ភាគទី55: សារគម្រាម!!

1.9K 156 39
                                    

  

  ជាច្រើនថ្ងៃកន្លងផុតទៅឈុនហ្គុំមិនរងចាំយូនាយក៏ប្រញាប់ចេញទៅប្រតិបត្តិការងាររបស់នាយឈុនហ្គុំធ្វើដល់ប៉ូលីសFBIរឿងឆ្លាតការគិតរហ័សទុកចិត្តលើនាយចុះ គ្រប់ពេលវេលាសុទ្ធតែមានន័យនឹងឱកាសទាំងអស់ ឈុនហ្គុំបានចូលមកក្នុងបណ្ណាល័យសាធារណ:ព្រោះនាយអាចស្មានដឹងថាហាលីសតែងតែនៅទីនេះ

"សួរស្ដីលោកឈុនហ្គុំ"ពេលនោះមាននារីម្នាក់ដើរមករកនាយទាំងញញឹម

"អូ..អ្នកនាងហាលីសជួបគ្នាម្ដងទៀតហើយ"ឈុនហ្គុំញញឹមរាយមន្តស្នេហ៍ដាក់នាង

"នេះលោកអញ្ជើញមកទីនេះដែរមែនទេ?"ហាលីស

"ពិតប្រាកដហើយ"ពួកគេបានជួបគ្នាច្រើនដងនឹងនិយាយគ្នាបែបជិតស្និតហាលីសនាងតែងតែព្យាយាមអោយភ្នែកអោយច្រមុះឈុនហ្គុំរហូតដោយនាយប៉ូលីសសង្ហារក៏យល់ស្របតាមនាងធ្វើអោយហាលីសគិតថាឈុនហ្គុំក៏ចាប់អារម្មណ៍នាងដែរ

"សុំអង្គុយដែរណា"ហាលីស

"បាទសម្រាប់មនុស្សស្អាតដូចអ្នកនាងខ្ញុំមិនអាចប្រកែកបានទេ"ឈុនហ្គុំ

"ហឹសៗ..លោកសម្ដីផ្អែមណាស់..គ្រឺង!!  សូមលើកទូរស័ព្ទបន្តិចណា"ហាលីស

"បាទតាមសម្រួល"ឈុនហ្គុំងក់ក្បាលរួចក៏អោនមុខចុះអានសៀវភៅឯហាលីសនាង
និយាយទូរស័ព្ទឮៗ

"ថាមិច? ឯងមិនអាចកំដរគ្នាបានទេមែនទេ?ប៉ុន្តែយើងចង់ទៅshoppingទិញខោអាវស្បែកជើងណា"ហាលីស

"អ្ហឹម..មិនអីទេ..យើងទៅតែម្នាក់ឯងក៏បាន"ហាលីសក៏ចុចបិទទូរស័ព្ទទាំងទឹកមុខសោកសៅ

"អ្នកនាងកើតអីមែនទេ?"ឈុនហ្គុំ

"គឺ..ខ្ញុំចង់ទៅshoppingតែមិត្តរបស់ខ្ញុំគេរវល់ហើយបែបនោះមានតែទៅម្នាក់ឯង"ហាលីស

"បើមិនរំខានទេខ្ញុំអាចជូនអ្នកនាងទៅបានតើ ខ្ញុំទំនេរថ្ងៃនេះ"ឈុនហ្គុំ

"ពិតមែនហ្ហេ? ល្អណាស់ហឹសៗ"ហាលីសសើចទាំងសប្បាយចិត្តនឹងធ្វើមុខគួរអោយស្រលាញ់ដាក់ឈុនហ្គុំពួកគេមើលខ្សែរភ្នែកគ្នាទៅវិញទៅមកដោយការពិបាកស្មានរាងខ្លួនមិនដឹងក្នុងចិត្តពួកគេម្នាក់ៗគិតអ្វីនោះទេ។

ស្វាមីក្រៅបេះដូង(🙇)(Complete✅)Where stories live. Discover now