ភាគទី50: បើបង.ងចាំអូនលួង

2.5K 198 33
                                    



ដោយសារតែខ្លាចឈុនហ្គុំព្រោះនាយគឺឈាមត្រជាក់ណាស់គេយំអង្វរក.លួងលោមសព្វគ្រប់បែបយ៉ាងនាយមិនស្កៀបឬចិត្តទន់បន្តិចផងពិតជាគួរអោយរអារណាស់ហ្វរ៉េក៏ត្រូវតែព្យាយាមងើបទៅធ្វើអាហារអោយនាយ
គេពិតជាក្រោកមិនរួចមែនតែក្នុងចិត្តភ័យផងខ្លាចផងនាងព្យាយាមដើរចុះទាំងយំរហេមរហាមឈឺក្រហាយដូចគេចាក់100កាំបិត

"ហ្ហឹកៗ...."សម្លេងយំឮល្ហៀងនៅក្នុងចង្ក្រានបាយរួមទាំងសម្លេងចិញ្ច្រាំសាច់ទៀតផង

ផាំង!ៗៗ

"សីុទៅអ្ហែង!...ហ្ហឹកៗ...អួយ.."ហ្វរ៉េអង្គុយផ្ទាល់និងឥតការ៉ូរួចរអ៊ូង៉ៅៗទឹកភ្នែកនាយស្រក់ចុះចូលបន្លែរសាច់អីអស់ហើយ

"ហៅអ្នកថាអ្ហែង?"ពេលនោះសម្លេងមាំអើតនៅទ្វាចង្ក្រាន

"គឺ...ខ្ញុំថាអោយសាច់គោទេ ហ្ហឹកៗ.."ហ្វរ៉េប្រកែកទាំងភ័យអោយតែឃើញមុខឈុនហ្គុំម្ដងៗភ័យណាស់

"ដូចជារហេមរហាមណាស់អ្នកណាវៃនាង? ហើយធ្វើម្ហូបចេញមកឡើងស្មោគគ្រោង មនុស្សចរឹកស្មោគគ្រោងពឹសពុលគឺបែបនោះហើយ"នាយប៉ូលីសសង្ហារឈអោបដៃដៀលហ្វរ៉េនៅនឹងមុខទ្វា

"លោកឈប់ដៀលខ្ញុំម្ដងបានទេ តិចខ្ញុំទ្រាំមិនបានយកតាំងតោទៅកាប់..."ហ្វរ៉េក៏ឡូឡាព្រោះនាងដូចជាអស់ទ្រាំហើយតែបម្រុងនិងខ្លាំងឈុនហ្គុំក៏ដើរចូលមកកាន់តែជិតធ្វើអោយដៃដែលជ្រលរតាំងតោនោះញ័រពេលឃើញទឹកមុខសាតានរបស់ឈុនហ្គុំ

"កាប់អី? ហេតុអីស្ងៀមឆ្លើយមកនាងចង់កាប់អី"ឈុនហ្គុំ

"កាប់សាច់គោ...ផាំង!ៗៗ....ហ្ហឹកៗ...."ហ្វរ៉េ

"ពេលលើកម្ហូបអោយយើងបើឃើញថានាងនៅទឹកភ្នែកទៀតនាងធ្ងន់.កហើយ"ឈុនហ្គុំគម្រាមនាងរួចក៏ដើរចេញទៅបាត់

"គម្រាមៗៗ..."ហ្វរ៉េជូតទឹកភ្នែកនិងចាប់ផ្ដើមធ្វើអាហារដើម្បីយកទៅអោយឈុនហ្គុំនៅបន្ទប់ទទួលភ្ញៀវដែលនាយកំពុងតែបើកទូរស្សន៍មើល មិនយូប៉ុន្មានឆាសាច់ចិញ្ច្រាំជាមួយនិងបន្លែរក៏យកទៅអោយឈុនហ្គុំនាងព្យាយាមជូតទឹកភ្នែកអោយស្អាតព្រោះមិនចង់អោយប្រុសខ្លះគម្រាមទៀត

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now