ភាគ 29 : ជួយប្រពន្ធខ្ញុំផង!!!

1K 33 0
                                        


@ ថ្ងៃថ្មី
ចូលដល់ថ្ងៃថ្មីថេយ៌ក៏បានចេញពីពេទ្យហើយក៏បានត្រឡប់ទៅសេអ៊ូលវិញដូចគ្នាពេលនេះនៅក្នុងខួរក្បាលរបស់ថេយ៌មានសំណួរជាច្រើនដែលចង់សួរទៅកាន់នាយតែថាគេមិនហ៊ានសួរនោះទេព្រោះខ្លាចធ្វើឲ្យនាយទាស់ចិត្ត....
"ពួកយើងមកដល់ផ្ទះហើយ!!"ជុងហ្គុក
"អរ៎..បាទ!!"ថេយ៉ុងបានមើលទៅរបងផ្ទះទាំងញញឹមមិនសមមើលមកកាន់ជុងហ្គុកទីនេះហើយមែនទេដែលជាកន្លែងដែរគេធ្លាប់ទទួលបាននូវទារុណកម្មដ៏ឃោរឃៅនោះ??
"ចុះមក!!"ជុងហ្គុកនាយបានបើកទ្វាឲ្យថេយ៌ចុះព្រមទាំងលាដៃឲ្យថេយ៌ចាប់ដៃនាយទៀតផងតែថេយ៌វិញ
"អាយ៎.កុំ..កុំអី!!"ថេយ៉ុងគេបែរជាយកដៃរងដោយអារម្មណ៍ភ័យខ្លាចគេខ្លាចថានាយនឹងចាប់ទាញហើយអូសគេចេញពីឡានដូចកាលពីមុន
"នេះយ៉ាងមិចនឹង..ចុះមកពួកនឹងឆាប់បានចូលផ្ទះហើយសម្រាកធ្វើដំណើរមកច្រើនម៉ោងហើយមិនចុកចង្កេះទេឬ?!!"ជុងហ្គុក
"គឺ...គឺអូនមិនអីនោះទេ..អ៎..អរគុណបងហើយ!!"ថេយ៉ុងទោះជាយ៉ាងណាក៏គេនៅតែនិយាយបែបនេះជាមួយនាយមករហូតដែរហើយគេមិនដែរប្ដូរម្ដងណាឡើយចំពោះពាក្យថាបងនោះ
"ចុះតាមសម្រួលមកកុំបង្ខំអីដើរមួយៗមក!!"ជុងហ្គុកនាយព្យាយាមថ្នមថេយ៌ព្រោះថេយ៌គឺកំពុងមានផ្ទៃពោះ
"បងជុង..នេះបងហេតុអីបានជាយកគាត់មកវិញ!!"ស៊ុងយូ
"ព្រោះថេយ៌ជាប្រពន្ធរបស់បងរឿងអីមិនអាចមកបាន!!"ជុងហ្គុក
"តែបងជុងអូនមានអារម្មណ៍ថាខ្លាចណាស់..អូនខ្លាចថាបងថ្លៃនឹងធ្វើបាបអូនម្ដងទៀត!!"ស៊ុងយូ
"ថេយ៌ច្បាស់ជាមិនធ្វើរឿងបែបនេះទេព្រោះគេមិនមានមុខពីរឡើយ...បើសិនជានាងខ្លាចនោះអាចចាកចេញបាន!!"ជុងហ្គុកនាយនិយាយតែពិននឹងហើយក៏បានដើរចេញទៅបាត់ទៅ
"បងជុង...ហ្ហឺស៎ឯងនៅហ៊ានមកវិញទៀតហើយចាំមើលណាយើងនឹងកម្ចាត់ឯងចេញម្ដងទៀតឲ្យទាល់តែបាន!!"ស៊ុងយូ
"អង្គុយចុះឲ្យស្រួលបួលណាបង..អឹក៎គឺយើងទៅយកទឹកមកឲ្យចាំទីនេះសិនហើយ!!"ជុងហ្គុកនាយបានឲ្យថេយ៌អង្គុយលើសាឡុងហើយនាយក៏បានដើរចេញទៅយកទឹកបាត់ទៅ
"ចម្លែកណាស់តើអ្នកណាបានធ្វើបាបគាត់ឬ!?"ថេយ៉ុងមិនប្រាប់ក៏ដឹងដែរថាថេយ៌គិតអីនោះ...គឺថាថេយ៌គេគិតថាជុងហ្គុកនាយត្រូវបាននរណាម្នាក់លួចវាយធ្វើបាបដល់បាត់ការចងចាំទើបបានជានាយប្រែក្លាយជាបែបនេះ
"សួរស្តីបងថ្លៃរីករាយដែលបានត្រឡប់មកវិញ!!"ស៊ុងយូ
"ស្រីបិសាច!!"ថេយ៉ុង
"បងនិយាយអីនឹង!?"ស៊ុងយូ
"នាងជាស្រីបិសាចនាងពិតជាអាក្រក់ណាស់ចាំមើលទៅកម្មនឹងតាមស្នងនាងមិនខាន!!"ថេយ៉ុង
"ហីយ៉ា..មិចក៏បងថ្លៃពោលពាក្យដូច្នេះទៅវិញដូចខ្ញុំនេះណាកម្មតាមមិនទាន់នោះទេព្រោះថាខ្ញុំនៀកវាឆ្លាតនោះអីមិនល្ងង់ដូចអ្នកខ្លះទេ!!"ស៊ុងយូ
"អរ៎ឆ្លាតខាងចង់យកប្ដីគេនឹងមែនទេ!?"ថេយ៉ុង
"នេះឯង-"ស៊ុងយូ
"យ៉ាងមិចចង់មានបញ្ហាមែនទេ"ថេយ៉ុង
"ផាចច៎..អូយយ៎បងថ្លៃតើបងខឹងខ្ញុំរឿងអីទៀតហើយ!"ស៊ុងយូ
"នាងឆ្គួតស្អីរបស់នាងនឹង!?"ថេយ៉ុង
"មានរឿងអី!!"ជុងហ្គុក
"បងប្រុសគឺ..ហ្ហឹក៎បងថ្លៃគាត់ខឹងខ្ញុំដោយខ្ញុំគ្រាន់តែសួរសុខទុក្ខគាត់ធម្មតាសោះក៏គាត់បែរជាខឹងហើយទះខ្ញុំ!!"ស៊ុងយូ
"ជុងវាមិនមែនជាការពិតនោះទេ!!"ថេយ៉ុង
"ស៊ុងយូថេយ៌គេអាចនឹងមានអារម្មណ៍មិនល្អបែបនេះសូមនាងរក្សាគម្លាតពីថេយ៌បន្តិចទៅ..នេះទឹកញ៉ាំទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានហុចទឹកឲ្យថេយ៌ផឹក មានចាប់អារម្មណ៍សម្ដីរបស់ជុងហ្គុកដែរទេនាយបានហៅស៊ុងយូថានាងមិនមែនអូនដូចមុនទៀតឡើយ
"នេះបងមិនជឿខ្ញុំ!!"ស៊ុងយូ
"បានហើយៗកុំឲ្យមានបញ្ហាអីយ៉ាងណាក៏នៅផ្ទះជាមួយគ្នាគួរតែអធ្យាស្រ័យគ្នាខ្លះទៅ!!"ជុងហ្គុក
"បង..ហ្ហឹស៎!!"ស៊ុងយូនាងនិយាយអ្វីមិនចេញមានតែងើបដើរចេញប៉ុណ្ណោះនាងឆ្ងល់ណាស់ថាជុងហ្គុកនាយកើតអីហេតុអីមើលទៅយកចិត្តទុកដាក់ចំពោះថេយ៌ខ្លាំងម្លេះ
"បងមិនទៅតាមលួងនាងទេហេស៎!!"ថេយ៉ុង
"គ្មានហេតុផលអីដែរត្រូវទៅតាមនោះទេ!!"ជុងហ្គុក
"អរ៎.."ថេយ៉ុងមិនមាត់ក៏លើកទឹកមកផឹក
"អ្ហឹម៎..អ៊ួក៎..អ៊ួកៗ!!"ជុងហ្គុកនាយអង្គុយសុខៗក៏រកក្អួតតែម្ដងនាយរហ័សរត់ទៅបន្ទប់ទឹកយ៉ាងលឿន
"នេះជុងបង..បងកើតអី!!?"ថេយ៉ុងបានដើរទៅតាមនាយទាំងព្រួយបារម្ភមិនយល់ទេថាហេតុអីគេតែងតែបារម្ភពីនាយរហូតបែបនេះ
"អ្ហឹមម..អ៊ួកកកក៎ៗ...!!"ជុងហ្គុកនាយក្អួតឡើងចង់ស្លេកមុខទៅហើយដៃជើងវិញទន់ល្វក់អស់រលីងកម្លាំងក៏អស់ទៀត
"ជុងបងត្រូវការទៅពេទ្យឬអត់!!"ថេយ៉ុងក៏បានសួរទៅកាន់នាយ
"មិនអីនោះទេប្រហែលមកពីក្រពះធ្វើទុក្ខហើយបានក្លាយជាបែបនេះ!!"ជុងហ្គុក
"អញ្ចឹងបងលុបមុខឲ្យស្អាតទៅចាំអូនធ្វើអាហារសម្រាប់បងញ៉ាំ!!"ថេយ៉ុងនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"អេ៎ថេយ៌..ហ៉ើយ៎នេះយើងកើតស្អី!?"ជុងហ្គុកនាយបានលាងសម្អាតមុខមាត់ហើយក៏បានដើរទៅផ្ទះបាយទៅដើម្បីជួយថេយ៌
"នេះធ្វើម្ហូបអីនឹង?!"ជុងហ្គុក
"ជារបស់ដែលបងចូលចិត្តញ៉ាំនោះអីពេលនេះបងទៅតុកអាហារមុនទៅបន្តិចទៀតអូនធ្វើរួចហើយ!!"ថេយ៉ុង
"ហ្ហឹមម៎.."ជុងហ្គុកនាយមិនមាត់បានត្រឹមតែងក់ក្បាលដោយពេលមុននឹងទៅនាយបានបើកទូមើលថាមានអ្វីខ្លះ
"ស្វាយខ្ចី..មើលទៅទំនងណាស់នៀកប្រមូលមកឲ្យអស់សិន!!"ជុងហ្គុកនាយបានយកស្វាយចេញមកហើយយកទៅលាងបន្ទាប់មកយកទៅអង្គុយញ៉ាំនៅតុកអាហារ
"ហ្ហឹមម៎..រសជាតិល្អណាស់មិនចាំបាច់មានអីមកជ្រលក់ក៏ឆ្ងាញ់ដែរ!!"ជុងហ្គុកនាយបានអង្គុយញ៉ាំស្វាយទាំងនោះយ៉ាងទំនង
"អាហាររួចរាល់..ហើយយ-"ពេលលើកអាហារយកមកដល់ថេយ៉ុងគេឡើងចង់គាំងព្រោះថាគេបានឃើញជុងហ្គុកនាយញ៉ាំស្វាយខ្ចីទាំងនោះទំនងខ្លាំងពេកមើលទៅដូចជាឆ្ងាញ់ខ្លាំងណាស់អញ្ចឹង
"ជុងហេតុអីបានជាបងញ៉ាំស្វាយខ្ចីបែបនេះបងមិនទាន់មានអ្វីចូលពោះនៅឡើយទេញ៉ាំបែបនេះឈឺក្រពះបងដឹងអត់!!"ថេយ៉ុង
"តែថេយ៌វាឆ្ងាញ់ពិតមែន..សុំញ៉ាំតែបន្តិចទៀតទេ!!"ជុងហ្គុក
"នេះបើបងជាស្រីណាគេច្បាស់ជាគិតថាបងមានផ្ទៃពោះមិនខានបើញ៉ាំអញ្ចឹងនោះ!!"ថេយ៉ុង
"......."ពេលលឺថេយ៌និយាយបែបនេះជុងហ្គុកនាយហាក់គាំងបន្តិចមែនហើយថេយ៌ជាអ្នកមានផ្ទៃពោះតែហេតុអីអ្នកដែលចាញ់បែរជានាយទៅវិញ?
"ហ្ហឺស៎..សប្បាយអរណាស់មែនទេចនថេយ៉ុងចាំមើលណាយើងនឹងឲ្យឯងដឹងខ្លួនម្ដង!!"ស៊ុងយូនាយពិតជាខឹងនឹងថេយ៌ខ្លាំងណាស់បាត់ខ្លួនទៅយូរដែរហើយហេតុអីមិនបាត់រហូតតែម្ដងទៅចាំបាច់មកវិញធ្វើអី??
"អូនឡើងទៅបន្ទប់មួយភ្លេតបងញ៉ាំអាហារនេះតាមសម្រួលចុះ!!"ថេយ៉ុងនិយាយហើយក៏បានដើរចេញទៅ
"......"ថេយ៉ុងបានឡើងទៅខាងលើក៏ឃើញថាស៊ុងយូកំពុងតែឈរអោបដៃមើលមកកាន់គេដោយការពេបជ្រាយតែថាថេយ៌គេមិនខ្វល់នោះទេគេបានដើរចេញដោយមិនខ្ចីមើលមុខនាង
"ឯងអស្ចារ្យត្រង់ណាទៅទើបបងជុងស្រឡាញ់នោះ!!"ស៊ុងយូ
"វាដូចជាមិនពាក់ព័ន្ធអីនឹងនាងនោះទេ!!"ថេយ៉ុង
"រឿងអីថាអត់នោះឯងជាមាជ្រែកមិនឲ្យយើងនឹងបងជុងបានស្រឡាញ់គ្នា!!"ស៊ុងយូ
"តើនាងកំពុងយល់សប្តិឬ? ខ្ញុំប្រាប់នាងទៅចុះណាទោះបីជាគ្មានខ្ញុំក៏បងជុងមិនរៀបការជាមួយនាងដែរនាងមិនដែលរៀនជីវៈវិទ្យាទេហេស៎ថាពេលមានសែនដូចគ្នានៀកកូននឹងមានអនាគតបែបណានោះ!!"ថេយ៉ុងនោះហើយជាអ្វីដែលចាស់ៗមិនឲ្យអ្នកដែលជាបងប្អូនគ្នាស្រឡាញ់គ្នាគឺដោយសារតែសែនដូចគ្នាអាចនឹងធ្វើឲ្យកូនកើតមកមិនគ្រប់លក្ខណះឬមានជំងឺពីកំណើត
"ឯងពូកែជាងយើងណាស់ណាទៅត្រឹមជាក្មេងដែលអ៊ំស្រីយកមកចិញ្ចឹមប៉ុណ្ណោះកុំមានអំណួតខ្លាំងពេក!!"ស៊ុងយូ
"ហ្ហឹស៎...តែគាត់ក៏ស្រឡាញ់យើងខ្លាំងនាងមិនទាំងនឹងទទួលបានក្ដីស្រឡាញ់ពីគាត់ដូចយើងផង!!"ថេយ៉ុង
"ឯង..ឯងកុំសម្ដីបានពេកក្រែងឯងត្រូវបងជុងស្អប់ខ្លាំងណាស់មិនអញ្ចឹង!!"ស៊ុងយូ
"នោះគឺជារឿងកាលពីមុន..ពេលនេះគឺផ្សេងនាងមិនឃើញទេហេស៎ថាប្ដីយើងដែរនាងហៅបងជុងៗរាល់ថ្ងៃនឹងធ្វើបែបណាជាមួយយើងនោះ!!"ថេយ៉ុង
"កុំគិតថាគាត់នឹងស្រឡាញ់ឯងនោះគាត់គ្រាន់តែសម្ដែងធ្វើល្អជាមួយឯងប៉ុណ្ណោះ!!"ស៊ុងយូ
"អូ៎..ពិតឬតែថាពេលយើងនៅមន្ទីពេទ្យគាត់មើលថែយើងបានល្អណាស់ពិតជាគួរឲ្យស្រឡាញ់..អួយ៎ធ្វើមុខបែបនេះច្រណែនឬ? ពិតជាសមមែននាងស្រីបិសាច!!"ថេយ៉ុង
"ឯងបើយើងមិនសម្លាប់ឯងទេយើងពិតជាខុសចំពោះខ្លួនឯងណាស់!!"ស៊ុងយូនាងនិយាយព្រមទាំងស្ទុះទៅច្របាច់ក៎របស់ថេយ៌ពួកគេបានប្រទាយប្រតប់គ្នាទៅមកពេញនឹង
"នាងគិតថាយើងអត់ដៃមែនទេស្រីចង្រៃ!!"ថេយ៉៉ងបានលើកដៃទៅច្របាច់ក៎នាងវិញ
"បឹបប៎..អូយ៎អាឆ្គួតងាប់ទៅ!!"ថេយ៉ុងបានរុញនាងបុកទៅនឹងជញ្ចាំងមួយទំហឹងភ្លាមៗនាងក៏បានស្ទុះមករុញថេយ៌វិញ
"អាយយយយ៎..."ដោយសារថេយ៌ឈរនៅជិតជណ្ដើរទើបធ្វើឲ្យថេយ៌ត្រូវផ្ងាក់ក្រោយធ្លាក់ជណ្ដើរតែម្ដង
"មានរឿងអី..ថេយ៌...ថេយយយយ៌!!"ដោយលឺសម្រែករបស់ថេយ៌ជុងហ្គុកនាយក៏រហ័សមកមើលហេតុការចំពោះមុខធ្វើឲ្យជុងហ្គុកនាយស្លុតស្មារតីជាខ្លាំងនាយបានមកត្រកងបីថេយ៌យ៉ាងលឿន
"ពួកឯងចាប់នាងទៅឃុំនៅបន្ទប់ងងឹតភ្លាមទៅ!!"ជុងហ្គុកនាយបានស្រែកបញ្ជារទៅកាន់កូនចៅឲ្យចាប់ស៊ុងយូទាំងកំហឹង
"បាទចៅហ្វាយ!!"កូនចៅ
"យើងនឹងដោះស្រាយជាមួយនាងបន្ទាប់ពីថេយ៌ត្រូវបានសង្គ្រោះ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅ
"អត់..អត់ទេបងជុង..អូន..អូនមិនមែនជាអ្នកធ្វើឡើយអាយយ៎ចេញទៅពួកឯងមានសិទ្ធិអីមកចាប់យើង!!"ស៊ុងយូ
@ មន្ទីពេទ្យ
"គ្រូពេទ្យជួយប្រពន្ធខ្ញុំផង!!"ជុងហ្គុកនាយបានបីថេយ៌រត់ចូលមកក្នុងមន្ទីពេទ្យទាំងភ័យតក់ស្លុតជាខ្លាំង
"មិនអីទេៗលោកសម្រួលអារម្មណ៍សិនចុះខ្ញុំនឹងសង្គ្រោះគាត់ឲ្យបាន!!"គ្រូពេទ្យបាននិយាយលួងចិត្តនាយកុំឲ្យភ័យខ្លាំងពេក....ក្រុមគ្រូពេទ្យបានបញ្ចូនថេយ៌ចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាប់យ៉ាងលឿនព្រោះមើលទៅសភាពរបស់ថេយ៌ធ្ងន់ធ្ងរណាស់ដែរ
"........"ជុងហ្គុកពេលនេះនាយនិយាយអ្វីមិនចេញនោះទេព្រោះថានាយអួលណែនពេញទ្រូងអស់ទៅហើយនាយពិតជាចង់យំខ្លាំងណាស់តែនាយមិនហ៊ានឡើយនាយមិនចង់ឲ្យនរណាម្នាក់បានឃើញទឹកភ្នែករបស់នាយឡើយការដែលព្យាយាមទប់ទឹកភ្នែកបែបនេះដឹងទេថាវាពិតជាពិបាកខ្លាំងណាស់

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now