ភាគទី32: អីយ៉ាស! ជំពប់ជើងដួល

2.8K 221 51
                                    

    ពេលដែលឃើញក្មេងតូចដែលពោលឡើងច្បាស់ៗថាលួងនាយតែបែរជាមកមួលដៃអាវរកវៃបែបនេះជុងហ្គុកក៏ដើរទៅកាន់តែជិតរាងតូច ត្រូវហើយបុរសអាវខ្មៅនេះហើយជាជុងហ្គុកនោះ

"យ៉ាងមិចពូនឹងចេះមកទាយបែបនោះទៅកើត ពូមិនដឹងទេថាប្ដីខ្ញុំគាត់ស្រលាញ់ខ្ញុំគាត់គង់តែត្រឡប់មកវិញទេ"ថេហ្យុងក៏តបទៅរាងក្រាសវិញដោយសម្ដីឆ្នាស់ឆ្នើមធ្វើអោយរាងក្រាសភាំងនិងសម្ដីរបស់គេនេះថេហ្យុងគិតអីមកហៅនាយថាប្ដីពេញៗមាត់អម្បិញមិញនាយស្មានថាហៅយកគួរ

"មិនឆ្លើយមែនទេ?..ឆឺស ប្រហែលជាកំពុងតែចុកឈាមហើយព្រោះពូមិនដែលស្រលាញ់ប្រពន្ធពូដូចប្ដីខ្ញុំស្រលាញ់ខ្ញុំ"ថេហ្យុង

"ពីមុនស្រលាញ់មែនតែពេលនេះក៏អាចនិងកាត់បន្ថយហើយព្រោះពាក្យចាស់លោកពោលថាប្រឹងស្រលាញ់គេតែម្នាក់ឯងប្រៀបដូចជាហែលប្រកួតនិងត្រី
ដូហ្វីន"ជុងហ្គុកក៏និយាយច្បាស់ៗគ្រាន់តែឮសម្លេងនាយថេហ្យុងក៏បើកភ្នែកធំៗ

"ជុង....ហ្គុក? ជុងហ្គុក? អុស!"រាងតូចជ្រួញចិញ្ចើមនិងអោនទៅមើលមុខនាយថែមទាំងយកដៃបើកមួកមើលទៀតផងឃើញថាជារាងក្រាសពិតមែន

"មិនមែនជុងហ្គុកទេដឹង?"រាងក្រាសក៏ដោះមួកចេញនិងសួរទៅរាងតូច

"គឺបង?"ថេហ្យុងចំហរមាត់ស្លុតអស់ស្មារតីក្រោយឃើញព្រះភ័ក្សដ៍ស្រស់សង្ហារប្រៀបដូចទេវបុត្រដើរដីរបស់នាយជាប្ដីខ្លួន ពុទ្ធោទៅUSAតែ10ថ្ងៃសោះឬក៏ជុងហ្គុករត់ទៅកែសម្ភស្ស?

"នេះបងខ្លាចខ្ញុំមិនស្រលាញ់បងថ្នាក់ទៅកែសម្ភស្សមែនទេ?"ថេហ្យុង

"ហេតុអីបងត្រូវធ្វើដើម្បីអោយថេយ៍ស្រលាញ់ព្រោះពួកយើងជិតនឹងលែងលះគ្នាហើយ"ជុងហ្គុកនិយាយមួយៗតែចាក់ដោតដល់បេះដូងថេហ្យុងអោយភ័យថាហើយនាយនៅតែប្រភ្ជាប់នៅពាក្យលែងលះដដែល

"គឺ..ហ្ហឹក! នេះនំប័ុងអូនទិញមកផ្ញើរបង ញាុំទៅហើយដើម្បីអោយចិត្តត្រជាក់ចាំទៅដល់ផ្ទះចាំនិយាយគ្នា តោះ!ប្ដីសង្ហារ"រាងតូចធ្វើមុខភ្លឺសៗនិងហុចថងនំប័ុងអោយនាយធ្វើអោយរាងក្រាសហួសចិត្ត មិនដឹងជាគិតអីបានជាគិតថានំប័ុងអាចលួងលោមមនុស្សកំពុងតែខឹងបាន?  ពិសេសរាងតូចក៏កៀកដៃនាយនិងហៅថាប្ដីពេញៗមាត់ទទួលស្គាល់ថាបេះដូងនាយរីកមាឌតែនាយនៅមិនអាចចាញ់បោកថេហ្យុងទេ គេរបិុល
រប៉ូចណាស់មើលមិនដឹងពីគំនិតរាងតូចនោះទេ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now