ភាគទី52: បងស្រលាញ់អូនដូចកែវ

2K 171 18
                                    

  ហ្វរ៉េនាងកាន់តែរអាឈុនហ្គុំហើយពេលនេះនាងមិនសូវហ៊ានមាត់នោះទេតែក្នុងចិត្តខឹងបន្ទាប់ពីផ្លាស់ខោអាវដែលសើមទឹករួចឈុនហ្គុំក៏ជូននាងទៅផ្ទះរបស់ជុងហ្គុកវិញហើយសូមប្រាប់ថានាយក៏គេងនៅទីនោះដែរបែបនោះហ្វរ៉េនាងមិនអាចទៅជ្រៀតជ្រែតប្ដីប្រពន្ធគេទៀតនោះទេ

#Jk home's

    ជួនជាអ្នកស្រីគីមនិងលោកគីមគេងនៅទីនេះដែរបែបនោះជុងហ្គុកត្រូវតែរៀបចំបន្ទប់ទទួលពួកគាត់ លោកគីមភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងដំណឹងថាហ្វរ៉េមកយូដែរហើយតែលោកមិនដឹងសោះឯអ្នកស្រីគីមគាត់ដឹងតាំងឈុនហ្គុំcallសួរមកម្លេះតែខ្ជិលជម្រាបប្រាប់លោកគីមព្រោះមិនមែនរឿងរបស់គាត់

"នាងចម្មក់នេះចំជា..គ្មានដឹងអីមែនមកក៏មិនប្រាប់ម៉ាក់អោយដឹងមុនទេធ្វើអោយតែម៉ាក់បារម្ភ"លោកគីមរអ៊ូង៉ៅនៅនឹងមុខបន្ទប់របស់ហ្វរ៉េរួចលោកក៏បើកទ្វា

ក្រាក!!

"ស្អីគេ?បាក់គ្រែ"លោកគីមធ្វើមុខភ្ញាក់ផ្អើលនិងបើកភ្នែកធំៗហេតុអីក៏បន្ទប់ហ្វរ៉េគ្រែបាក់អស់អញ្ចឹង ហើយសភាពបន្ទប់មើលទៅស្តុក

"ថេហ្យុងជុងហ្គុកហ្ហា..មកនេះ"លោកគីមជ្រួញចិញ្ចើមនិងហៅកូនប្រសាររួចទាំងថេហ្យុងដែលនៅបន្ទប់ក្បែរនោះ

"បាទប៉ា"ថេហ្យុង

"មានអ្វីមែនទេលោកប៉ា"ជុងហ្គុក

"ហេតុអីក៏រៀបចំអោយហ្វរ៉េគេងបន្ទប់ស្តុកបែបនេះគ្រែក៏បាក់ទៀត តើអោយគេគេងធ្វើយ៉ាងមិច?"លោកគីមមើលមុខថេហ្យុងប្រហែលជាកូនកំពូលក្បាលខូចនេះធ្វើបាបប្អូនស្រីរបស់គាត់ហើយ

"ប៉ា? ហេតុអីមកមើលមុខកូន"ថេហ្យុងធ្វើមុខភ្លឺសៗ

"អុស៎...ហេតុអីក៏បាក់? គ្រែនេះខ្ញុំទើបតែទិញនោះទេហើយបន្ទប់គឺមីងអ្នករៀបចំខ្លួនឯង"ជុងហ្គុក

"ប៉ាក៏ដឹងថាផ្ទះពួកយើងអត់មានអ្នកបម្រើនោះទេ"ថេហ្យុង

"ស្មោគគ្រោងខ្លួនឯងទេដឹង?"អ្នកស្រីគីមលួចពោលតិចៗឯលោកគីមក៏មើលមុខគាត់ឯអ្នកស្រីគីមក៏សម្លក់មកវិញ.. ឃើញតែបែបនោះទេលោកគីមពិតជាស្រលាញ់ហ្វរ៉េណាស់គ្រាន់តែឥឡូវនាងធំហើយមិនអាចបង្ហាញក្ដីស្រលាញ់បានដូចកាលពីនាងនៅក្មេង

ស្វាមីក្រៅបេះដូង(🙇)(Complete✅)حيث تعيش القصص. اكتشف الآن