ភាគទី27: ពួកយើងនឹងលែងលះគ្នាឆាប់ៗនេះ!

2.5K 197 37
                                    

#ត្រឡប់មកកាលពីល្ងាចមិញ

ត្រឡប់មកមកកាលពីល្ងាចមិញវិញក្រោយពីថេហ្យុងចាកចេញទៅយូហ្វីលធ្វើមុខមិនសមនិងមិនទាន់ចេញទៅណាចេញពីហាងនោះផងនាយក៏មកអង្គុយនៅលើបង់មួយក្បែរហាងនៅលើផ្លូវសាធារណៈក៏ស្រាប់តែជុងហ្គុកឃើញបើកទ្វាហាងចេញមកជាមួយនិងដៃកាន់ឯកសារនិងដើរមកកៀនហាងក្បែរនិងបង់ដែលយូហ្វីលកំពុងតែអង្គុយនោះ គ្រាន់តែឃើញរាងក្រាសភ្លាមយូហ្វីលក៏ក្រោកទៅស្ទាក់ផ្លូវ..

"តាមពិតគឺជាឯងទេហ្ហេ?បងប្រុសរបស់ថេហ្យុង"យូហ្វីលសើុបដឹងដំណឹងដឹងតែគួរអោយភ្ញាក់ផ្អើលមិនស្មានថាជាបងប្រុសរាងតូចទេដែលត្រូវជាប្ដីគេនោះ

"យើងមិនមែនបងប្រុសទេ"ជុងហ្គុក

"បើអញ្ចឹងជាកូនចិញ្ចើមដែលគេរើសមក? ហឹសៗ..តែស្រវាចាប់កូនតែមួយរបស់គេមកធ្វើប្រពន្ធព្រោះខ្លាចគេមិនចែកទ្រព្យអោយហ្ហេ?"យូហ្វីលនិយាយបំណងចម្អករាងក្រាស

"ចុះយ៉ាងមិចតើលោកឈឺចាប់មែនទេ? ស្នាមញញឹមរបស់លោកពោពេញទៅដោយភាពឈឺចិត្តដែល
ថេហ្យុងរៀបការជាមួយយើង?"ជុងហ្គុកមិននិយាយសម្ដីធំអ្វីទេផ្ទុយទៅវិញនាយនិយាយធម្មតាតែធ្វើអោយយូហ្វីលឆេះឆួលដូចចាក់សាំងពីលើភ្លើង

"ឯ..ឯងត្រឹមជាប្ដីក្រៅបេះដូងដែលគេមិនស្រលាញ់រឿងអីយើងទៅឈឺចាប់ជាមួយនោះព្រោះថាយើងដឹងថា
ថេហ្យុងគេនៅតែស្រលាញ់យើងក្នុងបេះដូងគេគឺមានយើង..មើលរូបភាពទេ?"សម្ដីយូហ្វីលបូករួមទាំងរូបថតទើបតែថតជិតស្និតគ្នាធ្វើអោយជុងហ្គុកស្ងាត់មាត់ ព្រោះកាពីប៉ុន្មានឆ្នាំមុននាយធ្លាប់បានអានnoteពីអត្ថន័យរវាងស្នេហាថេហ្យុងនិងយូហ្វីលរួចហើយ

"យ៉ាងមិច?ចំចំណុចពេកមែនទេ ហឹសៗ..បើគេស្រលាញ់ឯងមែនមិនមែនគេមកព្រមនៅក្បែរយើងទេមួយវិញទៀតកុំចងគេទុកអីដោះលែងគេមកអោយយើងមកព្រោះមើលទៅគេដូចជាធុញនិងឯងហើយ"យូហ្វីល

"យកពេលតានដានជីវិតគ្រួសារគេទៅរកសីុវិញទៅក្រែង.លអាចមានបានមិនដោយគ្រួសាររបស់លោកមិនចាំបាច់រកសីុគេងបន្លំអ្នកដទៃ"ជុងហ្គុក

"លោកនិយាយអី?"យូហ្វីល

"លោកលីស៊ុនហុក? ខ្ញុំបានឃើញប៉ូលីសនាំគាត់ចូលទៅពន្ធធនាគារ យល់ល្អលោករកលុយចាយខ្លួនឯងអោយពេញៗដៃទៅព្រោះគ្មានឪពុកជាខ្នងបង្អែកដូចកាលពីនៅរៀន"ជុងហ្គុកទើបតែបានដឹងថាយូហ្វីលជាកូនលោកលីព្រោះគ្រួសារលោកលីមានកេរ្ត៍ឈ្មោះខ្លាំងណាស់លោកលីស្រលាញ់កូនប្រុសជាងទើបបើកបង្ហាញតែព័ត៌មានយូហ្វីលជាកូនគាត់ឯហាលីសលោកមិនសូវខ្វល់នោះទេ ហើយរឿងនេះថេហ្យុងក៏មិនដឹងដែរ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now