ភាគ 15 : ឯងប្រហើនណាស់

589 21 0
                                        


@ ក្រុមហ៊ុន ចនហ្វាវ៉ារី
"ដូចដែលគ្រប់គ្នាបានដឹងកន្លងមកហើយថាក្រុមហ៊ុនរបស់យើងគឺកំពុងមានសន្ទុះនៅក្នុងទីផ្សារខ្លាំង..ក៏ប៉ុន្ដែ!!"ជុងហ្គុកនាយនិយាយបានពិននឹងហើយក៏ឈប់និយាយរួចក៏មើលមុខគ្រប់គ្នានៅក្នុងបន្ទប់ប្រជុំនោះ
"???????"អ្នកគ្រប់គ្នាបានចោទជាសញ្ញាសួរនៅពីលើក្បាលព្រោះថាក៏ប៉ុន្ដែអីគេមិចមិននិយាយមក
"ក៏ប៉ុន្ដែគ្រប់គ្នាកុំភ្លេចថាពួកយើងគឺមានគូរប្រជែងបែបនេះហើយខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងព្យាយាមជួយក្រុមហ៊ុនឲ្យកាន់តែមានសន្ទុះថ្វេរដងផងទៅចុះ!!"ជុងហ្គុក
"អរររ៎..គឺបែបនឹងទេ!!"គ្រប់គ្នាក្រោយបានលឺជុងហ្គុកនិយាយហើយក៏ងក់ក្បាលមើលមុខគ្នាទៅវិញទៅមក
"ចឹងប៉ុណ្ណឹងចុះយ៉ាងណាមិញគម្រោងថ្មីដែលខ្ញុំបានបង្ហាញមុននេះសូមអ្នកទាំងអស់គ្នាយកទៅគិតហើយបើមានកំហុសត្រង់ណាសូមប្រាប់មកកាន់ខ្ញុំឬក៏ជំនួយការរបស់ខ្ញុំ...ម្នាក់នេះ!!"ជុងហ្គុកនាយនិយាយហើយក៏ទាញថេយ៌ឲ្យមកឈរជិតនាយ ក្រោយចប់អស់ហើយគ្រប់អស់ហើយគ្រប់គ្នាក៏បានត្រឡប់ទៅវិញអស់ទៅចំណែកថេយ៌វិញក៏បានទៅបន្ទប់ធ្វើការជាមួយជុងហ្គុកដូចគ្នា
"ក្រឹបបប៎!!"មកដល់បន្ទប់ធ្វើការជុងហ្គុកនាយបានទាញទ្វាបិទហើយក៏បានដើរទៅតាមពីក្រោយថេយ៌រួចក៏
"ប្រូសសស៎..អាយយយ៎!!"ជុងហ្គុកនាយបានច្រានថេយ៌ដួលទៅលើសាឡុងហើយនាយបានអោនមុខទៅជិតថេយ៌
"បង..បងចង់ធ្វើអី??"ថេយ៉ុងសួរទៅនាយដោយសំឡេងញ័រៗព្រោះតែភ័យសុខៗក៏មកច្រានមនុស្សបែបនេះអ្វីដែលសំខានវាធ្វើឲ្យរបួសដែលមាននៅលើខ្លួនរបស់គេវាចាប់ផ្ដើមឈឺម្ដងទៀតដូចគ្នា
"មកធ្វើការហេតុអីត្រូវតែងខ្លួនដែរ!?"ជុងហ្គុកនាយសួរទៅថេយ៌ទាំងខឹងព្រោះថាថេយ៌តែងខ្លួនបែបនេះមើលទៅសាមញ្ញតែស្រស់ស្អាតណាស់ នាយខឹងមិនមែនដោយសារថេយ៌ស្អាតទេតែដោយសារតែជីវ៉ុននាយអង្គុយមើលថេយ៌ឡើងភ្លឹកពេក
"អត់នោះទេអូនគ្រាន់តែធ្វើខ្លួនសាមញ្ញៗធម្មតាៗប៉ុណ្ណោះ!!"ថេយ៉ុងក៏បានឆ្លើយតបទៅនាយវិញទាំងទឹកមុខមិនដឹងអី
"លើកក្រោយហាមឲ្យសោះមិនឲ្យតែងខ្លួនមកក្រុមហ៊ុនទៀតនោះទេ..មិនចឹងដេកផ្ទះទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរទៅអង្គុយនៅលើតុកធ្វើការនាយបាត់ទៅ
"អ្ហឺ..????"ថេយ៉ុងគេមើលទៅដំណើររបស់នាយដើរចេញទាំងឆ្ងល់សុខៗនាយក៏មកខ្វាយខ្វល់រឿងតែខ្លួនរបស់គេបែបនេះតើនាយកើតអីឲ្យប្រាកដទៅ???
"ចង្រៃយ៍..យើងកើតស្អី? ហេតុអីត្រូវខ្វល់នោះ!!"ជុងហ្គុកនាយអង្គុយចុះទាំងលួចនិយាយតិចៗម្នាក់ឯងនាយឆ្ងល់ខ្លួនឯងណាស់ពេលខ្លះគឺពិបាកនឹងបែងចែកអារម្មណ៍ខ្លាំងមែនទែន
"មនុស្សស្អីម្ដងខ្មោចចេញម្ដងខ្មោចចូលបែបនេះ!!"ថេយ៉ុងបានមើលទៅមាត់ទ្វាហើយនិយាយឡើងទាំងមានចម្ងល់លើខួរជាច្រើនហើយសុទ្ធតែជាសំណួរគ្មានចម្លើយ
@ skip
ថាតែថេយ៉ុងទៅនៅជាមួយជុងហ្គុកត្រូវវាយផងដំផងពេលខ្លះក៏រំលោភថែមទៀតដោយឡែកជីវិតរបស់ជីមីនវិញក៏មិនខុសអីពីថេយ៉ុងប៉ុន្មានដែរព្រោះថាយ៉ុងហ្គីនាយមិនដែលយកចិត្តទុកដាក់ចំពោះគេម្ដងណាឡើយ....
"វីលៀម..ថ្ងៃនេះឯងនៅផ្ទះចុះយើងមានការទៅក្រៅតែមួយភ្លេតប៉ុណ្ណោះថ្ងៃនេះ!!"យ៉ុងហ្គីនាយក៏បាននិយាយទៅកាន់កូនចៅចំនិតរបស់នាយ
"អៅ..នេះហេតុអីទៅចៅហ្វាយ? បើចៅហ្វាយទៅតែម្នាក់ឯងបែបនេះមិចនឹងកើតទៅយ៉ាងណាក៏យកខ្ញុំឲ្យទៅបើកឡានឲ្យដែរចៅហ្វាយ!!"វីលៀមឲ្យនាយនៅផ្ទះបានយ៉ាងមិចបើវីលៀមនាយមិនចេះនៅស្ងៀមអង្គុយចុចទូរស័ព្ទផងនាយចេះតែចង់ធ្វើនេះធ្វើនោះរហូត
"នែ៎បើថាឲ្យនៅផ្ទះក៏នៅទៅនិយាយច្រើនណាស់..បើមិនចង់ទំនេរនោះការងារផ្ទះធ្វើទៅ!!"យ៉ុងហ្គីនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ ចំណែកវីលៀមវិញពេលត្រូវបានចៅហ្វាយទុកចោលចឹងទៅនាយមិនដឹងថាគួរធ្វើអ្វីនោះទេមានតែធ្វើការងារផ្ទះដូចចៅហ្វាយប្រាប់ហើយមើលទៅ
"ចប់ហើយនៅផ្ទះស្ងៀមៗមិចនឹងកើតទៅ..មនុស្សធ្លាប់តែមមាញឹកនឹងការងារហើយបែរជាមកដេកផ្ទះបែបនេះខ្ញុំច្បាស់ជាឈឺមិនខានមិនកើតទេរកការងារធ្វើសិន!!"វីលៀមនាយនិយាយហើយក៏បានទៅរកការងារធ្វើដោយមិនដឹងថាធ្វើអីក៏ទៅជូតឥដ្ឋ
"អុស៎..វីលៀមថ្ងៃនេះលោកមិនទៅក្រៅជាមួយយ៉ុនទេហេស៎!!"ជីមីនចុះពីបន្ទប់គេងមកក៏ឃើញថាវីលៀមកំពុងតែជូតឥដ្ឋ យីលោកអើយនេះជាកូនចៅចំនិតប្ដីគេហេស៎មិចក៏ធ្លាក់ខ្លួនមកជូតឥដ្ឋអញ្ចឹង
"បាទអ្នកប្រុសគឺចៅហ្វាយថាគាត់មិនឲ្យខ្ញុំទៅតាមគាត់នោះទេគាត់ថាទៅតែមួយភ្លេតប៉ុណ្ណោះ!!"វីលៀម
"អរ៎...បែបនឹងសោះតែនិយាយអញ្ចឹងហេតុអីក៏លោកមកជូតឥដ្ឋបែបនេះ!!"ជីមីន
"អឹកគឺខ្ញុំគ្មានអ្វីត្រូវធ្វើនឹងណា៎អ្នកប្រុស..តែមិនជាបញ្ហានោះទេអ្នកប្រុសយ៉ាងណាក៏ខ្ញុំចេះជូតដែរបាទធានាថាមិនរបកចេញមកឡើយ!!"វីលៀម
"ហឹសស៎ៗ..លោកនេះចេះរកនឹកនិយាយបែបនេះចេញមកទៅកើតអ្នកណាដែលជូតឥដ្ឋដល់ថ្នាក់របកចេញមកនោះ!!"ជីមីនសើចតិចៗទាំងហួសចិត្តនឹងនាយជាខ្លាំង
"មែនហើយថ្ងៃនេះបើលោកទំនេរចឹងអាចកំដរខ្ញុំដើរផ្សារបន្តិចបានទេព្រោះរបស់ក្នុងទូក៏ជិតអស់ដែរហើយ!!"ជីមីន
"បាទអ្នកប្រុសខ្ញុំចាំ24ម៉ោងឲ្យតែអ្នកប្រុសចង់ទៅណាខ្ញុំនឹងជូនទៅភ្លាម!!"វីលៀម
"ចឹងតោះ!!"ជីមីននិយាយហើយក៏បានដើរចេញទៅរកឡានរួចក៏ចូលអង្គុយហើយទុកហើយវីលៀមនាយអ្នកអ្នកបើក
@ super market
មកដល់ផ្សារទំនើបជីមីនក៏បានដើរចូលទៅដោយមានវីលៀមនាយដើរតាមពីក្រោយផងដែរ..ជីមីនរើសអីវ៉ាន់ដាក់ក្នុងរទេះដោយមានវីលៀមនាយជាអ្នករុញឲ្យដោយសកម្មភាពរបស់ពួកគេទាំងពីមើលទៅមិនដូចចៅហ្វាយនឹងកូនចៅនោះទេវាដូចជាគូរស្នេហ៍ច្រើនជាងព្រោះថានិយាយគ្នាផងសើចផងមើលទៅដូចជាគ្រួសារមួយដែលមានសុភមង្គលណាស់អញ្ចឹង...
"វីលៀម..លោកជួយយករបស់នោះឲ្យខ្ញុំបន្តិច!!"ជីមីនក៏បានចង្អុលទៅកាន់របស់មួយដែលនៅទីខ្ពស់វាមិនខ្ពស់ប៉ុន្មានទេតែជីមីនគេមិនសូវខ្ពស់ទើបឈោងមិនដល់
"មួយនោះមែនទេអ្នកប្រុស!!"វីលៀម
"ត្រូវហើយគឺមួយនឹងលោកអាចយកឲ្យខ្ញុំបន្តិចបានទេគឺខ្ញុំយកមិនដល់!!"ជីមីន
"បាទអ្នកប្រុសចាំបន្តិច!!"វីលៀមនាយនិយាយហើយក៏បានឈោងយករបស់នោះហុចមកឲ្យជីមីនក្រោយបានរបស់នោះហើយជីមីនគេទទួលយកមកទាំងញញឹមមើលទៅវាដូចជារបស់ដែលគេស្រឡាញ់ណាស់ចឹង
"អ្នកហេតុអីក៏ចង់ទិញរបស់នេះទៅវិញ!!"វីលៀមដោយនាយឆ្ងល់ពេកក៏បាយបានសួរទៅកាន់ជីមីនតែម្ដង
"គឺវាជារបស់ដែលយ៉ុងចូលចិត្តបំផុតកាលពីគាត់នៅរៀនបែបនេះហើយខ្ញុំក៏ទិញវាយកមកទុកទៅ!!"ជីមីន
"អរ៎..គឺបែបនឹងទេចឹងអ្នកប្រុសមានត្រូវការរបស់អ្វីទៀតឬអត់??"វីលៀម
"ខ្ញុំចង់ទៅរកទិញសាច់បន្តិច!!"ជីមីន
"បាទអ្នកប្រុសចឹងសូមអញ្ចើញនៅខាងមុននោះសាច់ស្រស់ៗល្អណាស់!!"វីលៀម
"វីលៀមលោកចង់ញ៉ាំអីខ្លះឬអត់..ដើរជួយរើសឲ្យតែខ្ញុំលោកមិនទិញអ្វីសម្រាប់ខ្លួនឯងទេហេស៎!!"ជីមីន
"បាទគឺមិនអីទេអ្នកប្រុស!!"វីលៀម
"មិនបានទេលោកត្រូវតែយកអ្វីសម្រាប់ខ្លួនឯងខ្លះឆាប់រើសភ្លាមទៅ..កុំភ័យនេះជាលុយផ្ទាល់ខ្លួនរបស់ខ្ញុំទេ!!"ជីមីន
"តែខ្ញុំ-!!"វីលៀមនាយរកតែនិយាយប្រកែកមិនទាន់ជីមីនក៏និយាយកាត់មុនបាត់
"បើលោកនៅតែប្រកែកទៀតខ្ញុំនឹងខឹងលោកហើយ!!"ជីមីន
"ចឹងខ្ញុំ..ខ្ញុំយកអានេះមួយចុះ!!"វីលៀមនាយនិយាយក៏យកចាប់យកទឹកដោះគោស្រស់មួយដបដែលនៅជិតនោះតាមពិតយកទាំងបង្ខំចិត្តនោះទេ
"តែប៉ុណ្ណឹងទេ??"ជីមីនសួរទៅនាយទាំងឆ្ងល់
"ខ្ញុំថាអ្នកប្រុសមិនគួរចំណាយមកលើខ្ញុំច្រើននោះទេតែពិននេះខ្ញុំក្រែងចិត្តពេកហើយ!!"វីលៀម
"ចឹងក៏បានពួកយើងទៅគិតលុយទៅព្រោះខ្ញុំរើសមកច្រើនដែរហើយ!!"ជីមីន ក្រោយពីបានគិតលុយរួចហើយពួកគេទាំងពីរក៏បានត្រឡប់ទៅផ្ទះវិញជីមីនថ្ងៃនេះគេមុខស្រស់ណាស់ព្រោះបានចេញទៅខាងក្រៅដោយសារតែជីមីនភាគច្រើនគេមិនសូវជាបានចេញទៅខាងក្រៅប៉ុន្មានទេ
"ក្រាកក៎!!" ជីមីនគ្រាន់តែបើទ្វាចូលផ្ទះភ្លាមក៏ទទួលបានក្រសែភ្នែកដ៏មុតស្រួចសម្លឹងមើលមកគេមើលទៅហាក់ជាជាភ្នំភ្លើងជិតផ្ទុះអញ្ចឹងទឹកមុខដែលញញឹមប្រែជាស្រពោលត្រឹមមួយពព្រិចភ្នែក
"យ៉ាងមិចស៉ីគ្នារួចហើយហេស៎បើជាដើរញញឹមពព្រាយដូចមនុស្សឆ្គួត!!"យ៉ុងហ្គី
"បងនិយាយអី??"ជីមីនបានសួរទៅនាយវិញទាំងឆ្ងល់សុខក៏និយាយពាក្យបែបនេះឡើងនាយមិនចេះខ្មាស់មាត់បន្តិចទេហេស៎នាយនិយាយចេញមកផុយៗចឹងបានយ៉ាងមិច
"ចៅហ្វាយមិនដូចចៅហ្វាយគិតនោះទេគឺខ្ញុំ-"វីលៀមនាយរកនឹងនិយាយបកស្រាយទៅហើយតែយ៉ុងហ្គីនាយក៏បាននិយាយកាត់មុនមិនឲ្យវីលៀមនាយនិយាយបានឡើយ
"ឯងចេញទៅបើមិនចង់មានបញ្ហា"យ៉ុងហ្គីនាយក៏នាយនិយាយទៅកាន់វីលៀមឃើញបែបនេះវីលៀមនាយក៏មិនដឹងថាគួរធ្វើបែបណាដែរមានតែដើរចេញ
"ឯងក៏គួរតែដឹងហើយថាខ្លួនឯងបានធ្វើស្អីខ្លះ..ទៅក្រៅតែពីរនាក់យ៉ាងមិចអាកូនចៅយើងនឹងរស់ជាតិវាយ៉ាងមិចដែរខុសពីយើងឬអត់!?"យ៉ុងហ្គី
"បងកាន់តែមែនទែនហើយយ៉ុង..អូនគ្រាន់តែទៅផ្សារទិញរបស់មកដាក់ទូរធម្មតាប៉ុណ្ណោះមិនបានទៅធ្វើអីឲ្យខុសនោះទេ!!"ជីមីនគេបានព្យាយាមឆ្លើយតបទៅនាយយ៉ាងត្រជាក់បំផុតមិនតម្លើងសំឡេងធំៗដូចជានាយឡើយ
"ហឹស៎..គិតថាយើងជឿឯងហេស៎មនុស្សហាច់ដូចជាឯងបែបនេះណា៎បន់ឲ្យតែប្ដីមិននៅផ្ទះហើយក៏លួចមានសាហាយ!!"យ៉ុងហ្គីនាយនិយាយទាំងដើរទៅជិតជីមីនពាក្យដ៏ពិបាកស្ដាប់នេះបានធ្វើឲ្យជីមីនមានចិត្តក្លាហានហើយក៏ទះនាយមួយកំភ្លៀង
"ផាច់..បងផ្ដល់តម្លៃឲ្យអូនផងបានទេកុំមើលងាយជាន់ពន្លិចអូនកប់ក្នុងដីពេកអី!!"ជីមីនដូចគេនិយាយចឹងអាអត់ធ្មត់របស់មនុស្សម្នាក់ៗគឺមានដែនកំណត់ដូចពេលនេះអញ្ចឹងជីមីនគេអស់ទ្រាំទើបមានភាពក្លាហានទះនាយ
"ឯង..ឯងព្រហើនណាស់ហ៊ានទះយើងផងថ្ងៃនេះយើងឲ្យឯងដឹងថ្នាំខ្លាំងម្ដង..មកនេះ!!"យ៉ុងហ្គីនាយនិយាយហើយក៏បានចាប់ដៃជីមីនអូសត្រឡប់ត្រឡិនឡើងទៅខាងលើ
"យ៉ុងលែងអូន..ហ្អឹកក៎..អូនឈឺណា៎លែងទៅអូនអាចដើរខ្លួនឯងបាន!!"ជីមីនព្យាយាមចាប់ទាញដៃនាយចេញតែមិនបានសម្រេចនោះទេព្រោះនាយរឹតដៃគេឡើងខ្លាំងទៅហើយ..ពេលនេះនៅលើដៃក៏មានស្នាមក្រហមទៀត
"ប្រូសសសស៎..មកសាកភ្លក់រស់ជាតិប្ដីខ្លួនឯងមើលថាវាមានប្លែកឬអត់!?"យ៉ុងហ្គីមកដល់បន្ទប់នាយក៏រុញជីមីនប្រូស៎ទៅលើគ្រែពេញទំហឹងធ្វើឲ្យជីមីនចុកអួលពេញពោះ
"យ៉ុងកុំណា៎..ស្ដាប់អូនបកស្រាយសិនអឹមមមមមម៎......

To be continued ✨

🍀រឿង : ចងចិត្តម៉ាហ្វៀកំណាច💔‼️( ចប់ )Where stories live. Discover now