ភាគ 21 :សត្រូវរបស់យើង

697 30 0
                                        


@ 5ខែក្រោយមក
កាត់មកប្រាំខែក្រោយថេយ៉ុងគេហាក់កាន់តែស្ងប់ស្ងាត់ជាមុនទៅទៀតគេចូលចិត្តធ្វើអីម្នាក់ៗឯងហើយក៏សង្ងំនៅតែក្នុងបន្ទប់បិទទ្វាបិទបង្អួចបិទភ្លើងងឹតឈឹង..ពេលចេញក្រៅត្រូវពន្លឺម្ដងៗគេចេះតែមានអារម្មណ៍ថាភ័យខ្លាចដោយគ្មានមូលហេតុ!!!
"ចន ថេយ៉ុងឆាប់ចេញមកនិយាយជាមួយយើងជាបន្ទាន់!!"ជុងហ្គុកនាយបានមកឈរនៅមុខបន្ទប់ហើយក៏បានស្រែកហៅថេយ៌ឲ្យមកនិយាយជាមួយនាយ
"ក្រាកកក៎.."
"បងមានអ្វីចង់និយាយក៏និយាយត្រង់នេះមក!!"ថេយ៉ុងបានបើកទ្វាបន្ទប់ហើយក៏បាននិយាយទៅកាន់នាយ
"វាស្អីឯងនឹងគ្រាន់តែចេញមកនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវឲ្យសមសួនបន្តិចមិនបានហេស៎ឯងគិតចង់ឲ្យយើងឈរនិយាយចឹងឬយ៉ាងមិច!?"ជុងហ្គុកនាយបាននិយាយថាឲ្យថេយ៌ដោយសំឡេងធ្ងន់នឹងខ្លាំងៗថេយ៌ពេលនាយនិយាយដោយប្រើសំឡេងខ្លាំងៗបែបនេះធ្វើឲ្យគេញ័រដៃជាខ្លាំងតែព្យាយាមទប់អារម្មណ៍ធ្វើធម្មតា
"ចឹងបងចុះទៅមិនទៅអូនទៅតាមក្រោយ!!"ថេយ៉ុង
"........."ជុងហ្គុកនាយមិនមាត់ក៏បានដើរចេញទៅមុនបាត់ទៅចំណែកថេយ៌វិញពេលឃើញនាយទៅបាត់បែបនេះគេបានឈរសម្រួលអារម្មណ៍បន្តិចហើយក៏បានដើរចុះទៅតាមក្រោយនាយដែរទៅ
"បងមានរឿងអ្វីចង់និយាយមែនទេ!? ចឹងឆាប់និយាយភ្លាមមក"ថេយ៉ុងបានអង្គុយចុះលើសាឡុងហើយក៏បានសួរទៅកាន់នាយដើម្បីចង់ដឹងថានាយមានរឿងអីនិយាយជាមួយគេ!
"យើងចង់ឲ្យឯងជួយការងាររបស់យើងបន្តិច!!"ជុងហ្គុក
"ជាការងារអ្វីទៅ!?"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់
"ឯងត្រូវតែបញ្ចោតអាម្នាក់នេះឲ្យចូលអន្ទាក់ឲ្យបានមិនថាប្រើវិធីណាទេត្រូវតែឲ្យវាចូលក្នុងអន្ទាក់របស់យើងឲ្យបាន..យល់ដែរទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានបង្ហាញរូបថតរបស់ជីហាឲ្យថេយ៌មើល
"គេជាអ្នកណា??"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់
"សត្រូវរបស់យើង...ដាច់ខាតត្រូវតែវាចូលមករកសេចក្ដីស្លាប់ឯងយល់ទេ..ទោះជាវាមិនស្លាប់យ៉ាងហោចណាស់យើងត្រូវតែធ្វើឲ្យវាចូលគុកឲ្យបាន!!"ជុងហ្គុកបើសិនជានាយចាប់ជីហាចូលគុកភ្លាមៗដោយគ្មានហេតុផលច្បាស់លាស់នោះគឺវាពិតជាពិបាកណាស់អញ្ចឹងហើយនាយត្រូវធ្វើយ៉ាងមិចឲ្យមានបញ្ហាដែលពាក់ព័ន្ធនឹងនាយសិនទើបអាចចាប់ដាក់គុកបាន..ណាមួយនាយជាម្ចាស់ប្រេនល្បីបើសិនជាចាប់នរណាដាក់គុកដោយគ្មានហេតុផលនោះច្បាស់ណាស់នាយនឹងធ្លាក់កូដមិនខានទេ
"អូនមិនដែលស្គាល់គេឡើយអូនខ្លាចថាបើគេជាមនុស្សអាក្រក់ហើយធ្វើបាបអូនវិញនោះ?!!"ថេយ៉ុងគេហាក់មានភាពភ័យខ្លាចបន្តិចពេលលឺថាជុងហ្គុកនាយចង់ឲ្យគេទៅបញ្ចោតជនចម្លែកមុខនោះ
"ឯងកុំធ្វើទន់ជ្រាយពេកទៅមើលធ្វើឲ្យវារឹងមាំបន្តិចទៅខ្លួនជាប្រុសទេកុំម្ញិកម្ញក់ខ្លាំងពេក!!"ជុងហ្គុក
"អូននឹងធ្វើ!!"ដូចដែរដឹងចឹងថេយ៌គេមិនបានបានប្រកែកឡើងគឺគេធ្វើតាមនាយទាំងអស់ទោះជាការងារដែលនាយដាក់ឲ្យគេធ្វើលើកនេះវារៀងប្រថុយនឹងអាយុជីវិតរបស់គេពិតមែនតែគេក៏នៅតែហ៊ានធ្វើដដែល
"ហ្ហឹស៎..ល្អហាមកុំឲ្យភ្លាតឲ្យសោះ!!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងញញឹមសមចិត្តជាខ្លាំង..ដូចដឹងស្រាប់ហើយថាមនុស្សមានអំណាចដូចជានាយបើសិនជាចង់សម្លាប់ឬចាប់ជីហាដាក់គុកភ្លាមៗក៏គ្មានបញ្ហាតែអ្វីដែលសំខាន់នាយមានអ្នកគាំទ្រហើយក៏មានអ្នកស្អប់បែបនេះពេលនាយមានសកម្មភាពអ្វីគឺត្រូវប្រុងប្រយ័ត្នបន្តិចហើយជាពិសេសទាក់ទងនឹងរឿងក្ដីអីបែបនឹង
"........."ថេយ៉ុងមិនមាត់បានត្រឹមតែងក់ក្បាលហើយក៏បានដើរចេញទៅបន្ទប់របស់គេវិញបាត់ទៅគេមានអារម្មណ៍ថាភ័យខ្លាចចំពោះរឿងដែលគេត្រូវធ្វើនេះណាស់តែគេគ្មានជម្រើសឡើយ
"មិនអីឡើយឲ្យតែបងសប្បាយចិត្តទោះជាអូនជួបនឹងរឿងអ្វីក៏អូននឹងព្យាយាមជម្នះវាឲ្យបាន!!"ថេយ៉ុងគេបានតាំងចិត្តថាគេនឹងធ្វើការងារដែលជុងហ្គុកនាយឲ្យគេធ្វើនោះឲ្យបានល្អជាទីបំផុតទោះបីវាប្រថុយគ្រោះថ្នាក់ក៏ដោយ
@ ថ្ងៃថ្មី
ចូលមកដល់ថ្ងៃថ្មីថេយ៌គេបានចេញមកខាងក្រៅដើម្បីកម្សាន្ដអារម្មណ៍បន្តិចគេព្យាយាមធ្វើឲ្យខ្លួនឯងស៉ាំនឹងពន្លឺខាងក្រៅជាមុនសិន..ដោយសារមួយរយះមុនគេនៅតែក្នុងបន្ទប់ទើបធ្វើឲ្យគេមានអារម្មណ៍ប្លែកៗនឹងភ័យពេលចេញមកខាងក្រៅ...
"បឹបបប៎..អួយយ៎..សុំ..សុំទោស!"រវល់តែដើរមើលទេសភាពប្លែកៗនៅខាងក្រៅដែលខានបានឃើញជាយូរនោះថេយ៌ក៏បានដើរបុកនឹងមនុស្សម្នាក់
"អា៎មិនអីទេ?? មោះឆាប់ក្រោកមក!!"បុរសនោះក៏បានជួយលើកថេយ៌ឲ្យក្រោកឈរវិញពេលបានឃើញមុខថេយ៌ធ្វើឲ្យនាយភ្ញាក់ផ្អើលជាខ្លាំង
"លោក-"ពេលបានឃើញមុខរបស់បុរសនោះភ្លាមធ្វើឲ្យថេយ៌ដឹងតែម្ដងថាម្នាក់នេះជាបុរសដែលនៅក្នុងរូបថតនោះហើយនាយគឺជា
"ហ្ហា៎..សួរស្ដីខ្ញុំឈ្មោះជីហា..ជានិស្ស័យណាស់ដែលបានជួបគ្នាបែបនេះ!!"ជីហានាយក៏បានណែនាំខ្លួនទៅកាន់ថេយ៌
"អឹក៎..បាទ..បាទសួរស្ដី!!"ថេយ៉ុងគេហាក់រៀងគាំងបន្តិចនេះគ្រាន់តែចេញមកក្រៅភ្លាមក៏បានជួបគោលដៅតែម្ដងនេះជានិស្ស័យឲ្យច្បាស់តែម្ដង
"ខ្ញុំក៏សុំទោសអ្នកប្រុសដូចគ្នាដោយសារមុននេះខ្ញុំមិនបានប្រយ័ត្ន..តើអ្នកប្រុសមានបានឈឺត្រង់ណាដែរទេ!?"ជីហា
"អា៎..មិនអីទេខ្ញុំមិនកើតអីឡើយ!!"ថេយ៉ុង
"ចាប់ទុកថាជាការរាប់អានគ្នាខ្ញុំចង់អញ្ចើញអ្នកប្រុសទៅញ៉ាំបាយជាមួយគ្នាមួយពេលតើបានដែរទេ!?"ជីហា
"អឹកក៎..បាទបានចឹងទុកឲ្យលោកជាអ្នកណែនាំហាងមកចុះ!!"ថេយ៉ុងឃើញឱកាសបែបនេះហើយមិនឲ្យរំលងផុតឡើងមើលទៅការងារដែលជុងហ្គុកដាក់ឲ្យគេនោះវាកំពុងដំណើរការទៅមុខហើយ
( នេះជាឱកាសល្អណាស់!!)ជីហានាយនិយាយក្នុងចិត្តយ៉ាងសប្បាយអរជាខ្លាំងព្រោះថាពេលនេះដំណើរការរបស់នាយដែលនឹងសងសឹងជាមួយជុងហ្គុកនោះគឺកំពុងដំណើរការហើយ..ទោះបីជាយ៉ុងហ្គីបានប្រាប់នាយថាឲ្យបញ្ឈប់ក៏នាយមិនស្ដាប់ដែរព្រោះថានាយមានរឿងផ្ទាល់ខ្លួនត្រូវដោះស្រាយជាមួយជុងហ្គុក។ ពេលមកដល់ហាងអាហារជីហានាយបានកម្មងម្ហូបសម្រាប់ថេយ៌ជាច្រើនមើលទៅដូចដឹងចិត្តថេយ៌ណាស់ថាថេយ៌ចូលចិត្តញ៉ាំអីជាងគេ...
"លោកដឹងមកពីណាថាខ្ញុំចូលចិត្តអាហារទាំងនេះ!?"ថេយ៉ុងក៏បានសួរទៅនាយទាំងមានចម្ងល់ជុងហ្គុកជាប្ដីរបស់គេនាយមិនទាំងនឹងដឹងថាគេចូលចិត្តញ៉ាំអីផងតែជីហាជាអ្នកក្រៅបែរជាដឹងទៅវិញ
"អ្ហា៎..ចៃដន្យ..អីអាហារនេះគឺនិយមបំផុតនៅក្នុងហាងទើបខ្ញុំចង់កម្មងសាកញ៉ាំជាមួយគ្នានឹងណា៎!!"ជីហានាយបានព្យាយាមរកលេសមកនិយាយជាមួយថេយ៌យ៉ាងលឿនព្រោះថានាយបានដឹងពីចំណូលចិត្តរបស់ថេយ៌បន្តិចបន្តួចនេះគឺតាមរយះយ៉ុងហ្គីនេះហើយ
"វាឆ្ងាញ់ណាស់គ្រាន់តែថាខ្ញុំចូលចិត្តរស់ជាតិដិតជាងនេះបន្តិច..កាលពីមុនខ្ញុំធ្លាប់ញ៉ាំអាហារនេះគឺមិត្តរបស់ខ្ញុំជាអ្នកធ្វើឲ្យញ៉ាំផ្ទាល់!!"ថេយ៉ុងក៏បាននិយាយឡើងគេនិយាយនេះគឺសម្ដៅទៅលើយ៉ុងហ្គីនឹងហើយ..កាលពីនៅរៀនយ៉ុងហ្គីនាយផ្គត់ផ្គង់ថេយ៌មួយចប់ជាពិសេសរឿងនំចំណីនឹងតែម្ដងនិយាយទៅរឿងអាហារមួយទុកចិត្តលើនាយចុះ!!!!!
ក្រោយពីបានញ៉ាំអាហាររួចហើយពួកគេទាំងពីរក៏បានលាគ្នាទៅផ្ទះរៀងខ្លួនហើយថែមទាំងបានភ្ចាប់វីឆាតជាមួយគ្នាទៀត...
@ skip
ពេលមកដល់ផ្ទះថេយ៌គេបានទៅអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវនោះរួចបានព្យាយាមដកដង្ហើមមួយៗព្រោះតែគេអរបន្តិចភ័យបន្តិចពេលបានជួបនឹងមនុស្សដែលកំពុងតែតាមរក...
"យ៉ាងមិចហើយចេញក្រៅសឹងមួយកំណាត់ថ្ងៃនឹងមានបានប្រយោជន៍អីខ្លះឬអត់!!"ជុងហ្គុកនាយបានចុះពីបន្ទប់មកក្រោមហើយក៏បានសួរទៅថេយ៌ដែលអង្គុយនោះ
"គឺអូនបានជួបគេដោយចៃដន្យកាលពីព្រឹកមិញ!!"ថេយ៉ុងក៏បាននិយាយឡើងទាំងមើលមុខនាយជុងហ្គុកវិញពេលបានលឺថាថេយ៌បានជួបនឹងជីហាអញ្ចឹងនាយក៏ញញឹមឡើង
"ល្អណាស់..ឯងមានបានបង្កើតទំនាក់ទំនងជាមួយវាឬអត់!!"ជុងហ្គុកនាយក៏បានសួរទៅថេយ៌និយាយសម្ដៅលើការប្រាស្រ័យទាក់ទងគ្នារបៀបថារាប់អានគ្នាចឹងហា៎
"គឺពួកយើងបានភ្ចាប់វីឆាត!!"ថេយ៉ុងនិយាយហើយក៏បានបង្ហាញវីឆាតរបស់ជីហាឲ្យជុងហ្គុកនាយមើល
"ល្អឯងមានប្រយោជន៍គ្រាន់បើ..គួតែយល់ហើយមែនទេថាហេតុអីយើងមិនឲ្យឯងស្លាប់? នេះក៏ព្រោះតែឯងគឺនៅមានប្រយោជន៍សម្រាប់យើងច្រើនណាស់យល់ទេ!!"ជុងហ្គុក
"......."ពេលលឺនាយនិយាយបែបនេះថេយ៌គេហាក់មិនដឹងថាគួរតបសម្ដីនាយបែបណាឡើងជម្រើសល្អមានតែស្ងាត់មាត់
"អូនសុំទៅបន្ទប់សិនហើយបន្តិចទៀតអូននឹងចុះមកវិញ!!"ថេយ៉ុងនិយាយហើយក៏បានងើបដើរចេញទៅអំឡុងពេលកំពុងតែងើបឡើងចេញថេយ៌គេមានអារម្មណ៍ថាច្រមុះរបស់គេគឺវាសើមៗ
"ឈាម!!!"ពេលយកដៃមកជូតច្រមុះក៏ឃើញថានោះជាឈាមក្រហមឆ្អៅដែលហូរតាមច្រមុះរបស់គេ..ឃើញបែបនេះថេយ៌គេមិនបង្អង់យូរឡើងគេរហ័សរត់ទៅបន្ទប់យ៉ាងលឿន
"ក្រឹបបបប៎..."
"អ្ហា៎..អ្ហាៗ..ចងធ្លាក់សួតនេះហេតុអីសុខៗឈាមច្រមុះអញ្ចឹងបើឈាមគ្មានមូលហេតុបែបនេះប្រហែលមកពីមេឃក្ដៅពេកទេដឹង!!"ថេយ៉ុងការដែលថេយ៌គេឈាមច្រមុះគឺមិនមែនដោយសារតែមេឃក្ដៅឡើយវាអាចនឹងមកពីការគិតច្រើនឬអាចទាក់ទងនឹងជំងឺសតិអារម្មណ៍របស់គេក៏ថាបានដែរ
"នេះ..នេះខ្ញុំ-"ថេយ៉ុងបានមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ភ្លាមៗគេក៏បានស្រវាំងភ្នែកហើយក៏បានដួលសន្លប់តែម្ដងទៅ..ដោយឃើញថាបាត់ថេយ៌យូរពេកជុងហ្គុកនាយក៏បានមកតាមរកថេយ៌តែថានាយមករកក្នុងបន្ទប់គឺមិនឃើញថេយ៌ឡើយក្រោយមកក៏បានទៅឆែកនៅក្នុងបន្ទប់ទឹកអ្វីដែលធ្វើឲ្យនាយភ្ញាក់ផ្អើលគឺនាយបានឃើញថេយ៌សន្លប់ព្រមទាំងមានឈាមជាប់ច្រមុះទៀតអារម្មណ៍នាយពេលនោះគឺភ័យស្លន់ស្លោនឹងរហ័សយកថេយ៌ទៅពេទ្យយ៉ាងលឿន!!

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now