"ខ្ញុំពិតជាសុំទោសមែនណាលោកចនខ្ញុំគ្មានបំណងឡើងពេលនោះដោយសារតែមេឃងងឹតហើយភ្លៀងទៀតទើបធ្វើឲ្យកើតរឿងបែបនេះ!!"យ៉ុនវ៉ូ
"ឡានឯងគ្មានភ្លើងទេ!"ជុងហ្គុក
"បាទ..គឺមាន..មានតែដោយសារ-"យ៉ុនវ៉ូ
"ភ្នែកឯងខ្វាក់ហេស៎!!'ជុងហ្គុកនាយក៏បានថែមមួយប្រយោគទៀតធ្វើឲ្យយ៉ុងវ៉ូនាយចុកចាប់ស្ទើរនិយាយមិនចេញទៅហើយ
"បាទពិតមែនហើយខ្ញុំនេះណាពិតជាខ្វាក់ភ្នែកមែនហើយខ្ញុំពិតជាសូមការអភ័យទោសពីលោកចនផងចុះ!!"យ៉ុនវ៉ូ
"ចេញទៅ!!"ជុងហ្គុកនាយក៏បានដេញយ៉ុនវ៉ូចេញពីមុខមាត់ មិនយល់ទេថាហេតុអីនាយត្រូវខឹងពេលដឹងថាថេយ៌មានគ្រោះថ្នាក់នាយខឹងស្ទើរតែទាញកាំភ្លើងបាញ់យ៉ុនវ៉ូភ្លាមៗទៅហើយតែដោយសារទប់ចិត្តទាន់ទេកុំអីយ៉ុនវ៉ូ ×_×
"បាទៗខ្ញុំនឹងទៅហើយ!!"យ៉ុនវ៉ូនាយក៏រហ័សចាកចេញទៅយ៉ាងលឿនព្រោះមិនហ៊ានប្រឈមមុខនឹងជុងហ្គុកឡើយ
"ជុង..."ពេលឃើញជុងហ្គុកនាយមកដល់បែបនេះថេយ៌រៀងភ្ញាក់បន្តិចតែត្រូវហួសចិត្តពេលលឺជុងហ្គុកនាយនិយាយឡើង
"ទៅផ្ទះ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅឈរចាំថេយ៌នៅមាត់ទ្វាមុនទៅ
"........"ថេយ៉ុងមិនមាត់ភ្នែកសម្លឹងមើលទៅដៃខ្លួនដែលជាប់សេរ៉ូនោះថេយ៌ដកដង្ហើមធំបន្តិចហើយក៏ដកសេរ៉ូមនោះចេញរួចក៏បានដើរទៅតាមនាយ។ ថេយ៌គេព្យាយាមដើរទៅទាំងឈឺជើងជាខ្លាំងព្រោះថាដៃជើងគេត្រូវរបួសក៏មិនមែនស្រាលឯណាល្មមម៉ាដើរផ្អៀងខ្លួនដែរនឹងណា៎
"ស៉ើក៎ៗ..នឹងទៅឆាប់ចូលឡានភ្លាមទៅ!!"ជុងហ្គុកនាយក៏បាននិយាយឡើងទាំងកែវភ្នែកសម្លក់ថេយ៌ពោរពេញទៅដោយអារម្មណ៍ម៉ួរម៉ៅ...ថេយ៍ទោះជាឈឺរបួសខ្លាំងប៉ុណ្ណាក៏មិនស្មើនឹងគេកំពុងឈឺចិត្តពេលនេះដែរពេលគេធ្វើចលនាធ្វើឲ្យរបួសទាំងនោះចាប់ផ្ដើមចេញឈាមចេញមកហើយឈឺកាន់តែខ្លាំងជាងមុនទៅទៀត!!
@ skip
"ល្បិចខ្ពស់គ្រាន់បើធ្វើជារត់ចូលឡានដើម្បីទាក់ទាញចំណាប់អារម្មណ៍ហេស៎!!"ជុងហ្គុកពេលមកដល់ផ្ទះភ្លាមនាយក៏និយាយប្រយោគនេះឡើងធ្វើឲ្យថេយ៌លឺហើយហួសចិត្តជាខ្លាំង នេះនាយគិតថាគេជាមនុស្សបែបនឹង???
"បងមិនអាចមើលមកអូនឲ្យល្អជាងនេះទេឬ? ហេតុអីអូនតែងតែជាអ្នកខុសគ្រប់រឿងទាំងដែលអូនមិនបានចង់ឲ្យវាកើតឡើង!!"ថេយ៉ុងក៏បាននិយាយទៅកាន់នាយដោយសំឡេងស្រាលៗកែវភ្នែកស្រទន់តែវាគឺពោរពេញទៅដោយភាពឈឺចាប់បង្កប់ក្នុងនោះ
"ព្រោះឯងជាគោលដៅរបស់យើងមិនថាមានរឿងអ្វីនោះទេគឺឯងតែងតែជាគោលដៅមួយគត់ដែលយើងបានកំណត់ទុករួចជាស្រេច!!"ជុងហ្គុក
"ហ្ហឺស៎..នោះគឺមានន័យថាទោះជាអូនមិនខុសក៏បងនៅតែព្យាយាមទម្លាក់កំហុសឲ្យអូនដែរមែនទេ?!!"ថេយ៉ុង
"គ្មានអ្នកណាទម្លាក់កំហុសឲ្យឯងទេបើឯងវាមិនខុសកុំឆោតពេក!!"ជុងហ្គុក
"មែនហើយគ្មាននោះទេតែពេលនេះគឺមានហើយ..ម្នាក់នោះគឺបងនឹងហើយដែលតែងតែទម្លាក់កំហុសគ្រប់យ៉ាងឲ្យមកអូន!!"ថេយ៉ុង
"ឯង..ផាចចច៎..ក្លាហានណាស់ហេស៎ហ៊ានមកតប្រយោគសូកសៀតឲ្យយើងបែបនេះពិតជាមិនស្គាល់ថាភ្លើងក្ដៅពិនណាមែន!!"ជុងហ្គុក
"ហ្ហឹសស៎..បងអាងវាយអូននឹងមែនទេនិយាយអ្វីបន្តិចក៏វាយដំតើបងអាចសមជាម៉ាហ្វៀរបានយ៉ាងមិច??"ថេយ៉ុង នាយជាម៉ាហ្វៀម៉ាកអីក៏ចិត្តក្ដៅម្លេះនិយាយប៉ះសម្ដីបន្តិចក៏ពុះកញ្ច្រោលម៉ួរម៉ៅចង់វៃគេទៅហើយ
"ចង់ស្លាប់ណាស់ហេស៎!!"ជុងហ្គុកនាយបានចាប់ក្របួចក៎អាវថេយ៌ហើយសួរទៅថេយ៌ដោយកំហឹង
"អ្នកណាដែលចង់ស្លាប់ទៅ?? តែថាពេលនេះជាអូននេះហើយពេលនេះអូនចង់ស្លាប់សម្លាប់អូនភ្លាមទៅ!!"ថេយ៉ុងនិយាយទាំងដកកាំភ្លើងពីចង្កេះរបស់នាយហើយហុចឲ្យនាយទាំងទឹកមុខស្មើធេង
"គិតថាធ្វើបែបនឹងយើងមិនហ៊ានហេស៎ឯងដូចជាស្គាល់យើងបានតិចពេកហើយ!!"ជុងហ្គុកនាយក៏បាននិយាយឡើងថេយ៌វិញគេមិនបានញញើតនឹងសម្ដីនាយនោះទេព្រោះពេលនេះគេពិតជាលែងចង់រស់ហើយ ហត់ណាស់ហត់គ្រប់យ៉ាងសូម្បីតែដកដង្ហើមក៏ហត់ដែរបែបនេះហើយស្លាប់ទៅល្អទេ??
"ចឹងបាញ់អូនមកសម្លាប់អូនពេលនេះតែម្ដងទៅ..អូន..អូនហត់ខ្លាំងណាស់..បងដឹងដែរទេអូនបានជួបរឿងលំបាកៗជាច្រើនតែអូនមិនដែលលើកវាមកនិយាយនោះទេ!!"ថេយ៉ុងគេបាននិយាយដោយរលីងរលោងទឹកភ្នែកសំឡេងក៏ញ័រក្នុងទ្រូងថប់ស្ទើរដកដង្ហើមមិនចេញទៅហើយ
"ឯងមានតម្លៃអីឲ្យយើងសម្លាប់នោះ..មនុស្សដូចឯងយើងមិនគួរសម្លាប់នាំតែជាប់ឈាមអាក្រក់នោះទេ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"ហ្ហឺស៎..បង..បងអស្ចារ្យពេកហើយជុង!!"ថេយ៉ុងនិយាយបានតែពិននឹងក៏ដួលសន្លប់បាត់ទៅព្រោះថាគេគ្មានកម្លាំងនៅនឹងខ្លួននោះទេរបួសក៏ហូរឈាមមកកម្លាំងនៅក្នុងខ្លួនក៏គ្មានតើអាចឲ្យគេទ្រាំទ្រទៀតបានយ៉ាងមិច??
@ ថ្ងៃថ្មី
កាត់មកមើលនៅក្រុមហ៊ុនវិញជុងហ្គុកពេលនេះនាយកំពុងមមាញឹកបន្តិចព្រោះក្រោយពីមកពីកម្មពិធីសម្ភោធហាងជាច្រើននៅក្រៅប្រទេសមកពេលនេះប្រេនរបស់នាយកាន់តែផ្ទុះខ្លាំងជាងមុនទៅទៀតអ្វីដែលសំខាន់នោះគឺកាបូបរបស់ថេយ៌ដែលទើបនឹងចេញនោះតែម្ដងលក់ដាច់ខ្លាំងណាស់មកទល់ពេលនេះគឺនៅសល់តែ 500 កាបូបទៀតប៉ុណ្ណោះដែលនៅសល់....
"ហ៉ើយយ៎..ហត់ណាស់ថាតែស្រកការងារហើយតើអ្នកណាទៅដឹងមុនទៅថាការងារសម្រុកចូលមកលឿនជាការគិតទៅទៀតនោះ!!"ជុងហ្គុក នាយបានរអ៊ូរឡើងព្រោះថានាយរៀងស្មុកនឹងការងារបន្តិចហើយបើនិយាយពីការងាររបស់នាយវិញគរលើគ្នាចង់លិចក្បាលហើយនឹង
"បើគេមកប្រហែលអាចជួយបានខ្លះ!!"ជុងហ្គុក គឺនាយនិយាយសម្ដៅទៅដល់ថេយ៌ដែលកំពុងតែនៅផ្ទះនោះតែថាព្រឹកមិញនាយក៏ចង់ហៅថេយ៌មកដែរតែឃើញថាថេយ៌ដូចជារៀងក្ដៅខ្លួនទើបឲ្យគេសម្រាកទៅ
"តុកតុក..តុកៗៗ!!"សំឡេងគោះទ្វាបានបង្វែចំណាប់អារម្មណ៍ជុងហ្គុកឲ្យនាយងាកទៅមើលទាំងជ្រួញចិញ្ចើមហើយក៏បានសួរទៅអ្នកខាងក្រៅដោយទឹកមុខមិនល្អ
"អ្នកណា??"ជុងហ្គុក
"បងជុងគឺអូនណា៎..ពេលនេះអូនអាចចូលទៅខាងក្នុងបានឬអត់?!!"ស៊ុងយូនាយក៏បានស្រែកប្រាប់នាយពីខាងក្រៅមក
"ចូលមក!!"ជុងហ្គុកពេលដឹងថានោះជាប្អូនននាយក៏អនុញ្ញាតិឲ្យចូលរួចក៏បានងាកមកបន្តការងាររបស់នាយវិញ
"បងជុង..នឹកបងណាស់បងទៅក្រៅប្រទេសឡើងយូរអូននឹងបងសឹងស្លាប់ទៅហើយ!!"ស៊ុងយូនាងក៏បាននិយាយឡើងទាំងដើរទៅជិតនាយហើយក៏អោបកៀកកើយលើស្មាររបស់នាយទាំងមិនក្រែងចិត្ត
"ស៊ុងយូកុំធ្វើបែបនេះរំខានការងារបង..អូនទៅអង្គុយលើសាឡុងសិនទៅពេលនេះបងសុំធ្វើការងារបន្តិច!!"ជុងហ្គុក
"ហឹក៎..ក៏បាន!!"ស៊ុងយូនាងខាំមាត់សង្កត់ចិត្តរួចក៏បានដើរទៅអង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់ទៅ
"បងជុងហា៎..តើអូនអាចទៅលេងផ្ទះបងបានដែរទេ!!"ស៊ុងយូក្រោយពីអង្គុយស្ងាត់បានមួយសន្ទុះនាងក៏បាននិយាយឡើង
"ហ្ហឹស៎..ហេតុអីចង់ទៅផ្ទះបង?ទីនោះគ្មានអីសប្បាយនោះទេយល់ល្អអូនកុំទៅអីល្អជាង!!"ជុងហ្គុក
"តែអូនចង់ស្គាល់ផ្ទះបងណា៎មួយអូនក៏ចង់ស្និតស្នាលជាមួយបងថ្លៃដូចគ្នា!!"ស៊ុងយូនាងក៏បានលើកហេតុលើកផលមកនិយាយប្រាប់នាយទាំងដែលការពិតមិនមែនបែបនឹងផង
"ហ្ហឹមម៎..បើចង់ទៅចាំសប្ដាហ៍ក្រោយចុះ!!"ជុងហ្គុក
"អូនដឹងថាបងជុងគឺល្អជាងគេបំផុតហើយ!!"ស៊ុងយូនាងក៏បាននិយាយឡើងទាំងសប្បាយចិត្តព្រោះជុងហ្គុកនាយអនុញ្ញាតិឲ្យនាងបានស្គាល់ផ្ទះនាយហើយ។
លុះដល់ល្ងាចឡើងជុងហ្គុកនាយក៏បានត្រឡប់មកផ្ទះវិញទាំងនឿយហត់ជាខ្លាំងព្រោះថាថ្ងៃនេះនាយធ្វើការឡើងច្រើនសឹងតែមិនអាចដកខ្លួនបានសំខាន់ពេលនេះនាយយកការងារមកធ្វើនៅផ្ទះថែមទៀត...
"យប់នេះមានការងារនៅក្រៅផងហើយឥឡូវមកជាប់ការងារក្រុមហ៊ុនទៀតមិនដឹងថាបែងពេលបានឬអត់ទេនៀក!!"ជុងហ្គុកនាយបាននិយាយឡើងទាំងធុញធប់ជាខ្លាំង
"ឯង..មកនេះ!!"ភ្លាមៗជុងហ្គុកនាយក៏បានងាកទៅឃើញថេយ៎ល្មមក៏ហៅថេយ៌ឲ្យដើរមកជិតនាយ
"បាទ..បងហៅអូនមានអ្វីមែនទេ!?"ថេយ៉ុង
"ការងារទាំងនេះធ្វើឲ្យរួចស្អែកយើងមានការប្រជុំសំខាន់ផង!!"ជុងហ្គុកនាយនិយាយហើយក៏បោះការងារនោះទៅឲ្យថេយ៌ធ្វើ
"អ៎..អរ៎បាទអូននឹងធ្វើវា!!"ថេយ៉ុងក៏បានកាន់ឯកសារការងារទាំងនោះរួចក៏បានដើរចេញទៅបាត់ទៅចំណែកជុងហ្គុកវិញនាយត្រូវទៅកំពុងផែដើម្បីពិនិត្យអីវ៉ាន់ដែលត្រូវនាំចេញ
"ការងារទាំងនេះច្រើនណាស់មើលទៅខ្ញុំអាចធ្វើរួចឬអត់ទេនៀក៎!!"ថេយ៉ុងដាក់ការងារនោះចុះទៅលើតុកហើយច្រត់ចង្កេះមើលទាំងទឹកមុខមានការព្រួយបារម្ភ ក្រោយមកថេយ៌ក៏បានអង្គុយចុះនឹងបានទាញឯកសារទាំងនោះមកពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត
"ត្រង់នេះដូចជាមានកំហុសបន្តិច!!"ថេយ៉ុងពិនិត្យមើលកន្លែងនោះហើយក៏បានកែវាម្ដងទៀតគេបានបន្តធ្វើការងារនោះអស់ជាងមួយម៉ោងហើយនៅតែមិនទាន់រួចទៀត
@ skip
កាត់មកមើលជុងហ្គុកនៅកំពុងផែវិញពេលនេះនាយកំពុងតែកាន់បញ្ចីហើយរាប់អីវ៉ាន់ម្ដងទៀត...
"ចៅហ្វាយតើអីវ៉ានទាំងនេះមានបញ្ហាអ្វីឬអត់!?"មេការ
"ហ្ហឹមម៎..គ្មានទេតែទាស់ត្រង់ថាពួកឯងធ្វើការងារយឺតស្មាននេះហើយទើបហៅយើងមកពិនិត្យលើកក្រោយរហ័សជាងនឹងបន្តិចព្រោះមួយរយះនេះយើងរវល់ច្រើន!!"ជុងហ្គុក
"បាទឲ្យខ្ញុំសុំទោសផងចៅហ្វាយខ្ញុំនឹងកែសម្រួលចំពោះរឿងមួយនេះឡើងវិញ..លើកក្រោយធានាថាមិនឲ្យយប់ជ្រៅបែបនេះទៀតនោះទេ!!"មេការ
"ហើយអីវ៉ាន់ថ្មីនោះចូលឃ្លាំងបានប៉ុន្មានហើយ?!!"ជុងហ្គុក
"បាទគឺចូលមកច្រើនណាស់ចៅហ្វាយចូលបាន 80ភាគរយហើយចៅហ្វាយ!!"មេការ
"ល្អ..ទៅបន្តការងាររបស់ឯងវិញចុះ!!"ជុងហ្គុកនាយក៏បានឲ្យមេការម្នាក់នោះទៅធ្វើការរបស់គេវិញចំណែកនាយវិញបានបន្តដើរមើលកន្លែងនោះយ៉ាងយកចិត្តទុកដាក់
"ចៅហ្វាយនៅខាងក្នុងយ៉ាងមិចដែរ!?"ស៊ុនមីន
"ក៏ល្អជាងមុនច្រើន!!"ជុងហ្គុក
"ចៅហ្វាយខ្ញុំមានរឿងមួយដែលកំពុងតែសង្ស័យ!!"ស៊ុនមីន
"និយាយមក!!"ជុងហ្គុក
"គឺថាខ្ញុំសង្ស័យថាជីហានៅមិនទាន់ស្លាប់នៅឡើយទេព្រោះថាសាកសពរបស់គេគឺបានបាត់ពីកន្លែងដែលបានយកទៅបោះចោល!!"ស៊ុនមីន
"ហេតុអីសុខៗក៏នឹងឃើញមកសង្ស័យរឿងមួយនេះ!!"ជុងហ្គុកក៏បានសួរទៅចំនិតរបស់នាយទាំងឆ្ងល់រាល់ដងដូចមិនសង្ស័យរឿងចម្លែកៗចឹងទេតែលើកនេះមកសង្ស័យអីណា៎
"ខ្ញុំសុំទោសផងណា៎ចៅហ្វាយដែលខ្ញុំចេះដឹងរឿងផ្ទាល់ខ្លួនរបស់ចៅហ្វាយគឺថាកាលដែលអ្នកស្រីគាត់បានផ្ញើររូបរបស់គាត់ពេលដើរកម្សាន្ដនៅបារាំងនោះគឺខ្ញុំបានឃើញមនុស្សម្នាក់នៅក្រោយអ្នកស្រី!!"ស៊ុនមីន
"ចឹងបានន័យថាឯងបានមើលរូបនោះ!!"ជុងហ្គុក
"គឺខ្ញុំសុំទោសចៅហ្វាយតែ..តែបើចៅហ្វាយមិនជឿរចៅហ្វាយអាចឆែកមើលម្ដងទៀតបាន!!"ស៊ុនមីន
"......."ជុងហ្គុកនាយមិនមាត់ក៏បានទាញទូរស័ព្ទមកមើលរូបដែលម៉ាក់នាយបានផ្ញើរមកឲ្យអំឡុងពេលដែលនាយកំពុងជាប់កម្មពិធីនៅក្រៅប្រទេសនោះ ពេលមកសណ្ឋាគារវិញនាយបានមើលដែរតែមិនបានយកចិត្តទុកដាក់នោះទេ
"នេះ-"ក្រោយពីបានពិនិត្យមើលរូបនោះហើយជុងហ្គុកភ្ញាក់ផ្អើលតែម្ដងព្រោះថានាយពិតជាបានឃើញថានោះជាជីហាពិតមែន..ក្នុងរូបថតរបស់ម៉ាក់នាយនោះគឺនាយបានឃើញជីហាដែរមើលទៅហាក់ដូចជាបានដើរកាត់យ៉ាងចៃដន្យពេលអ្នកស្រីចនគាត់ថតរូប
"ជាវាពិតមែន..យើងចាំច្បាស់ណាស់ថាយើងបាញ់វាផ្ទាល់ដៃហេតុអីវានៅរស់ទៀត!!"ជុងហ្គុក
"ខ្ញុំគិតថាច្បាស់ជាមានអ្នកជួយគេហើយចៅហ្វាយ!!"ស៊ុនមីន
"វាច្បាស់ជាមានបំណងចង់ប្រើអាជីហាម្នាក់នោះឲ្យមកសងសឹងយើងហើយ..សត្រូវយើងមានច្រើនណាស់បែបនេះយើងនៅមិនទាន់អាចកំណត់គោលដៅទៅនរណាម្នាក់បាននោះទេ!!"ជុងហ្គុក
"រឿងនេះខ្ញុំនឹងព្យាយាមស៉ើបរកអ្នកដែលនៅពីក្រោយមកឲ្យចៅហ្វាយឲ្យបាន!!"ស៊ុនមីន
"តាមនឹងចុះពេលនេះយើងចប់ការងារហើយយើងទៅផ្ទះហើយ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញទៅបាត់ទៅ អស់កម្លាំងមួយថ្ងៃហើយប្រញាប់ទៅសម្រាកយកកម្លាំង
"បាទចៅហ្វាយសុវត្ថិភាពតាមផ្លូវ!!"ស៊ុនមីន ក្រោយពីបាននិយាយហើយជុងហ្គុកនាយក៏បានដើរទៅឡានរបស់នាយហើយក៏បើកចេញទៅបាត់ទៅ
"មនុស្សដែលខ្ញុំសង្ស័យបំផុត...គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ!!"ស៊ុនមីននាយក៏បាននិយាយឡើងតែមិនហ៊ាននិយយាឈ្មោះឡើយព្រោះនាយគ្មានភ័ស្ដុតាងអ្វីទាំងអស់បែបនេះត្រូវស៉ើបរកឲ្យច្បាស់សិនទើបសន្និដ្ឋានបាន
@ ផ្ទះថេយ៌ហ្គុក
មកដល់ផ្ទះវិញជុងហ្គុកនាយបានចតឡានហើយក៏បានដើរទៅកាន់បន្ទប់សម្រាកព្រោះថានាយអស់កម្លាំងណាស់ចង់សម្រាកយកកម្លាំងសិន...
"ក្រាកកកក៎!!"គ្រាន់តែបើទ្វាបន្ទប់ភ្លាមនាយក៏បានឃើញថាថេយ៌គេគឺបានគេងលក់នៅលើតុកបាត់ហើយចំណែកឯកសារវិញគឺនៅលើតុកនោះដូចគ្នាគ្រាន់តែថាថេយ៌គេធ្វើជិតរួចហើយសល់តែបន្តិចប៉ុណ្ណោះ
"ដេកអីត្រង់នេះ!!"ជុងហ្គុកនាយបានដើរទៅលើកបីថេយ៌ឲ្យមកគេងនៅលើគ្រែឲ្យស្រួលព្រោះថាគេងក្រាបក្បាលលើតុកបែបនេះអាចនឹងចុករោយក៎បាន
"ហ្ហឺស៎..ធ្វើការលឿនគ្រាន់បើ!!"ជុងហ្គុកនាយបានមើលទៅការងារដែលថេយ៌បានធ្វើរួចនោះទោះជាវាមិនរួចទាំងស្រុងតែវាក៏រួចបានមួយចំនួនធំដែរ
"បើអាជីហានោះវានៅរស់ពិតមែនយើងសុំយកឯងធ្វើនុយសិនហើយណា៎!!"ជុងហ្គុកនាយនិយាយទាំងញញឹមចុងមាត់មើលទៅដូចជាកំពុងមានគម្រោងការណ៍អ្វីទៀតហើយ...To be continued ✨
