ភាគ 3 : ខ្ញុំស្អប់ខ្លួនឯងណាស់

1.3K 65 3
                                        


@ ខ្លឹប

"នេះយប់ហើយមិនគិតទៅផ្ទះទេហេស៎ឯងមកខូចចិត្តអង្គុយផឹកច្រើនបែបនេះបានយ៉ាងមិចទៅអាជុង!!"ណាមជូន

"បងមិនយល់ទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានលើកស្រាមកផឹកបន្តទៀតរបៀបថាលើកដាច់ៗចឹងហា៎

"អើ..យើងនេះវាចាស់ហើយមិចនឹងយល់ពីរឿងក្មេងៗដូចជាពួកឯងទៅងាប់ហើយកាលយើងអាយុប្រហែលឯងណាមិនដែលមានប្រវត្តិខូចចិត្តហើយមកអង្គុយផឹកទន់ខ្លួនចឹងទេវើយ៎!!"ណាមជូន

"នោះជារឿងរបស់បង!!"ជុងហ្គុក

"ផឹកឲ្យវាល្មមៗទៅបានហើយតិចរកផ្លូវទៅផ្ទះមិនឃើញយ៉ាងណាក៏ឯងគួរតែគិតពីប្រពន្ធនៅផ្ទះខ្លះដែរហា៎!!"ណាមជូន

"ទៅខ្វល់ពីគេធ្វើអី..ចង់យ៉ាងមិចក៏មិចទៅខ្ញុំមិនទៅខ្វល់ជាមួយទេ!!"ជុងហ្គុក

"អាឯងនេះណាបានសម្ដីណាស់និយាយកុំឲ្យតែស្ងាត់មួយម៉ាត់..នេស៎បានហើយល្មមឈប់ផឹកបានហើយទោះខ្លឹបនេះជាខ្លឹបរបស់យើងក៏ដោយតែយើងបិទឈប់ឲ្យឯងផឹកទៀតហើយ...មនុស្សស្អីផឹកស្រាដូចងូចទឹក!!"ណាមជូន

"សូម្បីតែបងក៏មិនខ្វល់ពីខ្ញុំដែរ..ហ្ហឹសទៅវិញក៏បានដែរចាំមើលចុះថ្ងៃក្រោយខ្ញុំមកផឹកឲ្យលិចថ្លើមម្ដង!!"ជុងហ្គុកនិយាយហើយក៏បានទាញអាវធំមកពាក់រួចដើរទៅវិញទាំងទ្រេតទ្រូត

"នេស៎..ឯងជួយនាំគេទៅផ្ទះតិចទៅមើលទៅដើរមិនត្រង់ផ្លូវទេ!!"ណាមជូន

"បាទចៅហ្វាយ!!"ឆាននាយជាកូនចៅចំនិតរបស់ណាមជូននិយាយហើយក៏បានដើរទៅតាមជុងហ្គុកបាត់ទៅ

"អូយយ៎..ស្លាប់ហើយអ្នកប្រុសមិចមកគេងទីនេះទៅវិញ!!"ឆាននិយាយហើយក៏បានលើកគ្រាជុងហ្គុកចូលទៅអង្គុយក្នុងឡានរួចក៏បានបើកឡានចេញទៅ

"មិនដឹងជាខូចចិត្តរឿងអីមកទេលោកផឹកឡើងស្រវឹងជោគយ៉ាងនេះ!!"ឆាននិយាយបណ្ដើរបើកឡានបណ្ដើរ មិនយូរពួកគេក៏បានមកដល់ផ្ទះ..

" ទីង តុង..ទីងតុងៗ!!"

"ប្រហែលជាជុងទេដឹង!!"គ្រាន់តែលឺសំឡេងកណ្ដឹងផ្ទះភ្លាមថេយ៌ក៏រហ័សរត់ទៅបើកទ្វារបងភ្លាមតែម្ដង

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now