ភាគ 12 : ល្ងីល្ងើ

632 23 0
                                        


@ ព្រឹកឡើង
"អួយយ៎..នេះព្រឹកហើយឬ??"ថេយ៉ុងបានព្យាយាមងើបអង្គុយទាំងលំបាកជាខ្លាំងដោយសារយប់មិញនឹងជុងហ្គុកនាយមិនបានបន្ថយដៃឲ្យថេយ៌សោះឡើយលេងមួយទំហឹងម៉ងប៉ិកនឹង
"មែនហើយព្រឹកនេះជុងគាត់ត្រូវទៅកាត់ខ្សែបូរឲ្យហាងទើបនឹងបើកថ្មីផងមិនកើតទេត្រូវតែរហ័សដាស់គាត់សិន!!"ថេយ៉ុងគេនិយាយហើយក៏បានដាស់នាយឲ្យភ្ញាក់ពីដំណេក
"ជុង..ជុងក្រោកឡើងក្រែងបងត្រូវទៅកម្មពិធីសម្ភោធហាងថ្មីមែនទេឆាប់ក្រោកមកប្រយ័ត្នមិនទាន់ណា៎!!"ថេយ៉ុង
"ហ៉ើយ៎..ហៅនោះហៅ..ហ្ហាមម៎រកតែដេកយូរជាងនេះបន្តិចមិនបាន!!"នាយបានក្រោកអង្គុយទាំងស្ងាប់ហើយក៏បានថាឲ្យថេយ៌ទាំងភ្នែកបើកមិនចង់រួច
"តែបងត្រូវទៅកម្មពិធីរបស់គេណា៎..លឿនឡើងទៅ!!"ថេយ៉ុង
"តឿនយើងនឹងឯងមិនគិតទៅរៀបចំខ្លួនទេហេស៎..គិតថាយើងនឹងទៅតែម្នាក់ឯងឬយ៉ាងមិច??"ជុងហ្គុក
"អូនត្រូវទៅជាមួយដែរឬ??"ថេយ៉ុង ស្មានថានាយទៅតែពីរនាក់ចំនិតរបស់នាយទេអ្នកណាទៅដឹងនោះថានាយយកគេទៅដែរ
"បើមិនយកទៅគិតថាយើងនឹងនាំឯងជិះយន្ដហោះឆ្លងប្រទេសមកធ្វើអី!!?"ជុងហ្គុកនាយបាននិយាយឡើងទាំងសម្លក់ថេយ៌សំណួរចឹងចេះលើកមកសួរនាយកើតដែរ
"អូស៎..ចឹងអូនទៅរៀបចំខ្លួនហើយ!!"ថេយ៉ុងនិយាយហើយក៏បានក្រោកទៅបើកទូររកសម្លៀកបំពាក់ដើម្បីត្រៀម
"អាយយយ៎..បងធ្វើអី!?"ថេយ៉ុងស្រែកចង់ភ្លាត់សំឡេងនៅពេលដែលជុងហ្គុកនាយចាប់លើកលីគេឡើង
"ទៅងូតទឹកជាមួយគ្នានឹងហើយចេះសួរទៅកើត!!"ជុងហ្គុក
"អាយយ៎..អត់ទេបងងូចមុនទៅអូនត្រៀមសម្លៀកបំពាក់សិនជុង..ដាក់អូនចុះ!!"ថេយ៉ុង
"ថាអត់គឺអត់ហើយកុំច្រំដែលពេកទៅមើល!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរទៅបន្ទប់ទឹកបាត់ទៅ ចំណែកថេយ៌វិញបានត្រឹមតែខាំមាត់ប៉ុណ្ណោះគួរឲ្យខឹងណាស់ធ្វើអីតាមតែចិត្តឯងមិនយល់ចិត្តគេសោះ
@ skip
"អ្ហាយ៎..នោះជាលោកចនមែនទេស្លាប់ហើយសង្ហាខ្លាំងណាស់!!"ភ្ញៀវដែលមកចូលរួមកម្មពិធីសម្ភោធហាងនោះ
"មែនហើយនៅក្រៅសង្ហាខ្លាំងណាស់យើងធ្លាប់តែឃើញក្នុង internet តែពេលនេះបានជួយផ្ទាល់ពិតជាសង្ហាខ្លាំងមែនទែន!!"
"ទៅសុំគាត់ថតរូបហី!!"
"កុំទាន់អីចាំជិតចប់កម្មពិធីសិនទៅ!!"
"ហ្ហឹម..បែបនឹងក៏បានអេ៎ឈប់តែម្នាក់នោះជាអ្នកណានោះកំពុងដើរជិតលោកចន!!"
".....នោះ..នោះជាប្រពន្ធរបស់គាត់ទេដឹងព្រោះយើងក៏បានលឺព័ត៌មានមកថាលោកចនគាត់មានប្រពន្ធជាប្រុស!!"
"សម្រស់មិនចាញ់លោកចននោះទេ!!" នៅក្នុងកម្មពិធីមួយនេះម្នាក់ៗបានលើកការនិយាយពីជុងហ្គុកជាប្រធានបទយ៉ាងក្ដៅគគុកដោយអ្នកខ្លះក៏សរសើថាជុងហ្គុកនាយសង្ហាអញ្ចេះអញ្ចោះទៅហើយខ្លះទៀតក៏ជ្រេញនឹងនាយព្រោះថាច្រណែននោះអី!! តែក៏មានកែវភ្នែកជាច្រើនបានសម្លឹងនឹងចាប់អារម្មណ៍នឹងថេយ៌ផងដែរព្រោះតែមើលទៅថេយ៌ក៏ស្រស់ស្អាតណាស់ដែរ..
"មើលទៅដូចជាមានអ្នកចាប់អារម្មណ៍នឹងឯងមិនតិចនោះទេ!!"ជុងហ្គុកនាយក៏បាននិយយខ្សឹបតិចៗដាក់ត្រចៀករបស់ថេយ៌ ចំណែកថេយ៌វិញគេបានត្រឹមតែញញឹមមិនសមដាក់នាយប៉ុណ្ណោះព្រោះតែមិនដឹងនិយាយពីណាទៅមុន
"សូមស្វាគមន៍ការមកដល់របស់លោកចន...ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានលោកចនអញ្ចើញមកដោយផ្ទាល់បែបនេះ!!"ម្ចាស់កម្មពិធីបានធ្វើការនិយាយស្វាគមន៍មកកាន់ជុងហ្គុកពេលឃើញនាយកំពុងតែដើរលើកម្រាលព្រំក្រហមទៅរកខ្សែបូ
"ពិតជាអរគុណលោកចនណាស់ដែលបានអញ្ចើញមក!!"
"តាមពិតទៅខ្ញុំមានកម្មពិធីនៅទីនេះច្រើនដូចគ្នាទើបត្រូវសម្រេចចិត្តថានឹងមក!!"ជុងហ្គុក
"អរគុណលោកចនណាស់..និយាយអញ្ចឹងម្នាក់ខាងនេះជាអ្នកណាដែរទៅលោកចនមើលចុះស្រស់ស្អាតណាស់!!"
"អរ៎..នេះជាភរិយារបស់ខ្ញុំ!!"ជុងហ្គុកនាយនិយាយបែបនឹងធ្វើឲ្យថេយ៌គេងាកទៅមើលមុខនាយយ៉ាងលឿនព្រោះថាគេឆ្ងល់ថាមិចក៏នាយក្លាហានម្លេះដែលនិយាយប្រាប់គេថាគេនឹងជាប្រពន្ធនាយ
(បើមិនដោយសារតែម៉ាក់យើងតាមដានព័ត៌មានយើងទេក៏យើងមិនប្រាប់គេដែរថាឯងជាអ្វីនឹងយើងនោះ!!)ជុងហ្គុក okay ឈប់ឆ្ងល់ហើយ
"អូយយ៎..ភរិយាលោកចននេះណាពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់!!"
"មែនហើយៗ..ស្រស់ស្អាតសមនឹងលោកចនពិតមែន!!" ខណៈពេលដែលអ្នកសារព័ត៌មាននឹងអ្នកចូលរួមកម្មពិធីកំពុងតែសរសើរពីសម្រស់របស់ថេយ៌គឺមានមនុស្សម្នាក់បានសម្លឹងមើលមកថេយ៌ដូចគ្នាតែកែវភ្នែកគឺពោរពេញទៅដោយគំនិតអាក្រក់
"ប្រពន្ធរបស់វាមែនឬ!?"ហ្វាសាន់នាយក៏បានសួរទៅកាន់កូនចៅចំនិតរបស់នាយ
"បាទចៅហ្វាយនោះជាប្រពន្ធរបស់លោកចនពិតមែន!!"សារី
"គ្រាន់បើ..លើកនេះបានរបស់លេងទៀតហើយ!!"ហ្វាសាន់នាយនិយាយឡើងទាំងញញឹមចុងមាត់មើលទៅថេយ៌កែវភ្នែករបស់នាយហាក់ដូចជាមានល្បិចកលអ្វីម្យ៉ាងអញ្ចឹង។ អូ៎..មែនហើយច្បាស់ណាស់ថាមានអ្នកឆ្ងល់ថាហ្វាសាន់ជាអ្នកណា!! ហ្វាសាន់នាយគឺជាសត្រូវរបស់ជុងហ្គុកខាងរកស៉ីនេះឯងដើមឡើយនាយក៏ជាម្ចាស់ប្រេនល្បីផងដែរតែក្រោយលេចវត្តមានជុងហ្គុកប្រេនរបស់នាយហាក់មិនសូវជាមានប្រជាប្រិយភាពខ្ពស់ដូចទៅនឹងប្រេនរបស់ជុងហ្គុកឡើយ..
"ចៅហ្វាយចង់ធ្វើបែបណា៎!??!"សារីឃើញទឹកមុខរបស់ចៅហ្វាយខ្លួនបែបនេះក៏សួរព្រោះមានចម្ងល់
"ក៏ចង់ភ្លក់បន្តិច!!"ហ្វាសាន់ ហីយ៉ានេះចង់ប៉ះប្រពន្ធរបស់អ្នកប្រុសត្រកូលចនផងឬ? នៅមិននៅមិចក៏យកដៃលូកចូលភ្លើងបែបនេះមិនដឹងថាភ្លើងក្ដៅទេហេស៎..ភ្លើងផ្ទះណាមិនដឹងទេតែភ្លើងផ្ទះត្រកូលចននេះណាឲ្យតែប៉ះគឺរលាកហើយអាចរលួយទៀតផង
"ជាដំបូងយើងនឹងទៅរាក់ទាក់បន្តិចសិន!!"ហ្វាសាន់នាយនិយាយហើយក៏បានដើរទៅកាន់កែវស្រារួចដើរទៅជិតថេយ៌
"សួរស្ដី!!"ហ្វាសាន់នាយក៏បាននិយាយទៅកាន់ថេយ៌បែបរាក់ទាក់អញ្ចឹងហា៎
"អរ៎បាទ..សួរស្តី!!"ថេយ៌បានឆ្លើយតបទៅនាយវិញទាំងញញឹមិនសម ធម្មតាថេយ៌គេមិនដែលស្គាល់នាយផងហើយសុខៗក៏មកនិយាយរាក់ទាក់ហើយញញឹមដាក់បែបនេះថេយ៌គេមានអារម្មណ៍ថាមិនស្រួលនោះទេ
"មិចក៏ធ្វើមុខបែបនេះខ្លាចខ្ញុំឬ??"ហ្វាសាន់
"អា៎..គឺ..គឺអត់នោះទេ!!"ថេយ៉ុងបានឆ្លើយតបទៅនាយវិញទាំងភ្នែកងាករកមើលជុងហ្គុកដោយសារមុននឹងបន្តិចជុងហ្គុកនាយដើរទៅណាមិនដឹងឲ្យថេយ៌គេឈរចាំម្នាក់ឯង
"កុំខ្លាចខ្ញុំអី..ខ្ញុំមកនេះគឺគ្រាន់តែចង់រាប់អានប៉ុណ្ណោះមួយវិញទៀតខ្ញុំក៏ជាម្ចាស់ប្រេនម្នាក់ដែរ!!"ហ្វាសាន់
"អរ៎បាទ..លោកមានប្រេនផ្ទាល់ខ្លួនដែរមែនទេ!?"ថេយ៉ុង
"ត្រូវហើយខ្ញុំឈរជើងជាយូរមកហើយ..និយាយអញ្ចឹងលោកចនទៅណាបាត់ហើយ!!"ហ្វាសាន់
"អឹក៎..គឺគាត់ថាមានការបន្តិចលោកមានអ្វីនិយាយជាមួយគាត់ឬ!!?"ថេយ៉ុង
"អា៎..មិនអីនោះទេនិយាយអញ្ចឹងអាចផឹកស្រាមួយកែវទុកថាជាការរាប់អានផងបានទេ!!"ហ្វាសាន់
"អឹក៎គឺ..គឺខ្ញុំមិនចេះផឹកទេ!"ថេយ៉ុង
"មិនអីទេតែមួយកែវប៉ុណ្ណោះ!!"ហ្វាសាន់នាយក៏បាននិយាយបញ្ចុះបញ្ចូលថេយ៌ឲ្យផឹក
"គឺ..អញ្ចឹងក៏..ក៏បាន!!"ដោយមិនអាចប្រកែកបានថេយ៌ក៏បានលើកស្រានោះផឹក តែគេមិនបានចាប់អារម្មណ៍ពីទឹកមុខរបស់ហ្វាសាន់ឡើយពេលនេះណានាយញញឹមចុងមាត់មើលទៅដូចជាកំពុងតែសមចិត្តយ៉ាងអញ្ចឹង
( ប្រពន្ធវាស្អាតយ៉ាងនេះបើយើងរំលងចោលច្បាស់ជាស្ដាយក្រោយមិនខាន!!)ហ្វាសាន់នាយបាននិយាយក្នុងចិត្តទាំងញញឹមមើលទៅថេយ៌
"ល្វីងណាស់!!"ក្រោយពីផឹកហើយថេយ៌បាននិយាយឡើងទាំងទឹកមុខមិនល្អ មនុស្សមិនពូកែខាងផឹកផងឲ្យមកផឹកបែបនេះច្បាស់ណាស់ថានឹងឆាប់ស្រវឹង
"......"ថេយ៌បានឈរស្ងៀមហើយមើលទៅហ្វាសាន់ដែរឈរចំពោះមុខនោះពេលនេះភ្នែករបស់គេគឺមើលទៅព្រាលៗមិនច្បាស់នោះទេ
( ហេតុអីក៏ខ្ញុំឈឺក្បាលយ៉ាងនេះ..តើខ្ញុំស្រវឹងឬ!??)ថេយ៉ុងនិយាយក្នុងចិត្តទាំងយកដៃមកញីភ្នែកតិចគេគិតថាគេស្រវឹងទាំងដែលការពិតគឺគេត្រូវថ្នាំរបស់នាយ
"ខ្ញុំសុំទៅសិនហើយ!!"ថេយ៉ុងនិយាយហើយក៏បានដើរចេញទៅទាំងមើលផ្លូវមិនចង់ឃើញខួរក្បាលរបស់គេពេលនេះវាដូចជាកំពុងតែវិលពេញនឹងអញ្ចឹង
"ប្រសិទ្ធភាពល្អណាស់!!"ហ្វាសាន់នាយបានមើលទៅថេយ៌ដែលកំពុងដើរចេញនោះទាំងញញឹមវិនាទីបន្ទាប់នាយក៏បានដើរទៅតាមថេយ៌
"បឹបបប៎!!"ដោយសារតែដើរមិនផ្លូវមិនច្បាស់ថេយ៌ក៏បានដើរទៅបុកនឹងបុរសម្នាក់ម្នាក់តែមុនដឹងថាជាអ្នកណានោះទេព្រោះរាងងងឹត
"ដើរមិនមើលផ្លូវទេហេស៎!!"ជុងហ្គុកនាយក៏បាននិយាយថាឲ្យថេយ៌សុខៗក៏ដើរមកបុកនាយនេះភ្នែកយកទៅទុកនៅកន្លៀតណាបាត់ហើយ
"ជុង..."ថេយ៉ុងបានមើលមុខនាយបន្តិចហើយក៏បានសន្លប់លើទ្រូងនាយបាត់ទៅព្រោះថាថ្នាំបានបញ្ចេញប្រសិទ្ធភាពមកធ្វើឲ្យថេយ៌មិនអាចទប់ឈ្នះ
"នេះ..នែ៎មកសន្លប់ស្អី!?"ជុងហ្គុកនាយបានទប់ខ្លួនរបស់ថេយ៌ហើយបានដាស់គេតែថាបើសន្លប់មិនដឹងខ្លួនចឹងមិនដឹងថាដាស់យ៉ាងមិចភ្ញាក់
"ឯង..ហ្វាសាន់ហ្ហឹស៎ជាឯងពិតមែននេះចង់លេងផ្លូវកាត់ហេស៎!!"ជុងហ្គុកនាយបានងាកភ្នែកទៅក៏ឃើញហ្វាសាន់នាយបានដើរបកទៅក្រោយវិញជុងហ្គុកនាយច្បាស់ក្នុងចិត្តខ្លាំងណាស់ថាហ្វាសាន់នាយមុខជាបានដាក់អ្វីឲ្យថេយ៌ផឹកមិនខាន។ ជុងហ្គុកនាយបានសុំចេញពីកម្មពិធីមុនហើយក៏បានយកថេយ៌ទៅសណ្ឋាគារវិញព្រោះថាថេយ៌សន្លប់បែបនេះហើយនាយមិនបាននៅទីនោះបន្តទៀតបានទេ..
@ សណ្ឋាគារ
"ធ្វើយ៉ាងមិចបានសុខៗឲ្យវាដាក់ថ្នាំបាននេះបើមិនបានដើរមកជួបយើងច្បាស់ណាស់ថាវានឹងស៉ីឯងមិនខាន!!"ជុងហ្គុកនាយនិយាយឡើងទាំងមើលទៅថេយ៌ដែលកំពុងសន្លប់ស្ដូកស្ដឹងនៅលើគ្រែនោះ
"ចង្រៃយ៌..យើងមិនបានប្រច័ណ្ឌគ្រាន់តែយើងមិនចង់ឲ្យវាមកប៉ះអ្វីដែលជារបស់យើងប៉ុណ្ណោះ!!"ជុងហ្គុកពេលកំពុងជូតខ្លួនឲ្យថេយ៌គឺអារម្មណ៍របស់នាយហោះទៅដល់ណាក៏មិនដឹងខួរក្បាលវិញគិតតែរឿងនោះ..បើសិនជាហ្វាសាន់នាយបានប៉ះពាល់សាច់ដ៏ស្រស់ស្អាតមួយនេះតើនាយនឹងមានអារម្មណ៍បែបណា??
"ហ្វាសាន់ឯងចាំមើលចុះយើងនឹងជាន់ឯងឲ្យលិចគ្មានថ្ងៃបានងើបឡើយ..ហ្ហឹស៎ហ៊ានចង់ប៉ះរបស់យើងមែនទេ?!"ជុងហ្គុក
"អ្ហឹមមម៎..នេះ..ជុង??"ថេយ៉ុងគេបានដឹងខ្លួនឡើងពេលបើកភ្នែកមកឃើញជុងហ្គុកនាយអង្គុយជិតខ្លួនបែបនេះក៏ឆ្ងល់
"យ៉ាងមិចមើលមុខស្អី?!!"ជុងហ្គុកនាយងើបចេញឆ្ងាយពីថេយ៌ហើយក៏បានសួរទៅទាំងទឹកមុខបែបម៉ួម៉ៅ
"អេក៎..គឺហេតុ..ហេតុអីក៏ពួកយើងមកដល់ទីនេះក្រែងពួកយើងនៅក្នុងកម្មពិធីទេតើ?!!"ថេយ៉ុងក៏បានសួរទៅនាយ ថេយ៌គេមិនបានចាំឡើងថាមានរឿងអ្វីកើតឡើងនោះចំណែកពេលនេះវិញគឺគេនៅមានអារម្មណ៍ថាឈឺក្បាលនៅឡើយទេ
"មិនចាំទេហេស៎..អាហ្វាសាន់វាឲ្យស្អីឯងផឹក!!"ជុងហ្គុកនាយសួរទៅថេយ៌ដោយប្រើសំឡេងធំៗ
"ហ្វា..ហ្វាសាន់ជាអ្នកណា? បងចង់សម្ដៅដល់ម្ចាស់ប្រេនម្នាក់នោះឬ!??"ថេយ៉ុងគេក៏បានគិតដល់ពេលដែលហ្វាសាន់បានបង្ខំឲ្យគេផឹកស្រានោះ
"ជាវានឹងហើយឯងគិតថាអ្នកណាទៀត..ឆាប់និយាយទៅវាឲ្យស្អីទៅឯងផឹក!?"ជុងហ្គុក
"គឺស្រាក្រហម!!"ថេយ៉ុង តាមដែលថេយ៌គេចាំគឺស្រាក្រហមមួយកែវនឹងហើយក្រៅពីនោះថេយ៌គេមិនបានផឹកភេសជ្ជៈអ្វីផ្សេងនោះទេ
"ល្ងីល្ងើណាស់មនុស្សមិនដែលស្គាល់គ្នាបែរជាហ៊ានទទួលស្រាពីគេមកផឹក..លើកក្រោយបើហ៊ានតែទទួលអ្វីពីអ្នកប្លែកមុខទៀតឯងមានរឿងជាមួយយើងមិនខាន!!"ជុងហ្គុក
"អូនសុំទោសណាជុងអូនពិតជាមិនដឹង..ពេលនោះគេបានឲ្យអូនផឹកហើយនិយាយថាទុកជាការរាប់អានគ្នាទោះបីជាអូនប្រកែកក៏គេនៅតែបង្ខំឲ្យអូនផឹកដដែល!!"ថេយ៉ុង
"សំណាងវាគ្រាន់តែជាថ្នាំសន្លប់កម្រិតស្រាលបើជាកម្រិតខ្លាំងវិញយើងរំលោភឯងពីឥឡូវដល់ព្រឹកក៏ប្រហែលជាមិនទាន់ដឹងខ្លួនផង!!"ជុងហ្គុក
"........."ពេលលឺនាយនិយយបែបនេះថេយ៌គេបានត្រឹមតែខាំមាត់ប៉ុណ្ណោះក្នុងចិត្តខឹងនឹងនាយណាស់ដែលហ៊ាននិយាយពាក្យបែបនេះចេញមកបាន
"ឆាប់ដេកទៅស្អែកយើងចង់ដើរផ្សារបន្តិច!!"ជុងហ្គុក
( គាត់ចេះដើរផ្សារដែរឬ?? មិនគួរឲ្យជឿរសោះ!!)ថេយ៉ុងគេនិយាយក្នុងចិត្តទាំងមិនចង់ជឿរពេលលឺថានាយចង់ដើរផ្សារ
"មើលមុខស្អីចង់ឲ្យយើងរំលោភហេស៎!!"ជុងហ្គុក
"អាយយ៎..អត់ទេអូនគេងវិញហើយ!!"ថេយ៉ុងនិយាយហើយក៏ទាញភួយមកដណ្ដប់ហើយសង្ងំគេងទៅ
( អាយយយ៎..មនុស្សស្អីក៏មាត់ឆៅយ៉ាងនេះ!!)ថេយ៉ុងគេស្រែកក្នុងចិត្តទាំងខឹងនឹងនាយលោកអើយ៎មនុស្សនាយនេះណាមិនត្រឹមតែឈាមត្រជាក់គេថែមទាំងមាត់អាក្រក់ទៀត
"ហ្ហឺសស៎!!"ជុងហ្គុកនាយមើលទៅសកម្មភាពរបស់ថេយ៌ទាំងហួសចិត្តនេះគ្រាន់តែលឺថានាយចង់រំលោភក៏ទាញភួយឃ្លុំជិតឈឹងចឹងតែម្ដងឬ?? តាមពិតទៅរឿងនេះបើនាយចង់ធ្វើគឺមិនពិបាកនោះទេគិតថាបើនាយចង់ហើយថេយ៌អាចរត់គេចពីនាយបានឬយ៉ាងមិច???
"កុំភ្លេចស្អែកនេះមានកម្មពិធីពីព្រឹកឆាប់ក្រោកផង!!"ជុងហ្គុកពេលព្រឹកកម្មពិធីពេលចប់ចាំដើរផ្សារណ៎
"បាទអូននឹងរហ័សក្រោក!!"ថេយ៉ុងពេលលឺនាយនិយាយបែបនឹងហើយគេក៏តបទៅវិញដោយសំឡេងស្រាលៗ
"អូយយយ៎..ជុងបងធ្វើអី??"ថេយ៉ុងស្រែកវ៉ាស៎ព្រោះតែជុងហ្គុកនាយបានប៉ះជើងដែលឈឺរបស់គេ
"នៅឈឺទៀត!?"ជុងហ្គុក យីមើលសួរលោកគ្រាប់កាំភ្លើងណាមិនមែនមុតឡាមនោះទេឈឺទេដោយសារតែនាយប៉ះមុននឹងទើបធ្វើឲ្យមុខរបួសហូរឈាមចេញមក
"តាមពិតទៅវាគួរតែជាហើយតែហេតុអីក៏បងមកប៉ះវា!!"ថេយ៉ុងបើប៉ះឈាមរហូតចឹងដឹងកាលបានជាទៅលោកអើយ
"ឯង...

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now