ភាគ 26 : បារម្ភ

775 27 0
                                        


@ បីថ្ងៃក្រោយមក
អស់រយះពេលបីថ្ងៃមកហើយថេយ៌គេនៅតែមិនទាន់ដឹងខ្លួនទៀតថេយ៌គេនៅគេងសន្លប់លើគ្រែយូរហើយសូម្បីតែកម្រើបន្តិចក៏អត់ផង..ចំណែកជុងហ្គុកវិញនាយមកមើលថេយ៌មួយភ្លេតៗក៏ទៅវិញបាត់មើលទៅនាយហាក់ដូចជាមិនសូវជាបារម្ភពីថេយ៌ណាស់ណា៎ទេហើយរឿងថេយ៌ត្រូវរបួសនេះក៏នាយមិនបានប្រាប់ដល់ម៉ាក់របស់នាយដែរនិយាយទៅគឺបិទព័ត៌មានជិតឈឹងតែម្ដង!!!!
"ហេតុអីក៏សន្លប់យូរយ៉ាងនេះ..ហ៉ើយ៎!!"ជុងហ្គុកនាយនិយាយឡើងទាំងដកដង្ហើមធំ..មើលទៅនាយមានអារម្មណ៍ថាភ័យនៅពេលដែលកើតហេតុភ្លាមៗប៉ុណ្ណោះពេលនេះមើលចុះនាយមកមើលថេយ៌គឺមើលទាំងទឹកមុខធុញទ្រាំជាខ្លាំង
"វីង..វីង!!"ស្របពេលគ្នានោះទូរស័ព្ទរបស់នាយក៏បានរោទ៍ឡើង
"អាឡូ..!!"ជុងហ្គុកនាយក៏បានលើកទូរស័ព្ទនិយាយ
( ចៅហ្វាយជីហាត្រូវបានសង្គ្រោះហើយពេលនេះអាចដើរបាននឹងធ្វើចលនាបានខ្លះហើយចៅហ្វាយ..ចំណែករឿងដែលចៅហ្វាយដាក់ពាក្យបណ្ដឹងនោះគឺកំពុងដំណើរការទៅថ្នាក់លើដូចគ្នា!!) ស៊ុនមីន
"ហ្ហឹមម៎..ចុះអាជីវ៉ុននោះ!!"ជុងហ្គុក
(បាទចៅហ្វាយគឺគេត្រូវបានប៉ូលិសយកទៅឃុំខ្លួនរងចាំអ្នកប្រុសថេយ៌ដឹងខ្លួនវិញនឹងផ្ដល់ចម្លើយ!!) ស៊ុនមីនដោយសារតែខាងប៉ូលិសពួកគាត់ចង់បានការរៀបរាប់ព័ត៌មានលម្អិតពីថេយ៌ផ្ទាល់ទើបងាយស្រួលក្នុងការដាក់ទោសទៅកាន់ជីហានឹងជីវ៉ុន
"អញ្ចឹងបានហើយ..យើងមិនដឹងថាពេលណាគេដឹងខ្លួននោះទេនេះសន្លប់មកបីថ្ងៃហើយសូម្បីតែកម្រើបន្តិចក៏អត់ផង!!"ជុងហ្គុកនាយនិយាយទាំងមើលទៅកាន់ថេយ៌ដែលកំពុងតែសន្លប់នោះ
"បានហើយឯងចាំមកមើលគេផងយើងត្រូវទៅធ្វើការមិនបាននៅមើលគេទេ!!"ជុងហ្គុកនាយនិយាយហើយក៏បិទទូរស័ព្ទ
"កុំនៅដេកយូរពេកយើងគ្មានពេលមើលឯងទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ..បន្ទាប់ពីជុងហ្គុកនាយទៅផុតមួយម៉ោងក្រោយមកថេយ៌ក៏បានដឹងខ្លួនឡើង
"អ្ហឹមម៎..ទីនេះមិនមែនជាផ្ទះទេ!?"ថេយ៉ុងបើកភ្នែកមើលពិដាននៅខាងលើក៏បានដឹងថាមិនមែនជាផ្ទះខ្លួនឡើយ
"នេះជាកន្លែងណា៎? ហ្ហឹស៎...នេះខ្ញុំនៅមន្ទីពេទ្យ??"ថេយ៉ុងគេបានងាកមើលជុំវិញខ្លួនទាំងមានចម្ងល់គេមិនដឹងឡើយថាគេមកទីនេះដោយរបៀបណានោះ??
"អ្នកប្រុស...អ្នកប្រុសដឹងខ្លួនហើយអរគុណព្រះជាម្ចាស់ដែលអ្នកប្រុសដឹងខ្លួនវិញ!!"ស៊ុនមីននាយដើរចូលមកស្របពេលដែលថេយ៌ក៏បានងាកមកមើលនៅមាត់ទ្វាដូចគ្នា
"ស៊ុនមីន...ហេតុអីលោកមកទីនេះ!?"ថេយ៉ុងក៏បានសួរទៅនាយទាំងមានចម្ងល់ជាខ្លាំង
"អៅ...អ្នកប្រុសគឺខ្ញុំមកមើលអ្នកប្រុសនឹងហើយនេះអ្នកប្រុសសន្លប់បីថ្ងៃមកហើយចៅហ្វាយពិតជាបារម្ភពីអ្នកប្រុសខ្លាំងណាស់!!"ស៊ុនមីន
"បារម្ភ!!"ពេលលឺពាក្យនេះហើយថេយ៌គឹចង់តែសើចនោះទេបារម្ភឬគេដឹងខ្លួនមកមិនទាំងនឹងឃើញនាយនៅជិតផង
"គឺថាចៅហ្វាយទើបតែចេញទៅមុននេះបន្តិចទេអ្នកប្រុសដោយសារចៅហ្វាយគាត់ជាប់ការងារទើបគាត់ឲ្យខ្ញុំមកមើលអ្នកប្រុសជំនួស!!"ស៊ុនមីន
"....."លឺនាយនិយាយបែបនេះថេយ៌គេមិនមាត់ឡើយនៅក្នុងចិត្តជឿរស៊ុនមីនបន្តិចអត់បន្តិចព្រោះគេមិនគិតឡើយថាជុងហ្គុកនាយនឹងបារម្ភពីគេនោះ
"អ្នកប្រុស...តើអ្នកប្រុសមាននៅឈឺមុខរបួសទៀតទេ...ខ្ញុំគិតថាខ្ញុំគួរតែទៅហៅគ្រូពេទ្យមកពិនិត្យអ្នកប្រុសម្ដងទៀតសិនទើបបាន!!"ស៊ុនមីននាយនិយាយហើយក៏បានចេញទៅហៅគ្រូពេទ្យមកពិនិត្យរបួសរបស់ថេយ៌...ក្រោយពីគ្រូពេទ្យបានមកពិនិត្យមុខរបួសរបស់ថេយ៌ហើយគាត់ក៏បានប្ដូរបង់រុំឲ្យថេយ៌ម្ដងទៀតហើយក៏បាននិយាយណែនាំខ្លះ
"របួសរបស់អ្នកប្រុសគឺមិនទាន់ជាសះនៅឡើយបែបនេះហើយខាងយើងចង់ឲ្យអ្នកប្រុសតមនូវអាហារមួយចំនួនព្រោះថាបើអ្នកមិនតមអាហារទេអាចនឹងធ្វើឲ្យរបួសអ្នកប្រុសក្លាយបាន!!"គ្រូពេទ្យ
"បាទ..ហើយថ្ងៃណាខ្ញុំអាចចេញពីទីនេះបាន??!!"ថេយ៉ុង
"បាទគឺមិនយូរទេប្រហែលជាពីរថ្ងៃទៀត...ចំណែកនេះជាអាហារដែលអ្នកប្រុសត្រូវតម!!"គ្រូពេទ្យនិយាយហើយក៏បានហុចក្រដាសមួយសន្លឹកដែលនិយាយពីអាហារដែលថេយ៌ត្រូវតមនោះ
"ចុះបើខ្ញុំចង់ចេញស្អែកបានឬអត់!!"ថេយ៉ុងនៅធ្វើអីដល់ទៅពីរថ្ងៃនោះគេមិនចង់នៅឡើយជាពិសេសគឺមន្ទីពេទ្យនឹងតែម្ដងមិនចង់នៅមន្ទីពេទ្យតែថាដេកពេទ្យគឺញយដងមែនទែន
"បាទគឺបានតែថាត្រូវតែមានមនុស្សនៅចាំមើលថែអ្នកប្រុសឲ្យបានល្អផង..ព្រោះបើមិនដូច្នេះទេខ្លាចថាអ្នកប្រុសនឹងធ្វើចលនាខ្លាំងហួសកម្រិតធ្វើឲ្យរបួសបើកមុខបាន!!"គ្រូពេទ្យ
"មិនអីនោះទេខ្ញុំមិនធ្វើឲ្យខ្លួនឯងលំបាកឡើយ!!"ថេយ៉ុង
"បាទអញ្ចឹងតាមតែអ្នកប្រុសចុះពេលនេះខ្ញុំសុំលាសិនហើយបាទ!!"គ្រូពេទ្យនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"កុំភ្លេចប្រាប់ជុងផងថាខ្ញុំចេញពីពេទ្យនៅថ្ងៃស្អែក..ខ្ញុំខ្លាចថាបើខ្ញុំចេញទៅមិនប្រាប់ពេលគេមកទីនេះមិនឃើញខ្ញុំគេនឹងខឹងមិនខាន!!"ថេយ៉ុង
"បាទអ្នកប្រុសខ្ញុំនឹងរាយការណ៍ប្រាប់ចៅហ្វាយ!!"ស៊ុនមីន
@ 1 ខែក្រោយមក
រយះពេលមួយខែបានរំលងផុតទៅយ៉ាងលឿនដូចកុហក់បើនិយាយពីជីវិតថេយ៌វិញពីមួយថ្ងៃទៅមួយថ្ងៃរងទុក្ខមិនមែនជាការកុហក់ឡើយគេនៅតែទទួលបានការវាយដំពីជុងហ្គុកអំពើហឹង្សាទាំងកាយនឹងចិត្តពេលខ្លះថេយ៌គេសឹងតែបាត់បង់ស្មរតីទៅហើយ...
"ហីយ៉ា..បងថ្លៃមិចក៏ធ្វើមុខបែបនេះតើពិបាកចិត្តដែលបងជុងឲ្យខ្ញុំមករស់នៅទីនេះឬ?!"ស៊ុងយូ
"ខ្ញុំសប្បាយឬកើតទុក្ខវាមិនពាក់ព័ន្ធអីនឹងនាងទេ!!"ថេយ៉ុង
"អួយ៎ៗ...នេះខឹងហ៎..កុំខឹងអីណាព្រោះថាទោះបីជាឯងខឹងដល់គាំងបេះដូងស្លាប់ក៏គ្មានអ្នកណាមកខ្វល់ដែរ!!"ស៊ុងយូ
"......."ថេយ៉ុងគេមិនដឹងថាគួរនិយាយអីទៅកាន់នាងនោះទេដូច្នេះជម្រើសល្អគឺដើរចេញទាំងមិននិយាយអ្វីទាំងអស់
"ហេ៎នេះមិនគិតឆ្លើយតបបន្តិចទេហេស៎..ឬជាការពិតដែលបងជុងមិនដែលខ្វល់ខ្វាយពីឯងថេយ៉ុង!!"ស៊ុងយូ
"បានហើយកុំព្យាយាមធ្វើចរិកគួរឲ្យស្អប់បែបនេះជាមួយខ្ញុំ..ខ្ញុំគិតថាបើនាងមានសមត្ថភាពទាក់ប្ដីខ្ញុំអញ្ចឹងគួរតែទៅទទួលសញ្ញាប័ត្រខាងយកប្ដីគេឬអត់!!"ថេយ៉ុង
"អាយយ៎..អាឆ្គួតឯងថាឲ្យអ្នកណា៎??"ស៊ុងយូ
"ជានាងនឹងហើយ..មួយថ្ងៃៗបង្កបញ្ហាជាមួយខ្ញុំមិនចេះចប់នាងចេះហត់ឬអត់?? អរ៎មែនហើយភ្លេចគិតថានាងជាមនុស្សដែលមានស្បែកមុខក្រាសអញ្ចឹងហើយរឿងទាក់ប្ដីគេជាជំនាញរបស់នាងហើយ"ថេយ៉ុង
"អាយយយយ៎...អាឆ្គួត!!"ស៊ុងយូនាងស្រែកហើយក៏បានច្រានថេយ៌ទម្លាក់ជណ្ដើរតែថេយ៌គេចទាន់ទើបធ្វើឲ្យអ្នកដែលធ្លាក់គឺជានាងវិញ
"មានរឿងអី!!"ជុងហ្គុកនាយក៏រហ័សមកមើលព្រោះថាបានលឺសំឡេងស្រែកខ្លាំងពេក
"ស៊ុងយូ..នេះ..ថេយ៉ុងឯងធ្វើស្អីនាង!!?"ជុងហ្គុកនាយក្ដៅក្រហាយជាខ្លាំងពេលឃើញស៊ុងយូមានរបួសនាយបានគិតថាថេយ៌គឺជាអ្នកធ្វើឲ្យមានរឿងនេះកើតឡើង
"អ្ហឹកក៎...បងប្រុសស៊ុងឈឺណាស់!!"ស៊ុងយូនាងនិយាយឡើងទាំងយំរំអួយដាក់ជុងហ្គុកពេលឃើញថាជុងហ្គុកកំពុងតែមានការយល់ច្រឡំចំពោះថេយ៌បែបនេះធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង
"ស៊ុនមីន..ឯងឆាប់យកស៊ុងយូទៅមន្ទីពេទ្យភ្លាម!!"ជុងហ្គុកនាយក៏បានឲ្យស៊ុនមីនយកស៊ុងយូទៅពេទ្យចំណែកនាយគឺមកជម្រះបញ្ចីជាមួយថេយ៌
"បាទចៅហ្វាយ!!"ស៊ុនមីននាយក៏មិនបាននិយាយអីច្រើនដែរនាយក៏បានលើកបីស៊ុងយូចេញទៅបាត់ទៅ
"ពេលនាងក្លាយជាបែបនេះតើឯងសប្បាយចិត្តណាស់ហេស៎ថេយ៉ុង!!??"ជុងហ្គុកនាយបានដើរទៅរកថេយ៌ហើយក៏បានស្រែកសម្លុតដាក់គេខ្លាំងៗ
"បង..បងយល់ច្រឡំហើយ!!"ថេយ៉ុង
"ច្បាស់ពិននឹងហើយឯងនៅយកលេសទៀតឬ!?"ជុងហ្គុក
"ជុងស្ដាប់អូនសិនណាគ្រប់យ៉ាងគឺមិនដូចអ្វីដែលបងបានឃើញទេ-"ថេយ៉ុង
"មិនដូចហេស៎ចុះរបួសនោះឯងចង់ប្រាប់យើងថានាងជាអ្នកធ្លាក់ទៅខ្លួនឯងឬ!? ឯងគិតថាយើងជាក្មេងសម្រាប់ឯងបង្វិលក្បាលឬចន ថេយ៉ុង"ជុងហ្គុក
"ហ្ហឹក៎...បង..បងមិនអាចស្ដាប់អូនសិនទេឬហេតុអីបងតែងតែជឿសម្ដីនាង...អ្ហឹកកក៎តើអូនក្នុងក្រសែភ្នែករបស់បងអូនជាមនុស្សអាក្រក់ណាស់ឬ!??"ថេយ៉ុង
"មែនហើយឯងនេះវាអាក្រក់ណាស់អាក្រក់ខ្លាំងជាងបិសាចទៅទៀត!!"ជុងហ្គុកនាយថាថេយ៌អាក្រក់តែនាយវិញអាក្រក់លើសថេយ៌មួយម៉ឺនដងហើយថែមទាំងល្ងង់ទៀតផង
"លែងអូន..បងចង់ធ្វើអី!!"ថេយ៉ុងបានព្យាយាមរើបម្រាសពីនាយនៅពេលដែលនាយបានចាប់ដៃគេហើយអូនដើរទៅណាក៏មិនដឹង
"បើនៅទីនេះឯងតែងតែបង្ករឿងអញ្ចឹងទៅនៅកន្លែងដែលឆ្ងាយវិញទៅ!!"ជុងហ្គុកនាយហើយក៏បានអូសថេយ៌ចុះទៅក្រោមបាត់ទៅ
"លែងអូន...អូនមិនទៅណាទាំងអស់..អ្នកដែលត្រូវចេញគឺស៊ុងយូមិនមែនអូនឡើយហេតុអីបងឲ្យអ្នកក្រៅដែលមិនមែនជាប្រពន្ធបងរស់នៅបានត្រឹមអូនជាប្រពន្ធបងនៅដេញបានហេតុអីនាងបងដេញមិនបាន!!"ថេយ៉ុង
"នេះជាផ្ទះយើង..យើងឲ្យអ្នកណាចេញក៏បាន!!"ជុងហ្គុក
"វាក៏ជារបស់អូនដូចគ្នា!!"ថេយ៉ុងក្រែងនេះផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេមិនអញ្ចឹងវាមិនមែនរបស់នាយតែម្នាក់ឯងឡើយ
"យ៉ាងណាឯងត្រូវតែចេញ!!"ជុងហ្គុកនាយនិយាយហើយក៏អូសថេយ៌ចេញមកខាងក្រៅហើយបង្ខំឲ្យគេចូលទៅក្នុងឡានក្រោយមកនយក៏បានបើកឡានចេញទៅតែម្ដងមិនដឹងថានាយទៅទីណានោះទេ...

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now