@ 6 ខែក្រោយមក
រយះពេលប្រាំមួយខែបានកន្លងផុតទៅបើយើងនិយាយពីជីវិតថេយ៌វិញគឺគេកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយព្រោះថាការមើលថែរបស់ជុងហ្គុកចំពោះថេយ៌គឺពិតជាល្អខ្លាំងណាស់នាយមិនដែលធ្វើឲ្យថេយ៌មានអារម្មណ៍មិនល្អសូម្បីតែម្ដង
"ថេយ៌អូនសម្រាកបានហើយកុំលេងច្រើនពេកអីណា!!"ជុងហ្គុកនាយខ្លាចតែថេយ៌នឹងទៅរត់លេងទេព្រោះថាថេយ៌គេកំពុងតែមានពោះមានពង់ផង
"ហួយ៎...ហាមទៀតហើយធ្វើនេះហាមធ្វើនោះហាមគ្រាន់តែចង់ទៅលេងសោះក៏មិនបាន!!"ថេយ៉ុង
"តែថាអូនលេងយូរហើយពេលនេះមកសម្រាកសិនមកណា៎មើលចុះបែកញើសខ្លាំងណាស់មកនេះមកបងជូតញើសឲ្យ!!"ជុងហ្គុក
"ហ្ហឹក៎....អត់ទេអូនទៅបន្ទប់វិញ!!"ថេយ៉ុងដើរគេចនាយហើយក៏ឡើងទៅបន្ទប់បាត់ទៅជុងហ្គុកនាយតាមមើលថេយ៌ដើរចេញទាំងហួសចិត្តជាខ្លាំង
"ហ៉ើយ៎...ក្មេងនេះចំមែនហើយ!!"ជុងហ្គុកនាយនិយាយឡើងទាំងក្រវីក្បាលហួសចិត្តជាខ្លាំងមើលចរិកអ្នកជាម្ដាយគេចុះបើអញ្ចឹងអីនេះតើកូននឹងកាត់តាមឬអត់??
"បងជុងពិតជាចិត្តអាក្រក់ណាស់ឃាត់គេរហូតអត់ចង់ឲ្យគេលេងអីទេ!!"ថេយ៉ុងបានដើរទៅឈរមុខកញ្ចក់ហើយនិយាយឡើងម្នាក់ឯងទាំងខឹងនឹងនាយ
"ឬមកពីខ្ញុំមិនស្អាតទើបបងជុងឈប់ស្រឡាញ់...មើលក្បាលពោះអាយយយយយ៎!!!"ថេយ៉ុងគ្រាន់តែលើកអាវមើលពោះក៏ស្រែកតែម្ដងព្រោះឃើញពោះធំហ៎
"ក្រាកកកក៎!!"
"ថេយ៌...អូន..អូនកើតអី!!"គ្រាន់តែលឺថេយ៌ស្រែកនាយភ័យសឹងស្លាប់ទៅហើយនាយរហ័សរត់មកបន្ទប់យ៉ាងលឿន
"ហ្ហឹកក៎ៗៗ...បងឈប់ស្រឡាញ់អូនព្រោះអូនមានក្បាលពោះនេះមែនទេអ្ហឹកកកកកក៎ៗៗ...លើកមុនអូនឃើញនៅតូចទេឥឡុវវាធំហើយ...អា៎..អ្អឹកកកកក៎ៗ!!"ថេយ៉ុង
"ថេយ៌កុំយំអីណា៎នេះមិនមែនជាក្បាលពោះទេតែជាកូនរបស់ពួកយើងណា៎!!"ជុងហ្គុក
"កូន? កូនមិចនឹងអាចមកនៅទីនេះបានទៅ!!"ថេយ៉ុង
"បងពិបាកពន្យល់អូនណាស់...ដឹងត្រឹមថាពេលនេះអូនសម្រាកសិនទៅ!!"ជុងហ្គុក
"អត់ទេអូនមិនសម្រាកទេអូនចង់លេង..មើស៎លែងអូន!!"ថេយ៉ុង
"អត់ទេណាបងមិនអនុញ្ញាតិថេយ៌កុំរឹងរូសបានទេ!!"ជុងហ្គុក
"លែងអូន...លែងអូនភ្លាម..អួយយ៎!!"ថេយ៉ុងបានព្យាយាមរើបម្រាសពីនាយរហូតបុកក្បាលនឹងទ្វាសឹងក្រឡកខួរ
"ថេយ៌អូន..អូនយ៉ាងមិចហើយឈឺខ្លាំងទេ!?"ជុងហ្គុក
"........"ថេយ៉ុងស្ងាត់មាត់ជ្រាបព្រោះថាពេលនេះក្នុងខួរក្បាលគេដូចជាកំពុងឆ្លងភពយ៉ាងអញ្ចឹងវិលខ្ញាល់
"ថេយ៌ឈឺខ្លាំងឬបងថាទៅពេទ្យល្អជាងមក-"ជុងហ្គុក
"ជុងអូន..អូនមិនបានកើតអីទេ!!"ថេយ៉ុង
"តែមុននេះ-"ជុងហ្គុក
"មុននេះមានរឿងអីឬ!?"ថេយ៉ុង
"គឺអូនបុកក្បាលនឹងទ្វាអូនមិនចាំទេ!?"ជុងហ្គុក
"អូនបុកក្បាលនឹងទ្វាអញ្ចឹងបានមានអារម្មណ៍ថាឈឺៗ...អេ៎តែមិចក៏ពោះអូនតើនេះពួកយើងកំពុងមានកូនឬ!!"ថេយ៉ុង
"មែនហើយនេះអូនចាំវិញហើយមែនទេ!!"ជុងហ្គុក
"អូនធម្មតានោះទេហេតុអីបងសួរបែបនេះ..តែថាបងចម្លែកណាស់តើមានរឿងអ្វីឬទើបធ្វើទឹកមុខបែបនេះ!!"ថេយ៉ុង
"អូនពិតជាត្រឡប់មកធម្មតាវិញពិតមែនអូនបានបាត់ការចងចាំច្រើនខែមកហើយ!!"ជុងហ្គុក
"តើបងទ្រាំមើលថែមនុស្សដែលបាត់ការចងចាំដូចជាអូនរយះពេលជាយូរខែមកនេះ..ហេតុអីទៅ!?!"ថេយ៉ុង
"ព្រោះស្រឡាញ់...ថេយ៌បងមិនអាចខ្វះអូនបានទេបងទទួលគ្រប់យ៉ាងដែលជាអូនមិនថាអូនបែបណាឡើយ!!"ជុងហ្គុក
"ការតស៊ូរបស់អូនពិតជាមិនធ្វើឲ្យអូនខកបំណងឡើយ..ហ្ហឹក៎ៗអរគុណណាស់ដែលព្រមតបការស្រឡាញ់មួយនេះ!!"ថេយ៉ុង
"វាជាកំហុសបងដែលមិនស្គាល់ខ្លួនឯងបានបណ្ដោយខ្លួនឲ្យរស់នៅក្នុងអតីតកាលដ៏ឈឺចាប់ហើយតែងតែបញ្ចេញវាមកលើអូនបងពិតជាខុសណាស់!!"ជុងហ្គុក
"នរណាដែលថាមិនមានអតីតកាលឈឺចាប់នោះអូនយល់ណាកុំបន្ទោសខ្លួនឯងអី!!"ថេយ៉ុងគេនិយាយដល់ពិននឹងក៏នឹងឃើញដល់ខ្លួនឯងដែលតែងតែហែលឆ្លងរឿងលំបាកៗជាច្រើន
"បង..បងសុំទោស!!"ជុងហ្គុកនាយបានអោបថេយ៌ហើយនិយាយសុំទោសទាំងអួលដើមក៎ជាខ្លាំង
"បងពិតជាសុំទោសអូនពិតមែន!!"ជុងហ្គុក
"ឈប់ទៅអូនមិនខឹងបងនោះទេឲ្យតែបងស្រឡាញ់អូនគឺជារឿងល្អបំផុតហើយ..បំភ្លេចអតីតកាលចោលទៅ!!"ថេយ៉ុងគឺគេបានបំភ្លេចចោលនូវអតីតកាលដ៏ឈឺចាប់ជាច្រើនមកហើយគេបំភ្លេចគ្រប់យ៉ាងព្រោះអតីតកាលទាំងនោះគឺធ្វើឲ្យគេឈឺចាប់...បើសិនជាថេយ៌គេមិនបំភ្លេចអតីតកាលទាំងនោះទេពេលនេះច្បាស់ណាស់ថាគេកំពុងតែសងសឹកទៅលើអ្នកដែលបានសម្លាប់ប៉ាម៉ាក់របស់គេហើយគេបានរកមុខឃាតករនោះឃើញហើយតែគេបានអហោសិកម្មឲ្យម្នាក់នោះនឹងមិនចង់ចងកម្មពៀរអ្វីទៀតឡើយ
"........"ជុងហ្គុកនាយមិនអាចនិយាយអ្វីបានក្រៅពីអោបថេយ៌ទាំងអារម្មណ៍រំជើបរំជួលដែលពិបាកនឹងបកស្រាយ....
បើយើងក្រលេកមកមើលនៅផ្ទះរបស់យ៉ុងហ្គីវិញពេលនេះសមាជិកគ្រួសារគឺឡើងបីនាក់ហើយ!!!
"កូននេះកាន់តែធំកាន់តែកាត់ទៅរកបងហើយមើលចុះដូចមួយចប់តែម្ដងហើយ!!"ជីមីន
"គេជាកូនបងត្រូវតែកាត់តាមបងអញ្ចឹងហើយ..សង្ហារដូចបងបែបនេះណាកូនកាត់តាមគឺល្អបំផុតហើយ!!"យ៉ុងហ្គី
"ជឿជាក់ភ្លាមតែម្ដង!!"ជីមីន
"ល្ងាចពួកយើងទៅដើរលេងនៅខាងក្រៅល្អទេ!!"យ៉ុងហ្គី
"ក៏ជារឿងល្អដែរ...ដើរលេងខាងក្រៅខ្លះកុំឲ្យស្មុកស្មាញខ្លាំងពេក!!"ជីមីន
@ ល្ងាចឡើង
រហូតដល់ពេលល្ងាចជីមីននឹងយ៉ុងហ្គីពួកគេបានចេញទៅលេងនៅខាងក្រៅដើរមើលទេសភាពទីក្រុងនាពេលរាត្រីយ៉ាងសប្បាយរីករាយជាមួយនឹងគ្រួសារតូចមួយនេះ...កុំថាឡើយតែជីមីននឹងយ៉ុងហ្គីសូម្បីតែថេយ៉ុងនឹងជុងហ្គុកពួកគេក៏មកក្រៅដូចគ្នា
"ទីនេះស្រស់ស្អាតណាស់!!"ថេយ៉ុង ពេលនេះពួកគេកំពុងនៅលើដំបូលអគារព្រោះជុងហ្គុកនាយបានកក់ទីនេះដើម្បីមើលផ្កាយពេលយប់ជាមួយនឹងថេយ៌
"បងបានរៀបចំវាសម្រាប់អូន!!"ជុងហ្គុក
"បងចេះស្វីតបែបនេះតាំងពីពេលណា៎!!"ថេយ៉ុង
"ប្រហែលតាំងពីពេលដែលបងស្រឡាញ់អូនហើយ!!"ជុងហ្គុក
"ស្នេហាពួកយើងមានឧបសគ្គដូចជាផ្កាយនៅទីនោះអញ្ចឹងវាពិតជាច្រើនណាស់តែថាវាក៏នឹងបាត់ទៅវិញដូចគ្នានាពេលព្រឹកមកដល់..កាលពីមុនអូនតែងតែចង់ឲ្យគ្រប់យ៉ាងគឺប្រែក្លាយល្អឡើងវិញនៅពេលដែលអូនក្រោកពីដំណេក!!"ថេយ៉ុង
"ចុះពេលនេះ!?"ជុងហ្គុក
"ហ្ហឹស៎...បងបានធ្វើឲ្យអ្វីដែលអូនធ្លាប់ប៉ងទាំងនោះបានដូចបំណងរបស់អូនហើយ!!"ថេយ៉ុង
"វាជាកំហុសរបស់បងកាលពីមុនដែលតែងតែធ្វើឲ្យអូនពិបាកចិត្ត!!"ជុងហ្គុក
"តើអ្វីទៅជាស្នេហានោះ...បងដឹងទេស្នេហាដែលឆ្លងកាត់ឧបសគ្គជាច្រើនហើយនៅតែជំនះបាននោះគេហៅថាស្នេហាដែលអមតៈហើយណា៎!!"ថេយ៉ុង
"អញ្ចឹងពួកយើង-"ជុងហ្គុក
"ពួកយើងក៏នឹងស្រឡាញ់គ្នារហូតទៅ!!"ថេយ៉ុង
"អូនពិតជាមនុស្សម្នាក់ដែលមានចិត្តត្រជាក់ខ្លាំងបំផុតដែលបងមិនធ្លាប់ឃើញ!!"ជុងហ្គុក
"អ្នកណាថានោះអូនក៏ឆាប់ឆេវឆាវដែរ!!"ថេយ៉ុង
"តទៅបងសន្យាថាបងនឹងមើលថែអូនឲ្យបានល្អបំផុតអូនគឺជាអ្វីគ្រប់យ៉ាងរបស់បងអូនប្រៀបដូចជាព្រះអាទិត្យរបស់បងអញ្ចឹងបើគ្មានអូនជីវិតបងគឺងងឹតសូន្យឈឹងមិនខាន!!"ជុងហ្គុក
"ពួកយើងនឹងរស់នៅជាមួយគ្នាដល់អស់ជីវិតរៀងខ្លួន!!"ថេយ៉ុង
ការស្រឡាញ់ដ៏លើសលប់របស់ថេយ៌ចំពោះជុងហ្គុកពេលនេះវាទទួលបាននូវផលតបស្នងវិញហើយទង្វើល្អពេលខ្លះយើងធ្វើម្ដងឬពីរដងគឺមិនងាយមាននរណាបានមើលឃើញឡើយតែបើយើងបន្តធ្វើវារហូតនោះកុំតែមានគេមើលឃើញទេ...នេះគឺប្រៀបដូចនឹងស្នេហារបស់ពួកគេទាំងពីរអញ្ចឹងម្នាក់រស់នៅអោបស្រមោលអតីតកាលម្នាក់ទៀតតែងតែបំភ្លេចនូវអតីតកាលអាក្រក់ៗចោលអស់ចុងបញ្ចប់គឺមានតែអ្នកដែលដោះលែងខ្លួនឯងពីស្រមោលអតីតកាលដ៏អាក្រក់ទាំងនោះទេទើបមិនសូវឈឺចាប់!!!
រឿងខ្លះបើសិនជាវាធ្វើឲ្យយើងឈឺចាប់រស់នៅដោយទុក្ខកង្វល់កុំព្យាយាមចងចាំវាអីបំភ្លេចវាចោលទៅយើងត្រូវទទួលយកនូវអ្វីដែលថ្មីសម្រាប់អនាគតយើងនាពេលខាងមុខទើបជារឿងត្រឹមត្រូវ។ចុងបញ្ចប់ខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអានជាទីស្រឡាញ់របស់ខ្ញុំព្រមទាំងអ្នកដែលគាំទ្រនូវស្នាដៃរបស់ខ្ញុំកន្លងមក..ពីខ្ញុំ Min Sura ♡
ចប់ដោយបរិបូរណ៍
