ភាគទី20: បងអាចធ្វើអោយដៃថេយ៍ដៃវេទមន្តបាន

2K 144 3
                                    



តុលាការក៏បានពិភាក្សារគ្នាបន្តិចដោយខាងហាលីសចាប់ផ្ដើមភ័យហើយដែលលោកស៊ុនហុកមិនបានធ្វើតាមអ្វីដែលនាងប្រាប់និងឆ្លើយគ្មានកំណត់ហេតុច្បាស់លាស់វាជាចំណុចតូចមួយដែលនាងប្រហែសតែខាងគេអាចឈ្នះក្ដីបានទីបំផុតចៅក្រមបានកាត់ក្ដីបញ្ជារអោយដោះលែងជនជាប់ចោតនោះដោយសារតែ
ភស្តុងតាងជុងហ្គុកយកមកគឺច្រើនហូហែរនិងសុទ្ធតែការពិត បែបនោះលោកស៊ុនហុកត្រូវបានប៉ូលីសចាប់ភ្លាមៗពីបទភូតកុហកតុលាការនិងឆបោកផងដែរគាត់ត្រូវតែធ្វើលិខិតផ្ទេដីអោយបុរសជាជនជាប់ចោតនោះជាប្រញាប់រឿងបន្ទាប់យើងមិនបានដឹងថាកើតអ្វីឡើងទៀតនោះទេ។

"យ៉េស! ទីបំផុតយើងឈ្នះក្ដីហើយអគុណប្រធានក្រុម"ជីមីននិងថេហ្យុងក៏សប្បាយចិត្តញញឹមបន្តិច
ថេហ្យុងក៏ទម្លាក់ទឹកមុខវិញ

"ពេលនោះឯងធ្វើបានល្អជាងយើងជីមីន យើងប្រហែសអាចធ្វើអោយមេធាវីហាលីសស្អីគេនោះច្រកពាក្យដោះសារបាន"នេះជាអ្វីដែលថេហ្យុងគិតមករហូតនិងអន់ចិត្តជាមួយខ្លួនឯងបើជុងហ្គុកមកច្រកមកជួយទេមុខជាគ្មានពាក្យដោះសារចាញ់ក្ដីមនុស្សលោភមិនខាន

"យ៉ាងណាក៏ថេយ៍ពូកែហើយ ពូកែទាំងពីអ្នកថ្ងៃនេះធ្វើបានល្អបំផុត"ជុងហ្គុកអង្អែលក្បាលរាងតូចស្រាលៗនិងលួងលោមទាំងញញឹម

"អត់ទេខ្ញុំថាប្រធានក្រុមលូយជាង ស្វាហាប់ពូកែនិងឆ្លាត"ជីមីន

"បើមានបទពិសោធន៍ច្រើនជាងនេះមិនភ័យមិនបារម្ភនោះនិងគិតឃើញរឿងជាច្រើនជាមិនខាន"ជុងហ្គុក

"ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដៃមួយនេះស៊យហើយព្រោះតែក្នុងសាលនោះខ្ញុំធ្វើអោយធ្លាក់ឯកសារ"ថេហ្យុងលើកដៃស្ដាំរបស់ខ្លួនមកមើលនិងស្ដីបន្ទោសអោយវា ព្រោះក្នុងសាលថេហ្យុងបានធ្វើធ្លាក់ឯកសាររប៉ាយរប៉ាត់គង់តែបានជុងហ្គុកជួយដដែលនាយតែងតែជួយខ្លួនមករហូត

"មែនហើយពេលនោះយើងភ័យណាស់ យើងជាមេធាវីអាចនិងត្រូវចៅក្រមដកចេញបានផង"ជីមីន

"បងអាចធ្វើអោយដៃថេយ៍ឈប់ស៊យមានវេទនមន្តបាន"ជុងហ្គុកញញឹមបន្តិចនិងលើកជាសំណើរ

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now