ភាគទី36: បងក៏...ស្រលាញ់

2.6K 220 18
                                    

ថេហ្យុងអង្គុយចុះផ្ទាល់នឹងដីរួចក៏ស្រែកយំតែម្ដងធ្វើអោយជុងហ្គុកនាយភាំងជាខ្លាំងតាំងពីធំដឹងក្ដីមកនាយមិនដែលចេះញាុះថេហ្យុងអោយយំទេ លុះត្រាតែនៅក្មេងទើបយូៗម្ដងតែពេលនេះញោះអោយយំបានសម្រេចហើយ ថែមទាំងននៀលធាក់ជើងគ្មានខុសពីកាលពីនៅក្មេងទេ

"ហឺ......ហា...ហ្ហឹកៗ..និយាយច្បាស់ថាស្រលាញ់គេតែត្រឡប់មកពីអាមេរិករួចក៏ប្រែ..ហ្ហឹកៗ.អ្ហឹក..."ថេហ្យុងអង្គុយរៀបរាប់ពីទុកសោករបស់ខ្លួននឹងយំធ្វើដូចគេវាយ10.20ដំបងអញ្ចឹង

"ថេយ៍?..ក្រោកមកខ្មាស់គេ"ជុងហ្គុកកេះស្មារាង
តូចតិចៗនាយអង្គុយផ្ទាល់និងរាងតូចនិងប្រាប់អោយក្រោកនេះផ្លូវសាធារណ:ណាមនុស្សដើរទៅដើរមកពេញនឹង

"មិនក្រោកទេ ហ្ហឹក!.....ហ្ហឹកអ្ហឹក...បងឈប់ស្រលាញ់អូនហើយបងប្រហែលមានអ្នកថ្មីទើបប្រែប្រួល"
ថេហ្យុង

"មើលចុះ!ជាកូនប្រុសទាំងមូលហ៊ានធ្វើអោយសង្សារយំ"

"មិនគួរណាសង្ហារបែបនោះលួចមានថ្មីក្បត់ចិត្តសង្សារខ្លួនឯងនោះទេ"សម្លេងមនុស្សដើរតាមផ្លូវខ្សិបខ្សាវគ្នាដោយម្នាក់ៗយល់ខុសមកលើថេហ្យុងនិងជុងហ្គុក

"មិនមែនបែបនោះទេ ហឹសៗ..គឺ យល់ច្រលំហើយ"ជុងហ្គុកព្យាយាមប្រាប់ទៅអ្នកដែលយល់ច្រលំមកលើនាយនោះតែគ្មានអ្នកណាស្ដាប់ទេពួកគេខ្សិបខ្សាវគ្នារួចក៏ដើរទៅបាត់

"ថេយ៍ក្រោកមកណាគេមើលមកច្រើនណាស់ "ទោះយ៉ាងណាសម្ដីជុងហ្គុកនៅតែស្រទន់និងស្លូតបូតដដែល

"អត់ទេ"ថេហ្យុង

"ឈប់យំទៅ"ជុងហ្គុក

"មិនឈប់!..ហ្ហឹកៗ..ហ្ហា.."ថាអោយឈប់យំថេហ្យុងកាន់តែផ្គើនហាមាត់យំបិុនលូ

"ok.ok អោយបងធ្វើយ៉ាងមិចទើបថេយ៍ឈប់យំ?"ជ្រុលខ្លួនញោះអោយយំហើយបែបនោះត្រូវស្របតាមគេដើម្បីដោះដូនិងការឈប់យំផ្អើលក្រុងបែបនេះ

"ត្រូវនិយាយថាស្រលាញ់អូន..ស្រលាញ់អូនម្នាក់គត់មិនមានអ្នកផ្សេង"យំនេះគឺយំឈឺចិត្តមែនទេនណាមិនមែនឈឺលេងៗឈឺprankអីទេព្រោះតាំងពីគេលង់ស្រលាញ់ជុងហ្គុកមកគេខ្លាចថានាយឈប់ស្រលាញ់ខ្លួន គេខ្លាចលែងបានឮពាក្យនេះទៀត

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Όπου ζουν οι ιστορίες. Ανακάλυψε τώρα