ភាគទី54: ជួយដាស់គាត់ផង

2K 170 17
                                    


គ្មានអ្នកណាខ្វល់ពីនាងទេដូចហ្វរ៉េគិតអញ្ចឹងគ្រប់គ្នានិងស្អប់នាងបែបនេះគ្រប់គ្នានិងដើររំលងនាងគ្មានទំនុកចិត្តគ្មានក្ដីស្រលាញ់មកលើខ្លួនទៀត ហ្វរ៉េនាងនៅតែបន្តយំយ៉ាងស្ងៀមស្ងាត់នៅខាងមុខបន្ទប់កញ្ចក់របស់ជុងហ្គុក ហ្វរ៉េសម្លឹងមើលទៅរាងក្រាសនាងពិតជាស្រលាញ់ជុងហ្គុកខ្លាំងណាស់ស្រលាញ់ខ្លាំងចង់បានខ្លាំងចុងក្រោយអ្នកដែលឈឺចាប់ខ្លាំងក៏នាងដែរ

"ថេហ្យុង..!"ពេលនោះហ្វរ៉េបានឃើញហៅរាងតូចរត់មកនាងហៅឈ្មោះគេស្រាលៗ

"មីងសុំទោសណា...ហ្ហឹកៗ..មីងអាក្រក់ណាស់សុំទោស" ហ្វរ៉េក្រោកទៅចាប់ដៃរាងតូច

"លែងខ្ញុំទៅ..ហេតុអីអ្នកនៅទីនេះទៀត?"ថេហ្យុងគេបានដឹងពីហ្វរ៉េថានាងសហការណ៍ជាមួយយូហ្វីលមុននាងសារភាពទៅទៀតតែជុងហ្គុកបានលួងលោមមិនអោយថេហ្យុងនិយាយអីច្រើនព្រោះទង្វើរនាងហួសពេកដល់ថ្នាក់រាងក្រាសនិងប្រពន្ធនាយអស់ពាក្យវាចា ចាំបានទេសូម្បីតែជុងហ្គុកក៏មិននិយាយរកហ្វរ៉េដែរ

"ថេហ្យុង.."ហ្វរ៉េ

"ចេញពីទីនេះទៅ ហ្ហឹកៗ..កុំមកក្បែរប្ដីប្រពន្ធខ្ញុំតទៀត..ហ្ហឹកៗ..អ្នកចង់បានជុងហ្គុកណាស់មែនទេតែសូមប្រាប់ខ្ញុំនឹងសម្លាប់អ្នកបើហ៊ានតែយកគេចេញពីខ្ញុំនោះ"ថេហ្យុងរុញនាងចេញ

"មិនមែនបែបនោះទេមីងរៀងហើយមីងសុំទោស"ហ្វរ៉េ

"ចេញទៅ!! ហើយកុំមកហៅខ្លួនឯងថាមីងខ្ញុំទង្វើររបស់អ្នកមិនសមនឹងជាម្ដាយមីងរបសខ្ញុំនោះទេ ហ្ហឹកៗ...អ្នកយកខ្ញុំរួមទាំងកូនទៅអោយប្រុសដទៃទាំងដែលខ្ញុំមានប្ដីហើយ អ្នកចង់បានប្ដីខ្ញុំ អ្នកថោកទាបណាស់"ថេហ្យុងគេគ្មានសតិនៅក្នុងខ្លួននោះទេ គេស្អប់ហ្វរ៉េណាស់ក្រោយពីដឹងថាយូហ្វីលប្រើអោយគេមកបុកសម្លាប់ប្ដីរបស់ខ្លួនថេហ្យុងកាន់តែស្អប់ហ្វរ៉េ ព្រោះមកពីនាងម្នាក់គត់ទៅសើរើកំហឹងរបស់យូហ្វីល

"បានហើយថេយ៍..នាងមកនេះចេញទៅសិនទៅ"ឈុនហ្គុំក៏ប្រញាប់រត់មកចាប់ដើមដៃហ្វរ៉េនិងអូសនាងចេញទៅបាត់

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Dove le storie prendono vita. Scoprilo ora