ភាគទិី5 : សំខាន់ប្ដីខ្ញុំជាប៉ូលីសផងដែរ

2.1K 171 4
                                    

ថេហ្យុងក៏ប្រញាប់រត់ទៅខាងលើយ៉ាងប្រញាប់ព្រោះតែខ្មាស់នេះជុងហ្គុកមិនមែនបងប្អូនបង្កើតឯណាហើយមួយទៀតនាយជាប្រុសពេញលក្ខណៈមិនមែនស្ទើរប្រុសស្ទើរស្រីដូចខ្លួន ពុទ្ធោអ្ហើយ..ខ្មាស់គេណាស់

"ហឹសៗជុងហ្គុកលើកក្រោយកូនមិនចាំបាច់រៀបបន្ទប់អោយគេទេបើថាគេខ្ជិលណាស់អោយដេកទាំងអញ្ចឹងទៅ"អ្នកស្រីគីមពិតជាហួសចិត្តនិងថេហ្យុងណាស់ខ្លួនប្រៀបដូចជាស្រីក្រមុំតែអោយកូនកម្លោះគេទៅរៀបចំបន្ទប់អោយ

"បាទអ្នកម៉ាក់"នាយញញឹមនិងងក់ក្បាលតែតាមពិតចេះតែថាៗទេបើថេហ្យុងប្រើធ្វើទៀតឥឡូវនឹង។

បន្ទាប់ពីនោះមកថេហ្យុងនិងជុងហ្គុកត្រូវអ្នកស្រីគីមប្រើមកផ្សារទំនើបដើម្បីទិញឥវ៉ាន់ដាក់ក្នុងផ្ទះតាមពិតអ្នកស្រីគីមប្រើជុងហ្គុកទេព្រោះតែនាយគឺពូកែនិងយល់ដឹងគ្រប់យ៉ាងពិសេសរឿងកិច្ចការផ្ទះបាយក៏ដូចជាទិញរបស់ផ្សេងៗបើថេហ្យុងអ្នកស្រីគីមដេញមកអោយតែគ្រប់ៗកិច្ចអោយចេះមើលការដើរផ្សាររបស់ជុងហ្គុកនោះទេ

"បងទិញអីទិញទៅខ្ញុំខ្ជិលដើរតាមណាស់"
ថេហ្យុងងើយក្បាលឡើងលើនិងដើរក្នុងដំណើរមនុស្សខ្ជិលមិនចង់ធ្វើការងារអីតែបើដើរលេងឬគេចសាលាគឺគេឧស្សាហ៍ណាស់

"ប៉ុន្តែម៉ាក់ប្រាប់ថាអោយថេយ៍ដើរតាមបងរហូតដើម្បីមើលពីរបៀបនៃការទិញឥវ៉ាន់ដាក់ក្នុងផ្ទះ"ជុងហ្គុក

"រៀនទិញស្អីទេបើអនាគត់ទៅខ្ញុំត្រូវតែយកប្ដីដែលពូកែគ្រប់យ៉ាងហើយប្រើគេអោយមកទិញដដែល"ថេហ្យុង

"ប៉ុន្តែបើថេយ៍ប្រើគេច្រើនពេកគេអាចនិងមើលងាយថេយ៍ក៏ថាបាន"ជុងហ្គុក

"មើលងាយលែងចោលទៅខ្វល់អី"ឮហើយជុងហ្គុកក្រវីក្បាលគ្រាន់តែនិយាយក៏ដឹងថាជាសម្ដីកូនក្មេងដែរបើបែបនោះតើពេលណាថេហ្យុងដឹងក្ដីអាចមានគ្រួសារបានទៅ កំពុងដើរសំដៅទៅកន្លែងម្ដុំគ្រឿងទេសក៏ជ្រួសផ្លូវជាមួយនិងប្រុសម្នាក់នោះគឺឆាវុននិងហើយ

"ថេយ៍ស្ដាប់បងសិន..ហេតុអីទើបយើងត្រូវបែកគ្នា"ឆាវុនមកចាប់ដៃថេហ្យុងនិងនិយាយទាំងទឹកមុខសោកសៅមិនយល់ហេតុអីក៏សុខៗថេហ្យុងcallមកសុំបែក

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Donde viven las historias. Descúbrelo ahora