ភាគ 24 : អ្ហឹក កុំសម្លាប់ខ្ញុំអី

706 30 0
                                        


"ហ្ហឹក៎..ខ្ញុំ..ខ្ញុំយល់សប្តិអ្ហឹកកក៎..ប៉ាម៉ាក់កូននឹកអ្នកទាំងពីរណាស់អ្ហឹកក៎ៗៗ..កូនមិនចង់រស់ដោយមានជីវិតបែបនេះទេ..ហ្ហឹកកក៎ៗៗ!!"ថេយ៉ុងគ្រាន់តែភ្ញាក់ពីគេងភ្លាមគេក៏យំរកប៉ាម៉ាក់តែម្ដងរឿងរ៉ាវកាលពីគេនៅក្មេងបានលងបន្លាចធ្វើឲ្យគេយំជាខ្លាំងហើយវាក៏បានធ្វើឲ្យគេបាក់ស្បាតនឹងសំឡេងកាំភ្លើងដូចគ្នា..ជុងហ្គុកនាយមិនបានដឹងឡើយថាថេយ៌ជួបអ្វីខ្លះគេកើតមកគឺមានប៉ាម៉ាក់មើលថែរយ៉ាងល្អដូចក្មេងទូទៅតែក្រោយពេលពួកគាត់កាន់តែជោគជ័យខ្លាំងពេកក៏ធ្វើឲ្យគាត់មានសត្រូវតាមសម្លាប់
"អត់..អត់ទេប៉ាម៉ាក់មិនបានស្លាប់..ហ្ហឹកក៎ៗប៉ាម៉ាក់..អ្នកទាំងពីរនៅឯណា!!"ថេយ៉ុងអារម្មណ៍របស់គេពេលនេះគឺវាច្របូកច្របល់ជាខ្លាំងគេនិយាយអ្វីក៏មិនដឹងដែរគេចេះតែហា៎មាត់ឲ្យតែបាននិយាយតែពិននឹងរបៀបថាវង្វេងហើយ
"អត់ទេ..អត់ទេអាយយយយយ៎!!"ថេយ៉ុងគេបានស្រែកយ៉ាងខ្លាំងទាំងអារម្មណ៍មួយដែលភ័យខ្លាចថេយ៌ពេលនេះគេដូចជាមនុស្សដែលមានសតិមិនល្អអញ្ចឹងសក់ក្បាលត្រូវបានគេជ្រោងឡើងដល់ថ្នាក់សំពោងមើលមិនយល់ទៅហើយ
"ក្រាកកក៎...!!"សំឡេងទ្វាបន្ទប់ក៏បានបើកឡើង
"វាស្អីឯងក្រោកភ្លាមក៏បើកមាត់ជំទាល់ផ្អើលភូមិមិនចេះក្រែងចិត្តគេទេហេស៎!!"ជុងហ្គុកនាយបានថាឲ្យថេយ៌ខ្លាំងៗព្រោះឃើញថាថេយ៌ស្រែកចង់ផ្អើលគេបីភូមិហើយ
"អ្ហឹកកកក៎..!!!"ថេយ៉ុងមិនបានឆ្លើយតបនឹងនាយឡើងគេបានត្រឹមតែយំហើយក៏យកដៃមកជ្រោងសក់មើលសភាពថេយ៌ពេលនេះទៅគេដូចជាមនុស្សដែលមានសតិមិនល្អយ៉ាងអញ្ចឹងគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានឡើយ
"នែ៎..វាស្អីឯងនឹង!?"ជុងហ្គុកនាយបានដើរទៅរកថេយ៌ទាំងទឹកមុខឆ្ងល់ព្រោះថាមើលទៅថេយ៌ដូចជាភ័យញ័រខ្លួនខុសពីធម្មតា
"កុំ..កុំចូលមក..ហ្ហឹកកក៎ៗៗ..កុំសម្លាប់ខ្ញុំអី!!"ក្នុងភ្នែករបស់ថេយ៌ពេលនេះគឺគេមិនបានឃើញថាអ្នកដែលដើរមករកគេនោះជាជុងហ្គុកឡើងគេបែរជាមើលឃើញថាអ្នកដែលដើរមករកគេនោះគឺជាឃាតករតែមិនឃើញមុខដែលបានសម្លាប់ប៉ាម៉ាក់របស់គេនោះថេយ៌គេភ័យញ័រអស់មួយតួខ្លួនទៅហើយ
"ថេយ៉ុង..នែ៎តាំងស្មារតីឡើងឯងមើលឃើញអី!!"ជុងហ្គុកនាយបានចាប់ស្មាររបស់ថេយ៌ហើយអង្រួនតិចៗដើម្បីឲ្យគេដឹងខ្លួនពីការស្រមើលស្រម៉ៃវិញ
"កុំសម្លាប់ខ្ញុំអី..អ្ហឹកកកក៎ៗៗ..សុំអង្វរ!!"ថេយ៉ុងបានលើកដៃសំពះនាយទាំងទឹកភ្នែកដៃជើងព្រមទាំងខ្លួនគេញ័រទទ្រើត
"បានហើយគ្មានអីកើតឡើងទេឈប់យំទៅ..គ្រប់យ៉ាងគឺល្អ!!"ដោយឃើញសភាពរបស់ថេយ៌កាន់តែយ៉ាប់យឺនជុងហ្គុកអស់ជម្រើសនាយមានតែអោបគេដើម្បីលួងលោមប៉ុណ្ណោះ
"អ្ហឹកកកកក៎ៗៗ..អ្ហឹកកកក!!"ថេយ៉ុងបានយំនៅក្នុងរង្វង់ដៃរបស់នាយគេបានលើកដៃអោបនាយវិញទាំងអារម្មណ៍ភ័យខ្លាចមើលទៅថេយ៌គេច្បាស់ជាមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរប្រាកដណាស់ប្រសិនបើជុងហ្គុកនាយនៅតែបន្តធ្វើរឿងដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់គេទៀត
"វាមិនមែនការពិតឡើយឈប់យំទៅ!!"ជុងហ្គុកនាយបានអោបព្រមទាំងនិយាយលួងលោមថេយ៌ដោយសំឡេងស្រទន់មួយសន្ទុះក្រោយបាត់សំឡេងយំរបស់ថេយ៌នាយក៏បានមើលក៏ឃើញថាថេយ៌គេយំដល់សន្លប់ទៀតហើយ
"ហ៉ើយ៎..នេះស្អីគេនឹងគ្រាន់តែក្រោកភ្លាមក៏យំស្រែកពេញផ្ទះធ្វើដូចអ្នកណាមកសម្លាប់អញ្ចឹង!!"ជុងហ្គុកនាយអត់ឆ្ងល់នឹងថេយ៌មិនបានឡើយព្រោះថាថេយ៌ព្រឹកនេះគេមានអាការៈចម្លែកៗខុសពីរាល់ដងព្រឹកនេះគេក្រោកឡើងទាំងយំខ្លាំងៗព្រមដោយខ្លួនប្រាណញ័រទទ្រើតដោយភាពភ័យខ្លាច
@ skip
លុះដល់ថ្ងៃឡើងថេយ៌គេក៏លែងមានអីទៀតហើយគឺគេធម្មតាមកវិញគ្រាន់តែភ្នែករាងក្រហមបន្តិចថេយ៌គេហាក់ដូចជាកំពុងតែខ្មាស់អៀននឹងជុងហ្គុកជាខ្លាំងដែលព្រឹកមិញនឹងគេយំព្រោះតែការយល់សប្តិអាក្រក់..
"មើលមុខស្អីឆាប់ស៉ីបាយលឿនៗទៅ!!"ជុងហ្គុកនាយបានស្ដីឲ្យថេយ៌ព្រោះតែថេយ៌បានមើលមុខនាយច្រើនដងពេក
"......."ថេយ៉ុងមិនមាត់ក៏បង្វែរក្រសែភ្នែកទៅមើលអ្វីផ្សេងបន្តគេមើលមុខនាយគឺក្នុងគោលបំណងមួយដែលបានដឹងកំហុសគឺគេចង់សុំទោសនាយដែលព្រឹកមិញធ្វើឲ្យមានការរំខានដល់នាយ...ថេយ៌គេជាមនុស្សមានទំនួលខុសត្រូវខ្លាំងណាស់រឿងអីក៏ដោយឲ្យតែគេបានធ្វើខុសពិតមែនគឺគេទទួលទាំងអស់
"ត្រៀមខ្លួនសម្រាប់ការងារដែលយើងបានដាក់ឲ្យផងទៅ!!"ជុងហ្គុកនាយនិយាយសម្ដៅដល់ការងារដែលនាយបានឲ្យថេយ៌ព្យាយាមដាក់អន្ទាក់ជីហានោះ
"បាទអូននឹងធ្វើវាឲ្យល្អ!!"ថេយ៉ុងទោះជាការងារនេះវាមិនស្រួលតែគេបានព្យាយាមធ្វើចេញពីចិត្តសម្រាប់នាយទោះវាគ្រោះថ្នាក់យ៉ាងណាក៏ដោយតែគេសប្បាយចិត្តពេលដែលគេបានធ្វើការងារដែលនាយបានដាក់ឲ្យនោះដោយជោគជ័យ
"ថ្ងៃនេះមិនបាច់ទៅក្រុមហ៊ុនទេ!!"ជុងហ្គុក
"ហេតុ..ហេតុអីទៅជុង!?"ថេយ៉ុងបានសួរទៅនាយទាំងឆ្ងល់
"យើងចង់ឲ្យឯងទៅក្រៅហើយធ្វើយ៉ាងមិចអូសអាជីហាចូលគុកឲ្យបានក្នុងថ្ងៃនេះធ្វើយ៉ាងមិចក៏បានដែរ!!"ជុងហ្គុក
"បាទអូននឹងព្យាយាម!!"ថេយ៉ុងគេបានឆ្លើយតបទៅកាន់នាយវិញទាំងអោនមុខចុះគេពិតជាមិនដឹងឡើងថាគួរធ្វើបែបណា
"យើងបានភ្ជាប់ Gps ក្នុងទូរស័ព្ទរបស់ឯងរួចហើយដូចនេះពេលមានបញ្ហាអ្វីគ្រាន់តែផ្ដល់សញ្ញាមកយើងមកយើងនឹងហៅប៉ូលិសទៅកន្លែងនោះភ្លាម!!"ជុងហ្គុក
"បាទ..បងទៅក្រុមហ៊ុនចុះអូនច្បាស់ជាធ្វើការបានល្អបងមិនបាច់បារម្ភនោះទេ!!"ថេយ៉ុង
"អ្នកណាបារម្ភពីឯងនោះ..អ្វីដែលយើងគិតគឺវាវាយបកមកសងសឹកវិញតែប៉ុណ្ណោះ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅចំណែកថេយ៌វិញគេអន់ចិត្តនឹងនាយខ្លាំងណាស់គេមិនដឹងថានិយាយអ្វីចេញឡើយ
"......"ថេយ៉ុងគេបានអង្គុយអោនមុខចុះទាំងស្ងៀមស្ងាត់មិនដឹងថាគេគិតអ្វីនោះទេតែភ្លាមៗក៏ស្រាប់តែឃើញទឹកភ្នែកគេស្រក់ចុះមកព្រមជាមួយនឹងពាក្យមួយឃ្លា
"ការងារចប់ជីវិតអូនក៏ប្រហែលនឹងចប់ដូចគ្នា!!"ថេយ៉ុងគេនិយាយហើយក៏បានងើបទៅរៀបចំខ្លួនព្រោះគេមានការត្រូវទៅក្រៅ។  ពេលចេញមកក្រៅថេយ៌គេហាក់មិនមានអារម្មណ៍នៅក្នុងខ្លូនសោះឡើយខួរក្បាលគិតតែពីការងារដែលជុងហ្គុកឲ្យគេធ្វើនោះគេខ្លាចថាបើសិនជាជីហានាយបានដឹងថាជុងហ្គុកបញ្ចូនគេមកឲ្យរៀបអន្ទាក់នោះជីវិតគេគឺស្មើសូន្យមិនខាន...
"អឹបបបប៎..អ្ហឹមមម៎!!"កំពុងតែដើរគិតសុខៗក៏មានមនុស្សមកចាប់ចង្រិតយកថេយ៌ទៅបាត់ថេយ៌គេមិនអាចរើបម្រាសបានឡើយព្រោះតែជាតិថ្នាំបានធ្វើឲ្យគេសន្លប់
"ចៅហ្វាយគួរគិតបែបណា..បើសិនជាលោកចនដឹងច្បាស់ជាមានបញ្ហាមិនខាន!!"កូនចៅរបស់មនុស្សម្នាក់នោះ
"គេច្បាស់ជាមិនដឹងនោះទេឯងឆាប់រៀបចំយកគេទៅទុកនៅផ្ទះយើងទៅ!!"ជីវ៉ុន នេះជានាយឬហេតុអីបានជានាយចាប់ខ្លួនរបស់ថេយ៌អញ្ចឹង???
"បាទចៅហ្វាយ!!"កូនចៅរបស់ជីវ៉ុនក៏បានលើកថេយ៌ចូលឡានហើយក៏បានបើកចេញទៅបាត់ទៅចំណែកជីវ៉ុនវិញនាយញញឹមសប្បាយចិត្តជាខ្លាំង
"ហ្ហឹស៎..មនុស្សសំខាន់របស់ឯងត្រូវយើងចាប់យកមកហើយចាំមើលថាឯងអាចមានលំនឹងទៀតឬអត់!!"ជីវ៉ុននាយនិយាយឡើងទាំងញញឹមចុងមាត់នាយចាប់ថេយ៌មកនេះគឺព្រោះតែនាយគិតថាថេយ៌ជាមនុស្សសំខាន់សម្រាប់ជុងហ្គុក
"យើងនឹងយកគេមកប្រើការ!!"ជីវ៉ុននាយនិយាយឡើងទាំងសប្បាយចិត្តជាខ្លាំងនាយចាប់ថេយ៌មកនេះគឺមានបំណងយកថេយ៌មកធ្វើជាដៃជាជើងរបស់នាយដោយនាយចង់ប្រើថេយ៌ឲ្យលួចឯកសារសំខាន់ៗរបស់ជុងហ្គុកយកមកឲ្យនាយ
@ ផ្ទះជីវ៉ុន
កាត់មកមើលកូនចៅរបស់ជីវ៉ុនវិញពេលមកដល់ផ្ទះគេក៏បានយកថេយ៌ទៅទុកនៅបន្ទប់របស់ជីវ៉ុនថេយ៉ុងគេនៅមិនទាន់ដឹងខ្លួននៅឡើយទេ...
"ថ្ងៃនេះបងបប្រុសទៅណាបាត់បងហើយ!!"ជីហានាយបានដើរចូលមកក្នុងផ្ទះហើយក៏បានសួរទៅកាន់អ្នកបម្រើ
"ចាស៎អ្នកប្រុសគឺអ្នកប្រុសជីវ៉ុនគាត់បានចេញទៅក្រៅបាត់ហើយគាត់ថាចប់ការងារនៅក្រុមហ៊ុនសិនទើបគាត់ត្រឡប់មកវិញចាស៎!!"អ្នកបម្រើ
"ហ្ហឹមម៎..!!"ជីហានាយក៏មិនមានអ្វីច្រើនដែរនាយបានអង្គុយមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវរង់ចាំបងប្រុសរបស់នាយមកវិញ...មែនហើយជីហានាយគឺជាប្អូនរបស់ជីវ៉ុនដោយសារតែជីវ៉ុននាយបានធ្វើការងារនៅក្រៅប្រទេសទើបមិនសូវជាបាននៅជិតប្អូនជីវ៉ុននាយទើបតែចូលប្រទេសកូរ៉េថ្មីៗនេះដែលទេគឺដោយសារជាប់ការងារជាមួយនឹងក្រុមហ៊ុនរបស់ជុងហ្គុកនេះហើយ
"ថ្ងៃនេះដូចជាស្ងាត់មិនឃើញប្រពន្ធអាជុងហ្គុកស្អីគេនោះតបសារសោះ..ហ៉ើយ៎!!"ជីហានាយនិយាយឡើងទាំងធុញទ្រាំនាយចង់ល្បួងថេយ៌ឲ្យគេមកឈរនៅខាងនាយតែមើលទៅបែបមិនងាយនោះទេណាមួយថេយ៌គេមើលទៅដូចជាស្រឡាញ់ជុងហ្គុកខ្លាំងណាស់
"នឹកដល់កាលពីមុនលោកមីនដូចជាចង់កម្ចាត់អាជុងហ្គុកណាស់តែភ្លាមៗក៏បានប្ដូរចិត្តមិនយល់ទេថាហេតុអីបានជាគាត់ប្ដូរចិត្តលឿនយ៉ាងនេះ!!"ជីហាទោះជានាយមានចម្ងល់ច្រើនជានេះក៏ដោយក៏គ្មានអ្នកឆ្លើយតបនឹងនាយដែរព្រោះថាចម្ងល់របស់នាយនេះណាទាល់តែម្ចាស់សមីខ្លួនទើបអាចឆ្លើយតបនឹងនាយវិញបាន។ លុះដល់ថ្ងៃបន្តិចជីវ៉ុននាយក៏បានត្រឡប់មកផ្ទះវិញក៏បានឃើញថាប្អូនរបស់នាយគឺកំពុងតែអង្គុយរងចាំនាយតែម្ដង..
"បងអីក៏យូរខ្លាំងម្លេះ!?"ជីហា
"ក៏មានការងារច្រើនត្រូវបញ្ចប់យ៉ាងឯងឃ្លានបាយហេស៎..បើឃ្លានមិចមិនស៉ីទៅគិតចង់ឲ្យយើងបញ្ចុកឬអត់!!"ជីវ៉ុន
"បង..ហ៉ើយ៎ខ្ចិលខឹងណាស់មនុស្សស្អីធ្វើជាបងគេទាំងមូលមិនចេះសម្ដីផ្អែកដាក់ប្អូនសោះ!!"ជីហា
"បានហើយយើងទៅផ្លាស់សម្លៀកបំពាក់សិន!!"ជីវ៉ុននាយនិយាយហើយក៏បានដើរទៅកាន់បន្ទប់របស់នាយតែក៏ត្រូវបានជីហាដើរទៅតាមដល់មុខបន្ទប់
"បងរឿងលួចឯកសាររបស់អាជុងហ្គុកនោះបងដំណើរការដល់ណាហើយ!!"ជីហានាយក៏បានសួរទៅបងរបស់នាយ
"កំពុងតែគិត..យើងមិនអាចធ្វើវាដោយខ្លួនឯងបានឡើយដូច្នេះយើងនឹងខ្ចីដៃមនុស្សដែលនៅជិតវាមកប្រើ!!"ជីវ៉ុន
"ខ្ញុំពិតជាចង់សម្លាប់វាខ្លាំងណាស់ចាំមើលថាពេលវាធ្លាក់ដល់ចំណុចសូន្យខ្ញុំនឹងជាន់វាឲ្យកប់តែម្ដង!!"ជីហា
"អ្ហក៎..នេះពួកគេ...ប្រាវវវ៎!!"គ្រប់ការសន្ទនារបស់ជីវ៉ុននឹងជីហាថេយ៌បានស្ដាប់លឺទាំងអស់ថេយ៌គេស្លុតចិត្តណាស់ពេលដឹងថាមានមនុស្សចង់បំផ្លាញប្ដីរបស់គេហើយនៅចង់សម្លាប់ទៀត
"អ្នកណាទៅខាងក្នុង..មានមនុស្សនៅក្នុងបន្ទប់របស់បងឬ!? បងឆាប់យកគេចេញមកគេបានលឺពួកយើងអស់ហើយ"ជីហា
"ក្រាកកក៎.."ជីវ៉ុននាយក៏បានយកសោរមកចាក់ចូលបន្ទប់នាយបានឃើញថាថេយ៌គឺមើលមកនាយដែលទឹកមុខភ័យខ្លាចព្រមទាំងតក់ស្លុត
"ជាថេយ៌ / ជីហា !!"ជីហាហើយនឹងថេយ៌ពួកគេបានមើលមុខគ្នាហើយក៏បានបន្លឺឈ្មោះរបស់គ្នាតិចៗថេយ៌គេសឹងតែមិនជឿរហើយថាខ្លួនត្រូវបានពួកនាយចាប់មក
"ពួកលោកចាប់ខ្ញុំក៏ធ្វើអី!!"ថេយ៉ុងបានសួរទៅពួកនាយដោយកំហឹងព្រមទាំងការខឹងស្អប់ព្រមជាមួយគ្នា
"បើឯងព្រមធ្វើការឲ្យយើងនឹងឯងនឹងរស់នៅដោយសុខស្រួលតែបើជំទាស់ជីវិតហើយសូន្យមិនខាន!!"ជីវ៉ុន
"លោក..ក្រែងលោកជាអ្នកធ្វើការជាមួយជុងហ្គុកមែនទេហេតុអីលោកចង់ក្បត់គាត់!!"ថេយ៉ុង
"យើងក្បត់..យើងមិនបានក្បត់ទេគ្រប់យ៉ាងគឺយើងចង់បំផ្លាញ់វាឯងដឹងទេចៅហ្វាយឯងវាមានបំណងសម្លាប់ប្អូនយើងកុំតែមានអ្នកជួយសង្គ្រោះកុំអីគេស្លាប់បាត់ហើយ!!"ជីវ៉ុន
"ជីហា..ខ្ញុំមិនជឿរសោះថាលោកជាប្អូនប្រុសរបស់គេលោកក៏ដូចគ្នាដែលមែនទេលោកចង់សម្លាប់ជុងហ្គុក!!"ថេយ៉ុង
"ត្រូវហើយកន្លងមកយើងគឺចង់សម្លាប់វាឯងក៏ដូចគ្នាយើងគ្រាន់តែយកឯងជានុយដើម្បីអូសវាមកប៉ុណ្ណោះតែថាពេលនេះបើដឹងរឿងហើយក៏ល្អមិនហត់យើងបកស្រាយប្រាប់!!"ជីហា
"ពួកលោកអាក្រក់ខ្លាំងណាស់!!"ថេយ៉ុង
"ខ្ញុំប្រាប់បងចុះអាជុងហ្គុកវាស្រឡាញ់ក្មេងម្នាក់នេះណាស់ទៅណាក៏យកទៅតាមដែរ!!"ជីហា
"អូ៎..ពិតមែនឬ!!??"ជីវ៉ុននាយហាក់កាន់តែសប្បាយចិត្តពេលលឺប្អូនប្រាប់មកបែបនេះ..ចំណែកថេយ៌វិញពេលឃើញថាមានស្ថានការណ៍មិនល្អក៏បានផ្ដល់សញ្ញាទៅដល់ជុងហ្គុក

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now