@ មួយសប្តាហ៍ក្រោយមក
បន្ទាប់ពីថ្ងៃចេញពីពេទ្យមកដល់ពេលនេះគឺមួយសប្ដាហ៍ហើយដែលយ៉ុងហ្គីនាយធ្វើតាមអ្វីដែលបានសន្យាជាមួយជីមីននោះ..ចង់ដឹងទេថាថ្ងៃនោះជីមីនបានឲ្យនាយធ្វើអ្វីខ្លះ!!!
"យ៉ុងហ្គីអូនឃ្លាននន!!"ជីមីនក៏បានស្រែកប្រាប់យ៉ុងហ្គីចំណែកលោកម្ចាស់ក្រុមហ៊ុនយើងវិញក្រោយលឺបែបនេះក៏ងើបពីអូហ្វីសប្រុចចុះទៅក្រោមបាត់ទៅដើម្បីទិញអីឲ្យប្រពន្ធញ៉ាំមើលទៅគួរឲ្យអាណិតបន្តិចតែក៏គួរឲ្យចង់សើចដែរ
"មនុស្សឆ្គួតនេះអ្នកផ្សេងមិនប្រើបែរជាទៅទិញខ្លួនឯងទៅវិញ!!"ជីមីនក៏បាននិយាយឡើងនាយមានកូនចៅច្រើនគួរសមតែបែរជាមិនប្រើឃើញទេពិបាករត់ទៅទិញចង់ធ្លាក់អណ្ដាតចឹងទៅ
"ហ្ហឹស៎..ចាំមើលណាអូននឹងឲ្យបងដឹងម្ដងថាអារម្មណ៍ដែលព្យាយាមតាមយកចិត្តគេនៀកវាពិបាកប៉ុណ្ណា!!"ជីមីនគេនិយាយឡើងទាំងញញឹមចុងមាត់ទឹកមុខនឹងមានគម្រោងធ្វើបាបប្ដីច្បាស់ណាស់
"កូនគឺពិតជាផ្កាយសំណាងពិតមែន!!"ជីមីនគេនិយាយឡើងទាំងយកដៃអង្អែលពោះថើរៗទាំងញញឹមសប្បាយចិត្ត
"ក្រាកក៎.."
"បងមកវិញ..នាងជាអ្នកណា??"ជីមីនគេប្រុងនឹងសួរទៅហើយថាហេតុអីយ៉ុងហ្គីនាយមកវិញលឿនម្លេះតែក៏ត្រូវប្ដូរសំណួរភ្លាមៗពេលឃើញថានោះមិនមែនជានាយ
"ជាស្រីរបស់គាត់..ហើយឯងជាអ្នកណាបានថ្លើមធំមកនៅទីនេះ!!"ស្រីកំណាន់ម្នាក់នោះបានសួរទៅជីមីនវិញដោយរឹកពារគួរឲ្យស្អប់
"ហ្ហឺស៎..អ្នកណាហេស៎ខ្ញុំទេត្រូវសួរនាងនោះរត់តាមប្ដីខ្ញុំត្រុកៗចឹងមិនហត់ទេហេស៎ឬនាងចង់បានលុយ..តែថាកុំសង្ឃឹមនោះព្រោះថាលុយពេលនេះយើងជាអ្នកកាន់!!"ជីមីន
"ឯង..យើងមិនជឿរឯងទេលោកមីនមិចនឹងអាចយកប្រុសដូចឯងធ្វើប្រពន្ធបានទៅ!!"ស្រីកំណាន់នោះ
"ក៏នេះហើយ..ពេលនេះអាចហើយតើ? រៀបការរួចហើយបានកូនមួយទៀតផង!!"ជីមីនបានតបតសម្ដីជាមួយនាងយ៉ាងឡូវតែម្ដងមើលតែទឹកមុខក៏ដឹងហើយ
"លោកមីនមិចនឹងអាចយកប្រុសដូចជាឯងបានទៅ!!"ស្រីកំណាន់នោះនាងបានដើរទៅជិតជីមីនហើយនិយាយឡើងដោយសំឡេងខ្លាំងៗ
"នាងសម្អាងអីមកតម្លើងសំឡេងដាក់ខ្ញុំ..ផាចច៎!!"ជីមីននិយាយហើយក៏ទះនាងមួយកំភ្លៀងដើម្បីជាការប្រមាន
"ឯង..ផាចច៎..នេះសម្រាប់ឯងវិញគិតថាយើងគ្មានដៃមែនទេបានជាមកទះយើងបែបនេះ!!"ស្រីកំណាន់នោះនាងក៏បានទះជីមីនវិញនាងពិតជាខឹងណាស់មុននេះជីមីនទះនាងឡើងចង់វៀចថ្គាមទៅហើយ
"ស្រីចង្រៃនាងឯង..នេះនេក៎!!"ជីមីនវិញហើយក៏បានច្រាននាងដួលផ្ងាកក្រោយទៅ
"អាយយយ៎..ប្រូសស៎!!"ស្រីកំណាន់នោះនាងបានដួលប្រូសទៅនឹងឥដ្ឋសំណាងហើយដែលសំពត់មិនគ្របក្បាលនោះ
"ឯងយកវិញទៅ.."ស្រីម្នាក់នោះនាងក៏បានច្រានជីមីនវិញតែសំណាងជីមីនគេដួលលើសាឡុងមិនប៉ះពាល់ដល់កូនឡើយ
"អាយយយ៎..ក្រាកកក៎!!"ជីមីនស្រែកស្របពេលដែលទ្វាបន្ទប់ក៏បើកល្មមគ្រប់យ៉ាងបានបង្ហាញយ៉ាងពេញភ្នែកឲ្យយ៉ុងហ្គីនាយឃើញថាស្រីម្នាក់នោះបានច្រានជីមីន
"ជីមីននន...អូនយ៉ាងមិចហើយ!!"យ៉ុងហ្គីនាយរហ័សទៅរកជីមីនយ៉ាងលឿនព្រោះតែបារម្ភពេកពេលឃើញជីមីនដួលអញ្ចឹងនាយភ័យណាស់ខ្លាចថានឹងមានបញ្ហាដល់កូនរបស់នាយ
"អូនមិនអីទេ..តែមុននេះអូនភ្ញាក់បន្តិច!!"ជីមីននិយាយទាំងយកដៃមកអង្អែលលើពោះរបស់គេថើរៗហាក់ដូចជាព្យាយាមលួងកូននៅក្នុងផ្ទៃមិនឲ្យភ័យខ្លាច
"នាងធ្វើស្អីប្រពន្ធយើង!?"យ៉ុងហ្គីនាយងាកមកសួរស្រីកំណាន់របស់នាយនោះទាំងកែវភ្នែវពោរពេញទៅដោយកំហឹងជាខ្លាំងនេះបើសិនជាមានបញ្ហាដល់កូននាយនោះស្រីម្នាក់នេះច្បាស់ជាស្លាប់គ្មានសាកសពមិនខាន
"យ៉ុង..គឺ..គឺអូន-"ស្រីកំណាន់ម្នាក់នោះនាងចាប់ផ្ដើមភ័យពេលឃើញយ៉ុងហ្គីមើលមកនាងដោយក្រសែភ្នែកគួរឲ្យខ្លាចនឹងសំឡេងសម្លុតៗខ្លាំងៗបែបនេះ
"ចេញឲ្យផុតពីមុខយើងភ្លាមទៅហើយកុំឲ្យយើងឃើញនាងម្ដងទៀតឲ្យសោះ!!"យ៉ុងហ្គីនាយស្រែកយ៉ាងខ្លាំងទៅកាន់នាងដោយភ័យពេកនាងក៏បារត់ចេញទៅបាត់ទៅ
"អូនមានឈឺត្រង់ណាទេ?!!"យ៉ុងហ្គីនាយក៏បានងាកមកសួរជីមីនវិញដោយប្ដូរពីចរិកខុសពីមុននេះដាច់តែម្ដង
"មិន..មិនអីទេ!!"ជីមីន
"បងគួរណាស់តែសម្លាប់នាងចោលពេលនេះតែងម្ដងទើបត្រូវជាង!!"យ៉ុងហ្គី
"កុំ...កុំអីយ៉ុងអូនមិនចង់ឲ្យបងសម្លាប់មនុស្សឡើយ!!"ជីមីន
"តែនាង-"យ៉ុងហ្គីនាយប្រុងនឹងនិយាយទៅហើយតែជីមីនក៏បាននិយាយកាត់សម្ដីនាយមុន
"កុំនិយាយច្រើនអីស្ដាប់តាមអូនទៅបានហើយ..ពេលនេះឯណារបស់ញ៉ាំរបស់អូននោះ!!"ជីមីន
"គឺបងបានកម្មងរួចហើយបន្តិចទៀតវីលៀមគេយកមកដល់ហើយអូនចាំបន្តិចសិនទៅណា៎!!"យ៉ុងហ្គី
"......!!"ជីមីនមិនមាត់គ្រាន់តែងក់ក្បាលតិចៗតែពិននឹង
"អូនកុំគិតរឿងនោះទៀតអីណា៎..ថ្ងៃនោះគឺជាកំហុសបងដែលគ្មានហេតុផលពេលនេះបងនឹងវីលៀមគឺធម្មតាដូចកាលពីមុនមិនបានមានបញ្ហាអីឡើយ!!"យ៉ុងហ្គីឃើញជីមីននៅស្ងៀមចឹងនាយគិតថាជីមីនប្រហែលជាកំពុងតែគិតរឿងដែលបានកើតឡើងកាលពីថ្ងៃមុននោះចឹងហើយទើបនាយព្យាយាមបកស្រាយប្រាប់កុំឲ្យគេគិតពីវាទៀត
"អូនដឹងហើយអូនមិនបានគិតរឿងនៅថ្ងៃនោះទេ!!"ជីមីនគេក៏បាននិយាយប្រាប់នាយវិញព្រោះមើលទៅនាយដូចជាព្យាយាមបកស្រាយដល់ហើយ
"បងសុំទោស!!"ក្រោយស្ងាត់បន្តិចយ៉ុងហ្គីនាយក៏បាននិយាយឡើងធ្វើឲ្យជីមីនគេឆ្ងល់ជាខ្លាំងសុខៗក៏និយាយសុំទោសតើនាយបានធ្វើអីខុសហេស៎???
"បងកើតអីមែនទេយ៉ុង!?"ជីមីនបានសួរទៅនាយទាំងខួរក្បាលពោរពេញទៅដោយចម្ងល់ជាខ្លាំង
"បង..បងពិតជាមិនដឹងថាធ្វើបែបណាដើម្បីលុបលាងកំហុសរបស់បងកាលពីមុនចំពោះអូននោះទេបងពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់!!"យ៉ុងហ្គី
"កុំបន្ទោសខ្លួនឯងអីយ៉ុងអូនមិនដែលប្រកាន់បងឡើយអូនតែងតែលើកលែងឲ្យបងជានិច្ច!!"ជីមីន
"........"ក្រោយស្ដាប់ពាក្យសម្ដីរបស់ជីមីនហើយធ្វើឲ្យនាយរំជើបរំជួលចិត្តជាខ្លាំងនាយបានអោបជីមីនយ៉ាងកក់ក្ដៅ
"តែអូនប៉ិសនឹងឈប់ស្រឡាញ់បងទៅហើយនៅថ្ងៃនោះ..ហ្ហឺសស៎ៗៗ..តែគួរឲ្យចង់សើចណាស់គ្រាន់តែអូនតាំងចិត្តថាអូននឹងឈប់ស្រឡាញ់បងភ្លាមបងក៏បែរជាមកតាមយកចិត្តអូនវិញម្ដង!!"ជីមីន
"អូនគួរតែព្រងើយកន្តើយដាក់បងដូចថ្ងៃមុននោះពីមុនមកទើបត្រូវ!!"យ៉ុងហ្គី នេះបើជីមីនធ្វើព្រងើយជាមួយនាយតាំងពីដើមមកប្រហែលជានាយលង់ស្រឡាញ់ជីមីនដោយខ្លួនឯងផងក៏មិនដឹង
"អូនមិចនឹងអាចទៅ..កាលនោះគឺអូនស្រឡាញ់បងខ្លាំងណាស់លើសអ្វីៗគ្រប់យ៉ាង!!"ជីមីន
"បងពិតជាអរគុណណាស់ហើយក៏សុំទោសដូចគ្នាតទៅបងនឹងមើលថែរអូនឲ្យល្អបំផុតបងសន្យា!!"យ៉ុងហ្គី
"ត្រឹមបងស្រឡាញ់អូនវិញគឺគ្រប់គ្រាន់ហើយយ៉ុង..សកម្មភាពបងរាល់ថ្ងៃនេះវាជាអ្វីដែលអូនចង់បានជាយូរមកហើយអូនមិនចង់បានលើសជាងនេះទេ!!"ជីមីនក្រោយពីស្ដាប់ជីមីនចប់ហើយយ៉ុងហ្គីនាយមិនដឹងថាគួរតបបែបណានោះទេនាយបានត្រឹមតែអោបជីមីនអោបនៅនឹងទ្រូងរបស់នាយប៉ុណ្ណោះអារម្មណ៍ខុសដ៏ធ្ងន់បានសង្កត់មកលើចិត្តរបស់នាយភ្លាមៗពេលនាយបានលឺសម្ដីជីមីន
@ skip
ក្រោយពីយ៉ុងហ្គីនឹងជីមីនបានផ្សះផ្សារគ្នារស់នៅចុះសម្រុងហើយនោះក្រលេកមកមើលខាងជុងហ្គុកនឹងថេយ៉ុងវិញនិយាយពីថាពេលនេះស៊ុងយ៉ូនាងបានចេញចូលផ្ទះប្ដីប្រពន្ធមួយគូរនេះញឹកញាប់ណាស់ពេលខ្លះក៏ដេកនៅនឹងទៀតផង..
"ថ្ងៃនេះស៊ុងយូចង់មកញ៉ាំបាយនៅផ្ទះយើងឯងគួរតែត្រៀមអ្វីសម្រាប់ទទួលនាង!!"ជុងហ្គុក
"ហេតុអី? គ្រាន់តែនាងមកសោះហេតុអីត្រូវរវល់ដល់អូនគ្រប់ពេលបែបនេះ!!"ថេយ៉ុងក៏បានសួរទៅនាយវិញទាំងអារម្មណ៍ម៉ួរម៉ៅនឹងខឹងនាយជាខ្លាំងហេតុអីនាយតែងតែយកចិត្តទុកដាក់ចំពោះប្អូនស្រីជីដូនមួយម្នាក់នោះម្លេះ
"ឯងជាបងថ្លៃរបស់នាងឯងត្រូវដឹងផងទៅ..ដោយសារតែនាងគិតថាឯងជាបងថ្លៃនាងទេមិនចឹងនាងក៏មិនមកជួបមុខឯងដែរ!!!"ជុងហ្គុក
"គិតថាអូនចង់ជួបនាងណាស់ហេស៎..គ្រប់ពេលនាងមកបងមិនដែលដឹងទេថាអូនជួបនឹងអ្វីខ្លះនោះ!!"ថេយ៉ុង
"សម្ដីនេះយើងទេត្រូវជាអ្នកនិយាយពេលស៊ុងយូមកម្ដងៗឯងតែងតែមានល្បិចធ្វើបាននាងពេលខ្លះក៏ធ្វើឲ្យនាងមានរបួសឯងគិតថាឯងធ្វើបែបនឹងវាសមណាស់ហេស៎!!"ជុងហ្គុក
"បងមិនទាន់ដឹងច្បាស់ហេតុអីបងហ៊ាននិយាយថាអូនជាអ្នកធ្វើ!!"ថេយ៉ុងនាយមិនដឹងរឿងអីនោះទេតែបែរជាហ៊ាននិយាយអារកាត់ទៅវិញ
"ឈប់បានហើយថ្ងៃនេះបើសិនជាឯងហ៊ានធ្វើឲ្យនាងមានរបួសទៀតឯងមានរឿងជាមួយយើងមិនខាន!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"ហ្ហឹស៎..ពិតជាគួរឲ្យចង់សើចខ្លាំងណាស់!!"ថេយ៉ុងគេហួសចិត្តឡើងមិនដឹងថាគួរនិយាយអីឲ្យត្រូវនោះទេ គ្រប់ពេលមានបញ្ហានាយតែគិតថាគេជាអ្នកបង្ករជានិច្ចតែហេតុអីនាយមិនបែរការគិតទៅលើស៊ុងយូខ្លះចឹង?? ដោយមិនចង់គិតច្រើនជាងនេះថេយ៌ក៏បានចូលទៅផ្ទះបាយដើម្បីចម្អិនម្ហូបសម្រាប់ស៊ុងយូទៅពេលខ្លះគេពិតជាចង់ចាកចេញពីនាយណាស់តែថាអារម្មណ៍ដែលស្រឡាញ់គឺវាលើសលប់ពេក
"រួចរាល់ហើយអញ្ចើញញ៉ាំដោយរីករាយ!!"ថេយ៉ុងក្រោយលើកម្ហូបដាក់លើតុករួចហើយក៏បានដើរចេញទៅបន្ទប់តែភ្លាមៗក៏ត្រូវជុងហ្គុកនិយាយកាត់មុន
"ឯងប្រុងទៅណាឆាប់មកអង្គុយភ្លាម!!"ជុងហ្គុក
"ទេ..អូនមិនឃ្លានបងញ៉ាំពីរនាក់ប្អូនស្រីរបស់បងចុះតាមសប្បាយអូនមិនរំខានទេ!!"ថេយ៉ុងនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"បងថ្លៃប្រហែលជាស្អប់ខ្ញុំណាស់ហើយបងជុង..មើលទៅថ្ងៃក្រោយខ្ញុំមិនមកទៀតទេ!!"ស៊ុងយូឃើញបែបនេះនាងក៏ឆ្លៀតឱកាសក្នុងការដើរតួកំសត់ភ្លាមទេម្ដង
"កុំទៅខ្វល់ជាមួយគេនោះអូនបន្តញ៉ាំធម្មតាទៅ!!"ជុងហ្គុក
"តែអូនមិនស្រួលចិត្តនោះទេ..អូនទៅតាមបងថ្លៃសិនហើយណា៎!!"ស៊ុងយូនាងនិយាយហើយក៏បានដើរចេញទៅបាត់ទៅរកតែជុងហ្គុកនាយហៅឃាត់មិនទាន់
"បងថ្លៃ..បងទៅញ៉ាំបាយសិនទៅណា៎!!"ស៊ុងយូ
"ខ្ញុំមិនឃ្លានទេអរគុណសម្រាប់ទឹកចិត្តដែរបារម្ភ!!"ថេយ៉ុង
"ខ្ញុំគោរពបងណាស់ខ្ញុំមិនចង់ឲ្យបងពិបាកចិត្តព្រោះតែខ្ញុំទេណា៎បងអាចទៅខាងក្រោមញ៉ាំបាយសិនបានទេ!!"ស៊ុងយូ
"បានហើយ..នាងឈប់សម្ដែងទៅបានទេនាងមិនចេះហត់ទេហេស៎នាងស្អប់ខ្ញុំតាំងពីខ្ញុំនៅក្មេងមកម្លេះនាងគិតថាខ្ញុំមិនដឹងមែនទេស៊ុងយូ!!"ថេយ៉ុង
"បងថ្លៃ-"ស៊ុងយូ
"ឈប់បានហើយខ្ញុំមិនចង់ឃើញនាងនោះទេខ្ញុំខ្លាចនាងខ្លាំងណាស់មនុស្សពូកែសម្ដែងដូចជានាងខ្ញុំមិនហ៊ានប្រាថ្នាក្បែរទេ!!"ថេយ៉ុង
"បានហើយចន ថេយ៉ុងនេះឯងដូចជាហួសហេតុពេកហើយស៊ុងយូនាងខំមានបំណងល្អជាមួយឯងតែឯងបែរជាមើលរំលងចឹងហ្ហេស៎!!"ជុងហ្គុកនាយឡើងមកទាន់ឃើញថាថេយ៌កំពុងថាឲ្យស៊ុងយូនាយក៏បាននិយាយការពារនាងតែម្ដង
"ហ្ហឹស៎..បំណងល្អ??"លឺជុងហ្គុកនាយនិយាយបែបនេះថេយ៌គេហួសចិត្តឡើងមិនដឹងថានិយាយបែបណាឲ្យសមTo be continued ✨
