ភាគ 28 : សុំទោស

933 27 0
                                        


@ អតីតកាល
"ជុងមកនេះមកកូននេះញ៉ាំទៅម៉ាក់បានកម្មង់វាពីក្រៅប្រទេសមកឲ្យកូនណា!!"អ្នកស្រីចន
"ចុះបងប្រុសហ៎ម៉ាក់??"ជុងហ្គុក
"បងរបស់កូនហេស៎..គេញ៉ាំរួចហើយ!!"អ្នកស្រីចន
"ម៉ាក់ពេលនេះបងប្រុសនៅឯណា!!"ជុងហ្គុក
"អរ៎ជុងយូគេនៅផ្ទះតូចខាងក្រោយឯណ្ណោះ..តែកូនកុំទៅរំខានបងអីបងប្រុសកូនគេជាប់រវល់ហើយ!!"អ្នកស្រីចន
"ចឹងកូនទៅរកបងប្រុសសិនហើយ!!"ជុងហ្គុកគេនិយាយហើយក៏បានរត់ចេញដើម្បីទៅរកបងប្រុសរបស់គេបាត់ទៅ
"ហេ៎..កូនជុងឈប់..ហ៉ើយ៎ពួកនាងឆាប់ទៅតាមកូនជុងភ្លាមទៅ!!"អ្នកស្រីចន
"ចាស៎អ្នកស្រី!!"អ្នកបម្រើនិយាយហើយក៏បានទៅតាមជុងហ្គុក
"ក្រាកកក៎..."
"ជុងហ្គុកហេតុអីមកទីនេះបានគ្មានអ្នកណាហាមឯងទេហេស៎!!"ជុងយូក៏បានសួរទៅកាន់ប្អូនមិចក៏មកបាននាយបានប្រាប់អ្នកបម្រើរួចហើយថាមិនឲ្យជុងហ្គុកចូលមកទីនេះទេ
"គឺខ្ញុំមករកបងនឹងហើយ..បងប្រុសបងកំពុងធ្វើអីនឹង!!"ជុងហ្គុក
"កុំប៉ះវាឲ្យសោះណាវាជាការពិសោធន៍របស់បង..!!"ជុងយូ
"ហេតុអីទៅ..បងពិសោធន៍ធ្វើអីទឹកអីនឹងបងប្រុសមានគ្រប់ព័ណ៌អញ្ចឹង!!"ជុងហ្គុក
"ជុងហ្គុកស្ដាប់បងណា៎កុំប៉ះពួកវាឲ្យសោះមិនអញ្ចឹងទេឯងអាចមានគ្រោះថ្នាក់!!"ជុងយូ
"ហេតុអីទៅបងប្រុសស្អប់ខ្ញុំមែនទេ!?"ជុងហ្គុក
"ហ៉ើយ៎ក្មេងក្បាលរឹងនេះ...បងមិនឲ្យឯងប៉ះព្រោះវាជាសារធាតុគីមីបើសិនជាឯងចាក់ទៅថ្នាំផ្ដេសផ្ដាស់នោះច្បាស់ជាមានបញ្ហាមិនខានយល់ទេ!!"ជុងយូ
"បាទយល់ហើយ!!"ជុងហ្គុក
"អញ្ចឹងទៅអង្គុយលើកៅអីនោះសិនទៅ!!"ជុងយូ
"បាទ!!"ជុងហ្គុកគេឆ្លើយតបហើយក៏បានទៅអង្គុយតាមបង្គាប់របស់បងប្រុសគេតែថាដៃគេគឺនៅមិនស្ងៀមទេចាប់នេះចាប់នោះរហូតអ្វីដែលសំខាន់យកឈើគូសមកគូសលេងទៀត
"បងប្រុសមើលចុះជុងហ្គុកចេះគូសឈើគូសហើយ!!"ជុងហ្គុកនាយបានបង្ហាញឈើគូសដែលឆេះនោះឲ្យបងប្រុសមើល
"ហាសស៎..ជុងកុំលេងវា!!"ជុងយូគ្រាន់តែឃើញបែបនេះនាយឡើងចង់ស្លុតព្រោះថាទីនេះមានអាកុលរួមនឹងសារធាតុគីមីច្រើនមិនសិនជាជុងហ្គុកទម្លាក់វាចុះនោះច្បាស់ណាស់ថានឹងមានភ្លើងឆេះមិនខាន
"អួយយយ៎..រលាកដៃជុងហ្គុកហើយ!!"ជុងហ្គុកនាយបានបោះឈើគូសនោះចោលធ្វើឲ្យវាប៉ះនឹងអាកុលហើយក៏ឆាបឆេះជាអណ្ដាតភ្លើងតែម្ដង
"ជុងហ្គុកឆាប់រត់ចេញពីទីភ្លាមទៅ!!"ជុងយូដោយឃើញថាភ្លើងវាឆាបឆេះលឿនពេកនាយក៏ដេញជុងហ្គុកឲ្យរត់ចេញ
"បងប្រុសទ្វាមិនអាចបើកចេញទេ!!"ជុងហ្គុក
"នេះឯងចាកសោរឬ!!"ជុងយូ
"បាទ!!"ជុងហ្គុក
"ស្លាប់ហើយជម្រើសល្អមានតែទម្លុះទ្វាប៉ុណ្ណោះ!!"ជុងយូនាយបានព្យាយាមរុញទ្វាខ្លាំងៗនឹងព្យាយាមទម្លុះចេញមកក្រៅ
"អ្នកប្រុស..អ្នកប្រុសយ៉ាងមិចហើយពួកខ្ញុំឃើញមានអណ្ដាតភ្លើងឆេះ!!"អ្នកបម្រើ
"ឆាប់គាសទ្វាឲ្យលឿនទៅ!!"ជុងយូនាយបានស្រែកប្រាប់អ្នកបម្រើដែលនៅខាងក្រៅ
"ចាស៎..ចាស៎!!"អ្នកបម្រើម្នាក់ៗឆ្លេរឆ្លារត់ទៅរកឧបករណ៍យ៉ាងលឿនព្រលឹងគ្មាននៅក្នុងខ្លួនទេ
"ខិះ..ខិខិ..ខិកៗ..បងប្រុសជុងហ្គុក..ខិខិដកដង្ហើមអត់ចេញទេ!!"ជុងហ្គុក
"មិនអីទេចាំបន្តិចបងព្យាយាមហើយឯងត្រូវទ្រាំលឺទេ!!"ជុងយូ
"បាទ..!!"ជុងហ្គុក
"ហាចចចច៎..គ្រាំងងង៎!!"ដោយឃើញថាប្អូនប្រុសពិបាកនឹងដកដង្ហើមខ្លាំងជុងយូនាយបានទម្លុះទ្វាមួយទំហឹងធ្វើឲ្យវារបើកហើយបន្ទះឈើធំមួយដែលភ្លើងឆេះនោះក៏បាក់ដួលមកសង្កត់លើនាយជាច្រើនធ្វើឲ្យនាយមិនអាចរើចេញបាន
"អឹកក៎..ឆាប់រត់ភ្លាមទៅ!!"ជុងយូនាយបាននិយាយប្រាប់ទៅកាន់ប្អូនប្រុសរបស់នាយព្រោះនាយដឹងថានាយមិនអាចរត់ចេញពីទីនេះបានទេ
"ហិហិ..បងប្រុសឆាប់ងើបមកពួកយើងទៅជាមួយគ្នា!!"ជុងហ្គុកគេបានចាប់ទាញដៃបងប្រុសតែដោយសារកម្លាំងនៅតូចពេកទើបមិនអាចទាញបាន
"បងសង្ឃឹមថាឯងនឹងរស់ដោយប្រើជីវិតដែលល្អ!!"ជុងយូនាយនិយាយតែពិននឹងហើយក៏សន្លប់បាត់ទៅ
"អ្នកប្រុសតូច..ឆាប់ចេញមក!!"អ្នកបម្រើ
"អត់ទេបងប្រុស..ហ្អឹកក៎..ជួយបងប្រុស!!"ជុងហ្គុកគេបានយំជាខ្លាំងហើយព្យាយាមប្រាប់អ្នកបម្រើឲ្យទៅជួយបងប្រុសរបស់នាយ
"ពួកខ្ញុំនឹងព្យយាម..ពេលនេះយកអ្នកប្រុសទៅបន្ទប់សិនទៅ!!"អ្នកបម្រើ
"អត់ទេ..អ្ហឹកកក៎ៗ..បងប្រុស..បងប្រុសជួយបងប្រុស!!"ជុងហ្គុកគេយំជាខ្លាំងព្រោះចង់ជួយបងប្រុសរបស់គេ
"ភ្លើងឆេះលឿនខ្លាំងណាស់ពួកយើងពន្លត់មិនទាន់នោះទេ..សូមអ្នកប្រុសធំទៅកាន់សុគតិភពផងចុះ!!"អ្នកបម្រើគ្រប់គ្នាបានត្រឹមតែឱនគោរពមុខភ្លើងប៉ុណ្ណោះដោយសារវាភ្លាមៗពេកម្នាក់ស្លន់ស្លោធ្វើអីមិនត្រូវឡើយមួយវិញទៀតភ្លើងឆេះខ្លាំងត្រឹមមួយពព្រិចភ្នែកសោះក៏ឆេះអស់សល់តែផេះ ។  ចាប់តាំងពីដឹងថាបងប្រុសបានស្លាប់នៅក្នុងភ្លើងនោះមកជុងហ្គុកនាយបានបន្ទោសខ្លួនឯងជាខ្លាំងដែលមិនអាចជួយអ្វីបងប្រុសបានហើយថែមទាំងបន្ទោសថាខ្លួនជាដើមហេតុដែលធ្វើឲ្យបងប្រុសស្លាប់...ហេតុការណ៍នេះវាយូរមកហើយតែជុងហ្គុកនាយនៅតែមានវិប្បដិសារីជាប់ខ្លួនដដែលហើយមិនអាចបំភ្លេចបានគ្រប់ពេលនាយឃើញភ្លើង
@ បច្ចុប្បន្ន
"ឲ្យទឹកមកយើង!!"និយាយហើយជុងហ្គុកនាយក៏បានយកទឹកមកស្រោចជោគខ្លួនហើយក៏បានស្ទុះរត់ចូលឆ្លងកាត់អណ្ដាតភ្លើងដើម្បីសង្រ្គោះថេយ៌នាយបានប្រមូលភាពក្លាហានដើម្បីចូលទៅ
"លោក..លោកភ្លើងឆេះ..ភ្លើងឆេះហើយ!!"ថេយ៉ុង
"កុំភ័យយើងជួយឯងហើយ!!"ជុងហ្គុកនាយបានចាក់សោរដោះច្រវ៉ាក់ចេញទាំងញ័រដៃជាខ្លាំង
"ខិះ..ខិខិ..ខ្ញុំដកដង្ហើមអត់ចេញទេ!!"ថេយ៉ុង
"រួចហើយ!!"និយាយហើយជុងហ្គុកនាយបានលើកបីថេយ៌ស្ទុះចេញមកក្រៅយ៉ាងលឿនតែពេលចេញមកក៏ឃើញថាថេយ៌បានសន្លប់បាត់ទៅហើយ
"ថេយ៌..ថេយ៌ដឹងខ្លួនឡើង!!"ពេលឃើញថាថេយ៉ុងគេសន្លប់បាត់មាត់បែបនេះជុងហ្គុកនាយភ័យខ្លាំងណាស់នាយរហ័សយកថេយ៌ដាក់ក្នុងឡានហើយក៏បើកចេញទៅមន្ទីពេទ្យដែលនៅជិតនោះដើម្បីសង្គ្រោះសិនព្រោះបើទៅសេអ៊ូលវាឆ្ងាយ...ក្រោយបានចំណាយពេលបើកបរអស់មួយសន្ទុះជុងហ្គុកនាយក៏បានយកថេយ៌មកដល់មន្ទីពេទ្យជុងហ្គុកនាយបានរៀបរាប់ប្រាប់ពីមូលហេតុដែលថេយ៌សន្លប់ខ្លះៗទៅកាន់គ្រូពេទ្យ
"សូមលោកកុំបារម្ភអីយ៉ាងណាគាត់បានមកដល់ដៃពេទ្យហើយ..ពួកយើងនឹងពិនិត្យសុខភាពរបស់គាត់ឲ្យបានគ្រប់ជ្រុងជ្រោយលោកមិនចាំបាច់បារម្ភនោះទេ!!"គ្រូពេទ្យ
"......."ជុងហ្គុកនាយមិនមាត់បានត្រឹមតែងក់ក្បាលហើយក៏បានដើរទៅអង្គុយនៅលើកៅអីដើម្បីរងចាំស្ដាប់ដំណឹងរបស់ថេយ៌....ចំណែកក្រុមគ្រូពេទ្យខាងក្នុងវិញម្នាក់ៗបានពិនិត្យអាការៈរបស់ថេយ៌ឃើញថាសុខភាពរបស់ថេយ៌គឺខ្សោយខ្លាំងណាស់អ្វីដែលសំខាន់ថេយ៌មានជំអឺផ្លូវចិត្តដែលជាដំណាក់កាលពិបាកព្យាបាលបាត់ទៅហើយ
"អ្នកជំងឺខ្សោយខ្លាំងណាស់សុខភាពរបស់គាត់មិនសូវល្អនោះទេគួរតែដាក់សេរ៉ូមជំនួយកម្លាំងគាត់សិនទៅចាំគាត់ដឹងខ្លួនពិនិត្យបន្តទៀត!!"គ្រូពេទ្យធំនិយាយហើយក៏បានដើរចេញមក
"គ្រូពេទ្យតើគេយ៉ាងមិចហើយ!!"ជុងហ្គុក
"គឺថាអ្នកជំងឺគាត់ពិបាកនឹងសង្គ្រោះបន្តិចហើយព្រោះថាគាត់មានជំងឺផ្លូវចិត្តដែលឈានដល់ដំណាក់កាលធ្ងន់ធ្ងរគាត់អាចនឹងនិយាយស្ដីពិបាកនឹងយល់ហើយនិយាយផ្ដេសផ្ដាស់តែថាកុំបារម្ភអីគាត់ច្បាស់ជាវិលមកធម្មតាវិញនៅពេលគាត់ដឹងខ្លួន!!"គ្រូពេទ្យ
"ឈប់..ឈប់សិនជំ..ជំងឺផ្លូវចិត្តហេស៎!?"ជុងហ្គុកនាយហាក់ភ្ញាក់ខ្លួនពេលដឹងថាថេយ៌មានជំងឺនេះកាលលើកមុនគ្រូពេទ្យប្រចាំខ្លួនរបស់នាយក៏ធ្លាប់បាននិយាយប្រាប់នាយរួចហើយដែរថាថេយ៌គឺកំពុងមានជំងឺនេះតែមិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរនៅឡើយទេ
"បាទត្រូវហើយមួយវិញទៀតអ្នកជំងឺគាត់កំពុងតែមានផ្ទៃពោះគឺជិតពីរសប្ដាហ៍ហើយការដែលគាត់មានជំងឺផ្លូវចិត្តស្របពេលដែលកំពុងពរពោះបែបនេះគឺជារឿងដែលមិនល្អនោះទេដូចនេះខ្ញុំស្នើសុំឲ្យលោកត្រូវមើលថែគាត់ឲ្យបានល្អជាដាច់ខាត!!"គ្រូពេទ្យ
"ថា..ថាមិចមានផ្ទៃពោះអញ្ចឹងហេស៎!!!"ពេលលឺគ្រូពេទ្យថាថេយ៌មានផ្ទៃពោះបែបនេះជុងហ្គុកនាយឡើងបុកពោះអស់រលីង
"បាទត្រូវហើយខ្ញុំបានពិនិត្យច្បាស់ណាស់..ហេតុនេះហើយខ្ញុំគ្រាន់តែស្នើសុំឲ្យលោកមើលថែគាត់ឲ្យបានល្អបើសិនជាចង់ឲ្យម្ដាយនឹងកូនមានសុខភាពល្អហាមដាច់ខាតធ្វើអ្វីដែលប៉ះពាល់ផ្លូវចិត្តរបស់គាត់មិនអញ្ចឹងទេគាត់ច្បាស់ជាពិបាកនឹងវិលមកសភាពដើមវិញណាស់!!"គ្រូពេទ្យ
"ខ្ញុំយល់ហើយ..ខ្ញុំអាចចូលទៅមើលគេបានហើយឬនៅ!!"ជុងហ្គុកនាយឆ្លើយតបទៅគ្រូពេទ្យវិញទាំងញ័រដៃនេះនាយកំពុងតែមានកូនហើយមែនទេ?
"បាទសូមអញ្ចើញចុះ!!"គ្រូពេទ្យនិយាយហើយជុងហ្គុកនាយក៏បានដើរចូលទៅខាងក្នុងបាត់ទៅ
"កូន..កូនហ្ហឹកក៎ៗ...សុំទោសប៉ាសឹងតែធ្វើឲ្យបាត់បង់កូនទៅហើយ!!"ជុងហ្គុកនាយនិយាយទាំងយកដៃទៅដាក់លើផ្ទៃពោះរបស់ថេយ៌ថ្នមៗនាយបានស្រក់ទឹកភ្នែកចុះដោយអារម្មណ៍រំភើបនឹងអារម្មណ៍មួយទៀតគឺដឹងកំហុស
"អភ័យទោសឲ្យបងផង...បងនឹងកែខ្លួនបងនឹងមិនធ្វើអ្វីតាមតែកំហឹងទៀតនោះទេ..ហ្ហឹកក៎ៗៗបងសុំទោសថេយ៌បងពិតជាខុសចំពោះអូនខ្លាំងណាស់!!"ជុងហ្គុក នាយជាមនុស្សម្នាក់ដែលស្រឡាញ់ក្មេងខ្លាំងណាស់ទោះជានាយជាម៉ាហ្វៀដែលឃោរឃៅក៏ពិតមែនតែនាយក៏នៅមានចិត្តសន្ដោសនឹងក្ដីស្រឡាញ់ខ្លះដែរ
"ប៉ាសុំទោសណា៎..តទៅប៉ាសន្យាថាប៉ានឹងមើលថែកូននឹងម៉ាក់របស់កូនឲ្យបានល្អប៉ាសន្យាដោយដាក់ជីវិតរបស់ប៉ា!!"ជុងហ្គុកពេលខ្លះមនុស្សយើងគឺបានបណ្ដោយខ្លួនឲ្យដើរផ្លូវខុសតែពេលកែខ្លួនវិញអ្នកដែលបានធ្វើខុសទាំងនោះគឺបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយល្អឥតខ្ចោះទាំងអស់
@ បីថ្ងៃក្រោយមក
រំលងផុតទៅបីថ្ងៃហើយដែលថេយ៌នៅសម្រាកក្នុងមន្ទីពេទ្យនេះក៏ដោយសារតែថេយ៌គឺខ្សោយខ្លាំងណាស់ផ្លូវចិត្តគេក៏មិនរឹងមាំដែរងាយនឹងរងគ្រោះដោយពាក្យសម្ដីធ្ងន់ៗណាស់...
"បងនៅមើលថែអូនបីថ្ងៃមកហើយហេតុអីទៅជុង!?"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់រយះពេលបីថ្ងៃមកនេះនាយបានមើលថែគេយកចិត្តទុកដាក់ចំពោះគេណាស់គេពិតជាឆ្ងល់ព្រោះកន្លងមកនាយមិនសូម្បីតែធ្វើបែបនេះចំពោះគេម្ដងឡើយ
"វាជាការដឹងកំហុស!!"ជុងហ្គុកនាយឆ្លើយតែពិននឹងហើយក៏បានរៀបអាហារឲ្យថេយ៌ញ៉ាំនាយគឺមិនបានប្រាប់ថេយ៌ឡើយថាគេកំពុងតែមានផ្ទៃពោះព្រោះនាយខ្លាចថាបើនាយប្រាប់ទៅថេយ៌អាចនឹងរន្ធត់ចិត្តខ្លាំងក៏ថាបាន
"......"ថេយ៉ុងមិនមាត់គេបានត្រឹមតែមើលមុខនាយដោយលួចញញឹមក្នុងចិត្តប៉ុណ្ណោះព្រោះថាគេមិនហ៊ាននិយាយអ្វីឡើយខ្លាចថាជុងហ្គុកនាយនឹងមានអារម្មណ៍ថាខ្មាស់កាន់តែខ្លាំង
"ឆាប់ញ៉ាំអាហារទៅថ្ងៃស្អែកគ្រូពេទ្យថាពួកយើងអាចទៅផ្ទះវិញបានហើយ!!"ជុងហ្គុក
"ហ្ហឹមម៎ៗ..."ថេយ៉ុងមិនមាត់បានត្រឹមតែងក់ក្បាលហើយក៏ចាប់ផ្ដើមញ៉ាំអាហារនោះទៅចំណែកជុងហ្គុកវិញនាយបានលួចមើលមុខថេយ៌យ៉ាងស្ងៀមស្ងាត់
(ច្បាស់ជាឈឺណាស់ហើយ!!)ជុងហ្គុកនាយបានក្រលេកចំស្នាមក្រហមជាំដែលមាននៅក៎ជើងរបស់ថេយ៌វាបណ្ដាលមកពីនាយដាក់ច្រវ៉ាក់នឹងហើយ
"សុំទោស!!"ជុងហ្គុក
"ហ្ហឹស៎???"ថេយ៉ុងបានមើលមុខនាយទាំងឆ្ងល់នាយកើតអីនឹងសុខៗក៏និយាយសុំទោសគេមិនយល់សោះហើយនៀក
"គ្មានអីនោះទេញ៉ាំទៀតទៅ!!"ជុងហ្គុកនាយក៏បាននិយាយបង្វែរដានកុំឲ្យថេយ៌ចាប់អារម្មណ៍នឹងនាយទៀត
"......"ថេយ៉ុងគេមិនមាត់ក៏បន្តញ៉ាំយ៉ាងធម្មតាទៅតែថានៅក្នុងចិត្តរបស់គេក៏ចេះតែលួចគិតរហូតដែរថានាយកើតអីបានជាចរិកប្លែកៗបែបនេះ
( ព្រោះតែអូនទើបធ្វើឲ្យបងក្លាហាន..ពេលនេះបងរកខ្លួនឯងឃើញហើយ!!)ជុងហ្គុកនាយនិយាយក្នុងចិត្តទាំងមើលមុខរបស់ថេយ៌កន្លងមកនាយតែងតែលង់លក់ក្នុងស្រមោលអតីតកាលដ៏សែនឈឺចាប់ពេលនេះនាយបានភ្ញាក់មកវិញហើយនាយក៏កំពុងតែកែប្រែរកំហុសរបស់នាយវិញដូចគ្នា..នេះព្រោះតែគេនឹងហើយគឺ ចនថេយ៉ុង ហ្វាវ៉ារី

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now