ភាគទី6: បងកើតអី?

2.1K 170 4
                                    

សម្ដីច្រេចច្រាចរបស់ពួកគេធ្វើអោយរាងក្រាសទាំងបីហួសចិត្តម្នាក់ៗសាមគ្គីគ្នាណាស់អារឿងញ៉េញៗបែបនេះនោះ

"បានហើយថេយ៍មិនមែនរឿងថេយ៍ទេ"ជុងហ្គុក

"បងកុំចេះនេះជារឿងមិត្តខ្ញុំណា"ថេហ្យុង

"បានហើយៗយើងទៅដោះស្រាយគ្នានៅប៉ុស្ត៍
ប៉ូលីសទេលោកស្រី?"យុនហ្គី

"មីនអីទេលោកប៉ូលីសចាំខ្ញុំសងសំណងទៅប្រពន្ធ
លោកប៉ូលីសមិនចាំបាច់ដល់ប៉ុស្ត៍ដល់អីទេ"លោកស្រីម្នាក់នោះក៏សម្រួលវិញ

"គឺគេមិនមែន...អុស!"យុនហ្គីបម្រុងប្រកែកហើយតែ
ជីមីនមកកៀកដៃនាយ

"លោកប្ដីកុំចង់សន្សំរឿងនិងមីងចំណាស់មុខចាស់ម្នាក់នេះអីយើងចប់ត្រឹមសងលុយទៅហ្ន"ជីមីនធ្វើមុខ
កំសត់ៗ

"សម្រួលទៅលោកស្នងការខ្ញុំមិនចង់បានជនល្មើសចូលប៉ុស្ត៍មុខដដែលៗទៀតទេ"ហូសុកក៏ខ្សិបយុនហ្គី

"គឺ..មែនហើយ..ហឹសៗ"យុនហ្គីគិតបន្តិចក៏យល់ស្របនិងព្រមសម្រួលនៅទីនោះតែម្ដងចូលប៉ុស្ត៍ធ្វើអីនាំតែខាតពេលឯជីមីនបានលុយសំណងហើយមើលមុខ
ប៊ូតានិងថេហ្យុងទាំងលើកចិញ្ចើមព្រោះតែលុយនៅក្នុងដៃនោះដឹងតែពួកគេ3អ្នកpartyសប្បាយហើយ..
ក្រោយពីសងហើយស្រ្តីម្នាក់នោះក៏ចេញទៅបាត់..។

"ហួយ..ប៉ាគេជិះមកបុកកូនលេងៗគ្មានត្រូវរបួសអីទេប្រាប់ម៉ាក់ទៅថាកុំបារម្ភអីណា"ជីមីនcallទៅប្រាប់ប៉ាគេអោយមកយកឡានទៅជួសជុល

"បាទ...លោកប៉ា"ជីមីនក៏ចុចបិទបាត់

"ដោះស្រាយរួចហើយពួកយើងទៅវិញហើយ"ហូសុក

"ទៅណាទៅៗអ្នកណាហៅមក"ប៊ូតា

"ឆឺស! មើលនិយាយ"ហូសុក

"យ៉ាងមិច?"ប៊ូតាលើកចិញ្ចើមទៅនាយ
ប៉ូលីសហូសុកហើយនាយបម្រុងនិងតបទៅជនល្មើសសម្ដីកំពូលញ៉េញម្នាក់នោះហើយតែយុនហ្គីក៏កេះកុំអោយតបតនិងក្មេង

"មកក'តា..តោះ! ជិះឡានយើងវិញមីនមីនៗ"ថេហ្យុងកៀក.កប៊ូតានិងហៅជីមីនសំដៅទៅឡានខ្លួនដែលថតនោះ

"ok bye bye បងប៉ូលីសយុនកូនប្រសារលោកឧត្តមសេនីយ៍"ជីមីនក៏ដើរទៅដោយមិនភ្លេចលាយុនហ្គីទាំងញញឹមព្រិចភ្នែក

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now