ភាគ 23 : ស្មារតីខ្សោយ

635 20 0
                                        


"គឺវាបាននិយាយថាបើសិនលោកប្រុសធំមកពីក្រៅប្រទេសចៅហ្វាយនឹងមិនរួចខ្លួននោះទេ..ខ្ញុំគិតថាជីហាគេច្បាស់ជាមានបងប្អូននៅក្រៅប្រទេសមិនខាន!!"ស៊ុនមីន
"រឿងនេះយើងក៏មិនច្បាស់ដែរតែអ្វីដែលសំខាន់តាមព័ត៌មានដែលយើងស៉ើបកន្លងមកដូចជាគ្មានត្រង់ណាដែលបញ្ចាក់ថាវាមានបងប្អូននៅក្រៅប្រទេសនោះទេ!!"ជុងហ្គុក
"ខ្ញុំគិតថាច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយរឿងមួយនេះមិនខានទេចៅហ្វាយ..ខ្ញុំនឹងព្យាយាមស៉ើបរកបន្ថែមថានរណាជាបងប្អូនរបស់ជីហា!!"ស៊ុនមីន
"យើងក៏ចង់ដឹងរឿងនេះដែរចាប់ផ្ដើមចេញស៉ើបចាប់ពីពេលនេះទៅព្រោះថាពេលនេះអាជីហាវាកំពុងនៅប្រទេសកូរ៉េស្រាប់!!"ជុងហ្គុក
"បាទចៅហ្វាយ!!"ស៊ុនមីន
"យកទឹកមកជះវាឲ្យក្រោកភ្លាមមក!!"ជុងហ្គុកពេលទទួលបានបញ្ជារពីចៅហ្វាយហើយកូនចៅម្នាក់បានយកទឹកមួយធុងហើយក៏បានជះចំកណ្ដាលមុខបុរសម្នាក់ដែលកំពុងតែសន្លប់នោះ
"អ្ហា៎..ខិខិ..ខិះអាចោម្សៀតហេតុអីមកជះទឹកដាក់យើង!!"បុរសនោះគ្រាន់តែបានដឹងខ្លួនភ្លាមក៏ជេរយកតែម្ដងនាយជេរទាំងមិនបានមើលមុខថាជុងហ្គុកកំពុងតែឈរជិតនោះ
"ក៏ដើម្បីដាស់ឯងនោះអី..យើងមិនចង់យកដៃទៅប៉ះមនុស្សកង្វក់ទើបយកទឹកមកលាងជម្រះជាមុនសិន!!"ជុងហ្គុក
"ឯង.."បុរសនោះសង្រ្កឿតធ្មេញជាខ្លាំងពេលបានលឺពាក្យសម្ដីជុងហ្គុកបែបនេះការនិយាយបែបនេះដូចជាមើលងាយមកលើនាយពេកហើយ
"តាមពិតទៅត្រឹមទឹកធម្មតាមិនអាចលាងភាពកង្វក់របស់ឯងបានទេ..ហឺស៎សប្បាយដែរទេពេលគេចាប់បានហើយចងជាប់បែបនេះ!!"ជុងហ្គុកនាយក៏បានបោះប្រយោគបែបឌឺដងទៅកាន់បុរសនោះស្របជាមួយនឹងទឹកមុខញញឹម
"ឯងគិតថាឯងធ្វើបែបនេះហើយយើងព្រមនិយាយប្រាប់ឯងមែនទេ..ហឹស៎ឯងយល់ខុសហើយចាំឲ្យច្បាស់ទោះជាស្លាប់ក៏យើងមិនព្រមនិយាយអ្វីដែរ!!"បុរសនោះ
"ទេឯងយល់ច្រឡំអ្វីមួយហើយ..តាមពិតទៅអ្នកដែលស្លាប់មិនមែនជាឯងទេគឺ..ហ្ហឺស៎!!"ជុងហ្គុកនាយនិយាយហើយក៏បានលើករូបថតប្រពន្ធកូនរបស់បុរសនោះឡើងទាំងញញឹមចុងមាត់គួរឲ្យខ្លាច
"ឯង..ឯងចង់ធ្វើអីគ្រួសារយើង!!"បុរសនោះចាប់ផ្ដើមច្រឡោតខឹងភ្លាមៗពេលដែលបានឃើញថាជុងហ្គុកនាយមានបំណងអាក្រក់លើគ្រួសាររបស់នាយ
"យើងថាឯងគួរតែយល់ច្បាស់ហើយ!!"ជុងហ្គុកនាយនិយាយឡើងយ៉ាងប្រហើរហាក់ដូចជាគ្មានខ្វល់ខ្វាយនឹងការរើកញ្រ្ចោលរបស់បុរសនោះសោះឡើយ
"តាមពិតទៅយើងក៏មិនចង់សាងកម្មពៀរជាមួយឯងដែរតែថានរណាឲ្យឯងព្រោះតែលុយហ៊ានមកបំផ្លាញយើងមុនធ្វើអីឯងក៏ដឹងថានរណាក៏ដោយឲ្យតែប៉ះយើងគឺមិនរួចខ្លួនទេ!!"ជុងហ្គុកនាយបានដើរយឺតៗទៅជិតបុរសនោះហើយក៏និយាយឡើង
"ទោះជាឯងមិនសាងកម្មជាមួយយើងតែឯងក៏មានកម្មជាមួយមនុស្សជាច្រើនដែលឯងបានសម្លាប់ដែរ!!"បុរសនោះ
"យើងមិនគិតថាមនុស្សជិតងាប់ដូចជាឯងបែរជាមានសម្ដីខ្លាំងមិនគួរឲ្យជឿរ..តែមិនអីទេនិយាយអីក៏និយាយទៅមនុស្សជិតងាប់ទៅហើយនិយាយឲ្យអស់ចិត្តទៅកុំឲ្យថាងាប់ទាំងមិនបាននិយាយអី!!"ជុងហ្គុក
"ភើយ៎..យើងគ្មានស្អីនិយាយជាមួយឯងឡើងបើថាសម្លាប់ក៏សម្លាប់មក!!"បុរសនោះ
"ឯងពិតជាចង់ងាប់ងាយយ៉ាងនេះហេស៎..កុំសប្បាយអរអីព្រោះថា-"ជុងហ្គុកនាយនិយាយហើយក៏បានឲ្យសញ្ញាទៅកូនចៅនាយឲ្យអូសមនុស្សពីរនាក់ចូលមក
"បង..ប៉ាប៉ា!!"ប្រពន្ធនឹងកូនរបស់បុរសម្នាក់នោះបានមើលមុខបុរសម្នាក់នោះទាំងទឹកភ្នែកម្នាក់ៗមើលទៅភ័យខ្លាចឡើងញ័រខ្លួនអស់ហើយ ចំណែកថេយ៌វិញគេបានត្រឹមតែឈរគាំងមើលសភាពដែលនៅជុំវិញខ្លួនទាំងអារម្មណ៍ច្របូកច្របល់
"គិតទៅណ៎កូនចៅយើងធ្វើការលឿនជាង FBI ទៅទៀតគ្រាន់តែប្រាប់ថាឲ្យចាប់ខ្លួនយកមកក៏ចាប់បានមកដល់ភ្លាមតែម្ដង!!"ជុងហ្គុក
"ឯង..ឯងចង់ធ្វើអីគ្រួសារយើង!!"បុរសនោះបានព្យាយាមរើបម្រាសយ៉ាងខ្លាំងព្រោះតែខឹងនឹងជុងហ្គុកដែលយកគ្រួសាររបស់នាយមកគំរាមនាយ
"កុំបារម្ភយើងមិនអារក៎កូនឯងហុតឈាមទេ!!"ជុងហ្គុក
"តែយើងនឹងខ្ចីដៃគេ!!"ជុងហ្គុកនាយនិយាយហើយក៏បានទាញថេយ៌មកជិតនាយបន្ទាប់មកក៏បានដកកាំភ្លើងយកមកឲ្យថេយ៌កាន់ ថេយ៌ពេលបានកាន់កាំភ្លើងបែបនេះគេចាប់ផ្ដើមភ័យព្រោះរូបភាពកាលពីមុនគឺបានផុសឡើងពេញខួរក្បាលរបស់គេមានមនុស្សបានស្លាប់ដោយសារគេព្រោះកាំភ្លើងមួយនេះតើពេលនេះត្រូវសម្លាប់ទៀតហើយឬ??
"ជុ...ជុងកុំ..កុំអីអូន..អូនមិនធ្វើវាម្ដងទៀតឡើយហ្ហឹក៎!!"ថេយ៉ុងគេចាប់ផ្ដើមភ័យនឹងញ័រខ្លួនជាខ្លាំងទឹកភ្នែកបានស្រក់ចុះមកជោគពេញថ្ពាល់
"កុំកំសាកខ្លាំងពេក...ឯងមើលទៅពួកគេទាំងបីនោះទៅតើគួរសម្លាប់មួយណាមុន!?!"ជុងហ្គុកនាយបានចាប់លើកដៃថេយ៌ដែលកាន់កាំភ្លើងនោះហើយរេចុះឡើងទៅកាន់មនុស្សទាំងបីនាក់នោះ
"ហ្ហឹកកក៎..អូន..អូនមិនអាចទេជុងកុំអីពួកគេក៏ចង់រស់ដូចយើងដែរគេគ្រាន់តែគិតខុសមួយពេលប៉ុណ្ណោះ..អ្ហឹកកកក៎ៗៗគេច្បាស់ជាខ្វះខាត់ទើបគេហ៊ានធ្វើរឿងដែលគ្រោះថ្នាក់ដើម្បីតែលុយបែបនេះ..អ្ហឹក៎!!"ថេយ៉ុងគេចាប់ផ្ដើមនិយាយបកស្រាយប្រាប់ទៅនាយទាំងទឹកភ្នែកថេយ៌គេយំខ្លាំងណាស់យំឡើងក្រហមច្រមុះក្រហមថ្ពាល់ក្រហមភ្នែកអស់ហើយ
"ឯងដូចជាដឹងច្បាស់ម្លេះ!!"ជុងហ្គុក
"បងមិនធ្លាប់ខ្វះខាតបងម្ដេចនឹងដឹងទៅ..ហ្ហឹកកក៎ជាពិសេសក្មេងម្នាក់នេះតើបងក៏ចង់សម្លាប់គេដែរឬ?? អ្ហឹកកក៎បងមិនយល់ទេថាអារម្មណ៍ក្មេងដែលបានបាត់បងឪពុកម្ដាយវាបែបណានោះ!!"ថេយ៉ុងគេនិយាយឡើងទាំងយំព្រោះគេគឺធ្លាប់ឆ្លងកាត់អារម្មណ៍នោះហើយវាជាអារម្មណ៍ខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ តែគេក៏ទទួលបានវាពីអ្នកស្រីចនទោះជាអ្នកស្រីចនផ្ដល់ភាពកក់ក្ដៅដល់គេមែនតែគេតែងទទួលបានអារម្មណ៍មួយទៀតនោះគឺមានសម្ពាធដែលបានមកពីនាយនេះហើយ
"ឯងនឹងស្គាល់ច្បាស់ណាស់ហេស៎!!"ជុងហ្គុកនាយក៏បានសម្លុតសួរទៅថេយ៌ដោយប្រើសំឡេងធំពេលលឺដូចនេះហើយថេយ៌គេអួលដើមក៎ជាខ្លាំង
"មែន..មែនហើយអូនស្គាល់ច្បាស់!!"ថេយ៉ុងបានព្យាយាមនិយាយតបទៅកាន់នាយវិញទាំងថប់ទ្រូងគេចង់យំឲ្យខ្លាំងជាងនេះតែវាមិនអាចឡើយការយំមិនបានធ្វើឲ្យគេធូរស្រាលឡើយផ្ទុយទៅវិញវាធ្វើឲ្យគេកាន់តែនឹករលឹករឿងដែលឈឺចាប់
"ឯងមានម៉ែឪដែរហេស៎!!"ជុងហ្គុកនាយក៏បានសួរសំណួរដែលចាក់ចោតទៅកាន់ថេយ៌មួយសំណួរនេះវាធ្វើឲ្យបេះដូងថេយ៌ឈឺចាប់ជាខ្លាំងរូបភាពអតីតកាលបានប្រមូលផ្ដុំគ្នាក្នុងខួរក្បាលរបស់គេ
".........."ថេយ៉ុងគេបានឈរគាំងមួយកន្លែងមិនអាចសូម្បីតែកម្រើកព្រោះថាគេកំពុងតែស្រម៉ៃដល់រឿងដែលបានកើតឡើងកាលពីគេអាយុប្រាំបីឆ្នាំ
"ផាំងងង..ហេតុអីមិននិយាយ"ដោយឃើញថេយ៌ស្ងាត់យូរពេកជុងហ្គុកនាយក៏បានបាញ់ទៅលើដីមួយគ្រាប់ដើម្បីឲ្យថេយ៌ភ្ញាក់តែមានឯណា
"អាយយយយយ៎.."ថេយ៉ុងបានស្រែកមួយវ៉ាស់ហើយក៏សន្លប់បាត់ទៅមើលទៅថេយ៌គេហាក់ដូចជាបាក់ស្បាតនឹងសំឡេងមួយនេះណាស់
"អ្នកប្រុស..អ្នកប្រុសចៅហ្វាយអ្នកប្រុសបានសន្លប់បាត់ហើយ!!"ស៊ុនមីននាយបានទៅលើកថេយ៌ឡើងទាំងបារម្ភ
"យកគេទៅឡានមុនទៅ!!"ជុងហ្គុក
"បាទ!!"ស៊ុនមីននាយនិយាយហើយក៏បានលើកបីថេយ៌រួចដើរចេញទៅបាត់ចំណែកជុងហ្គុកវិញពេលឃើញថេយ៌នៅក្នុងរង្វង់ដៃរបស់កូនចៅបែបនេះអារម្មណ៍របស់នាយហាក់ដូចជារញ៉េរញ៉ៃថាមិនត្រូវ
"ឯងកុំគិតថានឹងរួចខ្លួនឲ្យសោះ...យកប្រពន្ធកូនវាទៅឃុំខ្លួននៅកន្លែងផ្សេងទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅចំណែកកូនចៅរបស់នាយវិញក៏បាននាំគ្នាធ្វើតាមបញ្ជាររបស់ចៅហ្វាយ
"មនុស្សស្អីគ្រាន់តែពិននឹងក៏សន្លប់!!"ជុងហ្គុកនាយបានដើរទៅឡានវិញទាំងរអ៊ូរតិចៗនាយនៅតែគិតថាថេយ៌ជាមនុស្សទន់ខ្សោយនឹងអន់តែនាយមិនបានដឹងឡើយថាថេយ៌បានឆ្លងកាត់អ្វីខ្លះមុននឹងម៉ាក់នាយយកថេយ៌មកចិញ្ចឹមធ្វើកូន
"ចៅហ្វាយចំពោះអាម្នាក់នោះគិតយ៉ាងមិចចំពោះវា!!"ស៊ុនមីន
"បើជម្រិតសួរវាមិនឆ្លើយទៅហើយគឺមានតែប្រើល្បិចប៉ុណ្ណោះ..អោនមកនេះ!!"ជុងហ្គុកនាយនិយាយហើយក៏បានខ្សឹបប្រាប់ទៅកាន់ស៊ុនមីនពីគម្រោងមួយដែលធ្វើឲ្យបុរសនោះព្រមឆ្លើយប្រាប់គ្រប់យ៉ាងដែលគេដឹង
"យល់ទេ!!"ជុងហ្គុក
"បាទចៅហ្វាយខ្ញុំនឹងធ្វើតាមចៅហ្វាយទាំងអស់!!"ស៊ុនមីន
"យើងទៅវិញហើយឯងចាត់ចែងតាមនឹងទៅ!!"ជុងហ្គុក
"បាទចៅហ្វាយ!!"ស៊ុនមីន ក្រោយនិយាយហើយជុងហ្គុកនាយក៏បានឡើងឡានរួចក៏បើកត្រឡប់ទៅផ្ទះវិញបាត់ទៅនាយប្រុងថាយកថេយ៌មកតាមដើម្បីប្រើការគេក្នុងការបាញ់គម្រាមបុរសនោះតែអ្នកណាទៅដឹងមុនថាគេសន្លប់ម្ដងទៀតដោយគ្រាន់តែលឺស្នូលកាំភ្លើង
"ឯងនៅតែទន់ខ្សោយ..បែបនេះឯងខំត្រដរចង់ធ្វើប្រពន្ធម៉ាហ្វៀធ្វើស្អីឯងគិតថាម៉ាហ្វៀដូចយើងនឹងថ្នាក់ថ្នមឯងដូចជាទារកហេស៎..ឯងយល់ខុសហើយនេះជាជីវិតពិតមិនមែនប្រលោមលោកទេ!!"ជុងហ្គុកនាយបើកឡានបណ្ដើររអ៊ូរទៅកាន់ថេយ៌ដែលសន្លប់នោះបណ្ដើរនាយគិតថាការរអ៊ូររបស់នាយថេយ៌នឹងបានលឺឬយ៉ាងមិច??
@ skip ( អតីតកាល )
"កូនថេយ៌ហេតុអីក៏ត្រឡប់មកវិញម៉ាក់បានឲ្យកូនទៅនៅផ្ទះលោកយាយសិនហេតុអីក៏កូនមកវិញ!?"ម៉ាក់របស់ថេយ៌បានស្ដីឲ្យថេយ៌ទាំងខឹងគាត់បានដេញឲ្យទៅផ្ទះយាយរបស់គេហើយតែហេតុអីគេមកវិញទៀត
"ម៉ាក់..កូន..កូនអត់ចង់នៅជាមួយយាយទេ!"ថេយ៉ុង
"កូនហ្ហឹកក៎ៗ..ហេតុអីមិនស្ដាប់បង្គាប់ម៉ាក់អញ្ចឹងពេលនេះអាចទៅណារួចទៅពុទ្ធោអើយ..អ្ហឹកកក៎ៗៗ!!"ម៉ាក់របស់ថេយ៌គាត់និយាយឡើងទាំងយំគាត់ពិតជាពិបាកចិត្តខ្លាំងណាស់
"ពេលនេះកូនត្រូវស្ដាប់ម៉ាក់ណា៎កូនឆាប់ទៅពួនភ្លាមទៅកន្លែងណាក៏បានឲ្យតែជិតគ្មានអ្នកឃើញ!!"ម៉ាក់របស់ថេយ៌
"ហេតុអីទៅម៉ាក់? ម៉ាក់ចង់លេងបិទពួនជាមួយកូនឬ..ចឹងកូនទៅពួនហើយណា៎!!"ថេយ៉ុងនិយាយហើយក៏បានរត់ទៅរកកន្លែងពួនបាត់ទាំងដៃអោបតុកត្តា
"ហ្ហឹកកក៎..ម៉ាក់សុំទោសដែលម៉ាក់មិនអាចនៅក្បែរកូនបាន!!"ម៉ាក់របស់ថេយ៌គាត់និយាយឡើងទាំងយំហើយដៃរបស់គាត់បានកាន់អាវុធការពារខ្លួនមើលទៅដូចជាត្រៀមខ្លួនសម្រាប់អ្វីមួយដែលនឹងកើតឡើងអញ្ចឹង
"គ្រាំងងង!!"សំឡេងគេទម្លុះទ្វាចូលមកធ្វើឲ្យម៉ាក់របស់ថេយ៌គាត់ភ្ញាក់ជាខ្លាំងភ្លាមៗគាត់ក៏បានឃើញមនុស្សមួយក្រុមដើរចូលមកព្រមទាំងដៃមានកាំភ្លើង
"យើងបានព្រមានពួកឯងរួចហើយថាកុំព្យាយាមប្រជែងជាមួយយើងតែពួកឯងផ្គើន..បែបនេះហើយជម្រើសរបស់ពួកឯងតែមួយនោះគឺស្លាប់!!"ហ្វាសាន់
"ពួកខ្ញុំមិនមានបំណងដូចច្នេះឡើយ!!"ប៉ារបស់ថេយ៌
"មិនមានបំណងតែវាក៏បានកើតឡើងរួចទៅហើយពេលនេះប្រេនយើងធ្លាក់ចុះខ្លាំងណាស់ព្រោះតែឯងពីរនាក់នឹងហើយតែមិនថ្វីឡើយព្រោះយើងនឹងបញ្ចូនឯងទៅកន្លែងផ្សេងមួយទៀត!!"ហ្វាសាន់ ជាធម្មតាទៅហើយក្នុងការរកស៉ីប្រកបរបរអ្វីមួយគឺតែងតែមានគូរប្រជែងសម្រាប់គេផ្សេងគឺមិនដឹងឡើយតែសម្រាប់ហ្វាសាន់វិញនរណាក៏ដោយឲ្យតែឈ្នះនាយគឺនាយនឹងសម្លាប់ចោលតែម្ដង
"សូមទុកជីវិតឲ្យពួកខ្ញុំផង-!!"ប៉ារបស់ថេយ៌និយាយតែពិននឹងក៏ត្រូវបានហ្វាសាន់នាយបាញ់មួយគ្រាន់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង
"បង..បងហ្ហឹកកក៎..បងដឹងខ្លួនឡើងអ្ហឹកកក៎មើលមកអូនមកកុំបិទភ្នែកអី..ហ្ហឹកកកក៎ៗៗបង!!"ម៉ាក់របស់ថេយ៌គាត់យំជាខ្លាំងព្រោះតែរន្ធត់ចិត្តខ្លាំងពេក
"នាងក៏ត្រូវតែស្លាប់ដូចគ្នា..ផាំងង!!"ហ្វាសាន់នាយនិយាយហើយក៏បានបាញ់សម្លាប់គាត់ម្នាក់ទៀតទៅសកម្មភាពទាំងអស់ត្រូវបានមើលឃើញដោយក្មេងអាយុប្រាំបីឆ្នាំម្នាក់នោះគឺជាថេយ៌នឹងហើយពេលបានឃើញប៉ាម៉ាក់ស្លាប់ផ្ទាល់ភ្នែកបែបនេះធ្វើឲ្យគេតក់ស្លុតជាខ្លាំងរហូតធ្លាក់តុកត្តាពីដៃ..ហើយអ្វីដែលគេបានឃើញចុងក្រោយគេនោះគឺស្នាមសាក់នៅលើក៎ដៃរបស់ឃាតករដែលវាមានរូបឥន្រ្ទីថេយ៌គេមិនបានមើលឃើញមុខឃាតករឡើយព្រោះដោយសាររាងងឹតទើបធ្វើឲ្យគេមើលអ្វីមិនច្បាស់!!!!
"អាយយយយយយ៎......

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now