"មកនេះ.."ជីវ៉ុននាយបានចាប់ដៃអូសប្រុងយកទៅតាមនាយតែថេយ៌គឺមិនព្រមតាមនាយងាយៗឡើង
"លែង..លែងទៅលោកប្រុងយកខ្ញុំទៅណា៎!!?"ថេយ៉ុងគេបានព្យាយាមរើបម្រាសពីនាយយ៉ាងខ្លាំងរហូតដល់ក្រហមដៃ
"សម្លាប់ចោលទេដឹង..មកតាមយើងមកឯងអីក៏ក្បាលរឹងខ្លាំងម្លេះមកភ្លាមមក!!"ជីវ៉ុននាយខឹងជាខ្លាំងព្រោះតែថេយ៌គឺមិនព្រមមកតាមនាយសោះគេនៅតែព្យាយាមប្រតាយប្រតប់រើបម្រាសពីនាយ
"ផាំងង..ឯងចង់មកតាមសម្រួលឬចង់ស៉ីគ្រាប់កាំភ្លើងសិនបានទៅ!!"ជីវ៉ុននាយបានទាញកាំភ្លើងបាញ់ចោលទៅជញ្ជាំងមួយគ្រាប់ដើម្បីបំភ័យថេយ៌
"ប្រូសសស៎.."បានដូចចិត្តអញ្ចឹងពេលលឺស្នូលកាំភ្លើងហើយថេយ៌ទន់ជង្គង់ដួលប្រូសទាំងញ័រដៃ
"យើងមិនទាន់បានបាញ់ឯងនៅឡើយទេកុំមកធ្វើជាទន់ខ្សោយខ្លាំងពេក!!"ជីវ៉ុននាយបានស្រែកកំហក់ដាក់ឲ្យថេយ៌យ៉ាងខ្លាំងថេយ៌គេគឺមិនបានខ្វល់នឹងសម្ដីនាយឡើងតែអ្វីដែលធ្វើឲ្យគេញ័រខ្លួននោះគឺកាំភ្លើងនៅនឹងដៃរបស់នាយ
"លែងទៅ..!!"ថេយ៉ុងបានកន្រ្តាក់ដៃរើបម្រាស់ពីនាយរហូតបានសម្រាចគេបានស្ទុះងើបចេញពីនាយហើយរក្សាគម្លាត់ឆ្ងាយពីនាយ
"ឯង..ហឹស៎បែបចង់បានធម៌ក្ដៅហើយស្រាហៅមិនផឹកចង់ផឹកស្រាពិន័យមែនទេ!!"ជីវ៉ុននាយចាប់ផ្ដើមខឹងទៅកាន់ថេយ៌យ៉ាងខ្លាំងនាយបានដើរទៅរកថេយ៌ដោយកំហឹងជាខ្លាំង
"ចេញទៅ..កុំមកជិតខ្ញុំ..អ្ហឹក៎អាមនុស្សអាក្រក់!!"ថេយ៉ុងគេបានព្យាយាមដើរថយក្រោយរហូតដល់កន្លែងទាល់ទៅណាលែងរួចទៀតថេយ៌គេពិតជាភ័យណាស់គេមិនបានធ្វើអ្វីបានឡើយក្រៅពីស្រក់ទឹកភ្នែក
"ឯងមើលទៅស្អាតគ្រាន់បើអញ្ចឹងតើបានអាជុងវាព្រមរៀបការជាមួយ!!"ជីវ៉ុននាយក៏បាននិយាយឡើងទាំងចាប់ផ្ងើយចង្ការថេយ៌ឡើងនាយគិតថាជុងហ្គុកនាយរៀបការជាមួយថេយ៌ព្រោះថេយ៌ស្អាតតាមពិតខុសហើយនាយរៀបការព្រោះម៉ាក់បង្ខំទៅវិញទេ
"ចេញឲ្យឆ្ងាញពីយើងទៅ!!"ថេយ៉ុងបានរុញនាយចេញហើយក៏បានព្យាយាមរត់ចេញមកខាងក្រៅតែក៏ត្រូវបាននាយចាប់ជាប់
"ប្រុងទៅណា៎.."ជីហានាយបានចាប់ថេយ៌យ៉ាងជាប់មិនឲ្យគេរើរួចឡើងទោះជាថេយ៌ប្រឹងរើយ៉ាងណាក៏មិនបានដែរ
"ចចេសយ៉ាងនេះឯងមិនខ្លាចស្លាប់ទេហេស៎!!"ជីវ៉ុននាយក៏បានស្រែកសម្លុតឲ្យថេយ៌ព្រោះថាមើលទៅគេដូចជាចចេសខ្លាំងណាស់និយាយប៉ុន្មានដងក៏មិនស្ដាប់
"លែង..ពួកឯងចាប់យើងក៏គ្មានប្រយោជន៍ដែរ!!"ថេយ៉ុង
"ឯងចង់ឲ្យយើងនិយាយដោយប្រើវាមែនទេទើបឯងព្រមស្ដាប់!!"ជីវ៉ុននាយបាននិយាយហើយក៏បានលើកាំភ្លើងឡើងព្រមគ្នាថេយ៌វិញឃើញបែបនេះគេភ័យណាស់
"បើមានវា..តើយ៉ាងមិច?!"ថេយ៉ុងនិយាយហើយព្រមទាំងដណ្ដើមកាំភ្លើងនោះពីនាយថេយ៌លើកនេះគេមានភាពក្លាហានណាស់គេហ៊ានដណ្ដើមកាំភ្លើងពីនាយ
"លែងភ្លាមទៅ..មិនអញ្ចឹងទេយើងបាញ់ឯងមិនខាន!!"ជីវ៉ុន
"ទេ..លោកទេដែលត្រូវលែងនោះ!!"ថេយ៉ុងបានព្យាយាមប្រតាយប្រតប់ជាមួយនាយយ៉ាងខ្លាំងភ្លាមនោះជីហានាយក៏បានមកចាប់គ្រាកដៃថេយ៌ពីក្រោយ
"លែងទៅអាចង្រៃ!!"ថេយ៉ុងបានស្រែកថាឲ្យជីហា
"ឌឺណាស់មែនទេអញ្ចឹងងាប់ទៅ!!"ជីវ៉ុននាយនិយាយហើយក៏បាញ់មួយគ្រាប់តម្រង់ទៅកាន់ជើងរបស់ថេយ៌
"ផាំងងង...អូយយ៎បងហេតុអីក៏បាញ់ខ្ញុំ!!?"ជីហានាយស្រែកឡើងទាំងឈឺចាប់ដោយសារអ្នកដែលត្រូវគ្រាប់គឺជានាយមិនមែនថេយ៌ឡើយថេយ៌គេគេចផុតហ៎
"ហួយ៎..ចង្រៃយ៍ហើយឯងមិចមិនគេច!?"ជីវ៉ុនបានស្ដីឲ្យប្អូនប្រុសដ៏ល្ងង់របស់នាយដែលមិនចេះគេចទើបបណ្ដាលឲ្យទៅជាបែបនេះ
"ខ្ញុំគេចម្ដេចនឹងទាន់ទៅ..ឯងចាំមើលយើងនឹងសងសឹកឯងវិញ!!"ជីហានាយនិយាយហើយក៏បានដកកាំបិតចេញពីចង្កេះមកផ្ចុងក៎របស់ថេយ៌
"បើឯងហ៊ានតែកម្រើកបន្តិចនោះបំពងក៎ឯងនឹងត្រូវផ្ដាច់មិនខាន..នៅឲ្យស្ងៀមបើមិនចង់ស្លាប់ទេ!!"ជីហានាយបាននិយាយគម្រាមថេយ៌ដោយប្រើសំឡេងធ្ងន់ៗជាខ្លាំងថេយ៌វិញគេមិនមាត់ឡើយតែខួរក្បាលកំពុងតែគិតពីវិធីរត់រួចខ្លួនបាន
"យើងប្រាប់ឯងចុះបើសិនជាឯងព្រមធ្វើការឲ្យយើងនោះជីវិតឯងនឹងមានក្ដីសុខរស់នៅដោយធម្មតាតែបើឯងនៅចចេសទៀតនោះជីវិតឯងនឹងដូចធ្លាក់ឋានរកអញ្ចឹង!!"ជីវ៉ុន
"ជីវិតយើងសព្វថ្ងៃនេះវាខុសពីអ្វីដែលឯងនិយាយពីពេលណាយើងរស់នៅដូចធ្លាក់នរកស្រាប់ហើយយើងស៉ាំនឹងវាហើយទោះឯងយកនរកប៉ុន្មានមកទៀតក៏យើងមិនខ្លាចដែរ!!"ថេយ៉ុង
"បើថាឯងកុហក់យើងជឿរខ្លះ..ឯងរៀបការជាមួយមនុស្សដូចអាជុងទៅហើយលុយកាក់ចាយមិនខ្វះឯងនៅគិតថាវាពិបាកទៀតហេស៎!!"ជីហា
"លោកមើលតែសំបក់ក្រៅប៉ុណ្ណោះ..ត្រូវចាំណាថាជុងហ្គុកអស្ចារ្យជាងពួកលោករាប់លានដងឯណ្ណោះ!!"ថេយ៉ុង
"ឯងចង់ស្លាប់ហើយមែនទេ!?"ជីហានាយនិយាយទាំងផ្អឹបកាំបិតនោះមកជិតក៏ថេយ៌ធ្វើឲ្យវាមានឈាមចេញមកតិចៗ
"ហឺស៎..ងាប់ទៅអាចង្រៃ!!"ថេយ៉ុងគេប្រមូលអារម្មណ៍ឲ្យមូលហើយក៏បានកញ្ឆក់កាំបិតពីដៃនាយរួចក៏ចាក់យកតែម្ដង
"ច្រឹកក៎..អឹក៎ឯង-"ជីហានាយហាក់ស្រឡាំងកាំងព្រោះវាភ្លាមៗពេកនាយមិនគិតថាថេយ៌នឹងងាកមកចាក់នាយបែបនេះឡើយ
"ជីហា..ផាំងងាប់ទៅ!!"ជីវ៉ុននាយក៏បានបាញ់ថេយ៌ពីក្រោយធ្វើឲ្យថេយ៌ត្រូវរបួសដូចគ្នាព្រោះមិនអាចគេចបាន
"ជីហា..ឯងកុំស្លាប់ណា៎ឯងកុំស្លាប់ឲ្យសោះដរាបណាបងមិនទាន់សងសឹកអាជុងឲ្យទេឯងកុំចាកចេញ!!"ជីវ៉ុន
"បង..ប្រុសអឹក៎..គ្រប់យ៉ាង..បញ្ចប់ត្រឹមនេះចុះ!!"ជីហានាយនិយាយបានតែពិននឹងហើយក៏សន្លប់បាត់ទៅព្រោះនាយមិនអាចទ្រាំទ្រនឹងរបួសដ៏ជ្រៅនោះបានទេឈាមវិញក៏ហូរមកខ្លាំងដូចគ្នា
"អត់ទេ..បងយកឯងទៅពេទ្យកុំស្លាប់ឲ្យសោះណា៎!!"ជីវ៉ុននាយប្រុងនឹងលើកបីជីហាចេញទៅសង្គ្រោះទៅហើយតែភ្លាមៗក៏មានក្រុមប៉ូលិសចូលមកឡោមព័ទ្ធនាយ
"ឯងប្រុងគេចទៅណាទៀត!!"ជុងហ្គុកនាយបានឈរអោបដៃហើយក៏បានសួរទៅកាន់ជីវ៉ុន..ជុងហ្គុកនាយបានដឹងហើយថាជីវ៉ុនជាបងប្រុសរបស់ជីហាព្រោះថាកូនចៅនាយបានឲ្យព័ត៌មានដែលគេបានស៉ើបនោះយកមកឲ្យនាយអស់ហើយ
"អត់ទោសពួកយើងសុំយកអ្នករបួសទៅសង្គ្រោះជាមុនសិន!!"ក្រុមគ្រូពេទ្យក៏បានយកជីហាចេញទៅបាត់ទៅ
"ថេយ៌!!"ពេលលឺគ្រូពេទ្យនិយាយពីអ្នករបួសជុងហ្គុកនាយក៏គិតដល់ថេយ៌តែម្ដងនាយបានក្រលេកភ្នែកទៅក្រោយខ្នងជីវ៉ុនក៏ឃើញថាថេយ៌កំពុងសន្លប់ក្នុងថ្លុកឈាមយ៉ាងច្រើន
"អត់..ទេថេយ៌កុំកើតអីឲ្យសោះ!!"ជុងហ្គុកនាយបានចូលទៅលើកបីថេយ៌យ៉ាងលឿនស្របពេលដែលប៉ូលិសក៏បានវាយខ្នោះដៃជីវ៉ុនជាប់
"ថេយ៌ដឹងខ្លួនឡើង..មានលឺយើងហៅដែរទេថេយ៌!!"ជុងហ្គុកនាយបានព្យាយាមហៅថេយ៌ឲ្យដឹងខ្លួនតែមើលទៅមិនអាចទេនាយបានលើកបីថេយ៌ចេញទៅក្រៅយ៉ាងលឿនដើម្បីយកថេយ៌ទៅដាក់នៅក្នុងឡានពេទ្យដែលនៅខាងក្រៅនោះ
"យើងនឹងមិនឲ្យឯងរួចខ្លួនឡើយ!!"មុននឹងចេញទៅជុងហ្គុកនាយបានពោលពាក្យមួយប្រយោគទៅកាន់ជីវ៉ុនហើយក៏បីថេយ៌ចេញទៅបាត់តែម្ដង..ឈាមរបស់ថេយ៌បានប្រលាក់ពេញអាវរបស់នាយដោយសារតែឃើញឈាមច្រើនពេកធ្វើឲ្យជុងហ្គុកនាយភិតភ័យជាខ្លាំង
@ មន្ទីពេទ្យ
ក្រោយធ្វើដំណើរតាមផ្លូវមិនយូរប៉ុន្មានជុងហ្គុកនាយក៏បានមកដល់មន្ទីពេទ្យបន្ទាប់ពីជុងហ្គុកនាយស៉ីញ៉េរយល់ព្រមវះកាត់រួចហើយថេយ៌ក៏ត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះនឹងវះយកគ្រាប់កាំភ្លើងចេញ...
"បើថេយ៌ស្លាប់នោះជីវិតឯងពីរនាក់ក៏សងមិនគ្រប់ដែរ!!"ជុងហ្គុកនាយនិយាយឡើងទាំងអារម្មណ៍ភ័យនឹងព្រួយបារម្ភជាខ្លាំងនាយពិតជាខ្លាចថាថេយ៌នឹងស្លាប់ណាស់កាលពីមុននាយធ្លាប់គិតថាចង់ឲ្យថេយ៌ស្លាប់តែពេលនេះមិនដូចមុនឡើយនាយបែរជាមានអារម្មណ៍ថាឈឺចាប់ទាំងមិនដឹងខ្លួន
"ដាក់អុកស៉ីសែនភ្លាមទៅសម្ពាធឈាមជនរងគ្រោះកំពុងតែថយចុះហើយ!!"គ្រូពេទ្យម្នាក់ៗមើលទៅមមាញឹកក្នុងការសង្គ្រោះជីវិតរបស់ថេយ៌ខ្លាំងណាស់
"គួរតែយកគ្រាប់ចេញឲ្យលឿនកាន់តែលឿនកាន់តែល្អមិនអញ្ចឹងទេជនរងគ្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតមិនខាន..ហុចឧបករណ៍មកឲ្យខ្ញុំភ្លាមមក!!"គ្រូពេទ្យអាចហៅថាលោកដុកទ័រក៏បាន
"ចាស៎ៗៗ!!"គ្រូពេទ្យម្នាក់ៗគឺស្ងប់ស្ងាត់នឹងប្រមួលអារម្មណ៍ខ្លាំងមែនទែនក្នុងការសង្គ្រោះព្រោះថាគ្រាប់កាំភ្លាំងគឺនៅក្បែរកន្លែងសំខាន់បើជ្រុលចំសរសៃឈាមណាមួយនោះជនរងគ្រោះគឺអាចនឹងស្លាប់ភ្លាម
"សល់បន្តិចទៀត..យេក៎ល្អណាស់ពួកយើងជោគជ័យហើយ!!"គ្រូពេទ្យម្នាក់ៗមើលទៅសប្បាយចិត្តខ្លាំងណាស់ក្រោយពីបញ្ចប់ការវះកាត់ដោយជោគជ័យពួកគាត់ម្នាក់ៗមើលទៅញើសឡើងជោគថ្ងាស់អស់ហើយ
"ក្រាកក៎.."
"គ្រូពេទ្យតើគេយ៉ាងមិចហើយ!!"ជុងហ្គុកពេលឃើញគ្រូពេទ្យដើរចេញមកនាយក៏បានងើបទៅសួរទាំងអារម្មណ៍ភ័យអរ
"ចូលរួមត្រេកអរផងជនរងគ្រោះបានផុតគ្រោះថ្នាក់ហើយតែថាជនរងគ្រោះអាចនឹងត្រូវចំណាយពេលយូរទៀតទើបដឹងខ្លួនវិញ..ដោយសារតែរបួសគឺនៅក្បែរកន្លែងសំខាន!!"គ្រូពេទ្យ
"អរគុណ..ហើយពេលណាទើបខ្ញុំអាចចូលទៅមើលគេបាន?"ជុងហ្គុក
"បាទគឺបន្ទាប់ពីខាងខ្ញុំផ្លាស់ប្ដូរបន្ទប់ហើយ..តែបន្តិចទៀតប៉ុណ្ណោះបាទបន្ទាប់ពីប្ដូរជនរងគ្រោះទៅបន្ទប់ធម្មតាវិញលោកអាចចូលទៅមើលបានចឹងអស់ការហើយខ្ញុំសុំលាសិនហើយបាទ!!"គ្រូពេទ្យនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"ហឺស៎..ពួកឯងក៏មិនរួចខ្លួនដែរត្រៀមខ្លួនចូលគុកឲ្យហើយទៅ!!"ជុងហ្គុកនាយនិយាយឡើងទាំងញញឹមចុងមាត់ដំបូងនាយគិតថានឹងកម្ចាត់ជីហាតែអ្នកណាទៅដឹងថាមានដង្កូវក្នុងសាច់ដូចជាជីវ៉ុនកំពុងបង្កប់ខ្លួនក្នុងក្រុមហ៊ុនរបស់នាយនោះTo be continued ✨
