@ មន្ទីពេទ្យ
"សង្ឃឹមថាអ្នកប្រុសថេយ៌នឹងមិនកើតអីទៅចុះ!!"ស៊ុនមីននាយដើរទៅមកៗមុខបន្ទប់សង្គ្រោះទាំងព្រួយបារម្ភពីថេយ៌ តែចំណែកជុងហ្គុកវិញនាយបែរជាឈរសម្លក់មុខគ្នាជាមួយនឹងបុរសដែលបានជួយថេយ៌នោះទៅវិញ
"ល្មមឈប់មើលមកយើងដោយភ្នែកបែបនេះទៅ!!"យ៉ុងហ្គីនាយក៏បាននិយាយឡើងព្រោះឃើញថាជុងហ្គុកមើលមកនាយជាយូរមកហើយនិយាយទៅសម្លក់យកម៉ងដូចកំពុងខឹងនាយណាស់ចឹង
"......"លឺយ៉ុងហ្គីនិយាយជុងហ្គុកនាយក៏បានងាកមុខចេញទាំងមិននិយាយអីមួយម៉ាត់ មើលទៅជុងហ្គុកនាយហាក់ដូចជាមិនត្រូវគ្នាជាមួយនឹងយ៉ុងហ្គីតាំងពីយូរយាណាស់មកហើយតែមិនដឹងមានរឿងអីទេ
"ក្រាកកក៎!!"មួយសន្ទុះក្រោយមកគ្រូពេទ្យក៏បានបើកទ្វាចេញមកគ្រាន់តែឃើញចឹងយ៉ុងហ្គីនាយរហ័សទៅសួរគ្រូពេទ្យភ្លាមតែម្ដង សកម្មភាពនេះវាធ្វើឲ្យជុងហ្គុកនាយមិនពេញចិត្តនោះទេព្រោះតែយ៉ុងហ្គីនាយហាក់ដូចជាព្រួយបារម្ភចំពោះថេយ៌ហួសហេតុពេក
"គ្រូពេទ្យតើអ្នកខាងក្នុងមានកើតអីធ្ងន់ធ្ងរឬអត់!!"យ៉ុងហ្គី
"ចាស៎គឺថាពេលនេះគាត់ផុតគ្រោះថ្នាក់ហើយសំណាងហើយដែលគាត់គ្រាន់តែសន្លប់ធម្មតាព្រោះតែឈ្លក់ផ្សែងតែថាសុខភាពរបស់គាត់ខ្សោយណាស់ចឹងហើយសូមខាងគ្រួសារជួយយកចិត្តទុកដាក់នឹងមើលថែគាត់ផង!!"គ្រូពេទ្យ
"បាទចឹងខ្ញុំអរគុណគ្រូពេទ្យហើយ..ចឹងតើខ្ញុំអាចបង់ថ្លៃព្យាបាលពេលនេះបានទេ!!"យ៉ុងហ្គី
"ចាស៎បាន..ចឹងសុំលោកអញ្ចើញមកតាមខ្ញុំមក!!"គ្រូពេទ្យ
"អរ៎បាទ!!"យ៉ុងហ្គីនាយប្រុងនឹងទៅតាមគ្រូពេទ្យទៅហើយតែត្រូវបានជុងហ្គុកនាយនិយាយឃាត់
"ឈប់..ខ្ញុំជាស្វាមីរបស់អ្នកខាងក្នុងចឹងហើយទុកឲ្យខ្ញុំជាអ្នកបង់វិញអ្នកផ្សេងមិនបាច់ពាក់ព័ន្ធទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរទៅតាមអ្នកគ្រូពេទ្យបាត់ទៅចំណែកយ៉ុងហ្គីវិញនាយក៏មិនបាននិយាយអីដែរព្រោះថាជុងហ្គុកនាយនិយាយត្រូវហើយនាយជាស្វាមីរបស់ថេយ៌ចឹងនាយអ្នកបង់លុយចំណែកខ្លួនត្រឹមតែជួយប៉ុណ្ណោះគ្មានសិទ្ធិនោះទេ
"ហ្ហឹសស៎...យើងចាំតែមើលប៉ុណ្ណោះថាឯងនឹងល្អជាមួយថេយ៌បានប៉ុន្មានទឹកទៅ!!"យ៉ុងហ្គីនាយនិយាយទាំងញញឹមចុងមាត់បន្ទាប់មកយ៉ុងហ្គីនាយក៏បានចូលទៅមើលថេយ៌នៅខាងក្នុង
"បងមិនដឹងថាអូនភ័យយ៉ាងណាទេនៅពេលនោះ..តែថាពេលនេះបងក៏សប្បាយចិត្តដែលដឹងថាអូនមិនកើតអីធ្ងន់ធ្ងរបងនៅតែរក្សាសន្យារបស់បងដដែលបងនឹងតាមមើលថែអូនរហូតអស់ជីវិត!!"យ៉ុងហ្គី នាយនិយាយទាំងចាប់ដៃរបស់ថេយ៌យកមកដាក់នៅនឹងថ្ពាល់របស់នាយ
"អ្ហឹមមម៎...ទីនេះ..ទីនេះមិនមែនផ្ទះទេតើខ្ញុំនៅឯណា!!"ថេយ៉ុងក៏បានដឹងខ្លួនគ្រាន់តែបើកភ្នែកមកគេពិតជាចម្លែកចិត្តណាស់ព្រោះទីនេះមិនមែនផ្ទះរបស់គេឡើយ
"អូនគឺកំពុងនៅមន្ទីពេទ្យណា៎..អូនដឹងដែរទេអូនបានសន្លប់ជាងមួយម៉ោងហើយ!!"យ៉ុងហ្គីក៏បាននិយាយឡើង ថេយ៌វិញគ្រាន់តែលឺសំឡេងយ៉ុងហ្គីភ្លាមគេក៏រហ័សងាកទៅមើលយ៉ាងលឿន
"យ៉ុ..យ៉ុងហ្គីនេះបង..បងនៅទីនេះបានយ៉ាងមិច??"ថេយ៉ុងសួរទៅនាយទាំងឆ្ងល់ព្រោះថាមុនពេលគេសន្លប់នឹងគេមិនបានឃើញនាយឡើយ របៀបថាថេយ៌រកនឹងដួលសន្លប់ទៅហើយតែយ៉ុងហ្គីនាយបានឃើញថេយ៌កំពុងតែរកដួលក៏រហ័សរត់ទៅទ្រតែពេលនឹងថេយ៌ក៏សន្លប់បាត់មាត់ឈឹងទៅ
"គឺបងបានឃើញអូនសន្លប់នៅឯផ្សារដែលកំពុងតែឆាបឆេះទើបបងយកអូនមកមន្ទីពេទ្យ!!"យ៉ុងហ្គី
"មែន..មែនហើយគឺផ្សារបានឆេះខ្ញុំអរគុណបងហើយដែលជួយសង្គ្រោះជីវិតខ្ញុំ!!"ថេយ៉ុង
"បងគ្រាន់តែធ្វើតាមសន្យារបស់បងប៉ុណ្ណោះ!!"យ៉ុងហ្គី
"អរគុណបងហើយ!!"លឺនាយនិយាយបែបនេះថេយ៌គេក៏មិនដឹងថានិយាយអីដែរមានតែពាក្យអរគុណប៉ុណ្ណោះ តែថាតើយ៉ុងហ្គីនាយបានសន្យាអីជាមួយថេយ៌ទៅ??? តាំងពីពេលណា???
"នេះជាលេខរបស់បងបើមានបញ្ហាអីអាចទាក់ទងមកបងបាន!"យ៉ុងហ្គីនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅជួនអីជុងហ្គុកនាយត្រឡប់មកវិញល្មម
"វាឲ្យស្អីទៅឯងមុននេះ!!"ជុងហ្គុកនាយក៏បានសួរទៅថេយ៌ព្រោះថានាយបានឃើញយ៉ុងហ្គីឲ្យអ្វីទៅថេយ៌ក៏មិនដឹង
"គ្រាន់តែជាលេខសម្រាកទាក់ទង!!"ថេយ៉ុងនិយាយចប់ភ្លាមជុងហ្គុកនាយក៏បានដើរទៅកញ្ឆក់យកពីដៃថេយ៌ហើយក៏បានបោះវាចូលធុងសំរាមរួចក៏និយាយឡើង
"គ្មានប្រយោជន៍...ហើយឯងល្មមទៅផ្ទះបានហើយមិនបាច់ដេកនៅទីនេះទេរឿងពេទ្យយើងអាចជួលឲ្យគេទៅមើលបាន!!!"ជុងហ្គុក
"........"ថេយ៉ុងគេមិនមាត់តែក៏ធ្វើតាមអ្វីដែលនាយបាននិយាយដោយគេបានចុះពីលើគ្រែពេទ្យហើយក៏បានទាញដោះសេរ៉ូមចេញតែម្ដង
"ឆ្គួតទេហេស៎..សេរ៉ូមមិនទាន់អស់ឯងដោះរកស្អី!!"ជុងហ្គុកក៏បានស្ដីឲ្យថេយ៌ពេលឃើញគេធ្វើបែបនោះណាមួយគ្រូពេទ្យក៏បាននិយាយហើយដែរថាថេយ៌គេមានសុខភាពខ្សោយ
"គឺអូនលែងអីហើយកុំខ្វក់ពីវាអីពួកយើងទៅផ្ទះទៅ!!"ថេយ៉ុងក៏បាននិយាយឡើង ទោះជាក្នុងខ្លួនមិនសូវមានកម្លាំងតែគេមិនបញ្ចេញវាមកឲ្យជុងហ្គុកនាយដឹងឡើយគេព្យាយាមធ្វើធម្មតាដូចជាគ្មានអ្វីកើតឡើងសោះ
"........"ជុងហ្គុកនាយមិនមាត់តែក៏មើលទៅដៃរបស់ថេយ៌ដែលហូរឈាមនោះ ដោយសារតែថេយ៌ទាញដោះសេរ៉ូមចេញទើបធ្វើឲ្យវាមានឈាមហូរយ៉ាងដូច្នេះ
"របួសឆ្ងាយពីបេះដូងវាមិនឈឺទេ..បងកុំខ្វល់អីអូនអាចរុំរបួសនេះដោយខ្លួនឯងបាន!!"ថេយ៉ុងឃើញនាយមើលមកដៃរបស់ខ្លួនបែបនេះក៏និយាយឡើងតែម្ដង
"អ្នកណាទៅខ្វល់ពីឯងនោះ!?"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅចំណែកថេយ៌វិញក៏ដើរតាមនាយពីខាងក្រោយ
"បងជុង!!"ស៊ុងយូគ្រាន់តែក្រលេកឃើញជុងហ្គុកនាយដើរចេញពីមន្ទីពេទ្យភ្លាមក៏ស្រែកហៅនាយហើយរត់ទៅអោបដៃនាយជាប់
"ស៊ុងយូ..ហេតុអីអូននៅទីនេះដែរ!!"ជុងហ្គុកក៏បានសួរទៅនាងព្រោះឆ្ងល់ដែលឃើញនាងនៅមន្ទីពេទ្យដូចគ្នា
"គឺអូនជូនម៉ាក់មកពិនិត្យសុខភាព..បម្រុងនឹងទៅវិញហើយក៏ឃើញបងរួចក៏មើលនិយាយលេងជាមួយបងបន្តិចទៅ..អឹកក៎ហើយចុះគាត់ជាអ្នកណាដែរទៅ!!"ស៊ុងយូ
"ជាបងថ្លៃអូននឹងហើយ!!"ជុងហ្គុកនាយក៏បាននិយាយឡើង
"អួយយ៎..នេះឬពុទ្ធោស្អាតណាស់នៀកជម្រាបសួរបងថ្លៃខ្ញុំឈ្មោះស៊ុងយូជាប្អូនរបស់បងជុងហ្គុក!!"ស៊ុងយូនាងក៏បានដើរទៅរកថេយ៌ហើយក៏បានធ្វើជានិយាយរាក់ទាក់
"អ្នកនាងកុំនៅជិតខ្ញុំពេកអី..ដៃខ្ញុំមានរបួសកុំប៉ះប្រយ័ត្នឆ្លងមេរោគ!!"ថេយ៉ុងគេក៏បាននិយាយឡើង ដោយបានថយឆ្ងាយពីនាងបន្តិចផងដែរថេយ៌គេដឹងច្បាស់ណាស់ថាក្មេងស្រីម្នាក់នេះមិនធម្មតាទេមើលតែកែវភ្នែករបស់នាងក៏ដឹងដែរ
"បងថ្លៃ..នេះបងចង់មានន័យថាខ្ញុំជាមេរោគមែនទេពេលនៅជិតខ្ញុំបងខ្លាចឆ្លងរោគឬ??"ស៊ុងយូ មើលតែសម្ដីក៏ដឹងថាកំពុងតែសម្ដែងល្ខោនដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីជុងហ្គុកដែរ
"ខ្ញុំមិនបាននិយាយបែបនោះ..តើអ្នកនាងមានខ្លួនឬ??"ថេយ៉ុង អួយយ៎មួយម៉ាត់នេះចុកដល់ពោះវៀនតែម្ដងហើយឃើញស្ងាត់ៗតែពេលនិយាយមកចុកផស់គេហា៌
"នេះបងថ្លៃ..."ស៊ុងយូនាងគាំងរកពាក្យអ្វីនិយាយស្ទើរមិនចេញតែម្ដង ចំណែកជុងហ្គុកវិញនាយក៏មិនបានមាត់ក៎អ្វីដែរព្រោះថេយ៌គេដូចជាមិនបាននិយាយអីខុសផង
"លោកត្រូវបើកឡានឲ្យជុងហ្គុកឬ??"ថេយ៉ុងក៏បានសួរទៅនាយស៊ុនមីនដែលជាកូនចៅចំនិតរបស់ជុងហ្គុកនោះ
"បាទអ្នកប្រុស..តើអ្នកប្រុសមានការអ្វីមែនទេ??!"ស៊ុនមីនក៏សួរបកទៅថេយ៌វិញព្រោះសុខៗថេយ៌ក៏សួរសំណួរបែបនេះ
"ចឹងលោកជូនគាត់ទៅមុនចុះខ្ញុំមានការនៅខាងក្រៅយូរទៀតទើបទៅផ្ទះ!!"ថេយ៉ុងក៏បាននិយាយឡើង ចំណែកជុងហ្គុកវិញគ្រាន់តែលឺចឹងនាយក៏រហ័សងាកមកមើលមុខថេយ៌ភ្លាមហើយក៏បានសួរទៅគេ
"ចង់ទៅណា!?"ជុងហ្គុក បើនិយាយទៅគាត់មិនចេះនិយាយឲ្យវែងជាងនឹងទេចេះតែនិយាយបែបកំបុតៗចឹងឯងកុំប្រកាន់អី
"ជួបមិត្តចាស់!!"ថេយ៉ុងក៏បាននិយាយឡើង លឺថាជួបមិត្តចាស់ភ្លាមជុងហ្គុកនាយក៏បានបន្តសំណួរសួរតែម្ដង
"អ្នកណា៎? ឈ្មោះអី??"ជុងហ្គុក
"គឺជី..អឹក៎បងមិនចាំបាច់ចង់ដឹងទេ!!"ថេយ៉ុងបម្រុងនឹងនិយាយចេញទៅហើយតែសំណាងទប់វិញទាន់
"ល្អទៅក៏ទៅចុះតែមកវិញមុនម៉ោង5ល្ងាចមិនចឹងទេដេកក្រៅផ្ទះហើយ!!"ជុងហ្គុកនាយក៏បាននិយាយឡើងរួចក៏បានចូលឡានហើយឲ្យស៊ុនមីនបើកចេញទៅ
"អ្នកនាងមិនទៅផ្ទះទេឬ???"ថេយ៉ុងក៏បានសួរទៅកាន់ស៊ុងយូព្រោះមើលទៅនាងដូចជាឈរស្ងៀមបានយូរដល់ហើយ
"គឺខ្ញុំទៅហើយ...លាសិនហើយបងថ្លៃ!!"ស៊ុងយូនាងនិយាយហើយក៏បានឡើងឡានបើកចេញទៅបាត់ទៅ
"ហ្ហឹមម៎..គឺជានាង!!"ថេយ៉ុងក៏បាននិយាយឡើងទាំងមើលទៅឡានរបស់ស៊ុងយូបើកចេញទៅនោះ គេដឹងច្បាស់ណាស់ថាស៊ុងយូនាងមានអត្តចរិកបែបណាព្រោះកាលពីនៅក្មេងៗនាងមកលេងផ្ទះជុងហ្គុកញឹកញាប់ណាស់
"ឧបសគ្គចាប់ផ្ដើមកើតមានហើយ..វាកំពុងមានម្ដងបន្តិចៗហើយក៏បានអូសទាញជុងចេញពីខ្ញុំឲ្យកាន់តែឆ្ងាយទៅម្ដងបន្តិចៗដូចគ្នា!!"ថេយ៉ុង និយាយហើយថេយ៌ក៏បានហៅតាក់ស៉ីមួយរួចជិះទៅជួបមិត្តចាស់របស់គេដូចដែលបាននិយាយជាមួយជុងហ្គុកមុននេះ
@ skip
"ឯងដឹងទេខ្ញុំបារម្ភថាពួកគេនឹងឈ្លោះគ្នាម្ដងទៀត!!"ថេយ៉ុងក៏បាននិយាយទៅកាន់មិត្តរបស់គេ
"ហ្ហឹមម៎..កុំមានកង្វល់អីរឿងនេះទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ!!"ជីមីន គេជាមិត្តដែលថេយ៌និយាយនោះហើយពួកគេស្គាល់គ្នាយូរមកហើយតាំងពីនៅរៀនមកម្លេះ
"តែឯងក៏ដឹងថាពួកគាត់ទាំងពីរគឺចិត្តខ្លាំងដូចគ្នាគ្មាននរណាម្នាក់ព្រមចាញ់ឡើយ!!"ថេយ៉ុង
"យើងនៅតែជឿរថាយើងអាចធ្វើឲ្យយ៉ុងគាត់ទន់ចិត្តមកស្រឡាញ់យើងវិញបាន!!"ជីមីន
"យើងក៏ដូចគ្នាសង្ឃឹមថាថ្ងៃណាមួយជុងគាត់ស្រឡាញ់យើងវិញចុះ!!"ថេយ៉ុង តាមពិតទៅរឿងគឺបែបនេះគឺថាជុងហ្គុកនាយស្រឡាញ់ជីមីនតែម៉ាក់នាយបង្ខំឲ្យនាយរៀបការជាមួយថេយ៌ចំណែកយ៉ុងហ្គីវិញគឺនាយស្រឡាញ់ថេយ៌តែដោយសារតែថេយ៌បានរៀបការជាមួយជុងហ្គុកទៅហើយនោះនាយក៏បានធ្វើជាទាក់ទងជីមីនដើម្បីបញ្ឈឺចិត្តជុងហ្គុកវិញម្ដងយ៉ុងហ្គីនាយទាក់ទងជីមីនគឺដើម្បីឌឺជុងហ្គុកប៉ុណ្ណោះចំណែកជុងហ្គុកវិញក៏ដូចគ្នានាយមិនលែងលះថេយ៌ក៏ដោយសារតែចង់បញ្ឈឺយ៉ុងហ្គីវិញដូចគ្នានេះរបៀបថាស្នេហា៎ការ៉េបួនជ្រុង
"ឯងមកជួបយើងព្រោះរឿងនេះឬ!?"ជីមីនក៏បានសួរទៅថេយ៌
"ហ្ហឹមមម៎..ក៏នឹងហើយយើងតឹងទ្រូងណាស់បើមិនបាននិយាយចេញមកក្រៅ!!"ថេយ៉ុង
"បើនិយាយហើយធូរក៏និយាយបញ្ចេញឲ្យអស់់មក..អេ៎តែដៃឯងមិចក៏មានឈាមកកអញ្ចឹង!!"ជីមីន
"គឺបែបនេះ...."ថេយ៉ុងក៏បានរៀបរាប់ប្រាប់ទៅកាន់ជីមីនតាមដំណើររឿងជីមីនវិញគេក៏រហ័សយកប្រដាប់លាងរបួសមកយ៉ាងលឿន
"ចេះទុកចឹងទៅកើតមិនខ្លាចឆ្លងមេរោគទេហេស៎!!"ជីមីន
"គឺយើងថាមកជួបឯងតែមួយភ្លេតក៏ជ្រុលនិយាយយូរដល់ថ្នាក់នេះ!!"ថេយ៉ុង
"អ្ហឹមម៎រួចហើយឯងទៅផ្ទះវិញចុះម៉ោងជិតប្រាំហើយ!!"ជីមីន
"អួយ៎..ម៉ោងលឿនដល់ហើយចឹងយើងទៅវិញសិនហើយណា៎ថ្ងៃក្រោយយើងនឹងមកលេងឯងទៀត!!"ថេយ៉ុង
"អឺ..សំណាងល្អជួបគ្នាថ្ងៃក្រោយ!!"ជីមីន ក្រោយនិយាយលាគ្នាហើយថេយ៌ក៏បានជិះតាក់ស៉ីមកផ្ទះវិញតែម្ដង
"......."នៅតាមផ្លូវថេយ៌គេស្ងាត់ណាស់គេមិននិយាយអ្វីទាំងអស់ គេស្ងាត់បែបនេះរហូតដល់ផ្ទះបន្ទាប់ពីឲ្យលុយថ្លៃតាក់ស៉ីហើយគេក៏បានដើរចូលក្នុងផ្ទះ
"ទៅជួបអាណាខ្លះទើបយូរយ៉ាងនេះ!!"ជុងហ្គុក គ្រាន់តែថេយ៌ដើរចូលផ្ទះភ្លាមក៏លឺសំណួរសូកសៀតបែបនេះតែម្ដង
"អូនប្រាប់រួចហើយតើថាជាមិត្តចាស់!!"ថេយ៉ុង
"គ្រាន់តែជួបនិយាយធម្មតាយូរយ៉ាងនេះហេស៎..យ៉ាងមិចឲ្យខ្លួនអាមិត្តនឹងហើយទេដឹង!!"ជុងហ្គុក
"បងហួសហេតុពេកហើយជុង!!"ថេយ៉ុងក៏ងាកមកមើលមុខនាយហើយនិយាយឡើងទាំងខឹង និយាយបែបនឹងអ្នកណាមិនខឹងលោកនេះលក្ខណៈមើលងាយហើយណា៎
"យ៉ាងមិចចាក់ចំចំណុចឈឺចាប់ឬ!??"ជុងហ្គុកឃើញថាថេយ៌កំពុងខឹងក៏សូកឲ្យថែមតែម្ដង
"បងដូចជាលើសពេកហើយ..នេះបងកំពុងមើលងាយអូនដែលជាប្រពន្ធបងណា៎ជុង!!"ថេយ៉ុង
"តែយើងមិនដែលគិតថាឯងជាប្រពន្ធយើងផង!!"ជុងហ្គុក
"ហ្ហឺសស៎...សម្ដីបែបនេះក៏បងនិយាយចេញរួចដែរអូនគិតថាបងកំពុងមានបញ្ហាខាងខួរក្បាលហើយ!!"ថេយ៉ុង
"ឯង..អ៎ស៉ីគ្នាហើយក៏មកសម្ដីខ្លាំងដាក់យើងបែបនេះឬល្អយើងធ្វើឲ្យឯងដឹងដៃម្ដងចុះ!!"ជុងហ្គុកនាយនិយាយហើយក៏បានចាប់អូនដៃថេយ៌ទីងណាត់ទីងណែងរួចក៏បោះទៅលើគ្រែ..អីយ៉ាធ្វើអីចេះ
"ថ្ងៃនេះឯងច្បាស់ជាស្គាល់យើងកាន់តែច្បាស់ជាងមុនមិនខាន!!"ជុងហ្គុកនាយនិយាយហើយក៏បានយកខ្នោះដៃមកកឹបដៃថេយ៌ជាប់នឹងក្បាលគ្រែ
"នេះជាអ្វីដែលឯងចូលចិត្តនោះអី!!"ជុងហ្គុកនាយក៏បាននិយាយទាំងលើខ្សែតីឡើងហើយក៏
"ឆ្វាចចចចច៎...To be continued ✨
