ភាគទី22: ហ្ហឹកៗ..ថេយ៍ខ្លាច

2.1K 172 26
                                    


ដាក់ថ្នាំក្នុងកែវផងនិងពោលឡើងតែម្នាក់ឯងផងដោយហ្វរ៉េមិនបានដឹងទេថាសកម្មភាពគេកំពុងតែត្រូវបុរសម្នាក់ឈមើលនោះគឺ...

"នេះខួរក្បាលនាងសាងពីអីទៅ?"ឈុនហ្គុំជ្រែងចង្កេះពោលឡើងទាំងសង្គ្រឺតជើងធ្មេញខឹងជាមួយនិងពាក្យសម្ដីរបស់ហ្វរ៉េក៏ដូចជាកាយវិកាដែលនាងកំពុងតែធ្វើ

"នាងធ្វើស្អី?"ឈុនហ្គុំដើរទៅចាប់ដៃនាងមួយទំហឹងនិងច្របាច់ខ្លាំងៗ

"អួយ...លោក..លោកនិយាយអីខ្ញុំគ្មានធ្វើស្អីផង"ហ្វរ៉េនាងភ្ញាក់ផ្អើលជាខ្លាំងតែក៏ខំប្រឹងប្រកែកញ័រមាត់

"ចុះនេះជាស្អី?នាងដាក់អីចូលក្នុងកែវនេះយកទៅអោយជុងហ្គុក.."ឈុនហ្គុំយកកែវទឹកនោះមកមើលទាំងដៃម្ខាងនៅតែច្របាច់ដៃហ្វរ៉េដដែល

"អោយមកនេះ"ហ្វរ៉េខំប្រឹងកញ្ឆក់កែវតែមិនបានសម្រេចសោះដោយសារតែឈុនហ្គុំគឺជាប៉ូលីសអន្តរជាតិខ្ពស់បែបស្តង់ដា

"អ..នេះជាថ្នាំសម្រើប?បើទិញមកគួរតែដាក់អាប្រភេទអត់ក្លិនទើបគេហៅថាមនុស្សឆ្លាត"ឈុនហ្គុំ

"អោយមកវិញលោកមកចេះស្អីរឿងខ្ញុំ"ហ្វរ៉េ

"រឿងនាងយ៉ាងមិច?នាងកំពុងតែធ្វើអីមានដឹងខ្លួនទេ ទង្វើរនាងកំពុងតែធ្វើជាតួឈ្នានីសបំបែកគ្រួសារក្មួយខ្លួនឯង"ឈុនហ្គុំព្យាយាមដាស់សតិរបស់ហ្វរ៉េ

"តែជុងហ្គុកគេជារបស់ខ្ញុំតាំងពីដំបូង"ហ្វរ៉េ

"ឯណាភស្តុតាងមានអ្វីជាសម្អាងទេថាគេជារបស់នាង ជុងហ្គុកគេស្រលាញ់ថេហ្យុងតាំងពីយូណាមួយគេក្មួយពួកយើង គេជាកូនបងប្រុសនាងក៏ជាកូនបងស្រីខ្ញុំ! "ឈុនហ្គុំនាយកំពុងតែផ្ទុះកំហឹងនិងទង្វើរអសីលធម៍របស់ហ្វរ៉េដូចដែលនាយបានតាំងចិត្តថាបើមានជនទីបីមកបំបែកជីវិតគ្រួសារជុងហ្គុកនិងថេហ្យុងនាយនេះហើយជាអ្នកចាត់ការណ៍

"លោកមិនយល់ពីខ្ញុំនោះទេ...អោយមកខ្ញុំ"ទីបំផុតហ្វរ៉េក៏កញ្ឆក់កែវនោះបានមកវិញ

"ចាក់វាចោលឥឡូវនេះទាន់ខ្ញុំចិត្តត្រជាក់"ឈុនហ្គុំ

"អត់ទេខ្ញុំនិងអោយជុងហ្គុកផឹកវាហើយលោកកុំមកចេះដឹងរឿងខ្ញុំ"មនុស្សដូចហ្វរ៉េមិនអាចអោយអ្នកណាបញ្ជារនាងបានទេ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now