ភាគទី48: យើងនិងសម្លាប់ឯង!!

2.2K 200 30
                                    

រាងតូចនៅភ័យខ្លាចតែម្នាក់ឯងនៅក្នុងបន្ទប់ពណ៍ក្រហមនោះនិងព្យាយាមស្រែករកអ្នកជួយតែគ្មានបានផលសោះ

"ហ្ហឹកៗ...ជុងហ្គុក..មកជួុយអូនផង"ថេហ្យុងយំអោយរស្រាក់និងញ័របបូរមាត់ដោយភាពភ័យខ្លាច

ក្រាក!!

"ហឹស!..ហេតុអីក៏យំបែបនេះអូនសម្លាញ់?"ពេលនោះបុរសម្នាក់ក៏ដើរជ្រែងហោប៉ៅចូលមកទាំងស្លៀកអាវសាច់ក្រណាត់ពណ៍ក្រហមឆេះចំហរទ្រូងបន្តិចទីនុយរួមជាមួយនឹងខោខ្មៅសក់រលើបរលោងបញ្ចេញស្នាមញញឹមថ្ពាល់ខួចវាធ្លាប់តែគួរអោយស្រលាញ់ក្នុងភ្នែកថេហ្យុងតែពេលនេះក្នុងចិត្តរាងតូចស្គាល់តែភាពភ័យខ្លាច

"យូហ្វីល!..ហ្ហឹក!..លោកឯងអាក្រក់ណាស់ ចាប់ខ្ញុំមកធ្វើអី ហ្ហឹកៗ.."ថេហ្យុង

"ហីយ៉ា!! មានភស្តុតាងទេថាបងចាប់នោះ? នេះបងទើបតែចូលមកសោះចោតទៅហើយកុំបែបនោះអី"យូហ្វីលដកសោចេញពីហោប៉ៅទាំងញញឹមឌឺ

"ដោះលែងខ្ញុំទៅបើថាលោកមិនបានចាប់នោះ!."ថេហ្យុង

"ដោះលែងហ្ហេ? ដោះលែងទៅណាប្ដីរបស់ថេយ៍គង់តែស្លាប់ដដែលបានអ្នកណាមើលថែអូន នៅទីនេះបងអ្នកមើលថែអូនជំនួស"យូហ្វីលក៏ចាក់សោចូលទៅនិងអង្គុយនៅលើគ្រែដោយរាងតូចខិតឆ្ងាយពីនាយខ្លាំងណាស់

"លោកឯងនិយាយស្អីកុំមកចង់ធ្វើអីប្ដីរបស់ខ្ញុំអោយសោះចាំមើលទៅលោកធ្វើអាក្រក់ប៉ូលីសនឹងមកអូស.កលោក ហ្ហឹក..អ្ហាយ!! "ថេហ្យុងភ័យខ្លាចមានស្រែកជេតែពេលនោះយូហ្វីលក៏កន្ទ្រប់មកលើខ្លួន

"បងខំស្រលាញ់ប៉ុន្តែមិនស្មានថាថេយ៍ជាអ្នកបំផ្លាញបងសោះបែបនោះបើបងជាប់គុកអូនកុំសង្ឃឹមថារួចពីដណ្ដាប់ដៃបង"យូហ្វីល

"មកពីលោកអាក្រក់ខ្លួនឯងនោះហើយជាកម្មពា"ថេហ្យុង

"ហីយ៉ា..មុនបងទទួលកម្មពានោះសុំនាំអូនឡើងឋានសួគ៍បន្តិចសិន"យូហ្វីលលុតជង្គង់ដោះខ្សែរក្រវាត់ចេញកាន់តែធ្វើអោយថេហ្យុងភ័យថ្នាក់ញ័រអស់បបូរមាត់

"ចេញទៅ!! ..ហ្ហឹក..ចង់ធ្វើស្អី"ថេហ្យុង

"អូនស្អាតខ្លាំងណាស់ ទោះបងបានក្រោយអាមេធាវីនោះតែមិនអីទេបងសុខចិត្តប្រើរបស់រួមជាមួយវាចុះ..ព្រោះបងស្រលាញ់អូនមុនវា"យូហ្វីលពេលនេះទឹកមុខនាយពោពេញដោយភ្លើងប្រាថ្នានិងកំហឹងបូករួមទាំងឈឺចិត្តដែលភាពបរិសុទ្ធរបស់រាងតូចត្រូវបានលើអ្នកផ្សេងមុនមិនមែននាយបែបនោះទើបប្រើសម្ដីមាកងាយរាងតូច

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now