៗ..."កំពុងតែញាុំជុងហ្គុកក៏ក្អកតិចៗដោយសារ តែឈ្លក់

"អូ..អូនសុំទោសនេះទឹក"ដោយសារតែគេបង្ខំពេក
ថេហ្យុងឆ្លេឆ្លាក្រោកទៅយកទឹកមកអោយនាយ

"អូនកុំងើបចុះឡើងៗច្រើនពេកឮទេ?"ជុងហ្គុកមិនសូវជាសប្បាយចិត្តប៉ុន្មានទេដែលថេហ្យុងមកមើលថែនាយទាំងគេកំពុងតែពពោះយ៉ាងលំបាកគួរតែជានាយទៅវិញទេតែត្រូវមើលថែថ្នាក់ថ្នមរាងតូច

"ដឹងហើយលោកប្ដី..មោះ! ហាមាត់ទៀត បងត្រូវញាុំអោយបានច្រើន"ថេហ្យុងដួសបបរមករកបញ្ចុកម្ដងទៀតតែជុងហ្គុកមិនហាមាត់សោះ

"អោយបងញាុំខ្លួនឯងវិញ"ជុងហ្គុក

"យ៉ាងមិចនឹងអូនបញ្ចុកបាន"ថេហ្យុង

"អូននឹងលំបាកណាថេយ៍..អូនកំពុងតែពោះធំពិបាកផងត្រូវមកមើលថែបងទៀតទុកអោយពេទ្យអ្នកមើលទៅអូនត្រូវតែសម្រាកអោយច្រើនពេលបងជាបងនឹងមើលថែអូនវិញ"ជុងហ្គុក

"លំបាកអីទៅ? បងតាមមើលថែអូនមករហូតតាំងពីក្មេងមកឃើញរអ៊ូផងយើងជាប្ដីប្រពន្ឌនឹងគ្នាបងមើលថែអូនមើលថែបងផ្ដល់អោយគ្នាទៅវិញទៅមកបែបនោះឯង"ថេហ្យុង

"តែមិនមែនពេលអូនកំពុងតែពពោះបែបនេះទេ"ជុងហ្គុក

"ហីយ៉ា..មិនអីទេកូនយើងគេប្រាប់អោយអូនមើលថែបងបែបនេះ"ថេហ្យុង

"អូនកុហក"ជុងហ្គុក

"បើបងចង់មកមើលថែអូន ហា..មាត់ហើយខំប្រឹងញាុំលេបថ្នាំអោយជា ពេលលោកប្ដីជាពេលណាអូននិងរំអួយញិញក់ប្រើបងអោយបម្រើរអូនតែម្ដង"ថេហ្យុង
និយាយទាំងទឹកមុខខ្ចីខ្ចូត

"ហឹសៗ...បែបនោះក៏បាន"នាយញញឹមនិងលូកដៃទៅស្ទាបពោះថេហ្យុងព្រមទាំងហាមាត់ញាុំបន្តទៀតរាងក្រាសមានទឹកមុខស្រស់ស្រាយនិងសប្បាយចិត្តច្រើនមានប្រពន្ធមានកូននៅចាំជាកម្លាំងចិត្តអោយនាយដើម្បីខំប្រឹងព្យាយាមខ្លួនអោយជា។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now